ភាគទី៥

409 10 0
                                    

(គ្រប់យ៉ាងព្រោះតែនាង)

ភូមិគ្រឹះទាំងត្រូវធ្លាក់ទៅក្នុងសភាពស្ងប់ស្ងាត់ ដែលដូចជាផ្ទះដែរគ្មានអ្នកណារស់នៅ ហើយត្រូវគេបង់បោះចោលរាប់ឆ្នាំ រាងស្ដើងដើរចូលមកក្នុងភូមិគ្រឹះទាំងរាងកាយអស់សភាព កែវភ្នែកក៏សម្លឹងមើលទៅជុំវិញផ្ទះដោយក្រសែភ្នែកគ្មានពន្លឺ ក៏ព្រោះតែស្មុគស្មាញនឹងរឿងដែរមិនគួរនឹងកើតឡើង ទើបធ្វើឲ្យនាងក្រមុំមិនបានខ្វាយខ្វល់ នឹងរឿងរបស់អ្នកណាតទៅទៀត។ យៀកហ្វី ដើរឡើងជណ្ដើរជើងទាំងគ្មានកម្លាំងគំហែង គ្មានអារម្មណ៍នៅក្នុងខ្លួនសូម្បីតែបន្តិច ក៏ព្រោះតែខួរក្បាលរបស់នាងនាងពេលនេះកំពុងតែ វិលវល់នឹងរឿងកាលពីព្រឹកមិនឈប់។
ត្រឹមបានមកដល់កន្លែងសម្រាករបស់ខ្លួន យៀកហ្វី ក៏ទម្លាក់ខ្លួនគេងនៅលើគ្រែទាំងអស់ភាព កែវភ្នែកបិទឡើងព្រមជាមួយ ស្នាមញញឹមដ៏សោកសៅឡើងមកជាមួយ ទឹកភ្នែកក៏ស្រក់ចុះមក ព្រោះដោយការឈឺចាប់ខ្លាំងបំផុត យៀកហ្វីយំខ្សឹបខ្សួលតែម្នាក់ឯង ដៃតូចក៏លើកមកដាក់ដើមទ្រូងខាងឆ្វេង ដែលពេលនេះវាកំពុងតែធ្វើទុកនាងខ្លាំង សឹងតែប្រេះបែកចេញមកខាងក្រៅទៅហើយ។ តែបើទោះជានាងឈឺចាប់ ខូចចិត្ត យំដល់ស្លាប់ក៏គ្មានអ្នកណាបានខ្វល់ខ្វាយពីអារម្មណ៍របស់នាងពេលនេះដែរ គ្រប់គ្នាប្រហែលជាស្អប់ដែលនាងដណ្ដើមសង្សារពីមិត្តបែបនេះ តែឲ្យនាងធ្វើយ៉ាងណាបើគ្រប់យ៉ាងនាងក៏មិនដឹងកើតឡើងតាំងពីណា តែទោះជាវាកើតឡើងពិតមែន ក៏គ្មានអ្នកណាយកចិត្តទុកដាក់នឹងនាងស្រាប់ទៅហើយ ក៏ព្រោះត្រឹមតែជានាងជាមនុស្សម្នាក់ ដែល
គ្មានតម្លៃក្នុងក្រសែភ្នែកគេនោះអី។
យៀកហ្វី គេងយំខ្សឹបខ្សួលតែម្នាក់ ដោយអារម្មណ៍កំពុងឈឺជិតស្លាប់ តែហើយដៃតូចក៏ប្រញាប់លើកមកជូត ទឹកភ្នែកចេញពីថ្ពាល់របស់ខ្លួន ពេលបានឮសំឡេងអ្នកណា ចូលមកក្នុងបន្ទប់គេងរបស់ខ្លួន។ រាងខ្ពស់សង្ហារបស់ យានជឺ ដើរចូលមកក្នុងបន្ទប់របស់នាងក្រមុំ ដោយទឹកមុខមិនខុសពីនាងក្រមុំប៉ុន្មានក៏ព្រោះតែគេក៏ស្មុគស្មាញ នឹងរឿងកាលពីព្រឹកមិញដូចគ្នា អ្នកកំលោះចូលមកអង្គុយក្បែររាងតូច ដែលទើបតែក្រោកអង្គុយ ពេលគេចូលមកដល់មុននេះ ហើយសភាពរបស់នាងក្រមុំក៏ធ្វើឲ្យអ្នកកំលោះ ផ្លាស់ប្ដូរទឹកមុខដោយមិនដឹងខ្លួន ត្រូវហើយបើទោះជាគេ កំពុងតែស្មុគស្មាញយ៉ាងណាក៏ដោយ តែគ្រប់យ៉ាងមិនបានសំខាន់ដូចជាប្អូនស្រីរបស់គេនោះទេ ព្រោះគេបានសន្យាហើយថានឹងមើលថែប្អូនស្រី តែម្នាក់គត់របស់គេឲ្យបានល្អ ហើយប្អូនម្នាក់នេះរបស់គេមានរឿងអីគេប្រាកដជា មិនលើកលែងឲ្យខ្លួនឯងជាដាច់ខាត។
“យៀកហ្វី នេះអូនយំហេស”ដៃរឹងមាំលើកប៉ះថ្ពាល់នាងក្រមុំ ដើម្បីឲ្យប្រាកដចិត្ត ថាគ្រប់យ៉ាងដូចដេលគេបានគិតឬក៏អត់ តែគេក៏ត្រូវចម្លែកចិត្តមកវិញពេលបានឃើញ ស្នាមញញឹមដ៏ស្រទន់របស់នាងក្រមុំតបមកវិញ តែវាហាក់មិនបានស្រស់ស្រាយដូចរាល់ដងនោះទេ ក្នុងនោះវាមានតែភាពសោះកក្រោះទៅវិញ។
“អត់ទេបងប្រុស ខ្ញុំគ្រាន់តែផ្សាភ្នែក ទើបហូរទឹកភ្នែកបែបនេះ”យៀកហ្វី ប្រឹងញញឹមចេញមកទាំងដឹងថាខ្លួន ពិបាកនឹងញញឹមក្នុងស្ថានភាពមួយនេះប៉ុនណា នាងដឹងថាបងប្រុសបារម្ភពីខ្លួន តែនាងក៏មិនចង់នាំរឿងស្មុគស្មាញឲ្យបងប្រុសរបស់នាងច្រើនពេកដែរ ហើយបើបងប្រុសដឹងការពិតគ្រប់យ៉ាងក៏គេមិនអាចទៅតស៊ូជាមួយអ្នកកំលោះបានដែរ ក៏ព្រោះឥទិ្ធពលរបស់អ្នកម្ខាងទៀតខ្លាំងក្លាយ៉ាងណាគ្រប់គ្នាសុទ្ធតែបានដឹង។
“គ្មានរឿងលាក់បាំង  នឹងបងទេមែនទេ”អ្នកណាថាគេ   មិនដឹងថាប្អូនរបស់គេ កំពុងតែជួបបញ្ហនោះ គ្រាន់តែអ្នកកំលោះក៏មិនចង់ដេញដោលឲ្យនាងក្រមុំកាន់តែពិបាកចិត្តជាងនេះតែប៉ុណ្ណោះ ចាំទាល់តែគ្រប់យ៉ាងបានស្ងប់ស្ងាត់ល្អនោះ នាងនឹងប្រាប់គេដោយខ្លួនឯងហើយ ព្រោះនេះគឺជាទម្លាប់របស់របស់ប្អូនស្រីរបស់គេនេះឯង ទើបគេបានត្រឹមតែឈរមើលនឹងជួយលើកទឹកចិត្តប្អូនម្នាក់ពីចម្ងាយគ្រប់ពេលជានិច្ច។
យានជឺ ញញឹមស្រស់ដាក់ប្អូនកែវភ្នែកកំណាចសម្រាប់គ្រប់គ្នា ក៏សម្លឹងមើលមកនាងដោយពន្លឺភ្នែកស្រទន់ រឿងរ៉ាវដែលខ្លួនគិតថាឈប់ដេញដោលមុននេះក៏ផុសឡើងក្នុងខួរក្បាលរបស់គេម្ដងទៀត ពេលបានឃើញស្នាមម្រាមដៃលើ.ករបស់នាងក្រមុំ។
“យៀកហ្វី ម៉េចក៏មានស្នាមម្រាមដៃនៅលើ.ករបស់អូន ប្រាប់បងភ្លាមអ្នកណាធ្វើអីអូន បងនឹងទៅចាត់ការវាឥលូវនេះ”អ្នកកំលោះទៅជាខឹងខ្លាំង ពេលបានឃើញស្នាមម្រាមដៃនៅលើ.ករបស់ប្អូនស្រីបែបនេះ។
“គ្មានអីទេបងប្រុស ហើយក៏គ្មានអ្នកណាមកធ្វើបាបខ្ញុំដែរ ចំណែកស្នាមមួយនេះមកពីវារមាស់ពេក ទើបខ្ញុំអេះទាល់តែចេញស្នាមបែបនេះ”
“ឯងកុហក”
“បងប្រុស”
ពេលត្រូវនាងក្រមុំសម្លុតមកវិញបែបនេះ អ្នកកំលោះក៏ទៅជាស្ងៀមមួយខណៈ យានជឺ សម្លឹងជ្រៅទៅក្នុងកែវភ្នែករបស់នាងក្រមុំ ទើបដឹងថាពេលនេះនាងកំពុងតែស្មុគស្មាញខ្លាំងយ៉ាងណាយ៉ាងណា ដូច្នេះគេមិនគួរមកដាក់សម្ពាធនាងថែមបែបនេះទេ កំលោះសង្ហាដកដង្ហើមចូលជ្រៅទៅក្នុងសួត ហើយក៏សម្រេចចិត្តបញ្ឈប់ការសួរដេញដោល គ្រប់យ៉ាងព្រោះមិនចង់ឲ្យប្អូនស្រីស្រ្តេសខ្លាំងជាងនេះទៀត។
“អូខេ បងមិនសួរនាំអ្វីទៀតទេ តែថាយប់មិញអូនទៅណាហេតុអីមិនមកផ្ទះវិញ”យានជឺ ក៏សួរនូវសំនួរដែលខ្លួនតាំងចិត្តមកសួរនាំប្អូនស្រីតាំងពីដំបូង
តែគេមិនទាន់បានសួរនាំក៏ជួបរឿងស្មុគស្មាញមុនបាត់ទៅហើយ។
កែវភ្នែកតូចក៏ទៅជាបើកធំៗ ពេលបានឮសំនួររបស់បងប្រុស ត្រូវហើយឲ្យនាងឆ្លើយបែបណា ហើយនាងគួរតែប្រាប់គាត់បែបណា ថាយប់មិញនេះមានអ្វីកើតឡើង នាងក្រមុំទៅជាស្ទាក់ស្ទើរបន្តិចហើយក៏សម្រេចចិត្តនិយាយកុហកអ្នកនៅចំពោះមុខ។
“គឺយប់មិញនេះ មានកម្មវិធីតិចតួចជាមួយ ដេស៊ី ហើយក៏លេងភ្លេចខ្លួនដល់យប់ជ្រៅ ទើបមិនបានត្រលប់មកវិញ ហើយក៏គេងនៅផ្ទះរបស់នាងតែម្ដង”យៀកហ្វី ប្រាប់បបងប្រុស ព្រមទាំងញញឹមរអៀសចិត្ត នឹងសម្ដីរបស់ខ្លួនដែលនិយាយមុននេះ។
“អឹម តែថ្ងៃក្រោយត្រូវតេមកប្រាប់បងផង កុំឲ្យបងបារម្ភ”ដៃរឹងមាំក៏លូកមកអង្អែលក្បាលរបស់នាងក្រមុំ ដោយក្ដីអាណិតស្រលាញ់ ដែលតែងតែមានចំពោះប្អូនស្រីម្នាក់នេះមិនដែលប្រួលប្រែ។
រាងស្ដើងមិនបាននិយាយអ្វីក្រៅពីញញឹមតប នាងអាចនិយាយអ្វីបានទៀតទៅបើគ្រប់យ៉ាងវាមិនបានដូចសម្ដី ដែលនាងនិយាយផងនឹង នាងមិនចង់កុហកបងប្រុសបែបនេះទេ តែព្រោះរឿងគ្រប់យ៉ាងវាចាំបាច់ រងចាំឲ្យរឿងគ្រប់យ៉ាងបានជ្រះស្រឡះសិន នាងនឹងប្រាប់ការពិតគ្រប់យ៉ាងឲ្យបងប្រុងបានដឹង។
“មើលទៅអូនហត់ហើយ ឆាប់សម្រាកទៅ បងលែងរំខានហើយ”រាងខ្ពស់ស្រឡះក៏ក្រោកឈរពេញកម្ពស់របស់ខ្លួន កែវភ្នែកក៏សម្លឹងមើលទៅអ្នកដែលអង្គុយមិនព្រិចភ្នែក រឿងរ៉ាវដែរងឿងឆ្ងល់មុននេះក៏នៅតែមានពេញក្នុងខួរក្បាលរបស់គេមិនបាត់ តែគេក៏ជ្រើសរើសមិនសួរដេញដោលអ្វីតទៅទៀតព្រោះនេះជាការសម្រេចចិត្តរបស់នាងក្រមុំទៅហើយ។
“ចាស”
នាងក្រមុំសម្លឹងមើលអ្នកជាបងប្រុស         ដើរចេញពីបន្ទប់របស់ខ្លួន ដោយក្រសែភ្នែកដឹងខុស ទឹកមុខដែលប្រឹងញញឹមមុននេះ ក៏ប្រែទៅជាស្រពាប់ស្រពោនមួយរំពេច ពេលលែងមានវត្តមានរបស់អ្នកណា នៅទីនេះតទៅទៀត យៀកហ្វី ផ្ដួលខ្លួនគេងសារជាថ្មី ទឹកភ្នែកក៏ស្រក់ចុះមក ដោយការសោកសៅបំផុត។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now