ភាគទី២៦

432 8 0
                                    

(ទីបំផុតយើងក៏ជួបគ្នាម្ដងទៀត)


បីឆ្នាំកន្លងផុតទៅ
រយៈពេលបីឆ្នាំមកហើយ ដែលគេមិនអាចតាមរកភរិយានឹងកូនរបស់គេឃើញ បីឆ្នាំកន្លងមកនេះគេរស់នៅដូចជាស្លាប់អ៊ីចឹង គ្រប់យ៉ាងចំពពោះគេគឺគ្មានន័យអ្វីទាំងអស់ ជុំវិញខ្លួនគេមិនអាចមើលអ្វីឃើញ ក្រៅពីស្រមោលរបស់នាងក្រមុំនោះទេ គ្រប់ពេលវេលាគេតែនឹកដល់នាងជានិច្ច ទោះបីជារយៈពេលកន្លងមកគេមិនអាចរកនាងឃើញ តែគេក៏មិនដែលបោះបង់ចោលឳកាសក្នុងការតាមរកនាងក្រមុំនោះដែរ គេតែព្យាយាម ព្យាយាមទាំងដឹងថាគ្មានថ្ងៃអាចរកនាងក្រមុំឃើញតែគេក៏នៅតែជំនះគ្រប់យ៉ាង។
រាងកាយក្រាស់ដែលមើលទៅនៅតែរឹងមាំមិនប្រួលប្រែ តែសភាពរបស់គេពេលនេះគឺពិបាកនិយាយខ្លាំងណាស់ ពុកមាត់ពុកចង្កាដែលទុកវែងស្រមូមមិនបានកោអស់ជាច្រើនខែ រូបរាងដែលធ្លាប់តែល្អឥតខ្ចោះពេលនេះទៅជាមើលមិនយល់ ព្រោះគេបានបាត់បេះដូងទៅហើយ វីល អង្គុយអ៊កស្រានៅក្នុងបន្ទប់តែម្នាក់ឯង តាំងពីថ្ងៃដែលមនាងក្រមុំបាត់ខ្លួនគេមិនអាចធ្វើអ្វីបាននោះទេ ក្រៅពីផឹកបំភ្លេចទុក្ខព្រោះមានតែស្រានោះទេអាចជួយឲ្យគេបំភ្លេចនាងក្រមុំបាន ផឹកស្រវឹងក៏ដេកស្វាងស្រវឹងគេក៏ផឹកបន្ត អ្នកកំលោះរស់នៅបែបនេះអស់ជាងបីឆ្នាំ ឡើងជាទម្លាប់របស់គេទៅហើយ វីល សម្លឹងមើលរូបថតនាងក្រមុំ ដែរពោរពាញទៅដោយស្នាមញញឹម តែពេលនេះគេបានត្រឹមតែមើលរូបថតប៉ុណ្ណោះ គេមិនអាចនៅក្បែរមើលថែនាងបានតទៅទៀតទេ។
“បងនឹកអូន នឹកខ្លាំងណាស់”រូបថតមួយសន្លឹកត្រូវលើកមកឱបជាប់ដើមទ្រូងរឹងមាំ ហើយគេតែងតែយំឱបរូបថតរបស់នាងបែបនេះ រាល់ថ្ងៃដូចគ្នា គ្មានថ្ងៃណាដែលគេមិនធ្វើបែបនេះនោះទេ។
ក្នុងបន្ទប់ដែរធ្លាប់តែស្រស់ស្រាយ ពេលនេះមានតែភាពអ៊ួរអាប់ បន្ទប់ទាំងមូលមានសភាពងងឹតឈឹង ធុំតែក្លិនស្រា ដែលគ្រាន់តែហិតក៏អាចស្រវឹងបាត់ទៅហើយ តែទោះជាក្នុងបន្ទប់មានសភាពបែបណា ក៏អ្នកកំលោះមិនព្រមឲ្យអ្នកណាមកបោះសម្អាតជាដាច់ ចំណែកស្រីបម្រើមានសិទ្ធិចូលត្រឹមលើកស្រាឲ្យគេតែប៉ុណ្ណោះ។
ទ្វារដែលបិទជិតឈឹងត្រូវបានបើកឡើង បន្ទប់ដែលធ្លាប់តែងងឹតក៏ទៅជាភ្លឺដោយស្នាដៃមនុស្សម្នាក់ ហើយម្នាក់នោះក៏គ្មានអ្នកឆ្ងាយក្រៅពីមនុស្សជំនិតរបស់គេនេះឯង អ្នកម្ខាងទៀតសម្លឹងមើលមកអ្នកកំលោះដោយទឹកមុខញញឹមពព្រាយ មិនបានទុក្ខដូចជាអ្នកម្ខាងទៀតសូម្បីតែបន្តិច រាងកាយរឹងមាំចូលមករកអ្នកជាចៅហ្វាយ ដោយឫកពាស្វាហាប់ក្នុងដៃក៏មានកាន់អ្វីម្យ៉ាងមកជាមួយជា។
“ឯងមកធ្វើស្អី”មិនទាន់ទទួលបានការរាយការណ៍ ពីអ្នកចំពោះមុខផង វីល ក៏សួរឡើងដោយការមិនពេញចិត្តទៅហើយ ត្រូវហើយពេលនេះគេមិនចង់ស្ដាប់អ្នកណានិយាយទៀតនោះទេ គេចង់នៅតែម្នាក់ គេមិនចង់ស្ដាប់រឿងដែលគ្មានប្រយោជន៍នោះទេ។
“ចៅហ្វាយ ពួកយើងរកអ្នកនាងនឹងចៅហ្វាយតូច ឃើញហើយទាន”អាន់ត្រេ នៅស្ងៀមមួយខណៈសំណុំឯកសា ក៏ត្រូវបានដាក់ចំពោះមុខអ្នកម្ខាងទៀត អ្នកកំលោះឈរស្ងៀមរងចាំមើលប្រតិ្តកម្មរបស់ចៅហ្វាយ តែអ្នកម្ខាងទៀតហាក់មិននិយាយអ្វីសោះបែរជាអង្គុយស្ងៀមទៅវិញ។
វីល ទៅជាភាំងស្មារតីគេសឹងតែមិនជឿទេថា មុននេះអ្នកម្ខាងទៀតនិយាយអ្វី ហើយទីបំផុតការរងចាំរបស់គេបានមកដល់ហើយ ដៃរឹងមាំលូកយកសំណុំឯកសាចំពោះមុខ មកពិនិត្យមើលរូបភាពជាច្រើនសន្លឹកក៏ត្រូវបានយកចេញមក អ្នកកំលោះសម្លឹងមើលរូបកំលោះតូច ដែលមានមុខមាត់ដូចជាគេបេះបិទ នៅមាននាងក្រមុំដែលកាន់ដៃតូចរបស់កូន។
ទាំងពីរនាក់ពោរពេញទៅដោយស្នាមញញឹមខុសពីគេដែលគិតតែពីអង្គុយកើតទុក្ខ តែបានឃើញពួកគេមានក្ដីសុខគេក៏មានក្ដីសុខដូចគ្នា តែពេលនេះគួរតែដល់ពេលហើយ ដល់ពេលដែលគេត្រូវយកពួកនាងមកទុកក្នុងទ្រុងរបស់គេវិញហើយ ហើយគេក៏មិនព្រមដោះលែងនាងឲ្យទៅណាទៀតជាដាច់ខាត គេគ្មានព្រមបាត់បង់នាងម្ដងទៀតនោះទេ។
“កូនប្រុស”ដៃរឹងមាំអង្អែលរូបថតមួយសន្លឹកនៅក្នុងដៃ ស្នាមញញឹមដែលបាត់អស់រយៈពេលបីឆ្នាំទីបំផុតក៏ត្រលប់មកវិញម្ដងទៀត។
ពេលបានឃើញស្នាមញញឹមរបស់ចៅហ្វាយ ទីបំផុត អាន់ត្រេ ក៏អាចញញឹមចេញមកបានដូចគ្នា ថ្ងៃដែលគេបានរងចាំគឺមកដល់ហើយ ថ្ងៃដែលចៅហ្វាយរបស់គេអាចត្រលប់មកមានក្ដីសុខម្ដងទៀត។
“ឆាប់ទៅ ទៅយកពួកគេមកវិញឥលូវនេះ”រាងកាយរឹងមាំក្រោកឈរពេញកម្ពស់រៀបនឹងដើរចេញទៅហើយ តែក៏ត្រូវអ្នកជាកូនចៅហៅឃាត់ដំណើរមុន។
“ចៅហ្វាយ គិតទៅទាំងបែបនេះឬ”សម្ដីរបស់ អាន់ត្រេ ធ្វើឲ្យ វីល្លៀម រហ័សឱនមកមើលសភាពរបស់ខ្លួន ឃើញថាពេលនេះគេមានសភាពយ៉ាប់បំផុតដែលអ្នកណាៗបានឃើញក៏ខ្លាចបានដែរ។
វីល សម្លឹងមើលខ្លួនឯងទាំងហួសចិត្ត ត្រូវហើយថ្ងៃនេះគេទៅទទួលកូននឹងប្រពន្ធរបស់គេមកវិញ ដូច្នេះគេមិននឹងអាចទៅទាំងខ្លួនបែបនេះបានទៅ បើកូនរបស់គេបានឃើញច្បាស់ជាខ្លាចជាមិនខាន បែបនេះគេត្រូវតែធ្វើខ្លួនឲ្យសមជាប្រធានស៊ីអ៊ីអូមួយរូប ដែលសាកសមបំផុតសម្រាប់ប្រពន្ធនឹងកូនរបស់គេ អ្នកកំលោះប្ដូរពីការចាកចេញពីបន្ទប់ទៅរកបន្ទប់ទឹក ដើម្បីរៀបចំខ្លួនសារជាថ្មី ព្រោះចាប់ពីពេលនេះទៅជីវិតរបស់គេនឹងផ្លាស់ប្ដូរថ្មីគ្រប់យ៉ាង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now