ភាគទី៣

433 11 0
                                    

(នាងជាដើមហេតុ)

មនុស្សម្នាជាច្រើន កំពុងតែធ្វើដំណើរ ទៅមកបញ្ច្រាសទិសគ្នានៅលើដងវិថី អ្នកមានក៏មានគូស្នេហ៍ ក៏សប្បាយរីករាយជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដើមឈើជាចាប់ផ្ដើមចេញផ្ការីកស្កុះស្កាយ នៅតាមដងវិថីធ្វើដំណើរ ខ្យល់អាកាសបានបក់ផាត់ នាំមកនូវជាមួយក្លិនក្រអូមបរិសុទ្ធពីផ្កាចម្រុះពណ៌នៅតាមផ្លូវ ដែលជាទិដ្ឋភាពទាក់ទាញ ធ្វើឲ្យអ្នកដំណើរដែលឆ្លងកាត់សឹងតែមិនចង់ទៅណាឆ្ងាយពីកន្លែងមួយនេះ។
ស្របគ្នានេះក៏មនុស្សជាច្រើនក៏ជ្រើសយកកន្លែង ដែលអាចធ្វើឲ្យអារម្មណ៍របស់ពពួកគេបានធូរស្រាលបន្ទាប់ពីហត់នឿយនឹងការងារ ហាងកាហ្វេកណ្ដាលក្រុងមួយកន្លែង ដែលពេញនេះពោរពេញទៅដោយភ្ញៀវជាច្រើនកំពុងតែឈរតម្រង់ជួរគ្នាទិញ។ ទីនេះតែងតែមានមនុស្សចូលមកទិញយ៉ាងច្រើនជារៀងរាល់ថ្ងៃ រសជាតិ តម្លៃ ព្រមជាមួយនឹងបរិយាកាសស្រស់ស្រាយនៅជុំវិញ ទើបធ្វើឲ្យហាងមួយនេះ ក្លាយជាហាងដែលល្បីឈ្មោះជាងគេប្រចាំទីក្រុង។
ក្នុងហាងពេលនេះមានមនុស្សអង្គុយ សឹងតែរកកន្លែងទំនេរគ្មាន ម្យ៉ាងព្រោះតែថ្ងៃនេះជាថ្ងៃឈប់សម្រាក ទើបមានមនុស្សច្រើនជាងពេលធម្មតា ក្នុងនោះក៏មានរាងកាយតូចច្រឡឹង របស់នារីពីរនាក់ដែលកំពុងតែអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ តាមរយៈទឹកមុខដែលបានបង្ហាញឡើងមក កែវភ្នែកស្រទន់ មុខមាត់ មិនចាញ់គ្នា ធ្វើឲ្យមនុស្សជាច្រើននៅក្នុងហាង
ត្រូវងាកមកមើលក្រមុំទាំងពីរស្ទើរតែគ្រប់ពេលមិនចង់ដកភ្នែកចេញទៅណា។
ទឹកមុខស្រទន់របស់ក្រមុំទាំងពីរ ញញឹមបណ្ដើរនិយាយគ្នាបណ្ដើរដែលជាស្នាមញញឹម ចេញពីភាពបរិសុទ្ធគ្មានភាពលាក់ពុតរវាងគ្នានឹងគ្នា មែនហើយបើគិតមកដល់ពេលនេះ ពួកនាងទាំងពីរក៏រាប់អានគ្នាបាន៦ឆ្នាំហើយដែរ ទើបទំនាក់ទំនងរវាងពួកនាង វាស្អិតរមួតរហូតបេះមិនចេញ ហើយពួកនាងក៏គ្មានរឿងអ្វីដែលលាក់បាំងនឹងគ្នា ស្រលាញ់គ្នាចេញពីចិត្តមិនខ្វល់ពីអ្វីទាំងអស់។
“ថ្ងៃនេះមនុស្សច្រើនជាងរាល់ដង ឯងថាចឹងទេ ដេស៊ី”កន្លងផុតទៅជាយូរ យៀកហ្វី ក៏បន្លឺសំឡេងតូចស្រទន់របស់ខ្លួនចេញមក ស្នាមញញឹមស្រទន់នោតែលម្អនៅលើផ្ទៃមុខតូច មិនរលុបទៅណា ដែលធ្វើឲ្យអ្នកចំពោះមុខត្រូវញញឹមតាមភាពទន់ភ្លន់របស់នាងដូចគ្នា ត្រូវហើយព្រោះនាងតែងតែញញឹម ផ្ដល់ភាពទន់ភ្លន់ ឲ្យអ្នកដទៃបែបនេះឯង ទើបបានជាអ្នកណាក៏ចូលចិត្តនាងលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។
“អឹម ប្រហែលមកពីថ្ងៃនេះជាថ្ងៃឈប់សម្រាក ទើបមានមនុស្សច្រើនបែបនេះ”ដេស៊ី ងាកមើលទៅជុំវិញហាង ដោយប្រើក្រសែភ្នែកស្រទន់ តែរូបភាពចំពោះមុខក៏ត្រូវភ្ញាក់ផ្អើល ព្រោះទើបតែពេលនេះឯងទើបនាងដឹងថាក្នុងនេះមានមនុស្សច្រើនពិតមែន មិនមែនច្រើនធម្មតាៗ ដូចដែរនាងគិតមុននេះនោះទេ។
ក្រមុំទាំងពីរក៏មិនបាននិយាយអ្វីបន្ត ដោយបានតែអង្គុយញញឹមដាក់គ្នានឹងរូបហួសចិត្តចំពោះមុខហើយក៏ញ៉ាំរបស់ចំពោះមុខរៀងខ្លួនៗ។
ទឺត ទឺត
សំឡេងទូរស័ព្ទរោទ៌ទាក់ទាញខ្សែភ្នែក ទាំងពីរគូឲ្យត្រូវងាកមកមើល តែហាក់ដូចជាអ្វីបង្កប់ផ្សេងគ្នារវាងខ្សែភ្នែកទាំងពីរគូរនោះ ក្រមុំទាំងពីរសម្លងមើលមុខគ្នាឆ្លាស់នឹងទូរស័ព្ទ ដែលកំពុងតែរោទ៌មិនឈប់ ដេស៊ី បានត្រឹមតែអង្គុយមើលទូរស័ព្ទរោទ៌ ម្ដងហើយម្ដងទៀតជាច្រើនដង ដែរបញ្ជាក់ថាអ្នកតេមកមានចិត្តអត់ធ្មត់យ៉ាងណា តែទោះជាយ៉ាងណាក៏នាងក្រមុំនៅតេចិត្តរឹងមិនព្រមទទួលដដែល ក៏ព្រោះតែនេះជាអ្វីដែលនាងបានសម្រេចចិត្តរួចហើយ។
“ហេតុអី ឯងមិនទទួលទូរស័ព្ទរបស់គេ”យៀកហ្វី ដែលអង្គុយមើលទាល់តែការទាក់ទងលើកចុងក្រោយត្រូវបានដាច់ ទើបងាកមកសួរមិត្តសម្លាញ់ដែរធ្វើចិត្តរឹងមិនទទួលទូរស័ព្ទរបស់អ្នកកំលោះ។
“អត់ទេ ខ្ញុំចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះ”ដេស៊ី និយាយឲ្យតែបានៗព្រោះមិនត្រូវអ្នកម្ខាងទៀតសង្ស័យខ្លួនច្រើន
“កុហក ឯងនឹងគេឈ្លោះគ្នាមែនទេ”នាងក្រមុំសួរនាំដោយការព្រួយបារម្ភ ពិតមែនតែនាងលួចស្រលាញ់អ្នកកំលោះ តែនាងក៏មិនដែលគិតឲ្យឲ្យមនុស្សជាទីស្រលាញ់ទាំងពី រមកបែកបាក់គ្នាដែរ ហើយនាងប្រាកដណាស់ថាក្នុងរឿងនេះច្បាស់ជាមានទាក់ទងនឹងនាងជាមិនខាន។
“អ្ហឹម តិចតួចដែរ”ព្រោះតែគ្មានអ្វីត្រូវជាអាថ៌កំបាំងចំពោះគ្នា ទើបនាងក្រមុំមិនគិតនឹងលាក់បាំងអ្វីទៀត
“ព្រោះតែខ្ញុំមែនទេ?”
“ទេ! ឯងនិយាយស្អី យៀកហ្វី ខ្ញុំស្ដាប់មិនយល់ទេ”
“ឯងឈ្លោះគ្នាជាមួយលោក វីល ព្រោះតែខ្ញុំមែនទេ?”ម៉េចក៏ថានាងមិនដឹងរាល់លើក ឲ្យតែមានរឿងឈ្លោះគ្នា គឺមិត្តនាងម្នាក់នេះតែងតែឈ្លោះគ្នាដោយសារតែនាង ព្រោះតែព្យាយាមកាន់ជើងនាង មិនឲ្យអ្នកម្ខាងទៀតចោទប្រកាន់ ហើយលើកនេះបើតាមនាងគិតក៏ប្រហែលជាបែបនេះដូចគ្នា។
“ឆ្កួតម៉េចក៏ឯងគិតបែបនេះ ខ្ញុំនឹងគាត់គ្រាន់តែចង់មានពេលសម្រាប់ខ្លួនឯងខ្លះប៉ុណ្ណោះ មិនបានឈ្លោះគ្នាឯណា ហើយបើឈ្លោះគ្នាក៏មិនមែនព្រោះតែឯងដែរ កុំគិតច្រើនអីនាងមិត្តចម្កួត”ដេស៊ី រៀបរាប់ព្រមទាំងស្ដីនាងក្រមុំចំពោះមុខ មិនតែប៉ុណ្ណោះថែមទាំងយកចង្អុលដៃរបស់ខ្លួន រុញថ្ងាសនាងក្រមុំជាការលេងសើចថែមទៀត។
“ចុះហេតុអី ក៏ឯងមិនលើកទូរស័ព្ទរបស់គេ”ទោះជាអ្នកម្ខាងទៀត ព្យាយាមដោះសារយ៉ាងក៏មិនអាចឲ្យ យៀកហ្វី ឈប់សង្ស័យបានដែរ
“គឺដូចដែរប្រាប់នឹងណា ថាចង់បានពេលផ្ទាល់ខ្លួន”
យៀកហ្វី នៅស្ងៀមមួយខណៈ ពេលមិត្តសម្លាញ់នៅតែប្រកែកដោះសារមិនឈប់មាត់បែបនេះ កែវភ្នែកតូចក៏សម្លឹងជ្រៅមើលទៅក្នុងកែវភ្នែកអ្នកម្ខាងទៀតដើម្បីចាប់កំហុស តែហើយនាងក៏បានតែសម្រួលអារម្មណ៍របស់ខ្លួនឲ្យមកជាធម្មតាវិញ ព្រោះតែពេលនេះទោះជានាងសួរយ៉ាងណាក៏អ្នកម្ខាងទៀត នៅតែមិនប្រាប់នាងដដែលនឹង ហើយបើទោះបីជាមិនប្រាប់ក៏នាងនៅតែដឹងបានដែរថាគ្រប់យ៉ាងមកពីវត្តមានរបស់នាង។
“ខ្ញុំថាឯងគួរតែចំណាយពេល នៅជាមួយគេឲ្យបានច្រើន ជាងនៅមួយខ្ញុំ ទើបវាល្អជាងបើជាខ្ញុំក៏អន់ចិត្តដែរ ដែលសង្សារទុកអ្នកដទៃសំខាន់ជាងខ្លួនបែបនេះ”ដៃតូចលូកមកចាប់ ដេស៊ី កែវភ្នែកក៏សម្លឹងមើលនាងមិនដាក់ព្រោះសង្ឃឹមថានាងនឹងបានយល់់ពីបំណងល្អរបស់ខ្លួន។
“ហ៊ើយ ចំណាយពេលឆ្កួតអីឯង ខ្ញុំក៏ចំណាយពេលជាមួយគេច្រើនណាស់ហើយ ម្យ៉ាងទៀតឈប់គិតថាខ្លួនឯងជាអ្នកដទៃទៀត ព្រោះសម្រាប់ខ្ញុំឯងគឺសំខាន់ខ្លាំងណាស់ដឹងទេ”ដេស៊ី ទះថ្ងាសមិត្តសម្លាញ់តិចៗ ព្រមទាំងសើចហួសចិត្តនូវឫកពារបស់នាងក្រមុំនាពេលនេះ ដែលធ្វើដូចជាត្រូវបង្ខំឲ្យទៅស្លាប់អ៊ីចឹង
“តែ...”
“អូខេ ដើម្បីឲ្យឯងសប្បាយចិត្ត ខ្ញុំនឹងត្រូវជាមួយគេវិញក៏បាន”
“សន្យាណា”
“អឹម”
នាងច្រម៉ក់នេះស្រលាញ់គេដល់ថ្នាក់នេះឬ ទើបបានជាព្រួយបារម្ភខ្លាំចគេខូចចិត្តដល់ថ្នាក់នេះ ដេស៊ី គិតស្ងៀមស្ងាត់តែម្នាក់ឯងនៅក្នុងចិត្តតែក៏មិនបានបង្ហាញអាការៈអ្វីផ្សេង ក្រៅពីស្នាមញញឹមស្រទន់ចេញមកឲ្យបាន
ឃើញ។
ចំណែក យៀកហ្វី បានត្រឹមតែអង្គុយញញឹមបិទមាត់មិនជិត ពេលបានឮពាក្យសន្យារបស់មិត្តសម្លាញ់ ពិតហើយសម្រាប់នាងគ្មានអ្វីសំខាន់ជាងក្ដីសុខរបស់ពួកគេនោះទេ ទោះជាមិនបានសមតាមបំណង តែនាងក៏សប្បាយចិត្ត ពេលបានឃើញមនុស្សដែលខ្លួនស្រលាញ់ទាំងពីរ រស់នៅមានក្ដីសុខបែបនេះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now