ភាគទី38

894 36 0
                                    

ពេលវេលាដើរលឿន ព្រឹកថ្ងៃនេះក៏ជាថ្ងៃដែរពួកគេរៀបចំចេញដំណើរទៅប្រទេសកូរ៉េវិញហើយ។ ក៏រួចរាល់តាំងពីព្រលឹម ហើយធ្វើដំណើរដោយជិះយន្តហោះផ្ទាល់ខ្លួនកាត់មហារសមុទ្យនិងប្រទេសជាច្រើនមកកូរ៉េវិញរយៈពេលធ្វើដំណើរក៏ក្បែរនិង11ម៉ោង ចេញមកពីព្រលឹម ព្រលប់ទើបបានដល់ផ្ទះ។

សេអ៊ូល 9:35នាទី

អាកាសយាន្តដ្ឋានជាតិអ៊ូអរ ពេលមកដល់ភ្លាមឡានក៏ទទួលបើកចូលមកទីក្រុងភ្លែត ហើយក៏បន្តរហួសសម្ដៅទៅរកភូមិគ្រិះរបស់អ្នកកម្លោះតែម្ដង ។

«ចាហ្វាយ អ្នកប្រុសជីនខលមកប្រាប់ថាអោយចាហ្វាយនាំអ្នកនាងហេប្យុលទៅញ៉ំាបាយនៅឯផ្ទះធំ ព្រោះភរិយារបស់គាត់បានរៀបចំអាហារទទួលជាពិសេសទាន »ឌីនដែរបើកឡានចូលមកដល់ក្នុងរបងក៏រហ័សនិយាយឡើង ព្រោះទើបតែនឹកឃើញ នេះបើគេភ្លេចច្បាស់ជាត្រូវសំពងមិនខាន ។

«ក៏ទៅផ្ទះធំទៅ»ហូស៊ុក បញ្ជាយល់ព្រមភ្លាមឡានក៏បត់ទៅរកផ្ទះធំភ្លែតមិនរងចាំយូរ ទោះមិនបាច់ចូលទៅខាងក្នុងមុនក៏គេដឹងថាគ្រប់គ្នាមកជួបជុំគ្នានៅថ្ងៃនេះ។

«យកឥវ៉ាន់ទៅទុកនៅផ្ទះក្រោយទៅ » ហូស៊ុកថាហើយក៏បើកទ្វារចុះពីលើឡានមកជាមួយនាងតូច ឌីលក៏ទៅធ្វើការងាររបស់ខ្លួនដែរចាហ្វាយបញ្ជារអោយបន្តរ ។

«មកដល់ហើយឬ?» យ៉ុនហ្គីដែរអង្គុយលើសាឡុងឃើញមុនគេក៏សួរ នេះចាំមិនសូវយូរដែរក៏គិតថាម៉ោង10ជាងអីទើបមកដល់ទេតើ។

«ក៏មកហើយ យ៉ាងមិចដែរធ្វើអីញ៉ំាខ្លះទើបហៅមកជុំគ្នាបែបនេះ» ហូស៊ុកដាក់គូទអង្គុយលើសាឡុងមើលទៅស្រីៗគេនៅផ្ទះបាយអស់ហើយទើបចូលមកឃើញតែខាងប្រុសៗបែបនេះ។

«ក៏ហៅអោយមកជុំគ្នាលេង ណានិយាយរឿងសំខាន់ៗផង » ជីន

«អ្នកទាំងអស់គ្នានិយាយគ្នាលេងចុះ ខ្ញុំសុំទៅជួយនៅឯផ្ទះបាយសិនហើយ » ហេប្យុលប្រាប់ទៅគ្រប់គ្នាមុននិងសុំដកខ្លួនចេញទៅរកស្រីៗគ្នាឯង នេះមកដល់ផ្ទះគេភ្លាម អង្គុយចាំអោយម្ចាស់ផ្ទះគេបម្រើមិចនិងកើត។

«សួស្ដី កំពុងធ្វើអីនិង???» រាងស្ដើងដើរមកអើតករនៅផ្ទះបាយ ពេលនេះអ្នកបម្រើជាអ្នកឈរមើលចាហ្វាយធ្វើម្ហូបហើយ តែឮសម្លេងនាងគ្រប់គ្នាក៏ងាកទៅមើល អ្នកបម្រើដែរមិនដែរជួបនាងក៏ឆ្ងល់ តែស្រីៗឯណោះវិញពេលឃើញវត្តមាននាងក៏ញញឹមស្រស់ជាការស្វាគមន៍។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now