ភាគទី15

720 31 1
                                    

យប់សែនសប្បាយជាមួយបងប្អូនក៏កន្លងផុតទៅ បន្សល់តែអាការៈឈឺក្បាលអោយអ្នកកម្លោះក្រពុលមុខមួយព្រឹក ណាក្រោកពីព្រលឹមមកប្រជុំផង ណាត្រូវធ្វើដំណើរទៅកោះជីជូរទៀត។ ពេលនេះបញ្ចប់ការប្រជុំហើយ គេនិងមានពេលទៅមើលនាងប៉ុន្មានអាទិត្យ យ៉ាងណាទោះគេជាមនុស្សប្រុសល្អសម្រាប់នាងពិតមែនតែគំនិតបងប្អូនគេក៏មិនអន់ដែរ គេអាចនិងយកមកពិចារណាបានខ្លះ ទោះមិនធ្លាប់គិតថានិងធ្វើក៏ដោយ ។

«ចាហ្វាយចង់ទៅជីជូរ ដោយជិះឡានឬឧទ្ធម្ភាគចក្រទាន? »ឌីលសួរទៅអ្នកដែរដើរនាំមុខខ្លួន ព្រោះទើបប្រជុំរួច ក៏ដឹងថាគេមិនស្រួលខ្លួនព្រោះសល់ចំហាយពីយប់មិញ ក៏សួរបញ្ជាក់ក្រែងល៎ គេចង់ជិះតាមផ្លូវអាកាសវាលឿនហើយស្រួលជាង។

«អោយគេរៀបចំទៅ យើងមិនជិះឡានទេ»ហូស៊ុកបន្លឺហើយក៏ហួសដើរចូលទៅក្នុងឡានតែម្ដង ទើបឌីលប្រញ៉ាប់ទាក់ទងទៅកូនចៅខ្លួនអោយរៀបចំ មុននិងដើរទៅរកកន្លែងបញ្ជារចង្កូតឡានហើយក៏បើកចេញទៅ .....!

ឡានចេះតែធ្វើដំណើរបន្តរទៅមុខរហូតដល់ទីធ្លាទូលាយដែរមានឧទ្ឌម្ភាគចក្រផ្ទាល់ខ្លួនរបស់គេនៅចតចាំស្រាប់ ទើបរាងក្រាស់រហ័សនាំខ្លួនដើរចូលទៅ ដោយមានអ្នកនៅបើកស្រាប់មិនហត់ពិបាកអោយគេរងចាំយូរ គ្រប់យ៉ាងរៀបចំរួចរាល់ល្អឥតខ្ចោះ។
វិនាទីបន្ទាប់ គេក៏ចេញដំណើរទៅជាមួយនិងកូនចៅ ដោយប្រើពេលមិនយូរប៉ុន្មាននោះទេពីសេអ៊ូលទៅដល់ទីនោះ។

._._._._._._._.

💦កោះជីជូរ 💦

ទីបំផុតគេបានមកដល់ទីនេះជាលើកទី100 ទីប៉ុន្មានហើយក៏មិនដឹងដែរដឹងត្រឹមថា មានឡាននៅ
ចតរងចាំទទួលគេរួចជាស្រេច ។ គេរហ័សឡើងឡានហើយធ្វើដំណើរទៅសណ្ឋាគារបន្តរ ព្រោះចង់ជួបនិងអ្នកបែកយូរស្ទើរស្លាប់ទៅហើយ ។

«ចាហ្វាយ ផ្ទះលោកយាយឈីគូនៅឯកោះដាច់ស្រយាលនោះត្រូវភ្លើងឆាបឆេះអស់ហើយទាន ខ្ញុំទើបតែបានដំណឹងអម្បិញមិញនេះឯង »ឌីលរហ័យប្រាប់ទៅចាហ្វាយរបស់ខ្លួនព្រោះលោកយាយឈីគូអាចចាត់ទុកបានថាជាមនុស្សម្នាក់ដែរអ្មកកម្លោះតែងខ្វល់ខ្វាយ ពេលកើតរឿងបែបនេះមិនដឹងគាត់ទៅជាយ៉ាងណាបើគ្មានកូនចៅនៅជិតផង ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now