ផ្ដើមរឿង

1.5K 18 1
                                    

(ឆ្អឹងទទឹង ក)

ប្រទេសអេស្បាញ
ផ្ទៃមេឃចាប់ផ្ដើមប្រែទៅជាពណ៌លឿងទុំស្ទើតែប្រឡាមក្រហមទៅហើយ ព្រោះតែព្រះអាទិត្យចាប់ផ្ដើមនឹងអស្តង្គតទៅបន្តិចម្ដងៗ ហើយវាបញ្ជាក់ថាជាវេលាដែលគ្រប់គ្នាត្រូវត្រលប់ទៅផ្ទះសម្បែងរាងៗខ្លួន។ មនុស្សម្នាជាច្រើនកំពុងតែដើរលើដងវិថីដ៏វែងអន្លាយដែលពោពេញទៅដោយទេសភាព ដ៏ស្រស់បំព្រងនារដូវផ្ការីក។ គូសង្សារជាច្រើនគូដើរកាន់ដៃគ្នាតាមដងវិថីតាមសកម្មភាពដែលតែងតែកើតឡើងនៅទីនេះជារៀងរាល់ថ្ងៃរហូតក្លាយជាទម្លាប់។ ព្រោះនេះគឺកន្លែងដ៏ស្រស់ស្អាតនិងស័ក្កិសមជាងគេសម្រាប់គូរសង្សា។
ឡានទំនើបបើកបរក្នុងល្បឿន មិនលឿនហើយក៏មិនយឺតនៅលើដងវិថីដោយសម្ដៅទៅមុខជារឿយៗ ទឹកមុខរបស់ម្ចាស់ឡានបង្ហាញនូវស្នាមញញឹមស្រស់ស្រាយជាប់ផ្ទៃមុខដែលបញ្ជាក់ថាគេកំពុងតែមានក្ដីសុខខ្លាំងប៉ុនណា។ ដៃរឹងមាំចាប់កាន់ចង្កូតឡានដោយភាពស្ទាត់ជំនាញ កែវភ្នែកមុតស្រួចសម្លឹងមើលទៅទិសដៅខាងមុខមិនដាក់ភ្នែក ក្នុងចិត្តក៏បន់ស្រន់ឲ្យដល់គោលដៅដើម្បីបានជួបមនុស្សជាទីស្រលាញ់របស់ខ្លួនឆាប់ៗ។ អ្នកកំលោះនៅតែញញឹមជាប់ជានិច្ច រហូតកែវភ្នែកក្រលេកទៅឃើញរាងកាយស្រស់ស្អាតរបស់មនុស្សជាទីស្រលាញ់កំពុងតែឈររងចាំគេនៅចំងាយដែលមិនឆ្ងាយប៉ុន្មាន ក៏ប៉ុន្តែពេលក្រសែភ្នែកកាចសម្លឹងទៅឃើញមនុស្សស្រីម្នាក់ទៀតដែលឈរក្បែរមិត្តស្រីរបស់ខ្លួន ស្មាមញញឹមគ្រប់យ៉ាងក៏ត្រូវបានបំផ្លាញភ្លាមៗ ជំនួសដោយភាពស្អប់ខ្ពើម ស្អប់រហូតមិនចង់ឃើញសូម្បីតែមុខ។
ងក់
ក្រោយសំឡេងបញ្ឈប់រថយន្តទំនើបស៊េរីចុងក្រោយរបស់ពិភពលោក មនុស្សម្នាដែលដើរក្បែរនៅក៏ចាប់ផ្តើមដៀងភ្នែកមើលមិនដាក់ភ្នែក ហើយនៅពេលដែលរាងកាយរខ្ពស់សង្ហាដើរចុះពីរថយន្ដទំនើបរបស់ខ្លួនមកចំហាយសង្ហាដែលអាចឲ្យពិភពលោកឆ្កួតជាមួយបាន ក៏ធ្វើឲ្យអ្នកនៅម្តុំនោះមិនអាចបញ្ឈប់កែវភ្នែកបានឡើយ។ ភាពជាកូនអ្នកមាន ពូកែ ខ្លាំង សង្ហា ឆ្លាត នេះគឺជារបស់ដែលមនុស្សប្រុសគួរមាន ហើយបើមានហើយ ពិភពលោកគឺអាចរលាយបានព្រោះតែគេ ទើបមិនចម្លែកទេថាពិភពលោកបានផ្តល់រហ័សនាមថ្មីមួយឲ្យគេថា កំពូលប្រុសស្អាតដែរអាចឆក់បានបេះដូងស្រីៗក្នុងពេលមួយវិនាទី។ គ្រប់គ្នាអាចគិតថាគេជាមនុស្សមានភាពរួសរាយរាក់ទាក់ ខុសពីពួកមហាសេដ្ឋីផ្សេងៗ។ ត្រូវហើយ វាមិនខុសទេព្រោះលើផ្ទៃមុខសង្ហារបស់គេ តែងតែមានស្នាមញញឹមគ្រប់ពេល តែគ្រប់គ្នាមិនបានដឹងទេថាក្រោមស្នាមញញឹមរួសរាយនោះ គឺជាភាពសាហាវដែលង្កប់ទៅដោយអាថ៌កំបាំងជាច្រើន។ ។
ប៉ុន្តែព្រោះតែនៅក្នុងនាមជាអ្នកជំនួញផលិតរថយន្ដ នាំចេញនាំចូលទូទាំងពិភពលោក គេត្រូវតែរក្សារូបភាពបុរសរួសរាយមួយនេះ។  ក្រោយពីឪពុកម្ដាយទទួលមរណៈភាពទៅ គេត្រូវរស់នៅតែម្នាក់ឯង ក៏ព្រោះតែជាកូនទោល ទើបទ្រព្យសម្បត្តិទាំងអស់ត្រូវធ្លាក់មកលើដៃគេតែម្នាក់ឯង។ ភាពឆ្លាសវៃ អង់អាច មហិច្ឆតា ធ្វើឲ្យអ្នកកំលោះ អាចពង្រីកជំនួញរបស់ខ្លួនទូទាំងពិភពលោក ព្រមទាំងអាចឈរលើលេខមួយលំដាប់ពិភពលោកខាងវិស័យមួយនេះ ហើយព្រោះតែភាពជោគជ័យទាំងវ័យក្មេងរបស់គេនេះឯង ទើបគេមិនចាំបាច់ត្រូវខ្លាចរអែងអ្នកណា សត្រូវ ដៃគូរជំនួញ ឧបសគ្គរារាំង ភាពច្រណែនឬស្យា សម្រាប់គេទវាគ្រាន់តែជាឳកាសដើម្បីឈានទៅរកភាពជោគជ័យតែប៉ុណ្ណោះ ហើយបុរសដែលពោពេញដោយភាពអស្ចារ្យនោះ គឺជា វីល្លៀម ហ្វីលីព ប្រាយស៍ទីស៍ តែសម្រាប់មនុស្សដែលជិតស្និទ្ធសម្រាប់គេ គ្រប់គ្នាតែងតែហៅឈ្មោះក្រៅរបស់គេថា វីល ។
រាងខ្ពស់សង្ហារបស់អ្នកកំលោះ ដើរមករកសង្សាជាទីស្រលាញ់ ដែលពេលនេះកំពុងតែឈររងចាំខ្លួនព្រមទាំងញញឹមពព្រាយមករកអ្នកកំលោះដូចគ្នា។ ត្រូវហើយគេស្រលាញ់នាង ស្រលាញ់ខ្លាំងណាស់។ ចំពោះគេមនុស្សស្រីគ្រប់គ្នាគ្រាន់តែជារបស់កំដរអារម្មណ៍សម្រាប់បំពេញចំណង់តណ្ហា តែសម្រាប់មនុស្សស្រីម្នាក់នេះវិញ គេស្រលាញ់អស់ពីបេះដូង ស្រលាញ់ដោយព្រមលះបង់គ្រប់យ៉ាង ហើយនាងឆ្លើយយល់ព្រមរៀបការជាមួយគេពេលណា គេក៏ត្រៀមខ្លួនរួចជាស្រេចដូចគ្នាក្នុងការបង្កើតគ្រួសារមួយដ៏កក់ក្តៅ។
វីល ដើរមករកអ្នកជាសង្សាដោយទឹកមុខញញឹម ដៃរឹងមាំក៏លើកមកឱបរាងកាយតូចដោយក្ដីស្រលាញ់ ខណៈដែរអ្នកម្ខាងទៀតក៏ឱបអ្នកកំលោះវិញដោយក្ដីស្រលាញ់ដូចគ្នា តែកែវភ្នែកមុតស្រួចបែរជាកំពុងតែព្យាយាមបែរចេញមិនឲ្យសម្លឹងចំអ្នកដែរនៅក្បែរនេះ ដែលធ្វើឲ្យអារម្មណ៍គេមិនល្អតាំងពីជួបដំបូង។ ត្រូវហើយ! គេមិនចូលចិត្តនាងតាំងពីថ្ងៃបានជួបគ្នាជាលោកដំបូង ក៏ព្រោះតែនាងចូលចិត្តប្រើក្រសែភ្នែក បែបស្រែកឃ្លានមិនខុសពីស្រីដទៃសម្លឹងមើលមកគេ ហើយនេះជាកែវភ្នែកដែលស្រីគ្រប់គ្នាសម្លឹងមកគេ គ្រាន់តែគេត្រូវស្អប់នាងជាងស្រីដ៏ទៃ ព្រោះស្រីម្នាក់នោះគឺជាមិត្តជិតស្និតបំផុតរបស់សង្សារគេ។ ហើយនេះជាទង្វើថោកទាបបំផុតដែលហ៊ានប្រើកែវភ្នែកបែបនោះមកលើអ្នកដែលមានឈ្មោះថាសង្សារមិត្តភក្តិ ទើបនេះជាហេតុផលដែលគេស្អប់ស្រីម្នាក់នោះដល់ឆ្អឹង។
“ចាំបងយូរហើយមែនទេ” វីលនិយាយសំឡេងផ្អែមទៅកាន់សង្សាររបស់ខ្លួន   កែវភ្នែកក៏ដៀងមើលអ្នកនៅក្បែរនេះបន្តិច ដើម្បីអួតបង្ហាញអ្នកម្ខាងទៀតនោះបានឃើញនិងដឹងឮថាគេស្រលាញ់សង្សាររបស់គេខ្លាំងប៉ុនណា ហើយក៏ចង់ឲ្យអ្នកម្ខាងទៀតបានដឹងថាស្រីតូចទាបដូចជានាង គ្មានថ្ងៃអាចមកជ្រៀតជ្រែកពួកគេបានឡើយ។
“មុននេះបន្តិចទេ”ស្នាមញញឹមស្រទន់ក៏ផុសនៅលើផ្ទៃមុខតូចទាំងមិនដឹងអី ទើបអ្នកកំលោះបបួលដោយមិនរងចាំយូរ
“តោះទៅ”កំលោះសង្ហាក៏ឱបស្មានាងក្រមុំ រួចក៏បែរចេញទៅដោយមិនខ្វល់ពីអ្នណាទាំងអស់ មិនខ្វល់សូម្បីតែអ្នកដែលឈរនៅក្បែរនោះ ហាក់ដូចស្រីម្នាក់នោះគ្រាន់តែជាប្រលឹង។ តែដើរមិនបានពីរជំហ៊ានផង ស្រីតូចដែលនៅក្នុងរង្វង់ដៃក៏និយាយឡើង
“អឺ ឈប់សិនថ្ងៃនេះមិត្តរបស់អូន ទៅដោយសារបងដែរណា ព្រោះឡាននាងខូច ទើបមិនបានជិះមក”នាងក្រមុំនិយាយដោយសំឡេងស្រទន់មិនឲ្យវីលអាចបដិសេធបានឡើយ ហើយវាក៏ធ្វើឲ្យកែវភ្នែកសង្ហា សម្លឹងមើលស្រីតូចដែលឈរក្រោយខ្នងដោយកែវភ្នែកកាច និងគំកួន ស្មានថាគេមិនស្គាល់ធាតុពិតឬ? យកលេសឡានខូច ដើម្បីបានជិះឡាន និងរកឱកាសដណ្ដើមគេពីសង្សាររបស់គេតែប៉ុណ្ណោះ
ថោកទាប!
នេះជាពាក្យដែលគេអាចរកនឹកឃើញចំំពោះស្រីចំពោះមុខ តែអ្នកដែលទទួលដឹងពីចំហាយពិឃាតក៏រហ័សញញឹមនិយាយទៅកាន់មិត្ត
“មិនរំខានទេ ខ្ញុំជិះឡានតាក់ស៊ីបានតើស” សំឡេងស្រទន់និយាយឡើង ទើបធ្វើឲ្យដាស៊ីក្រវីក្បាលនិងងាកទៅរកសង្សាររបស់ខ្លួន
“មិចនឹងអាចទៅ សង្សាខ្ញុំចិត្តល្អទេ ម៉ោះឡើងឡានមក” ដាស៊ីនិយាយដោយសំឡេងញាប់ទន្ទេញដើម្បីកាត់បញ្ហានិងការតវ៉ា។ ហេតុអីក៏ថានាងមិនដឹងថា វីល ស្អប់មិត្តរបស់នាងប៉ុណ្ណានោះ ហើយនាក៏ដឹងដែរថាមិត្តម្នាក់នេះរបស់នាងមានអារម្មណ៍បែបណាចំពោះសង្សារនាងដូចគ្នា តែនាងក៏មិនបានស្អប់ខ្ពើមអ្នកម្ខាងទៀតដែរ នាងមានតែសប្បាយចិត្តទៅវិញទេ បើមានមនុស្សល្អអាចមើលថែអ្នកកំលោះជំនួសនាងទៅថ្ងៃក្រោយទៅវិញទេ។
“បងមិនបានថាអីនោះ” ទោះជាមាត់របស់វីលនិយាយថាមិនអី តែក្នុងចិត្តរបស់គេពេលនេះ សឹងតែហក់ទៅច្របាច់.កមនុស្សស្រីម្នាក់នោះ ឲ្យស្លាប់ភ្លាមៗនៅពេលនេះទេ។
“អរគុណបងច្រើនណាស់ តោះ យៀកហ្វី”ដាស៊ីញញឹមផ្អែមដាក់អ្នកកំលោះ មុននឹងចុងប្រយោគក៏ងាកមកនិយាយជាមួយមិត្ត ដែលយៀកហ្វីក៏បានតែឱនមុខមិននិយាយស្តីដើរទៅឡើងឡាន។
តាមផ្លូវធ្វើដំណើរ កំលោះក្រមុំទាំងពីរក៏និយាយគ្នាជាហូរហែរ ទាំងនិយាយទាំងបង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាមិនឈប់ ដោយមិននឹងគិតខ្មាសអ្នករួមដំណើរសូម្បីតែបន្តិច សភាពក្នុងឡានមានតែភាពអ៊ូអរ ដែលកើតចេញពីការនិយាយគ្នាមិនឈប់របស់គូរស្នេហ៍មួយគូនោះ លើកលែងតែនាងក្រមុំដែរអង្គុយនៅបាំងខាងក្រោយ ដែលគិតតែពីស្ងាត់តាំងពីឡើងឡានដល់ពេលនេះមិនព្រមនិយាយស្តីអ្វីមួយម៉ាត់ ព្រោះបើលូកមាត់សួរនាំចេញយោបល់ នាងប្រហែលជាអាចក្លាយជាឆ្អឹងទទឹង.ករបស់មិត្តក៏ថាបាន។
យៀកហ្វី អង្គុយស្ងៀមស្ងាត់ផ្អែកក្បាលទៅនឹងកញ្ចក់ឡានទំនើប កែវភ្នែកតូចក៏សម្លឹងមើលទៅខាងក្រៅបង្អួច តែក្នុងខួរក្បាល បែរជាមិនបានចាប់អារម្មណ៍នឹងទេសភាពដែរខ្លួនបានឃើញនោះឡើយ ព្រោះខួរក្បាស់របស់នាងពេលនេះពេលគិតតែពីររឿងរបស់គេតែប៉ុណ្ណោះ ទាំងដឹងហើយថាវាគ្មានថ្ងៃទៅរួច ហើយវាជាអារម្មណ៍គួរឲ្យស្អប់ខ្ព់មបំផុតរបស់នាង នាងមិនចម្លែកចិត្តទេថាប្រុសម្នាក់នោះស្អប់នាង ព្រោះសូម្បីតែនាងខ្លួនឯងក៏មានអារម្មណ៍ថាស្អប់ខ្លួនឯងដូចគ្នា។
នាងស្រលាញ់គេ ស្រលាញ់សង្សារបស់មិត្តខ្លួនឯង នេះគឺជាចំណងបេះដូងហែលហាមមិនបាន ប៉ុន្តែសន្តិសមបញ្ជៈតែងតែធ្វើឲ្យនាងរស់នៅក្នុងរង្វង់ដែលមានខ្សែខ័ណ្ឌចែកច្បាស់លាស់មួយ នាងមិនត្រូវធ្វើអ្វីដែលធ្វើឲ្យមិត្តបែកបាក់ឡើយ។ ត្រឹមលួចស្រលាញ់អ្នកម្ខាងទៀត ទាំងស្ងប់ស្ងាត់លាក់លៀមបែបនេះ នាងក៏រអៀសចិត្តណាស់ទៅហើយ។
ការពិតទៅ នាងបានលួចស្រលាញ់តាំងពីគេមិនទាន់ស្គាល់មិត្តរបស់នាងម្ល៉េះ លួចស្រលាញ់ លួចគិត លួចតាមដាន រហូតដល់ថ្ងៃដែលគេនិងមិត្តស្និតរបស់នាងបំផុតក្លាយជាគូរស្នេហ៍ដ៏ស័ក្កិសម នាងក៏ក្លាយជាស្រីអាក្រក់ម្នាក់ដែលលួចស្រលាញ់សង្សារបស់មិត្តខ្លួន តែឲ្យនាងធ្វើយ៉ាងណា? នាងបានត្រឹមតែលួចស្រលាញ់គេតែម្ខាងតែប៉ុណ្ណោះ ស្រលាញ់ទាំងដឹងថាគេស្អប់ខ្លួន ទាំងដឹងថាគ្មានថ្ងៃនោះកើតឡើង ទាំងដឹងថាគេមិនដែរឲ្យតម្លៃ តែបេះដូងដែរមានកម្ម ទាល់តែរស់នៅជាមួយភាពឈឺចាប់ទើបពេញចិត្តបែបនេះឯង?
យៀកហ្វីគិតរឿងរញ៉េរញ៉ៃជារច្រើនតែម្នាក់ឯងរហូតរថយន្តទំនើបរត់មកចតនៅពីមុខភូមិគ្រឹះធំមួយកន្លែងដែលជាសម្បិត្តរបស់ យៀកហ្វីនៅឯកណ្ដាលទីក្រុង ថ្វីត្បិតតែទីធ្លានៃភូមិគ្រឹះទាំងមូលធំទូលាយក៏ពិតមែន តែក៏មិនបានធំមហាសាលដូចជាភូមិគ្រឹះរបស់អ្នកកំលោះដែរ។
វីល មិនបានត្រឹមតែបញ្ជាឡានរបស់ខ្លួនឲ្យឈប់ ហើយក៏រងចាំឲ្យអ្នកម្ខាងទៀតចេញផុត ន្អាលនឹងបានឆាប់ចេញពីទីនេះ។ មែនហើយ! គេមិនចង់មកជាន់សូម្បីតែទីនេះ បើមិនទាស់នេះជាការស្នើសុំរបស់សង្សារខ្លួនទេនោះ។
“ខ្ញុំអរគុណច្រើនហើយ ដែរបានជូនមក”យៀកហ្វី ចុះពីឡានព្រមទាំងឱនគំនាបជាការអរគុណអ្នកម្ខាងទៀត តែឃើញថាម្ចាស់ឡានមិនសូម្បីតែមើលមុខទើបបានតែងាកទៅរកដេស៊ីដើម្បីញញឹមលា
“អរគុណដេស៊ី”
“មិនអីទេ    ជាមិត្តនឹងគ្នាចាំបាច់ធ្វើដូចក្រែងចិត្តធ្វើអី”ដេស៊ី   នៅតែញញឹមស្រទន់ទៅតាមទម្លាប់របស់ខ្លួនមិនឈប់ ទាំងវីលគិតតែអង្គុយបែរមុខទៅមុខឡានហាក់មិនខ្វល់ពីភ្ញៀវ
“អ៊ីចឹងខ្ញុំសុំខ្លួនទៅសិនហើយ”ព្រោះមិនចង់ឃើញទឹកមុខ មិនពេញរបស់អ្នកកំលោះតទៅទៀត ទើបយៀកហ្វីប្រញាប់នាំខ្លួនឯងចេញពីត្រង់នោះឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។
រាងតូចដើរតូចមកក្នុងផ្ទះរបស់ខ្លួន ដោយភាពហត់នឿយ បើត្រឹមតែការងារនាងក៏មិនបានហត់នឿយដល់ថ្នាក់នេះដែរ តែក៏ព្រោះតែខួរក្បាលមិនល្អរបស់ខ្លួន ចេះតែគិតពីរឿងមិនល្អ ម្យ៉ាងបេះដូងចូលចិត្តតែធ្វើរឿងដែលនាំឲ្យចិត្តហត់នឿយមិនឈប់ទើបធ្វើឲ្យរាងកាយមួយនេះកាន់តែចុះខ្សោយទៅ។
ជើងតូចៗបោះជំហ៊ានឡើងទៅជាន់ខាងលើ នៃបន្ទប់របស់ខ្លួន ដោយមិនបានដើរសម្ដៅទៅផ្ទះបាយ ដូចរាល់ដងដែរមានអ្នកបម្រើរៀបចំទុករួចជាស្រេច តែជើងតូចក៏ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ពេលបានឮសំឡេងរឹងមាំរបស់បងប្រុសបន្លឺឡើងពីខាងក្រោយ។
“មកវិញហើយឬអាយៀក” យានជឺ ដើរចេញពីបន្ទប់អាហារហើយក៏ចៃដន្យនឹងប្អូនស្រីល្មម ទើបសួរនាំដោយភាពស្និតស្នាល
“ចាស បង”
“ហើយនេះ មិនគិតមកញ៉ាំបាយសិនទេឬ?”រាងខ្ពស់សង្ហាដើរចូលមកជិតប្អូនស្រីដែរនៅឈរស្ងៀមមិនកម្រើកទៅណា មើលនឹងភ្នែកក៏ដឹងថាប្អូនហត់នឿយណាស់ហើយ
“ខ្ញុំមិនឃ្លានទេបងប្រុស”យៀកហ្វី ញញឹមខ្សោះដាក់យានជឺ ហើយអ្នកជាបានពេលបានឃើញសភាពរបស់ប្អូនស្រីបែបនេះក៏បានតែនឹក
អាណិតនឹងប្អូនដ៏ស្លូតបូតម្នាក់នេះ។
“អ៊ីចឹងទៅបន្ទប់ចុះ ចាំបងនាំទៅ”
“...” យៀកហ្វីមិនបានតបក្រៅពីញញឹមតិចៗ ហើយបងប្រុសក៏ ឱបរាងកាយប្អូនស្រីដើរឡើងទៅរកបន្ទប់។
ក្រាក
គ្រាន់តែទ្វាបន្ទប់បើកឡើងភ្លាមរាងកាយតូចដាក់ខ្លួនអង្គុយនៅលើគ្រែទាំងគ្មានអារម្មណ៍អ្វី ក៏ព្រោះតែហត់នឿយពេក ស្របពេលដៃរឹងមាំរបស់បងប្រុសកលើកមកអង្អែលក្បាលប្អូនស្រីដោយការយល់ចិត្ត។
“ហត់ពីការងារខ្លាំងណាស់មែនទេ?”យានជឺ ចូលមកអង្គុយក្បែរប្អូនស្រីដោយព្រមទាំងទាញនាងក្រមុំមកឱប ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្អូនតែមួយរបស់ខ្លួន
“តិចតួចដែរបង”យៀកហ្វី    នៅតែបង្ហាញស្នាមញញឹមខ្សោះដាក់អ្នកកំលោះដដែល ដែរធ្វើឲ្យគេកាន់តែបារម្ភពីនាងកាន់តែខ្លាំងលើសដើម
“បើហត់ក៏លាឈប់ទៅ រឿងខូចខាតចាំបងជាអ្នកដោះស្រាយ បងមិនយល់សោះថាហេតុអី អូនត្រូវទ្រាំធ្វើការអស់នោះ ទាំងដែរយើងក៏មានលុយមានជំនួញជារបស់ខ្លួនហើយតើស ហេតុអូនត្រូវទៅធ្វើអាការងារឆ្កួតៗអស់នោះ”យានជឺ រៀបរាប់ចេញទាំងហួសចិត្ត ត្រូវហើយគេពិតជាមិនយល់ពីប្អូនស្រីម្នាក់នេះសោះ មិនយល់ថាហេតុអីត្រូវទៅធ្វើការងារអស់នោះទាំងដែលខ្លួនក៏មានជំនួញក្នុងដៃស្រាប់ទៅហើយ ថែមទាំងមិនចាំបាច់ទៅចំណាយកម្លាំងក៏ទទួលបាន ប្រាក់ចំណេញរាប់់លានរាល់ខែ តែនាងបែរជាជ្រើសរើសទៅធ្វើការអស់នោះទៅវិញ។
“ខ្ញុំមិនអីទេបងប្រុស ព្រោះយ៉ាងណាក៏ទំនេរ ទើបចេះតែធ្វើលេងៗទៅ”ដៃតូចក៏លើកមកចាប់ដៃរបស់យានជឺ ដើម្បីឲ្យអ្នកចំពោះមុខជឿជាក់នូវសម្ដីរបស់ខ្លួន។
“បើសិនជាទៅមុខលែងរួចប្រាប់បងណា៎ បងនឹងជួយអូនគ្រប់ពេល”
“ចាស បងប្រុសកំពូលស្មុគស្មាញ”រាងកាយតូចក៏ឱនទៅឱបបងប្រុស ស្របពេលអ្នកកំលោះក៏ឱបនាងក្រមុំតបវិញ ដោយក្ដីអាណិតស្រលាញ់។
បន្ទាប់ពីឪពុកម្ដាយលាចាកលោកទៅ គេបានសន្យាហើយថានឹងធ្វើទាំងជាបងប្រុស នឹងជាមេគ្រួសារ សម្រាប់មើលថែប្អូនស្រីម្នាក់នេះ ឲ្យមានភាពកក់ក្ដៅជាទីបំផុត។
ច្រាំង
សំឡេងធ្លាក់បែករបស់ធ្វើឲ្យបងប្អូនទាំងពីរប្រញាប់ដកខ្លួនចេញពីគ្នាហើយក៏មើលទៅប្រភពសំឡេង ដែលមានរាងកាយតូចច្រឡំងកំពុងតែញ័រខ្លួនតតាក់ ភ័យខ្លាចថាត្រូវស្តីឲ្យព្រោះតែធ្វើការមិនប្រយ័ត្ននាំឲ្យរបស់ធ្លាក់បែកបែបនេះ
“សុំទោសផង អ្នកប្រុស អ្នកនាង ដែលខ្ញុំធ្វើការមិនប្រយ័ត្ន”ឡាងអឺ ឱនរើសរបស់របរដែលជ្រុះ ចំណែកមាត់ក៏គិតតែពីនិយាយមិនឈប់ព្រោះខ្លាចត្រូវអ្នកជាចៅហ្វាយស្ដីឲ្យថែម។
“មិនអីទេ គ្រាន់តែជាឧបទ្ទវហេតុតែប៉ុណ្ណោះ”យៀកហ្វីនិយាយបណ្ដើរក៏ដើរចូលមកជួយរើសកម្ទិចអំបែងបណ្ដើរ ស្របពេលរាងខ្ពស់សង្ហារបស់ យានជឺ ក្រោកឈរពេញកម្ពស់ កែវភ្នែកក៏សម្លឹងមើលទៅនាងក្រមុំមិនដាក់ អ្នកកំលោះសម្លឹងចំទៅផ្ទៃមុខស្រទន់ដែរគិតតែពីឱនចុះព្រោះខ្លាចអំណាចរបស់គេ។
“ធ្វើការបែបនេះ ខ្ញុំគួរតែដេញនាងចេញល្អទេឡាងអឺ?”យានជឺ ចាប់ផ្ដើមបង្ហាញពីអំណាចរបស់ខ្លួនដាក់អ្នកម្ខាងទៀត បង្ហាញឲ្យឃើញថាគេជាប្រុសម្នាក់ដែលពោពេញដោយអំណាច គេតែងតែកាចចំពោះគ្រប់គ្នាលើកលែងតែប្អូនស្រី
“បងប្រុសនិយាយអីហ្នឹង? នេះគ្រាន់តែជាឧបទេវហេតុទេណា៎”
“ហ៊ឹស ការងារធ្វើបំផ្លាញចៅហ្វាយបែបនេះ មិចនឹងចម្រើនម្ចាស់ទៅថ្ងៃមុខ?”
“បងយានជឺ!” យៀកអឺហៅបងប្រុសដោយសំឡេងតូចចិត្តដែលឃើញបងប្រុសកាចបែបនេះ ហើយអ្នកជាបងក៏បានតែក្រវីក្បាលធុញថប់ និងសម្រេចចិត្តបញ្ចប់គ្រប់យ៉ាងដោយការនាំខ្លួនចាកចេញដោយភាពធុញទ្រាន់។
ផាំង
យានជឺបិតទ្វាដោយមិនថ្នមដៃ នាំឲ្យយៀកហ្វីបានតែក្រវីក្បាលនិតងាកទៅនិយាយជាមួយអ្នកបម្រើ
“កុំប្រកាន់គាត់អី គាត់គែបែបនេះឯង”
“ចាស ខ្ញុំមិនអីទេអ្នកនាង ចឹងខ្ញុំសុំទៅរៀបចំទឹកងូត ឲ្យអ្នកនាងសិនហើយ”ឡាងអឺ ដែលរើសរបស់របររួចហើយ ក៏រហ័សឱនមុខរត់ចូលទៅបន្ទប់ទឹកដើម្បីរៀបចំទឹកឲ្យរួចរាល់និងរត់ចេញមកវិញ មិនប្រាប់ក៏ដឹងថាឡាងអឺជាមនុស្សប្រលឹងតិច ឆាប់ខ្លាច ឆាប់ភ្ញាក់ផ្អើល
“រួចរាល់ហើយអ្នកនាង” ឡាងអឺប្រាប់ទាំងឱនមុខចុះ
“អរគុណនាងខ្លាំងណាស់”
“នេះជាតួនាទីរបស់ខ្ញុំ អឹ...នាងខ្ញុំសុំលាសិនហើយ” អ្នកបម្រើមាឌតូចរហ័សសុំខ្លួនចាកចេញ ហើយក៏រត់ទៅលើកថាសកម្ចិចអំបែករត់ចេញទៅបាត់ ដែលធ្វើឲ្យយៀកបានមិនបានចាប់អារម្មណ៍អីក្រៅពីនាំខ្លួនទៅបន្ទប់ទឹកដើម្បីសម្អាតចេញនៅភាពហត់នឿយឲ្យអស់ (បើអាច)។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now