ភាគទី20

756 30 2
                                    

    ប៉ុន្មានថ្ងៃកន្លងផុតទៅហើយ រឿងដែរកើតឡើងកាលពីយប់នោះក៏ក្លាយត្រឹមតែជាការចងចាំ ។ ពួកគេមិនសូវបានជួបគ្នាទេតែទំនាក់ទំនងក៏មិនអីដែរ ថ្ងៃនេះជាថ្ងៃចុងក្រោយដែរហេប្យុលមានងារជាអ្នកគ្រប់គ្រងនៅកោះជីជូហើយ បន្ទាប់ពីនោះនាងនិងត្រូវផ្លាស់ប្ដូរឭទីលំនៅហើយទៅរស់នៅឯសេអ៊ូលជាមួយប៉ាម៉ាក់វិញ ។

«លោកគិតថាទំនាក់ទំនងរវាងពួកគេទាំងពីមានអ្វីប្លែកទេ?»Rehee

«ខ្ញុំគិតមកយូរហើយ ហេប្យុលមិនប្លែកទេតែអ្នកដែរ
ប្លែកគឺជុងហូស៊ុក បុរសដែរនាងតាមមកជិតមួយអាទិត្យនេះ» Hahwee អង្គុយគងទាក់ខ្លា កាន់កែវកាហ្វេក្ដៅៗយកមកហុត ទាំងព្រឹកព្រលឹម។ថែមទាំងស្គាល់គ្នានិងReHeeម្នាក់នេះតាំងពីពេលណាក៏មិនដឹង មើលទៅមិនសមទំនងសោះ។

«ខ្ញុំដឹងហើយ ថ្ងៃនេះជាថ្ងៃដែរអគ្គនាយកជុងត្រឡប់ទៅសេអ៊ូលវិញហើយ ហេប្យុលរបស់លោកក៏ដូចគ្នា ខ្ញុំថាវាជាផែនការច្បាស់ណាស់ លោកមិនគិតចង់ចាប់ឱកាសចុងក្រោយនេះទេហេហ?» ReHee

«នាងមើលតែសំណព្វចិត្តនាងអោយល្អទៅ សំណព្វចិត្តខ្ញុំៗចេះដោះស្រាយហើយ»Hahwee ញាក់ចញ្ចើមបែបចារិករបស់គេពីកំណើត ស្នាមញញឹមចុងមាត់ក៏លេចឡើងមក ថ្ងៃនេះហេហ? ជាថ្ងៃចុងក្រោយ? ជុង ហូស៊ុកជាអ្នកណា? គិតថាគេមើលមិនដឹងឬ ប្រឹងហួងហែងដល់ថ្នាក់នេះ បើគេមើលមិនដឹងចម្លែកពេកហើយ។ មនុស្សក្អេងក្អាងដូចជាជុងហូស៊ុកក៏មានចំណុចខ្សោយដែរ ហើយព្រោះខឹងស្អប់មកយូរហើយ ថ្ងៃនេះគេនិងលេងអោយចំណេញដៃតែម្ដងមុននិងចាកចេញ។

   [ការិយាល័យធ្វើការរបស់ហូស៊ុក]

        អ្នកកម្លោះឯណេះវិញក៏រវល់ដកឃ្លាមិនរួច ព្រោះយកឯកសារពីសេអ៊ូលយកមកធ្វើខ្លះ ទើបវីវក់ដល់ថ្នាក់នេះ រកបាយទឹកមិនទៀងពេលសោះ។

តុក តុក តុក តុក

«ចូលមក»

«ចាហ្វាយ អ្នកនាងReHeeមករក»ឌីល

«ប្រាប់នាងទៅថាយើងរវល់ យើងមិនចង់មានអ្នក
រំខាន»ហូស៊ុក ជ្រួញចញ្ចើមម៉ួម៉ៅ បើថាជាប្រពន្ធគេទៅគ្រាន់ថាមកតោងស្អិតបន្តិច នេះជាអ្វីមិនដឹងចេះមកធ្វើដូចជាកូនចង់បៅដោះម្ដាយទៅកើត។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now