ភាគទី១១

449 10 0
                                    

(គ្រប់យ៉ាងដែលគេត្រូវការ លើកលែងតែនាង)


នៅក្នុងបន្ទប់គេងដ៏ធំទូលាយ ដែរពេលនេះវាក៏កាន់តែល្ហល្ហេវទៅទៀត នៅពេលមានត្រឹមរាងកាយតូចមួយគេងនៅលើគ្រែ ពន្លឺព្រះអាទិត្យជះចូលមកក្នុងបន្ទប់គេងដ៏ធំទូលាយឲ្យឃើញរាងកាយតូចស្រឡូននៅគេងលើគ្រែ ដែលគ្មានអ្វីបិទបាំងក្រៅពីភួយស្ដើងដែរបញ្ជាក់ថាយប់មិញបានឆ្លងកាត់រឿងអ្វីមកខ្លះ។ សំឡេងបក្សាបក្សីហ៊ោកញ្ជ្រេវ ទៅតាមទម្លាប់របស់ពួកវា ដែលផ្ដល់សំឡេងយ៉ាងត្រហឹងអើងកងពេញផ្ទៃវេហា តែក៏មិនបានធ្វើឲ្យរាងស្ដើង ដែលគេងនៅលើគ្រែកម្រើកទៅណាសូម្បីតែបន្តិច នាងក្រមុំគេងស្ងៀមនៅលើគ្រែហាក់គ្មានពន្លឺថានឹងភ្ញាក់ ដែរនេះវាក៏ឈានចូលដល់ថ្ងៃត្រង់ទៅហើយ ដែលមនុស្សម្នាក៏ឈប់សម្រាកថ្ងៃត្រង់ដូចគ្នាលើកលែងតែនាងក្រមុំដែលនៅគេងនៅឡើយ។
“អ្នកនាង ភ្ញាក់ឬនៅខ្ញុំអាចចូលទៅបានទេ”រ៉េណា ឈរគោះទ្វារនៅខាងក្រៅបន្ទប់ ដើម្បីសុំការអនុញ្ញាតពីម្ចាស់បន្ទប់ចូកមកខាងក្នុង តែទោះជានាងប្រឹងគោះប្រឹងហៅយ៉ាងណា ក៏នៅតែគ្មានសញ្ញាឆ្លើយតបពីអ្នកម្ខាងទៀតដដែល ទើបធ្វើឲ្យនាងតូចត្រូវជ្រួញចិញ្ចើមព្រោះឆ្ងល់ តាមធម្មតានាងក្រមុំមិនដែលគេងយូរបែបនេះទេ តែថ្ងៃនេះយូរខុសពីធម្មតា ទើបនាងត្រូវសម្រេចចិត្តចូលទៅដោយមិនរងចាំការអនុញ្ញាតបន្តទៀត។
រាងតូចរបស់នារីបម្រើ បើកទ្វារចូលមកខាងក្នុងដោយការប្រុងប្រយ័ត្នព្រោះខ្លាចថារំខានដំណេករបស់នាងក្រមុំ នាងក្រមុំដើរចូលមកដល់ក្នុងបន្ទប់ក៏ត្រូវបើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើលនឹងសភាពរបស់បន្ទប់ ថ្វីត្បិតតែវាគ្មានអ្វីរញ៉េរញ៉ៃក៏ពិតមែន តែបើមើលតាមអាវ ដែលរហែករបស់នាងក្រមុំក៏ដឹងដែលថាយប់មិញត្រូវខ្លាំងប៉ុនណាបានជាថ្មើរនេះហើយនៅមិនទាន់ក្រោក។ រ៉េណា សម្លឹងមើលអ្នកគេងនៅលើគ្រែមួយសន្ទុះមុននឹងបែរដើរចេញ ព្រោះមិនចង់រំខានដំណេករបស់នាង តែហើយកែវភ្នែកក៏ទាក់នឹងភួយស្ដើង ដែលរៀបនឹងធ្លាក់ចុះមកក្រោម ទើបដៃតូចលូកទៅទាញភួយមកដណ្ដប់ ឲ្យនាងក្រមុំ ហើយពេលនេះឯងទើបនាងដឹងថាអ្នកម្ខាងទៀត គេងមិនព្រមក្រោកព្រោះមូលហេតុអ្វី។
“ហេតុអី ខ្លួនក្ដៅដល់ថ្នាក់នេះ”ដៃតូចលើកមកស្ទាបថ្ងាសរបស់នាងក្រមុំហើយក៏ប្រញាប់ដកមកវិញដូចប៉ះត្រូវរបស់ក្ដៅ មុននឹងលូកមកស្ទាបតាមរាងកាយរបស់នាងក្រមុំម្ដងទៀត ហើយកម្ដៅនៅតាមខ្លួនប្រាណរបស់នាងក្រមុំក៏ក្ដៅមិនចាញ់គ្នាប៉ុន្មានដែរ។
រ៉េណា ស្ទុះស្ទាចូលទៅក្នុងបន្ទប់ទឹក ដើម្បីរកអ្វីមកជូតខ្លួនឲ្យនាងក្រមុំ ហើយមិនយូរប៉ុន្មាននាងតូចក៏ចេញមកវិញ ព្រមជាមួយកន្សែងនឹងចានដៃនៅក្នុងដៃ មុននឹងចាត់ការធ្វើការជូតខ្លួនឲ្យនាងក្រមុំ ដែលកំពុងតែគេងនៅលើគ្រែ។
“អ្ហឹម”យៀកហ្វី បម្រាស់តិចៗពេលមានអារម្មណ៍ដល់របស់ត្រជាក់ៗមកប៉ះខ្លួនប្រាណរបស់ខ្លួន កែវភ្នែកតូចព្យាយាមបើកឡើង តែទោះជាប្រឹងបើកយ៉ាងណាក៏មិនអាចបើករួច រាងតូចរើទៅមកព្រោះភាពត្រជាក់បូករួមនឹងភាពធ្ងន់កណ្ដុរនៅត្រង់ក្បាលរបស់ខ្លួន។
បន្ទាប់ពីជូតខ្លួនឲ្យនាងក្រមុំរួចរាល់ រ៉េណា ក៏ប្រញាប់ស្ទុះស្ទាចេញពីបន្ទប់ដើម្បីទៅរៀបចំអាហារនឹងថ្នាំសម្រាប់អ្នកជម្ងឺ ត្រូវហើយនៅទីនេះក្រៅពីនាងគ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ខ្វាយខ្វល់នឹងនាងក្រមុំនោះទេ តាមពិតទៅពេលនេះ ទើបនាងដឹងថាម្ចាស់ស្រីរបស់ខ្លួន ជាមនុស្សគួរឲ្យអាណិតប៉ុនណា។ ជាមនុស្សស្រីដែលឯកាគ្មានអ្នកណាយកចិត្តទុកដាក់ជាមួយ តែនាងក្រមុំក៏មិនបានទាមទារអ្វីក្រៅពីសម្ងំខូចចិត្តតែម្នាក់ឯង នឹងប្រឹងធ្វើរឹងមាំនៅចំពោះមុខមនុស្សគ្រប់គ្នា កុំសួរថាហេតុអ្វីបានជានាងដឹង ក៏ព្រោះតែរយៈពេលមួយខែកន្លងមកនេះវាគ្រប់គ្រាន់ ល្មមឲ្យនាងដឹងពីនាងក្រមុំបានច្រើនគួរសមដែរហើយ។ រ៉េណា ដើរចេញពីបន្ទប់ទៅយ៉ាងលឿន ដោយមិនបានដឹងទេថាអ្នកជម្ងឺបើកភ្នែកឡើងបម្រុងនឹងហៅនាង តែនាងបែរជាដើរចេញទៅបាត់ទៅហើយ ទើបរាងកាយតូចរបស់ យៀកហ្វី ចាំបាច់ត្រូវក្រោកទៅតាមព្រោះមានអ្វីចង់និយាយជាមួយនឹងនាងក្រមុំ។
រ៉េណា ដើរចុះមកជាន់ខាងក្រោមយ៉ាងប្រញាប់ប្រញាល់ ទើបមិនប្រយ័ត្នទៅបុកអ្នកណាម្នាក់ ដែលដើរបញ្រ្ចាស់ផ្លូវជាមួយនឹងខ្លួន នាងក្រមុំប្រញាប់ងាកមើលទៅអ្នកម្ខាងទៀត ទើបដឹងថាជាមេការទើបក្រមុំតូចញញឹមសុំទោសបន្តិច មុននឹងដើរទៅបន្តទៀត តែក៏ត្រូវមនុស្សចំណាស់ហៅបញ្ឈប់ដំណើរបានមុន។
“ឈប់ ហើយមានរឿងស្អីបានជាធ្វើឫកពាស្លន់ស្លោបែបនេះ”រីហ្សា មេការចំណាស់សួរនាងតូចដោយការសង្ស័យ ព្រមទាំងសម្លឹងមើលនាងតូចចំពោះមុខដោយការដាក់សម្ពាធដែលធ្វើឲ្យនាងញ័រខ្លួនព្រោះភ័យ។
“គឺអ្នកនាង យៀកហ្វី មិនស្រួលខ្លួនទើបនាងខ្ញុំមករៀបចំអាហារមួយសម្រាប់ជូនគាត់”រ៉េណា ឆ្លើយតបទាំងមិនហ៊ានងើយមើលមុខអ្នកម្ខាងទៀត ព្រោះបន្ទាប់ពីអ្នកកំលោះគឺមេការនេះឯងដែលធំជាងគេនៅទីនេះ។
“ហ៊ឹស ស្មានថាជាស្អី នេះឈឺប៉ុណ្ណឹង ក៏មាយាដល់ថ្នាក់ធ្វើអីមិនកើតផងឬ ចឹងហើយបានចាប់អ្នកប្រុសជាប់ស្អិតយ៉ាងនេះ”មេការនិយាយចេញមកដោយការមិនពេញ     បូករួមចិត្តស្អប់ខ្ពើម    ដែលមានចំពោះនាងក្រមុំហើយក៏
ស្ដាយដែលខំមើលនាងក្រមុំក្នុងផ្លូវល្អរយៈពេលកន្លងមក។
សម្ដីរបស់មេការស្ដាប់ទៅ ហាក់គ្មានអ្វីធ្ងន់ធ្ងរអ្វីណាស់ណា តែបែរជាធ្វើឲ្យអ្នកណាម្នាក់ ដែរឈរស្ដាប់នៅជ្រុងម្ខាងទៀត ហូរទឹកភ្នែកមកដោយមិនដឹងខ្លួន។ យៀកហ្វី ដែលមានបំណងមកតាមអ្នកបម្រើរបស់ខ្លួន ក៏ចៃដន្យមកបានឮសម្ដីប្រហារចិត្តរបស់មនុស្សចំណាស់ ដោយអចេតនាកាលពីមុនគាត់មិនមែនជាមនុស្សបែបនេះទេ តែពេលនេះនាងយល់ថាហេតុអីក៏អ្នកម្ខាងទៀតស្អប់ខ្លួនដល់ថ្នាក់នេះ ក៏ព្រោះតែភាពមុខក្រាស់របស់នាងនាពេលនេះឯង។ យៀកហ្វី ប្រញាប់នាំជើងដែលគ្មានកម្លាំងគំហែងរបស់ខ្លួន ដើរចេញពីត្រង់នោះទៅយ៉ាងលឿន ព្រោះមិនចង់ឲ្យអ្នកណាម្នាក់មកឃើញវត្តមានរបស់ខ្លួននៅត្រង់នេះ។
“ហើយនៅធ្វើអីទៀត ចង់ធ្វើអីក៏ទៅធ្វើទៅ ប្រយ័ត្នអ្នកនាងរបស់ឯងនឹងឈឺដាច់ខ្យល់ស្លាប់ទៅ”មេការចំណាស់និយាយដៀមដាម នាងតូចមុននឹងដើរចាកចេញទៅ។
យៀកហ្វី ឡើងមកដល់បន្ទប់គេង ព្រមទាំងយំមិនឈប់រាងតូចដាក់ខ្លួនគេងនៅលើគ្រែឱបខ្លួនគេងយំយ៉ាងគួរឲ្យអាណិត។ នាងមិនបានខឹងដែរគ្រប់គ្នាស្អប់ខ្ពើមនាង ហើយក៏មិនបានគុំកួនអ្នកណាទាំងអស់ ក៏ព្រោះតែនេះជាផលកម្ម ដែលនាងជ្រើសរើសវាដោយខ្លួនឯង ដូច្នេះហើយនាងមិនខ្លាចនឹងទទួលយកវានោះទេ នាងមិនដឹងថានាងត្រូវទទួលរងទុក្ខវេទនានេះដល់ពេលណាទៀតនោះទេតែនាងក៏សង្ឃឹមថាវានឹងបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ។
“មិនយូរទេវានឹងបញ្ចប់ នាងត្រូវតែទ្រាំឲ្យបាន យៀកហ្វី”នាងក្រមុំនិយាយលួងលោមខ្លួនឯង ទាំងទឹកភ្នែកស្រក់ចុះមកមិនដាច់គ្នា កែវភ្នែកតូចបិទឡើងបណ្ដោយឲ្យទឹកភ្នែកស្រក់ចុះទៅតាមភាពឈឺចាប់របស់ខ្លួន។
យៀកហ្វី យំទាល់តែអស់កម្លាំងនឹងគេងលក់នៅគ្រែធំទូលាយតាំងពីពេលណាក៏មិនដឹងតែមកដឹងខ្លួនម្ដងទៀត ពេលទទួលបានអារម្មណ៍ពីការប៉ះពាល់របស់អ្នកណាម្នាក់មកលើរាងកាយរបស់ខ្លួន កែវភ្នែកតូចបើកឡើងម្ដងទៀតមិនស្រឡះ ក្នុងកែវភ្នែកក៏ស្រអាប់បញ្ជាក់ថាឆ្លងកាត់ការយំយែក ច្រើនគួរសម នាងក្រមុំញញឹមស្រស់ដាក់អ្នកចំពោះមុខ មុននឹងក្រោកអង្គុយដោយមានដៃតូចរបស់ រ៉េណា ជួយគ្រាឲ្យនាងក្រោកបានស្រួលជាងនេះ។
“អ្នកនាងយ៉ាងម៉េចហើយ បានធូរខ្លះហើយនៅមានមិនស្រួលត្រង់ណាទេ”សំនួរជាងច្រើនរបូតចេញពីបបូរមាត់តូច ដែលធ្វើឲ្យអ្នកជម្ងឺស្ដាប់ហើយញញឹមបិទមាត់មិនជិត ត្រូវហើយក្នុងផ្ទះនេះក្រៅពីនាងក្រមុំគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះនាងនោះទេ។
យៀកហ្វី សម្លឹងមើលផ្ទៃមុខតូចដែលសម្លឹងមើលមកនាងដូចគ្នា នៅមានដៃតូចដែរលើកមកវាស់កម្ដៅត្រង់ថ្ងាសនេះនោះទៀត ដែលកាន់តែធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំង នាងក្រមុំចាប់ដៃតូចចេញមុននឹងញញឹមឡើងមកតែជាស្នាមញញឹម ដែលបង្កប់ទៅដោយភាពក្រៀមក្រំ ដែលធ្វើឲ្យអ្នកមើលទៅជាអាណិតនាងលើសដើម។
“ខ្ញុំមិនអីទេ អរគុណនាងដែរបារម្ភ”យៀកហ្វី ក្ដោបដៃអ្នកម្ខាងទៀតជាប់ហាក់ចង់បញ្ចាក់ពីសម្ដីរបស់ខ្លួនដែរបាននិយាយមុននេះ។
“អ្នកនាងមិនអីគឺល្អហើយ ម៉ោះញ៉ាំបបរសិនទៅទាន់នៅក្ដៅ ន្អាលញ៉ាំថ្នាំ”មាត់និយាយស្របពេល ដៃតូចក៏លើកថាសបបរមកឲ្យនាងក្រមុំ នាងតូចក៏មិនបានទៅណា ក្រៅពីអង្គុយចាំមើលនាងក្រមុំញ៉ាំបបរ ព្រោះនាងដឹងច្បាស់ណាស់ថាអ្នកម្ខាងទៀតនឹងមិនព្រមញ៉ាំបើនាងមិននៅចាំមើលនោះ។
“អរគុណ”នាងក្រមុំញញឹមតប មុននឹងទទួលយកថាសអាហារមកកាន់ហើយក៏ដួសអាហារញ៉ាំ យ៉ាងស្ងៀមស្ងាត់ ដោយមានការចាំមើលពីអ្នកចំពោះមុខ តាមពិតទៅនាងក៏មិនឃ្លានដែរ តែបើនាងមិនញ៉ាំច្បាស់ណាស់ថាអ្នកម្ខាងទៀតប្រាកដជាមិនព្រមជាដាច់ខាត ទើបនាងត្រូវបង្ខំចិត្តញ៉ាំទាំងលេបមិនចូលបែបនេះ យៀកហ្វី ញ៉ាំបានពីរបីម៉ាត់ក៏ដាក់ស្លាបព្រាចុះបញ្ជាក់ថាឈប់ញ៉ាំត
ទៅទៀតដែលធ្វើឲ្យអ្នកចំពោះមុខសម្លឹងមើលមកដោយការសង្ស័យ។
“ឈប់ហើយឬអ្នកនាង បបរមិនឆ្ងាញ់ឬ”រ៉េណា សួរដេញដោលនាងក្រមុំព្រមទាំងធ្វើមុខដឹងខុសចេញមក ព្រោះគិតថាថ្វីដៃខ្លួនធ្វើមិនត្រូវចិត្តរបស់នាងក្រមុំ ទើបអ្នកម្ខាងទៀតញ៉ាំតែបន្តិចបែបនេះ ទឹកមុខរបស់ក្រមុំតូចធ្វើឲ្យ យៀកហ្វី សើចដោយការហួសចិត្តព្រោះដឹងថាអ្នកម្ខាងទៀតកំពុងតែគិតអ្វី ម៉េចក៏ថានាងមិនដឹងនោះរយៈពេលកន្លងមកនេះ ធ្វើឲ្យនាងដឹងច្បាស់ណាស់រាល់គំនិតដែលអ្នកម្ខាងទៀតគិត គឺតែងតែបង្ហាញនៅលើផ្ទៃមុខតូចមួយនេះយ៉ាងច្បាស់គ្រឡែតដែលមិនចាំបាច់សង្កេតក៏អាចដឹងច្បាស់។
“ហ៊ឹសៗ កុំគិតច្រើនអី បបរនាងធ្វើឆ្ងាញ់ណាស់ តែដែលខ្ញុំញ៉ាំតិចគឺមកពីខ្ញុំមិនសូវឃ្លានតែប៉ុណ្ណោះ”បបូរមាត់តូចបង្ហើបឡើង ព្យាយាមពន្យល់គ្រប់យ៉ាងឲ្យអ្នកចំពោះមុខបានយល់កុំឲ្យគិតច្រើនតទៅទៀត ព្រោះតែអ្នកម្ខាងទៀតពូកែខាងគិតច្រើន ដែលនាងត្រូវបកស្រាយការយល់ច្រឡំរាល់តែលើក។
“អ្នកនាងគួរតែញ៉ាំបន្តិចទៀតទៅ ន្អាលញ៉ាំថ្នាំ”
“រ៉េណា”មិនទុកឲ្យអ្នកម្ខាងទៀត បាននិយាយច្រើនជាងនេះ យៀកហ្វី ក៏ហៅកាត់សម្ដីអ្នកម្ខាងទៀត ក្នុងបន្ទប់ទាំងមូលក៏មានតែភាពស្ងប់ស្ងាត់ ព្រោះតែគ្មានសំឡេងអ្នកណាម្នាក់និយាយតទៅទៀត។
យៀកហ្វី សម្លឹងមើលមុខនាងតូចព្រោះមិនដឹងថាត្រូវនិយាយបែបណាទើបល្អ ចំណែក រ៉េណា ក៏បានតែអង្គុយស្ងៀមរងចាំស្ដាប់ការនិយាយរបស់នាងក្រមុំ កែវភ្នែកតូចក៏សម្លឹងមើលទៅនាងដោយការចង់ដឹង ហើយនាងក៏ដឹងដូចគ្នាថាអ្នកម្ខាងទៀតចង់និយាយអ្វីម្យ៉ាងប្រាប់ដល់ខ្លួន តែមើលទៅពេលនេះហាក់ស្ទាក់ស្ទើរក្នុងការប្រាប់នាងទៅវិញ ទើបស្រីតូចដឹងចិត្តក៏សួរនាំនាងក្រមុំជំនួសវិញ។
“អ្នកនាងមានអ្វីចង់និយាយជាមួយខ្ញុំឬ”រ៉េណា ញញឹមស្រទន់ដាក់អ្នក
ម្ខាងទៀត ដើម្បីកុំឲ្យនាងមានអារម្មណ៍តានតឹងខ្លាំងជាងនេះ ព្រោះទោះបីជាមិនប្រាប់ក៏នាងអាចដឹងថាអ្នកម្ខាងទៀត កំពុងតែតានតឹងនឹងរឿងអ្វីមួយដែរ គ្រាន់តែនាងមិនបានដឹងថាជារឿងអ្វីតែប៉ុណ្ណោះ។
“អឺ នាងអាចជួយ ទិញថ្នាំព្យាយាមកំណើត ឲ្យខ្ញុំបានទេ”ទីបំផុត យៀកហ្វី ក៏ព្រមនិយាយអ្វីដែលខ្លួនចង់និយាយចេញមកប្រាប់អ្នកចំពោះមុខ។
នាងក្រមុំបិទភ្នែកនិយាយព្រមទាំងឱនមុខចុះ ព្រោះខ្មាសនឹងអ្នកម្ខាងទៀត ដែលកំពុងតែសម្លឹងមើលមកខ្លួនដោយការភ្ញាក់ផ្អើល នាងដឹងថាអ្នកម្ខាងទៀតកំពុងតែគិតអ្វី តែនាងគ្មានជម្រើសបើនាងមិនធ្វើបែបនេះនាងច្បាស់ជាស្លាប់មិនខាន។ ព្រោះនាងដឹងថាអ្នកកំលោះមិនបានត្រូវការកូនដែលកើតចេញពីម្ដាយដូចជានាងនោះទេ នាងមិនដឹងថាពេលនេះកូនរបស់នាងកំពុងតែចាប់កំណើតឬក៏អត់នោះទេ នាងក៏ចង់ទុកកូនមួយនេះដូចគ្នា តែនាងខ្លាចថាថ្ងៃណាមួយវានឹងត្រូវបាត់បង់ទៅវិញដោយស្នាដៃឪពុកដ៏កំណាចរបស់គេ ដូច្នេះនាងសុខចិត្តការពារវាមុនពេលអ្វីៗកើតឡើង។ រ៉េណា សម្លឹងមើលនាងក្រមុំដែលពេលនេះស្ងាត់បាត់មាត់ឈឹង ក្នុងនាមជាស្រីដូចគ្នានាងក៏ដឹងថាអ្នកម្ខាងទៀតកំពុងតែជួបទុក្ខលំបាកខ្លាំងប៉ុនណា តែនាងក៏មិនចង់ឲ្យនាងក្រមុំសម្លាប់ជីវិតក្មេងម្នាក់ដែលមិនដឹងអី ដែលមិនទាន់ដឹងច្បាស់ថានឹងមានជីវិតនៅលើលោកនេះឬក៏អត់ ហើយនាងក៏ជឿថាបើមានជីវិតក្មេងតូចមួយនេះពិតមែន ចៅហ្វាយនាងក៏មិនចិត្តអាក្រក់សម្លាប់កូនខ្លួនឯងដែរ។
“មិនមែនថាខ្ញុំមិនចង់ជួយអ្នកនាងនោះទេ តែអ្នកនាងធ្វើបែបនេះគឺដូចជារារាំងជីវិតក្មេងម្នាក់ ដែលចង់ចាប់កំណើតឃើញពិភពលោកមួយនេះ ហើយវាក៏ប៉ះពាល់ដល់សុខភាពរបស់អ្នកនាងដូចគ្នា ម្យ៉ាងទៀតខ្ញុំជឿថាអ្នកប្រុសក៏មិនចិត្តអាក្រក់សម្លាប់កូនខ្លួនឯងដែរ”រ៉េណា ព្យាយាមបញ្ចុះបញ្ចូលនាងក្រមុំកុំឲ្យធ្វើការសម្រេចចិត្តផ្ដេសផ្ដាស ព្រោះមិនចឹងទេវាអាចនឹងខាតបង់ធ្ងន់ដល់គ្រប់គ្នាជាពិសេសគឺនាងនេះឯង។
“អត់ទេ រ៉េណា ខ្ញុំដឹងថាគេមិនត្រូវការកូន ដែលកើតចេញពីខ្ញុំនោះទេ ហ៊ឹក គេមិនត្រូវការទេ”នាងក្រមុំយំយែកចេញមកដោយភាពឈឺចាប់ ព្រោះដឹងច្បាស់ថាអ្នកកំលោះស្អប់ខ្លួនដល់កម្រិតណា។
“អ្នកនាង”
“ខ្ញុំសុំអង្វរណា រ៉េណា សុំអង្វរកុំធ្វើឲ្យខ្ញុំពិបាកចិត្តជាងនេះទៀតអី ហ៊ឹក នាងជួយខ្ញុំម្ដងតើបានទេតែម្ដងនេះទេ ហ៊ឹក ណា រ៉េណា ខ្ញុំសុំអង្វរ”នាងក្រមុំ អង្វរ.កអ្នកម្ខាងទៀតយ៉ាងគួរឲ្យអាណិត ដែលធ្វើឲ្យនាងក្រមុំចិត្តទន់ព្រោះមិនចង់ឃើញអ្នកចំពោះមុខយំយែកខ្លាំងជាងនេះ។
“ចាស ខ្ញុំយល់ព្រម តែពេលនេះអ្នកនាងគួរតែឈប់យំសិនទៅ យំបែបនេះអាក្រក់មើលខ្លាំងណាស់”ដៃតូចក៏លើកមកជូតទឹកភ្នែក ឲ្យនាងក្រមុំដោយចិត្តអាណិត ទោះជាមិនចង់ក៏នាងមិនដឹងធ្វើយ៉ាងណាដែរ បើអ្នកចំពោះមុខយំយែកខ្លាំងបែបនេះ ដូច្នេះហើយនាងមានតែប្រថុយជួយម្ដងចុះ តែបើឲ្យអ្នកកំលោះដឹងច្បាស់ណាស់ថានាងនឹងត្រូវស្លាប់ជាមិនខាន។
“អរ..អរគុណនាងខ្លាំងណាស់ រ៉េណា”យៀកហ្វី ឱនមកឱប រ៉េណា ណែនដៃជាការអរគុណ ព្រោះមានតែនាងក្រមុំទេ ដែលតែងតែយល់ចិត្តនាងគ្រប់ពេល រាងកាយតូចទាំងពីរក៏ឱបរឹតគ្នាណែនដៃដោយការយល់ចិត្ត។ រ៉េណា អង្អែលខ្នងតូចរបស់ម្ចាស់ស្រីតិចៗជាការលួងលោម នាងដឹងថាអ្នកម្ខាងទៀតពិបាកចិត្ត កើតទុក្ខខ្លាំងប៉ុនណា តែអ្នកបម្រើដូចជានាងចង់ជួយក៏ជួយអ្វីមិនបានក្រៅពីឈរមើលដោយចិត្តអាណិត នឹងចាំជួយលើកទឹកចិត្តនាងក្រមុំពីចម្ងាយតែប៉ុណ្ណោះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now