ភាគទី36

827 30 2
                                    

     ក៏ឈរនិយាយគ្នាលេងនៅពេលយប់ជាមួយគ្នា មិនថារឿងអ្វីក៏យកមកនិយាយអស់ រឿងខ្លះក៏សើច រឿងខ្លះក៏កំសត់ គិតទៅរយៈពេលដែរពួកគេស្គាល់គ្នាមកនេះឆ្លងកាត់រឿងល្អអាក្រក់ជាមួយគ្នាមិនតិចនោះទេ  នេះទើបជាស្នេហាពិត ស្នេហាដែរគ្រប់គ្នាមើលមកចង់អោយកើតឡើងហើយពេលនេះវាក៏កើតឡើងពិតមែន ។

«នៅយប់នោះ យប់មុនថ្ងៃយើងមកអូស្រ្តាលីនេះមួយថ្ងៃក្រៅពីកើតមានរឿងហើយ បងមានអ្វីទៀតដែរមិនទាន់ប្រាប់ខ្ញុំដែរទេ?» ហេប្យុលដាក់ចិត្តសួរគេនៅរឿងថ្ងៃនោះ គឺពេលដែរនាងមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីនិងគេ ដូចជាពេលនោះចារិករបស់គេពីរផ្សេងគ្នាអីបែបនេះទើបចង់ដឹង ហើយសួរនាំត្រង់ៗ ព្រោះនាងដូចជាចាំបានថាគេមានកាំភ្លើង?

«ហេតុអីក៏សួរបែបនេះ?» ហូស៊ុកជ្រួញចញ្ចើមឆ្ងល់និងសំណួររដែរនាងសួរ ព្រោះគេដូចជាគ្មានរឿងអ្វីដែរលាក់បាំងនិងនាងទេ មិនដឹងថានាងចង់ដឹងរឿងមួយណា។

«គ្រាន់តែចង់ដឹង ពេលនោះខ្ញុំគ្មានស្មារតីទេក៏មិនដឹងថាឆាមហាវ៉ីពេលនេះនៅឯណា បងមានធ្វើអ្វីគេដែរទេ?គេទៅណាបាត់ហើយ? » ហេប្យុល សួរពិតមែនតែដូចជាបានដឹងរួច ក៏ចង់ស្ដាប់សម្ដីចេញពីមាត់របស់គេ។

«បងខឹងពេកដាល់គេតែប៉ុន្មានដៃទេ ហើយក៏បញ្ជូនទៅអោយប៉ូលីស» ហូស៊ុកជ្រើសរើសមិននិយាយការពិត រឿងហួសហើយប្រាប់នាងបែបនេះក៏នាងជឿរដែរ ។ រិតតែមិនអាចប្រាប់ថាគេបាញ់ឆាមហាវីអោយស្លាប់បាត់ទៅហើយ។

«បែបនេះក៏មិនបាច់បារម្ភ បងមានភាពអត់ធ្មត់ខ្ពស់ ច្បាស់ជាមិនប្រើអំពើហិង្សារលើអ្នកដទៃនោះទេ អូនជឿបាន»

ត្រូវហើយនាងនិយាយនេះមិនមែនសរសើរ តែក្នុងន័យដាស់តឿនច្រើនជាង ។ គេប្រហែលពិចារណាបាន នាងដឹងថាគេមិនមែនមនុស្សអាក្រក់ដែរនៅសុខៗទៅធ្វើបាបអ្នកណា  ទើបមិនចង់អោយគេសាងអំពើដែរមិនល្អ សង្ឃឹមថាគេយកសម្ដីនាងទៅគិតផងចុះ។

«ម៉ោះទៅគេងទៅយប់ជ្រៅហើយ ត្រូវសន្សើមប្រយ័ត្នផ្ដាសសាយ»ហូស៊ុកប្ដូរសាច់រឿង ហើយនាំនាងចូលមកក្នុងបន្ទប់វិញមុននិងបិទបង្អួច បិទភ្លើងអោយរួចរាល់ដើម្បីឡើងមកគេងជាមួយនាងវិញ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now