ភាគទី30

881 36 1
                                    

   ពន្លឺព្រះអាទិត្យបន្លឺឡើងរះមកកាត់ស្បៃពពកពណ៍សរ ហូស៊ុកនិងហេប្យុលក៏ក្រោកតាំងពីព្រឹកព្រលឹមដើម្បីចម្អិនម្ហូបញ៉ំាជាមួយគ្នា ពេលនេះញ៉ំារួចហើយ បំណងបន្ទាប់គឺចង់ដើរទៅផ្សារដែរមានអ្នកភូមិប្រកបរបរសម្រាប់គ្នាឯងនៅក្រោយផ្ទះទីនេះ ។ ក៏មានផ្លូវដើរសម្រាប់ឆ្លងទៅម្ខាងទៀតនៃកោះ មិនឆ្ងាយខ្លាំងធ្វើអោយពិបាកដើរអីនោះទេ ។

«នៅទីនោះមានលក់អ្វីខ្លះ?»ហេប្យុលដែរដើរបណ្ដើរក៏សួរ ព្រោះធ្លាប់ទៅកោះដែរគេនាំទៅនៅឯកូរ៉េម្ដង ក៏សម្បូរបែបណាស់ ទីនេះប្រហែលជាអាចដូចនីទីនោះឬអត់?

«មិនច្រើនទេ តែក៏មិនតិច ។ ប្រជាជននៅទីនេះក៏មានមួយចំនួនដែរយករបស់ពីទីក្រុងយកមកលក់ អ្នកខ្លះក៏ប្រកបរបរដោយធ្វើខ្លួនឯងអីបែបនេះ» ហូស៊ុក

«នៅឆ្ងាយទៀតដែរទេ?» ហេប្យុលសួរបណ្ដើរក៏ដើរទន្ទឹមនិងគេបណ្ដើរ ផ្លូវទៅមិនឆ្ងាយខ្លាំងតែមិនស្រួលដើរព្រោះតែមានស្មៅរអមសងខាង កន្លែងខ្លះមានថ្មរាបខ្ពស់ កន្លែងខ្លះក៏មានផុក ទើបពន្យារពេលពីលឿនមកជាយឺតយ៉ាវអីបែបនេះ។

«10នាទីទៀតប្រហែលជាដល់ហើយ » ហូស៊ុកដើរខ្លួនឯងបណ្ដើរក៏មើលដំណើរនាងបណ្ដើរ ព្រោះខ្លាចថាដួលនិងបានទប់នាងទាន់ ។

«ជុង ៗ មើលសត្វនៅលើនោះទៅជាសត្វអី?»ហេប្យុលស្រាប់តែប្រទះភ្នែកឃើញនិងសត្វស្លាបដែរទុំនៅលើមេឃឈើក្នុងព្រៃនេះ ទើបរហ័សហៅអ្នកកម្លោះនៅក្បែរខ្លួនអោយមើល ជាធម្មតាដើរព្រៃសត្វបែបនេះសម្បូរណាស់ ក៏និងបានឃើញប្លែកភ្នែកតើបើសួរថាសត្វនោះជាសត្វឈ្មោះអីចម្លើយច្បាស់ជា ...

«ខ្ញុំមិនស្គាល់ឈ្មោះវានោះទេ តែមកកាលពីលើកមុនក៏ប្រទះឃើញដែរ» ហូស៊ុក

«ក៏ស្អាតពិតមែនណា៎» ហេប្យុលញញឹមស្រស់ពេលឃើញវានៅមិនឆ្ងាយពីខ្លួនឯងប៉ុន្មានទើបឈានជើងដើរចូលទៅអោយក្បែរជាងនេះបន្តិច ស្រាប់តែជាន់ចំដុំថ្មរដែរមានដុះស្លែធ្វើអោយនាងរអិលប៊ិះតែដួលផ្ងារក្រោយ។

«ហេតុអីមិនមើលខាងក្រោមសិន?»ហូស៊ុកនិយាយទាំងដៃក្រសោបចង្កេះនាងជាប់ ដំបូងក៏ចង់បន្ទោសតែពេលឃើញទឹកមុខភ័យរបស់នាងក៏សួរម្ដងទៀតទាំងបារម្ភ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now