ភាគទី២

442 11 0
                                    

(មារជ្រែក)

ក្នុងបន្ទប់អាហារ ដែលពោរពេញទៅដោយអាហារជាច្រើននៅលើតុដែលមើលទៅសម្រាប់មនុស្សជាច្រើននាក់ ទាំងដែលអ្នកញ៉ាំមានតែពីរនាក់តែប៉ុណ្ណោះ រាងកាយកំលោះក្រមុំទាំងពីរអង្គុយញ៉ាំអាហារ ពេលព្រឹករៀងៗខ្លួនយ៉ាងស្ងៀមស្ងាត់ដោយមិននិយាយអ្វីសូម្បីតែបន្តិច។
ច្រាំង
សំឡេងសមទង្គិចនឹងចានបាយ ពេលត្រូវដៃស្អាតទម្លាក់ចុះ បញ្ជាក់ថានាងឆ្អែតឆ្អន់នឹងអាហារមួយពេលនេះហើយ កែវភ្នែកតូច សម្លឹងមើលបងប្រុសដែលអង្គុយនៅចំពោះមុខ ហើយរឿងអ្វីម្យ៉ាងក៏បានផុសឡើង នៅក្នុងខួរក្បាលរបស់នាងភ្លាមៗ។
“បងប្រុស”
“ហ៊ឹម”
“យប់មិញមានរឿងអី ហេតុអីបានជា ឡាងអឺ ចេញពីបន្ទប់បងទាំងទឹកភ្នែក?”មិនត្រឹមតែសួរតែនាងក្រមុំ នៅប្រើក្រសែភ្នែកដាក់សម្ពាធ សម្លឹងទៅបងប្រុសថែមទៀត។
ដៃរឹងមាំ ដែលកំពុងតែដួសអាហារញ៉ាំ ក៏ត្រូវឈប់ឆ្កឹងមួយខណៈមុននឹងគេចោលក្រសែភ្នែកពិឃាតដាក់មេបញ្ហាដែលកំពុងតែឈរក្បែរខ្លួន ហើយក៏រហ័សងាកមកឆ្លើយជាមួយប្អូនស្រី
“គ្មានអីទេ   នាងធ្វើខុសទើបបងស្ដីឲ្យ    តែអ្នកណាទៅដឹងគ្រាន់តែស្ដីឲ្យតិចតួច ក៏មាយាយំរត់ទៅបែបនេះ”យានជឺ ញាក់ស្មានិយាយបែបដៀមដាម។
“កុំឲ្យខ្ញុំដឹង ថាបងធ្វើបាបមនុស្សរបស់ខ្ញុំឲ្យសោះ”យៀកហ្វី ធ្វើភ្នែកកាចគំរាមអ្នកកំលោះ តែមានឬដែលបងប្រុសក្បាលរឹងរបស់នាងខ្លាចនោះគឺមានតែឌឺដងនាងថែមទៀត
“បើមិនជឿបង ក៏សួរនាងដោយខ្លួនឯងទៅ”ថាហើយរាងក្រាស់ក៏ក្រោកឈរពេញកម្ពស់ ដើរចាកចេញទៅ ទៅព្រមជាមួយកែវភ្នែកដៀងមកមើលមេបញ្ហារបស់ខ្លួនដោយការដាក់ទោស ដែលនាងហ៊ានល្មើសបញ្ជារបស់គេ។
ឡាងអឺ បានត្រឹមតែឈររួញខ្លួនដដែល ព្រោះក៏ដឹងពីជោគជតារបស់ខ្លួននាពេលបន្តិចទៀតនេះ មែននាងបានត្រឹមតែទទួលយកគ្រប់យ៉ាង ដែរអ្នកកំលោះកំណត់ឲ្យប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងវាគ្មានជម្រើសសម្រាប់នាង បើទោះបីជានាងនិយាយថានាងមិនបានធ្វើ ក៏គេមិនជឿដែរ។មានឬដែលមនុស្សទំនើងដូចជាគេ យល់ព្រមស្ដាប់តាមនាងងាយនោះៗ មានតែរករឿងស្ដីឲ្យនាងលើសដើម។ ថាមិនត្រូវអាចយកលេស ដែលនាងតវ៉ាមកដាក់ទោសនាងថែមទៀតក៏ថាបាន ដូច្នេះអ្វីដែលនាងគួរតែធ្វើ គឺត្រូវឈរសម្រក់ទឹកភ្នែកឲ្យគេជេរនាងតាមចិត្តឲ្យឆ្អែតតែប៉ុណ្ណោះឯង។
“ហ៊ើយ បងម្នាក់នេះចំជាយ៉ាប់មែន អរត្រូវហើយ ឡាងអឺ បើគាត់ធ្វើបាបនាងទៀតត្រូវប្រាប់ខ្ញុំ ដឹងហើយនៅ? ហាមលាក់ជាដាច់ខាត”នាងក្រមុំងាកមកនិយាយជាមនុស្សក្បែរខ្លួន តែមិនបាននិយាយបែបធម្មតា គឺក្នុងន័យបញ្ជាតែម្ដង មុននឹងសម្រេចចិត្តក្រោកពេញតុអាហារទៅធ្វើការបន្ត។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now