ភាគទី6

804 29 5
                                    

ឡានទំនើបពណ៍ខ្មៅរលើបរលោងពណ៍ខ្មៅនិលពេលនេះបានបើកលូនចូលមកក្នុងផ្ទះចាស់មួយខ្នងដែរធ្វើឡើងសម្រាប់អ្វីក៏មិនដឹង ដឹងត្រឹមថាវាមានសភាពចាស់មិនប្រក្រតីដូចផ្ទះដែរមានមនុស្សរស់នៅឡើយ។ ហូស៊ុកបើកទ្វារនិងចុះពីលើឡានដើរសម្ដៅចូលទៅខាងក្នុងដែរមានបន្ទប់មិនប៉ុន្មាន មិនរង់ចាំបង្អាក់ដំណើរសូម្បីតែកូនចៅដែរមកជាមួយ ព្រោះកំហឹងហែកហួរក្នុងចិត្តរបស់គេ គេខំទប់មកយូរណាស់ហើយ ពេលនេះអោយរងចាំមិនបានទៀតទេ។

ក្រាកកក~~~~

សម្លេងទ្វារបើកឡើងទាំងប្រញ៉ាប់ប្រញ៉ាល់ ទោះមិនបាច់ទាយក៏កូនចៅរបស់គេអាចស្មានដឹងថាជាអ្នកណាដែរចូលមកដែល ទើបពេលលេចចេញវត្តមានរបស់គេមកភ្លាម គ្រប់គ្នាក៏នាំគ្នាឱនគោរពកោតខ្លាចភ្លែត។

«ចាហ្វាយវាកំពុងដេកនៅលើគ្រែទាន» ឌីលដែរទទួលបញ្ជារជាអ្នកមើលការខុសត្រូវក៏បន្លឺឡើង ព្រោះហូស៊ុកអោយគេនាំអាម្សៀតនេះមកផឹកស៊ី និងលេងស្រីនៅទីនេះមួយយប់ទៅហើយ មើលទៅដូចជាមានក្ដីសុខខ្លាំងណាស់ ក្រសែភ្នែកស្ងប់ស្ងាត់របស់អ្នកកម្លោះក៏ងាកទៅសម្លឹងអ្នកដែរដេកនៅលើគ្រែភ្លែត គេញញឹមចុងមាត់ឡើងមកបន្តិចមុននិងងាកទៅមើលមុខរបស់កូនចៅ ៖

«ចាប់វាមក»

«បាទទាន» កូនចៅរបស់គេមិនប៉ុន្មានអ្នកដែរឈរក្បែរនេះក៏ដើរទៅចាប់លើកអ្នកដែរកំពុងដេកឡើងមកទាំងកម្រោល ធ្វើអោយAlex ដែរមិនទាន់អស់ងងុយចាប់ផ្ដើមជ្រួញចញ្ចើមនិងក្ដៅក្រហាយមកភ្លាមព្រោះមិនធ្លាប់មានអ្នកណាមករំខានដំណេកខ្លួនបែបនេះពីមុនមកទេ។

«យកទឹកជះវាអោយស្វាងបន្តិចទៅ»សម្លេងរបស់រាងក្រាស់ពេលនេះមានឥទ្ធិពលជាងអ្វីៗទាំងអស់ អោយជះក៏ជះ អោយចាប់ក៏ចាប់ ចង់ស្លាប់ពេលណាក៏ស្រេចតែលើមាត់គេនេះឯង ។

«ឯងធ្វើស្អីអាចង្រៃយ៍????»Alex ដែរត្រូវគេជះទឹកដាក់ក៏ចាប់ផ្ដើមស្វាងកញ្ច្រោលឡើងមកភ្លាម តែដៃជើងត្រូវកូនចៅរបស់គេចាប់ជាប់ កាលបើត្រូវបែបនេះហើយនៅមិនដឹងខ្លួនទៀត។

«ឯងគិតថាយើងអង្គុយមើលឯងសប្បាយឬ? មុននេះជាសេចក្ដីសុខដែរយើងផ្ដល់អោយឯងចុងក្រោយ ពេលនេះក៏ដល់ម៉ោងដែរយើងមកទារវិញហើយ»ហូស៊ុក

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5حيث تعيش القصص. اكتشف الآن