ភាគបញ្ចប់

737 11 5
                                    

(ក្ដីសុខពិតប្រាកដ)


“បងស្រលាញ់អូន យៀកហ្វី”
យៀកហ្វី គាំងស្ងៀមមិននិយាយអ្វី ព្រោះគិតថាខ្លួនស្ដាប់ច្រឡំ អត់ទេមុននេះអ្នកកំលោះ ពិតជាសារភាពប្រាប់ថាស្រលាញ់នាងពិតមែន គេថាស្រលាញ់នាង ពិតហើយនាងមិនបានស្ដាប់ច្រឡំនោះទេ ក្រោយពិស្ដាប់អ្នកកំលោះសារភាពរួចនាងក្រមុំកាន់តែយំលើសដើម ម្ដងនេះនាងមិនបានរំភើបនោះទេតែនាងអាណិតខ្លួនឯងទៅវិញ។
ពេលនេះនាងកំពុងតែខ្វាក់អាចមើលមិនឃើញពីទឹកមុខរបស់អ្នកកំលោះ តែនាងអាចដឹងថាគេមិនបានស្រលាញ់នាងចេញពីចិត្តនោះទេ អាចមកពីគេដឹងខុសចំពោះនាង ទើបគេនិយាយបែបនេះ ព្រោះគេធ្វើឲ្យនាងខ្វាក់ភ្នែក ទើបគេនិយាយថាស្រាលាញ់ ឬក៏គេធ្វើគ្រាន់តែចង់ប៉ះប៉ូវកំហុសកន្លងមកប៉ុណ្ណោះ យៀកហ្វី គិតតែពីយំដោយមិនព្រមនិយាយអ្វីទាំងអស់ ទើបអ្នកដែលរងចាំស្ដាប់ចម្លើយតបពីនាង ទៅជាមិនស្រណុកក្នុងចិត្ត។
“យៀកហ្វី”
“ខ្ញុំ ហ៊ឹក ខ្ញុំដឹងថាលោកនិយាយពាក្យនេះ ព្រោះមានអារម្មណ៍ដឹងខុសតែ ហ៊ឹក តែសូមកុំនិយាយអីពាក្យនេះ វាសំខាន់ចំពោះខ្ញុំ ហ៊ឹក កុំយកអារម្មណ៍ខ្ញុំមក...អ្ហឹម”សម្ដីចុងក្រោយត្រូវបានបាត់ទៅវិញភ្លាមៗ ពេលបបូរមាត់ក្រាស់ឱនមកថើបមិនសម្ដីរបស់នាង។
វីល  ឱបរឹតរាងកាយតូចណែន ដៃព្រោះមិនចង់ឮពាក្យមិនល្អចេញ
ពីមាត់នាងក្រមុំបន្តទៀត ទើបអ្នកកំលោះឱនមកថើបនាងបែបនេះ គេមិនដឹងថានាងកំពុងតែគិតអ្វីនោះទេបានជានិយាយពាក្យចេញមក នាងអាចស្អប់គេ ខឹងគេមិននិយាយរកគេ តែនាងក៏មិនគួរណាមកគិតថាសម្ដីរបស់គេជាការលេងសើចបែបនេះដែរ គេមិនបាននិយាយព្រោះមានដឹងខុស តែគេនិយាយព្រោះស្រលាញ់ទៅវិញទេ មែនហើយគេស្រលាញ់នាង ថែមទាំងស្រលាញ់ខ្លាំងទៀត ស្រលាញ់មិនអាចនឹងខ្វះនាងបាននោះទេ។ វីល នៅតែមិនព្រមឈប់ថើបនាងក្រមុំភ្លាមៗ អ្នកកំលោះនៅតែប្រើបបូរមាត់របស់ខ្លួន បិទសម្ដីនិយាយរបស់នាងដដែល យៀកហ្វី ព្យាយាមរុញអ្នកកំលោះចេញ ព្រោះមិនចង់ឲ្យគេប្រើវិធីនេះមកដោះស្រាយនោះទេ នាងសុខចិត្តរស់នៅក្នុងភាពមិនជាក់លាក់តែនាងក៏មិនចង់រស់នៅក្នុងជីវិតមិនពិតបែបនេះដែរ គេមិនស្រលាញ់នាងមិនថា តែសុំតែកុំកុហកបោកប្រាស់ អារម្មណ៍របស់នាងទៅបានហើយ នាងក្រមុំសម្រក់ទឹកភ្នែកមិនឈប់រហូតទាល់តែអ្នកកំលោះព្រមបញ្ឈប់ការថើបរបស់ខ្លួន។
“ហ៊ឹកៗ លោក វីល អ្ហឹម”ជាថ្មីម្ដងទៀត ដែលអ្នកកំលោះបិទសំឡេងនាងក្រមុំដោយមិនព្រម ឲ្យនាងបាននិយាយអ្វីទាំងអស់ វីល ឱនមកថើបនាងក្រមុំរហូត ទាល់តែរាងកាយតូចឈប់រើបម្រាស់ ទើបគេព្រមដោះលែងនាង។
“លោក...”
“ស៊ូច កុំនិយាយអ្វីទាំងអស់! បងដឹងថាការសារភាព ទាំងប្រញាប់ប្រញាល់របស់បង អាចមិនទាន់ឲ្យអូនជឿជាក់បងបាន ទោះបីជាពេលនេះអូនមិនទាន់ទទួលយកបាន តែអាចឲ្យបងសុំឳកាស ពិសោធន៍ការពិតឲ្យអូនបានឃើញតើបានទេ បងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យអូនបានដឹងពីក្ដីស្រលាញ់ដែលបងមានចំពោះអូន សុំត្រឹមតែអូនកុំបដិសេធ នឹងដេញបងចេញទៅបានហើយ បានទេ បងសុំប៉ុណ្ណឹងបានទេ យៀកហ្វី”វីល ទាញរាងតូចមកឱបជាប់ដើមទ្រូងដៃរឹងមាំ   ក៏ឱបរឹតរាងកាយតូចណែនដៃ    ហាក់ខ្លាចបាត់នាងក្រមុំចេញពីរង្វង់ដៃមួយនេះអ៊ីចឹង។
ពាក្យសារភាពការអង្វរករបស់អ្នកកំលោះ ធ្វើឲ្យនាងក្រមុំមិនអាចទប់ចិត្តខ្លួនឯងបាន យៀកហ្វី ញញឹមសប្បាយចិត្តនៅក្រោមដើមទ្រូងរឹងមាំ នាងសឹងតែមិនជឿទេ ថាខ្លួនអាចយកបានបេះដូងរបស់អ្នកកំលោះ ពេលនេះនាងសប្បាយចិត្តខ្លាំងណាស់ ទោះបីជាអ្នកកំលោះស្រលាញ់នាងត្រឹមមួយភាគរយ តែនាងក៏សប្បាយចិត្តឲ្យតែខ្លួន មានចំណែកក្នុងបេះដូងរបស់គេទៅគឺបានហើយ។
“លោកពិតជា ស្រលាញ់ខ្ញុំមែនឬ”យៀកហ្វី រើបម្រាស់ចេញពីរង្វង់ដៃរបស់អ្នកម្ខាងទៀត ព្រមទាំងងើយមកនិយាយជាមួយគេ ទោះជាមិនអាចមើលអ្វីឃើញពីអ្នកកំលោះ តែនាងក៏ចង់ឲ្យអ្នកកំលោះ បានឃើញពន្លឺអ្វីម្យ៉ាងនៅក្នុងភ្នែករបស់នាងដូចគ្នា នោះគឺក្ដីស្រលាញ់ដែលនាងមានចំពោះគេ។
“បើអូនមិនទាន់...”វីល ចង់ប្រាប់នាងក្រមុំ ទុកពេលឲ្យគេពិសោធន៍ក៏បាន បើនាងមិនទាន់ជឿជាក់លើគេ តែប្រយោគរបស់អ្នកកំលោះត្រូវក្រមុំតូចចំពោះមុខនិយាយកាត់ផ្ដាច់បានមុនទៅហើយ។
“ខ្ញុំសួរថាលោកស្រលាញ់ខ្ញុំឬក៏អត់”
“ស្រលាញ់ ថែមទាំងស្រលាញ់ខ្លាំងទៀតផង”សម្ដីរបស់អ្នកកំលោះធ្វើឲ្យនាងក្រមុំញញឹមពេញចិត្តចេញមក
“ហ៊ឹសៗ ខ្ញុំអរគុណលោក ដែលស្រលាញ់ខ្ញុំ អរគុណខ្លាំងណាស់”យៀកហ្វី ឱនមកឱបរាងកាយរឹងមាំរបស់អ្នកកំលោះ ផ្ទៃមុខតូចក៏ឱនជ្រប់នឹងដើមទ្រូងរឹងមាំរបស់គេព្រមទាំងថើបត្រង់ដើមទ្រូងរបស់គេតិចៗ។
ទង្វើរបស់នាងក្រមុំ សាងការចម្លែកចិត្តឲ្យអ្នកកំលោះជាខ្លាំង វីល ញញឹមឱបរាងកាយតូច ទោះបីជានាងក្រមុំមិនបាននិយាយថាស្រលាញ់គេតែគេក៏មិនបានសួរដេញដោលអ្វីទាំងអស់ គេដឹងថានាងអាចមិនទាន់ជឿជាក់លើក្ដីស្រលាញ់របស់គេ    សុំត្រឹមតែនាងផ្ដល់ឳកាស    ឲ្យគេបានពិសោធន៍ចិត្តស្មោះទៅគឺបានហើយ។
“អូនស្រលាញ់បង វីល”យៀកហ្វី ខ្សឹបតិចៗក្នុងដើមទ្រូងរបស់អ្នកកំលោះតែក៏អាចឲ្យម្ចាស់រាងកាយឮបានច្បាស់ដូចគ្នា វីល ភាំងនឹងសម្ដីរបស់នាងក្រមុំ មុននឹងដៃរឹងមាំទាញរាងតូចថយចេញសារជាថ្មី ដើម្បីសម្លឹងមើលមុខនាងកាន់តែច្បាស់ ហើយពេលនេះគេក៏បានឃើញ ស្នាមញញឹមដ៏ផ្អែមល្ហែមនៅលើផ្ទៃមុខស្រទន់ដូចគ្នា។
“មុននេះអូនថាម៉េច”
“អូនស្រលាញ់បង... អ្ហឹម”ជាលើកទីបី ដែលអ្នកកំលោះចាប់រាងតូចមមកថើប តែលើកនេះមិនបានថើបព្រោះហាមឃាត់អ្វីទាំងអស់ តែជាការថើបដោយភាពផ្អែមល្ហែមបំផុត ដៃរឹងមាំឱបរឹតនាងក្រមុំ ព្រមទាំងអង្អែលរាងតូចសព្វរាងកាយ ចំំណែក យៀកហ្វី ក៏លើកដៃឱប.ករឹងមាំរបស់អ្នកកំលោះណែនដៃ ខ្លួនប្រាណទាំងមូលក៏រមួលខិតទៅជិតអ្នកកំលោះ សឹងតែគ្មានចន្លោះប្រហោងទៅហើយ។
វីល ឈ្លក់វង្វេងនឹងការតបតមិនអីរបស់នាងក្រមុំ គេចង់ធ្វើលើសពីនេះចង់ធ្វើលើសពីថើប តែពេលនេះមិនមែនជាពេលសាកសមនោះទេ ព្រោះគេមិនទាន់និយាយគ្នាចប់នោះទេ រាងកាយរឹងមាំដកថយចេញពីនាងក្រមុំបន្តិច ដែលដៃតូចរបស់ យៀកហ្វី នៅតែឱប.ករបស់គេជាប់ហាក់ដូចមិនចង់ឲ្យគេបញ្ឈប់ត្រឹមនេះ កាយវិការរបស់នាងក្រមុំធ្វើឲ្យនាងក្រមុំញញឹមពេញចិត្ត ពេញចិត្តនឹងការតបស្នងរបស់នាងចំពោះខ្លួនមុននេះ។
“បងអរគុណ អរគុណដែលអូនព្រមបើកបេះដូង ទទួលយកក្ដីស្រលាញ់របស់បង”វីល យកថ្ងាសរបស់ខ្លួនមកប៉ះនឹងថ្ងាសតូចតិចៗ មុននឹងឱនមកថើបថ្នមៗដោយក្ដីស្រលាញ់ ក្នុងបេះដូងរបស់គេពេលនេះកំពុងតែមនាក្ដីសុខខ្លាំងណាស់ ក្ដីសុខពេលបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ បានឱបនាងនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ខ្លួនបែបនេះ។
“បេះដូងរបស់អូន មិនមែនទើបតែបើកទទួលយកក្ដីស្រលាញ់ពីបងនោះទេ តែអូនបានប្រគល់វាឲ្យបងជាយូរមកហើយ គ្រាន់តែបងមិនព្រមទទួលយកវាតែប៉ុណ្ណោះ”យៀកហ្វី ប្រាប់អ្នកកំលោះទាំងអន់ចិត្ត ពេលគិតដល់អតីតដែលអ្នកកំលោះធ្លាប់ជាន់ឈ្លីបេះដូងរបស់ខ្លួន តែពេលនេះនាងក៏សប្បាយចិត្តពេលដឹងថាអ្នកកំលោះក៏ស្រលាញ់ខ្លួនដូចគ្នា។
“នោះក៏ព្រោះបងល្ងង់មួយពេល តែពេលនេះបុរសម្នាក់នេះ លែងល្ងង់ទៀតហើយ ហើយបងក៏សុំសន្យា ថានឹងមើលថែភរិយារបស់បងមួយនេះឲ្យមានក្ដីសុខបំផុត”រាងកាយក្រាស់ក៏ដាស់ខ្លួនគេង កើយភ្លៅតូចរបស់នាងក្រមុំ ដៃរឹងមាំក៏លើកមកអង្អែលផ្ទៃមុខតូចមិនឈប់។
“មិនមែនតែអូនទេ កូនដែរ”យៀកហ្វី បញ្ជាក់អ្នកកំលោះទាំងដឹងហើយអ្នកកំលោះស្រលាញ់កូនខ្លាំងប៉ុនណា ដៃតូចក៏ក្ដោបដៃរឹងមាំរបស់អ្នកកំលោះជាប់ព្រមទាំងទាញមកថើបតិចៗ ដោយមិនគិតនឹងខ្មាសអៀន ត្រូវហើយនាងគ្មានអីត្រូវខ្មាសអៀននោះទេ ព្រោះពេលនេះអ្នកម្ខាងទៀតជាកម្មសិទ្ធរបស់នាងទៅហើយ។
ម្រាមដៃទន់ស្រឡូន អង្អែលសក់ទន់រលោងរបស់អ្នកកំលោះ ដែលអ្នកកំលោះក៏គេងឱបចង្កេះតូចរបស់ភរិយាណែនដៃ យៀកហ្វី ញញឹមមានក្ដីសុខ ព្រមទាំងនឹកដល់សម្ដីសារភាពរបស់អ្នកចំពោះមុខមុននេះ យ៉ាងណានាងក៏នៅតែមិនចង់ជឿថាអ្នកកំលោះអាចមកស្រលាញ់ខ្លួន តែយ៉ាងការពិតចំពោះមុនក៏មិនអាចប្រកែកបានទៅហើយ ថាអ្នកកំលោះពិតជាស្រលាញ់នាងពិតមែន នាងក្រមុំគិតដោយការសប្បាយចិត្ត មុននឹងចិញ្ចើមតូចជ្រួញបន្តិចពេលគិតដល់រឿងអ្វីម្យ៉ាង។
“ត្រូវហើយអូនឮ វៀល៍ ហៅបងថាលោកប៉ាត្រូវទេ”សម្ដីរបស់នាងក្រមុំធ្វើឲ្យរាងក្រាស់ ញញឹមចេញមកម្ដងទៀតទាំងសប្បាយចិត្តពេលគិតដល់កូនប្រុសសំណព្វចិត្ត   ថ្ងៃនេះគេពិតជារីករាយខ្លាំងណាស់   ព្រោះទទួលបាន
គ្រួសារដ៏កក់ក្ដៅមួយ។
“បាទ អូនដឹងទេពេលកូនហៅមកថាលោកប៉ា បងពិតជាភ្ញាក់ផ្អើលខ្លាំងណាស ថែមទាំងសប្បាយចិត្តទៀតផង ហើយបងក៏កាន់តែសប្បាយចិត្តពេលប្រពន្ធរបស់បង ព្រមអត់ឱនឲ្យបង ហើយក៏ព្រមទទួលយកក្ដីស្រលាញ់ពីបង”
“ហ៊ឹសៗ”
“អូនដឹងទេ ថ្ងៃនេះបងពិតជាមានក្ដីសុខខ្លាំងណាស់ តែបងនៅមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងមិនដឹងទេ”
“អ្វីទៅ”យៀកហ្វី ជ្រួញចិញ្ចើមបន្តិច ដោយងឿងឆ្ងល់ព្រោះមិនយល់ពីសម្ដីរបស់អ្នកកំលោះ ក៏ព្រោះតែនាងក្រមុំមិនអាចមើលអ្វីឃើញ ទើបមិនបានដឹងពីទឹកមុខដែលពោរពេញទៅដោយល្បិចរបស់អ្នកកំលោះនាពេលនេះ។
វីល ស្ទុះក្រោកអង្គុយទល់មុខនាងក្រមុំ ដៃរឹងមាំក៏លូកមកឱបចង្កេះតូចរបស់ភរិយា ព្រមទាំងទាញនាងក្រមុំឲ្យមកអង្គុយ នៅលើរាងកាយរឹងមាំរបស់ខ្លួនភ្លាមៗ ធ្វើឲ្យនាងក្រមុំត្រូវភ្ញាក់ផ្អើលព្រោះមិនដឹងថាពេលនេះអ្នកជាស្វាមីកំពុងតែគិតអ្វីឲ្យប្រាកដ ដៃតូចរបស់នាងក្រមុំលើកមកឱប.ករឹងមាំរបស់អ្នកកំលោះ ដោយមិននិយាយអ្វីព្រោះរងចាំស្ដាប់សម្ដីរបស់អ្នកកំលោះបន្តទៀត។
វីល សម្លឹងមើលមុខភរិយាព្រមទាំងញញឹមមានល្បិចផ្ទៃមុខមាំសង្ហាក៏ឱនមកជិតផ្ទៃមុខតូចរបស់ភរិយា ធ្វើឲ្យចុងច្រមុះស្រួចខ្លួន ទៅប៉ះនឹងថ្ពាល់ក្រហមព្រឿងៗរបស់នាងក្រមុំ តែវាមិនមែនជាអចេតនានោះទេ ផ្ទុយមកវិញគឺជាចេតនារបស់អ្នកកំលោះទៅវិញទេ វីល ញោចញញឹមបន្តិចមុននឹងខ្សឹបសម្លឹងស្រាលៗក្បែរបបូរមាត់តូច។
“គឺខ្វះកូននោះអី”
“មនុស្សឆ្កួត អាយ”រាងកាយតូចរបស់នាងក្រមុំ  ត្រូវអ្នកជាស្វាមីផ្ដួល
ឲ្យដេកលើគ្រៃភ្លាមៗ   ដោយរាងកាយរឹងមាំរបស់មនុស្សមានល្បិច   ក៏តាម
មកទ្រោបពីលើយ៉ាងតក់ក្រហល់។
វីល ឱនមកថើបភរិយាថ្នមៗ ដៃរឹងមាំក៏អង្អែលតាមរាងកាយតូចដោយការពេញចិត្ត ពេលនេះគ្មានអ្វីមករារាំងគេបាននោះទេ ហើយគេក៏មិនទ្រាំទៀតនោះដែរ គ្រប់យ៉ាងរវាងគេនឹងនាងក៏បានបញ្ជាក់ច្បាស់ដូចគ្នា ពួកគេស្រលាញ់គ្នា ស្រលាញ់ចិត្តនឹងចិត្តស្រលាញ់ចេញពីបេះដូងដ៏បរិសុទ្ធ។ យៀកហ្វី ឱបរឹតរាងកាយអ្នកកំលោះ ហាក់បញ្ជាក់ពីសិទ្ធិរបស់ខ្លួនចំពោះគេ រាងកាយទាំងពីរក៏ឱបរឹតគ្នាណែនដៃសឹងតែមើលមិនឃើញចន្លោះប្រហោងអ្វីទាំងអស់ ក្នុងបន្ទប់ទាំងមូលក៏ពោរពេញទៅដោយចំហាយនៃក្ដីសុខ បរិយាកាសដែលធ្លាប់តែត្រជាក់ ពេលនេះក៏ប្រែជាក្ដៅដោយកម្ដៅ នៃភ្លើងស្នេហ៍របស់ពួកគេទាំងពីរ។
ហើយវាក៏មិនអាចបញ្ឈប់ដោយងាយៗនោះដែរ ព្រោះពេលនេះភ្លើងស្នេហ៍របស់ពួកគេកាន់តែដុតរោលខ្លាំងឡើង ដោយគ្មានពន្លឺថានឹងបញ្ឈប់បាន ហើយទម្រាំតែភ្លើងស្នេហ៍របស់ពួកគេ ព្រមរលត់ក៏ជិតទាបភ្លឺទៅហើយ រាងតូចសន្លប់បាត់ភ្លាមៗ ដោយការអស់កម្លាំងត្រឹមបញ្ចប់សង្រ្គាមជាមួយអ្នកកំលោះរួចរាល់ តែអ្នកជាដើមហេតុបែរជាមិនអាចគេងលក់ដូចជានាងក្រមុំ ពេលនេះមនុស្សមានកម្លាំងរឹងមាំ ក៏កំពុងតែគេងមើលរាងតូចដែលសន្លប់នៅក្នុងដៃរបស់ខ្លួនដោយស្នាមញញឹមមានក្ដីសុខទៅវិញ អ្នកកំលោះទាញរាងតូចឲ្យខិតមកកាន់តែជិតរាងកាយរឹងមាំរបស់ខ្លួន មុននឹងឱបភរិយាណែនដៃ ហើយក៏បិទភ្នែកគេងទាំងស្នាមញញឹម មិនយូរប៉ុន្មានអ្នកកំលោះ ក៏អាចគេងលង់លក់បានដូចជាភរិយាដែរ។
បួនខែកន្លងផុតទៅ
មន្ទីរពេទ្យធំទំនើបកណ្ដាលទីក្រុងមួយកន្លែង ដែលមានអ្នកជម្ងឺចេញចូលមិនដាច់គ្នា ក្នុងនោះក៏មានអ្នកជម្ងឺ ដែលធ្វើឲ្យគ្រប់គ្នាត្រូវងាកមកសម្លឹងមើលពួកគេមិនដាក់ភ្នែក គ្រប់គ្នាមើលមកដោយក្ដីច្រណែនក៏ព្រោះតែពួកគេស្អិតរមួតនឹងគ្នាសឹងតែមិនរបូតចិត្តពីគ្នាទៅហើយ គូរស្វាមីភរិយាមួយគូបណ្ដើរគ្នាចូលមកក្នុងមន្ទីរពេទ្យលំដាប់អរន្តជាតិ។
វីល ឱបចង្កេះតូចរបស់ភរិយាជាប់ដៃព្រមទាំងទាញឲ្យខិតមកជិតគេ សឹងតែក្លាយជារាងកាយតែមួយទៅហើយ ទឹកមុខដែលធ្លាប់តែញញឹមរបស់អ្នកកំលោះ ក៏ប្រែទៅជាក្រញ៉ូវភ្លាមៗ ពេលបានឃើញប្រុសផ្សេងសម្លឹងមើលភរិយារបស់ខ្លួន ចំណែករាងតូចបានតែញញឹមនឹងភាពហួងហែងរបស់អ្នកជាស្វាមីដែលមានចំពោះខ្លួន តែនាងក៏សប្បាយចិត្ត ដែលមានស្វាមីចាំហួងហែងនាងគ្រប់ពេលបែបនេះ ដៃតូចលើកមកឱបដើមដៃរបស់អ្នកជាស្វាមី ព្រមទាំងញញឹមផ្អែមពេលគេសម្លឹងមើលមកខ្លួន។
នៅក្នុងបន្ទប់ព្យាបាលមួយនៃមន្ទីរពេទ្យ គ្រប់គ្នាដែលអង្គុយនៅក្នុងបន្ទប់មានតែស្នាមញញឹម ហាក់សប្បាយចិត្តនឹងរឿងអ្វីម្យ៉ាង ដៃរឹងមាំលូកមកចាប់ដៃតូចព្រមទាំងច្របាច់តិចៗ ព្រមទាំងបង្ហាញស្នាមញញឹមដ៏កក់ក្ដៅដល់ភរិយា ដែលធ្វើឲ្យម្ចាស់រាងកាយញញឹមអឹមអៀនចេញមក។
“ពេលនេះភ្នែករបស់អ្នកនាង ព្យាបាលជិតជាមែនទែន សូមអបអរអ្នកទាំងពីរផង”
“ភ្នែករបស់អូន យ៉ាងម៉េចហើយ”អ្នកកំលោះសួរនាំនាងក្រមុំដោយការព្រួយបារម្ភ ទោះជានាងប្រាប់គេជាច្រើនដងហើយក៏ដោយ ក៏អ្នកកំលោះនៅតែសួរនាងដោយការព្រួយបារម្ភបែបនេះ ដែលធ្វើឲ្យរាងតូចត្រូវញញឹមចេញមកយ៉ាងមានក្ដីសុខ មែនហើយនាងមិនបានធុញទ្រាន់ នឹងសំនួររបស់គេនោះទេ ផ្ទុយមកវិញនាងមានតែពេញចិត្ត ដែលគេមើលថែយកចិត្តទុកដាក់ចំពោះនាងទៅវិញទេ។
“អូនមិនអីទេ គ្រាន់តែនៅស្រវាំងតិចៗប៉ុណ្ណោះ”យៀកហ្វី   ញញឹមផ្អែមដាក់អ្នកកំលោះ ដែលជាកម្លាំងចិត្តរបស់នាង ត្រូវហើយភ្នែករបស់អ្នកមើលឃើញបានឆាប់យ៉ាងនេះ ក៏ព្រោះមានអ្នកកំលោះចាំជួយ មើលថែគ្រប់ពេលវេលា រយៈពេលបួនខែនៃការព្យាបាលភ្នែករបស់នាង គេក៏មិនព្រមចេញទៅណាឆ្ងាយពីនាងទៅណាក៏ទៅជាមួយគ្នា សឹងតែមិនឲ្យនាងបាត់ពីភ្នែករបស់គេ ដែលធ្វើឲ្យគ្រប់គ្នាមើលមកនាងដោយការច្រណែន ដែលមានស្វាមីទាំងល្អទាំងសង្ហានឹងចាំយកចិត្តគ្រប់ពេលវេលាបែបនេះ ហើយប្រាកដណាស់ថានាងក៏មានមោទនភាពដូចគ្នា ដែលមានស្វាមីល្អទាំងព្រមដូចជាអ្នកកំលោះ។
“តែតាមធម្មតាសម្រាប់ភ្នែក ដែលធ្លាប់ទទួលបានការព្យាបាល ប្រហែលជាមិនអាចដូចជា ភ្នែករបស់មនុស្សទូទៅនោះទេ សម្រាប់អ្នកនាងគឺគួរតែថ្នមភ្នែករបស់ខ្លួនឯងឲ្យបានល្អ មិនគួរប្រើប្រាស់វាលើសកម្រិតនោះទេ ត្រូវសម្រាកភ្នែកឲ្យបានច្រើនជាងធម្មតា ជៀសវាងមានបញ្ហាប៉ះពាល់ទៅថ្ងៃក្រោយ យល់ល្អអ្នកនាងគួរតែប្រើប្រាស់វ៉ែនតាដែលការពារពន្លឺ ព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺភ្នែក នឹងការប៉ះពាល់នានា ដល់ភ្នែករបស់នាងផងដែរ”លោកគ្រូពេទ្យសង្ហារៀបរាប់បណ្ដើរញញឹមបណ្ដើរ ដែលធ្វើឲ្យអ្នកស្ដាប់ដូចជាកំលោះក្រមុំទាំងពីរ ស្ដាប់ឡើងភ្លឹកស្មារតីអស់ទៅហើយ វីល ស្ដាប់លោកគ្រូពេទ្យនិយាយដោយការយកចិត្តទុកដាក់ ព្រោះដើម្បីខ្លួនងាយស្រួលមើលថែនាងក្រមុំឲ្យបានល្អជាងនេះ ព្រោះពេលនេះនាងក្រមុំជាជីវិតរបស់គេដូច្នេះគេមិនព្រមឲ្យនាងកើតអ្វីដោយងាយៗនោះទេ។
យៀកហ្វី សម្លឹងមើលមុខរបស់អ្នកចំពោះមុខ ដោយស្នាមញញឹម នេះហើយស្វាមីរបស់នាងដែលគ្រប់គ្នាច្រណែន គេតែងតែបែបនេះគ្រប់ពេលដែលមកជួបលោកគ្រូពេទ្យ អ្នកកំលោះតែងតែយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់ពេទ្យជានិច្ច ហើយក៏វាទៅប្រតិបិត្តជាមួយនាង ដូចជាពេលនេះចឹងមើលចុះអ្នកកំលោះអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់។
ចំណែកនាងបែរជាមកអង្គុយសម្លឹងមើលមុខគេទៅវិញ តែក៏មិនអាចបន្ទោសនាងបានដែរ អ្នកណាប្រើឲ្យអ្នកម្ខាងទៀត យកចិត្តយកថ្លើមនាងឡើងនាងធ្លាប់ធ្វើអី ទើបពេលនេះនាងសឹងតែមិនអាចធ្វើអ្វីចាំឲ្យតែអ្នកកំលោះជួយបម្រើគ្រប់ពេល តែចាត់ទុកថានេះជាសំណាងនាងទៅវិញទេ ដែលមានស្វាមីល្អដូចជាអ្នកកំលោះបែបនេះ។
“ខ្ញុំអរគុណលោកគ្រូពេទ្យច្រើនណាស់ ដែលបានព្យាបាលភរិយារបស់ខ្ញុំ”វីល និយាយមួយគ្រូពេទ្យចំពោះមុខ ព្រមទាំងងាកមកញញឹមដាក់ភរិយាដែលអង្គុយនៅក្បែរខ្លួន។
“មិនអីទេ វាជាតួនាទីរបស់ខ្ញុំទោវិញទេ”
“អបអរសាទរអូនសម្លាញ់ ជុប”មិននិយយាតែមាត់តែអ្នកកំលោះនៅឱនមកថើបនាងក្រមុំនៅចំពោះមុខគ្រូពេទ្យ ដោយមិនគិតនឹងខ្មាសអៀនបន្តិច។
“អ៊ុប បងធ្វើអីនឹងមិនខ្មាស លោកគ្រូទេឬយ៉ាងម៉េច”យៀកហ្វី លូកមកក្ដិចដើមដៃរឹងមាំរបស់អ្នកកំលោះខ្លាំងៗដោយការគ្រឺតក្នាញ់ កែវភ្នែកតូចក៏សម្លក់អ្នកកំលោះនឹងភាពច្រឡើមពោរពេញដោយល្បិចរបស់គេ។
“ខ្មាសអីទៅ លោកគ្រូពេទ្យមិនបានឃើញនោះទេ ត្រូវទេលោកគ្រូពេទ្យ”ចុងប្រយោគអ្នកកំលោះក៏ងាកមកសួរអ្នកចំពោះមុខ ដែលលោកគ្រូពេទ្យក៏បានតែងក់ក្បាលយល់ព្រម ព្រោះមិនចង់ឲ្យនាងក្រមុំខ្មាសអៀនជាងនេះ។
“បាទត្រូវ ហើយមុននេះរវល់ការងារ មិនបានចាប់អារម្មណ៍នោះទេ”
“អូនឃើញទេ”
“បងនេះ”ព្រោះរវល់តែអៀន ទើបរាងតូចប្រញាប់ចាកចេញពីបន្ទប់យ៉ាងលឿន ដោយមិនបានលាអ្នកណាទាំងអស់ ឃើញឫកពាអៀនប្រៀនរបស់នាងក្រមុំអ្នកកំលោះទៅជាអស់សំណើចទាំងហួសចិត្ត។
“លាសិនហើយ លោកគ្រូពេទ្យ”វីល ប្រញាប់ស្ទុះមកតាមភរិយាដោយការព្រួយបារម្ភ ព្រោះគេមិនអាចឲ្យនាងក្រមុំឃ្លាតឆ្ងាយពីគេបាននោះទេ ។
រូបភាពរបស់គូស្វាមីភរិយា មួយគូនេះធ្វើឲ្យលោកគ្រូពេទ្យ ញញឹមអស់សំណើច ព្រោះរាល់លើកអ្នកកំលោះតែងតែញ៉ោះភរិយាបែបនេះ ដែលអ្នកម្ខាងទៀតក៏បានតែអឹមអៀនបែបនេះ។ វីល ប្រឹងដើរឲ្យទាន់រាងតូចរបស់ភរិយា ព្រោះខ្លាចនាងក្រមុំមានគ្រោះថ្នាក់អ្វី អ្នកកំលោះព្យាយាមនិយាយលួងលោមភរិយាតែនាងក្រមុំនៅតែខឹងនឹងគេ ដោយមិនព្រមនិយាយអ្វីមួយម៉ាត់មិនមែនហៅថាខឹងនោះទេ បើហៅថាអៀនទើបត្រឹមត្រូវជាង តែអាចឲ្យគេធ្វើយ៉ាងណាអ្នកណាប្រើឲ្យភរិយារបស់គេគួរឲ្យស្រលាញ់ គួរឲ្យចង់ថើបបែបនេះធ្វើអី ចង់បន្ទោសគេក៏មិនបានដែរ។

You've reached the end of published parts.

⏰ Last updated: Jun 24, 2023 ⏰

Add this story to your Library to get notified about new parts!

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now