ភាគទី១៤

416 11 0
                                    

(វត្តមាននឹងអវត្តមានស្របពេលគ្នា)


“យៀកហ្វី”
ឌឹប ឌឹប
រាងកាយតូច រមៀលធ្លាក់ចុះពីជាន់ទីពីរទៅដល់ជាន់ខាងក្រោម ក្បាលក៏ប៉ះទង្គិចជាខ្លាំងធ្វើឲ្យមានឈាមជាហូរចេញមក តែក៏មិនបានធ្វើឲ្យនាងក្រមុំឈឺចាប់ខ្លាំងដូចផ្នែកត្រង់ពោះរបស់នាង ដែលពេលនេះវាកំពុងតែធ្វើឲ្យរាងកាយរបស់នាងឈឺចាប់ស្ទើរតែប្រេះបែកទៅហើយ ដៃតូចលើកមកក្ដោបពោះខ្លួនឯង ឈាមជាច្រើនក៏ហូរចេញពីត្រង់ ប្រឡោះភ្លៅ របស់នាងក្រមុំ ដែលធ្វើឲ្យអ្នកកំលោះទៅជារន្ធត់ចិត្ត រាងកាយតូចក៏ចាប់ផ្ដើមខ្សោះព្រោះអស់កម្លាំងបបូរមាត់ក៏ស្លេកស្លាំង រាងស្ដើងក៏ឱបខ្លួនរមួលយ៉ាងឈឺចាប់ ត្រូវហើយនាងកំពុងតែឈឺ ឈឺស្ទើរតែស្លាប់ទៅហើយ។
ព្រុស
វីល រុញរាងកាយស្ដើងរបស់អ្នក ដែលឱបខ្លួនមុននេះដោយមិនស្រណោះ ព្រោះអារម្មណ៍របស់គេពេលនេះគឺមានតែនាងក្រមុំម្នាក់គត់ ដែលគេត្រូវខ្វាយខ្វល់ អ្នកកំលោះរត់មកត្រកងរាងកាយតូច ដែលកំពុងគេងយ៉ាងឈឺចាប់នៅក្នុងថ្លុកឈាម ដៃរឹងមាំក៏ឱបរាងកាយនាងក្រមុំជាប់ ព្រមទាំងសម្លឹងមើលឈាម ដែរកំពុងតែហូរចេញពីប្រឡោះភ្លៅរបស់នាងក្រមុំ ដែរប្រាកដណាស់ថានោះគឺជារបស់មានតម្លៃក្នុងជីវិតគេ នោះគឺជាកូនរបស់គេ ជាកូនដែលគេមិនដឹងថាមានវត្ត  មាននៅលើលោកនេះ   ហើយក៏កំពុងតែចាកចេញពីគេទៅ
ដូចគ្នា។
“យៀកហ្វី នាងកុំកើតអីឲ្យសោះ ត្រូវតែទ្រាំឲ្យបានណាខ្ញុំនឹងនាំនាងទៅពេទ្យ កុំកើតអីឲ្យសោះ”
“ហ៊ឹក វីល ខ្ញ..ខ្ញុំឈឺ..”សម្ដីទាំងប៉ុន្មានត្រូវបានកាត់ផ្ដាច់ ព្រោះពេលនេះនាងរាងតូចបានសន្លប់បាត់ទៅហើយ ក៏ព្រោះតែរាងកាយត្រូវបាត់បង់ឈាមច្រើនពេក។
“អត់ទេ យៀកហ្វី ខ្ញុំមិនអនុញ្ញាតឲ្យនាងនឹងកូន ទៅទាំងបែបនេះទេ”
ដៃរឹងមាំត្រកងនាងក្រមុំផុតពីដី ជើងរឹងមាំក៏បោះជំហ៊ានទៅមុខយ៉ាងលឿនតែក៏មិនភ្លេចងាកមកគំរាម អ្នកជាដើមហេតុធ្វើឲ្យភរិយារបស់គេជួបរឿងបែបនេះ។
“បើប្រពន្ធកូនខ្ញុំមានរឿងអី ខ្ញុំនឹងសម្លាប់នាងចោលមិនខាន”ថាហើយអ្នកកំលោះក៏ដើរដូចរត់ចេញទៅ ពាក្យគំរាមរបស់អ្នកកំលោះធ្វើឲ្យនារីបង្ហាញម៉ូដទៅជាភ័យញ័រខ្លួន ហើយក៏ប្រញាប់ចាកចេញពីទីនេះ មិនមែនទេនាងនឹងចាកចេញពីប្រទេសមួយនេះតែម្ដង ព្រោះមិនចឹងទេនាងអាចនឹងស្លាប់ដោយស្នាដៃអ្នកកំលោះជាមិនខាន។
វីល នាំនាងក្រមុំមកដល់មន្ទីរពេទ្យ ហើយពេលនេះគេក៏កំពុងតែអង្គុយចាំនាងក្រមុំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ដូចគ្នា អ្នកកំលោះមានអារម្មណ៍មិនស្ងប់ ក្នុងចិត្តក៏ច្របូកច្របល់ ខ្វល់ខ្វាយ ព្រួយបារម្ភពីនាងនឹងកូន គេមិននឹកស្មានថានាងក្រមុំមានកូនរបស់គេ បើគេដឹងមុនគេនឹងមិនបណ្ដោយឲ្យមានរឿងបែបនេះកើតឡើងជាដាច់ខាត វីល សម្លឹងមើលឈាមនៅជាប់នឹងអាវរបស់ខ្លួនទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមក។
“សុំទោស ប៉ា សុំទោស”ដៃរឹងមាំលើកមកក្ដោបក្បាលរបស់ខ្លួន អ្នកកំលោះទួញយំស្ងាត់ៗដោយមានវិប្បដិសារីតែម្នាក់ឯង ដែលធ្វើឲ្យមនុស្សជំនិតរបស់គេសម្លឹងមើលមកដោយចិត្តអាណិតចៅហ្វាយ ព្រោះត្រូវបាត់បង់កូនទាំងមិនដឹងថាមានវត្តមាននៅលើលោកមួយនេះ។
វីល សម្លឹងមើលបន្ទប់សង្គ្រោះបន្ទាន់ ដោយមិនព្រមដកចិត្តទៅណា អារម្មណ៍ជាច្រើនក៏បុកណែនមកក្នុងទ្រូងរបស់គេ គ្រប់យ៉ាងព្រោះតែគេបើគេមិនចង់ឈ្នះនាងក្រមុំ ពេលនេះប្រពន្ធកូនរបស់គេក៏មិននៅក្នុងបន្ទប់នោះដែរ ហើយពេលនេះ កូនរបស់គេក៏នៅជាមួយគេមិនបែកចេញទៅណាដែរ អ្នកកំលោះគិតយ៉ាងស្ងៀមស្ងាត់ ទឹកភ្នែកក៏ស្រក់ចុះមក មួយតំណក់ហើយមួយតំណក់ទៀតដោយការឈឺចាប់ ហើយនេះគឺជាការឈឺលើកដំបូងបង្អស់សម្រាប់ជីវិតរបស់គេ។
“យៀកហ្វី យ៉ាងម៉េចហើយ”យានជឺ រត់មកទាំងត្រហេបត្រហប ទឹកមុខស្លេកស្លាំងព្រោះបារម្ភពីប្អូនស្រី តាំងពីដើរមកគេមើលថែប្អូនស្រីរបស់គេខ្លាំងណាស់សូម្បីតែស្រមោចវាលកាត់ក៏មិនបានផង ហើយពេលនេះប្អូនតែម្នាក់របស់គេជួបរឿងបែបនេះ មិនឲ្យគេបារម្ភយ៉ាងម៉េចនឹងកើត កែវភ្នែកកំណាចសម្លឹងមើលអ្នកជាប្អូនថ្លៃដោយការខឹងសម្បារនឹងការគុំកួនព្រោះមិននឹកស្មានថាអ្នកម្ខាងទៀត ហ៊ានធ្វើដាក់ប្អូនស្រីដល់ថ្នាក់ ហើយពេលនេះថែមទាំងប្អូនរបស់គេក៏មានផ្ទៃពោះកូនរបស់អ្នកចំពោះមុខទៀតផង តែអ្នកម្ខាងទៀតបែរជាចិត្តអាក្រក់ធ្វើរឿងឃោឃៅបែបនេះ ដាក់អ្នកមាននាមជាប្រពន្ធកូនខ្លួនឯងទៅវិញ ហើយបើសិនប្អូនស្រីរបស់គេមានរឿងអី គេនឹងមិនលើកលែងឲ្យអ្នកកំលោះជាដាច់ខាត។
“នៅខាងក្នុង...”
ឌឹប ឌឹប
វីល មិនទាន់បាននិយាយចប់ផង ក៏ត្រូវអ្នកជាបងថ្លៃដាល់យកៗមិនព្រមដកដៃដោយកំហឹង ឈាមជាច្រើនហូរចេញតាមមាត់របស់អ្នកកំលោះ ទោះជាឈឺចាប់ ដោយមុខរបួសយ៉ាងណាក៏អ្នកកំលោះមិនបានអើពើ ឬក៏តបតអ្នកកម្ខាងទៀតវិញដែរ ក៏ព្រោះតែពេលនេះបេះដូងរបស់គេឈឺខ្លាំងដល់ថ្នាក់ធ្វើឲ្យកន្លែងផ្សេងស្ពឹកអស់ទៅហើយ វីល នៅតែមិនព្រមតដៃគេដឹងថាអ្នកម្ខាងទៀតកំពុងតែខឹងខ្លាំងប៉ុនណា ហើយគេក៏ដឹងថាកំហុសគ្រប់យ៉ាង មកពីគេដូចគ្នា ព្រោះបើមិនដោយសារគេ ពេលនេះប្រពន្ធកូនរបស់គេ ក៏មិននៅក្នុងនោះដែរ។
“ឈប់ទៅលោក យានជឺ”កំលោះសង្ហាទាំងពីរ រត់ចូលមកឃាត់ដោយការព្រួយបារម្ភ ព្រោះស្ថានការណ៍ពេលនេះដូចជាមិនស្រួលទៅហើយ ព្រោះមើលសភាពរបស់ចៅហ្វាយគេ ដូចជាមនុស្សជិតស្លាប់ទៅហើយ ព្រោះត្រូវអ្នកម្ខាងទៀតដាល់មិនប្រណីដៃ តែគ្រប់សកម្មរបស់កំលោះទាំងពីរ ត្រូវបង្អាក់ដោយសម្ដីបញ្ជារបស់អ្នកជាចៅហ្វាយ។
“កុំចូលមក..អ្ហឹក”វីល បញ្ជាទាំងសំឡេងស្អកខ្សោះព្រោះត្រូវរបួសធ្ងន់ដោយស្នាដៃអ្នកជាបងថ្លៃដែលពេលនេះវាយគេមិនព្រមដកដៃ។
យានជឺ ព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនពេលឃើញអ្នកម្ខាងទៀតត្រូវទ្រោមគួរសមដោយស្នាដៃរបស់ខ្លួន ម្យ៉ាងទៀតអ្នកកំលោះក៏មិនព្រមតដៃនឹងខ្លួនវិញក៏ប្រហែលជាដឹងពីកំហុសរបស់ខ្លួនដូចគ្នា។វីល ពេលនេះដេកអស់សភាពនៅលើដី ទឹកមុខក៏មានតែភាពទុក្ខសោក មិនព្រមរលត់រាងក្រាស់ក្រោកអង្គុយដោយមិនព្រមនិយាយអ្វីទាំងអស់ ក៏ព្រោះតែពេលនេះបេះដូងរបស់គេកំពុងតែឈឺស្ទើរតែស្លាប់ទៅហើយ។
“ព្រោះតែឯងទើបប្អូននឹងក្មួយយើងនៅក្នុងនោះ បើពួកគេទាំងពីរមានរឿងអី យើងនឹងមិនលើកលែងឲ្យឯងជាដាច់ខាត”ដៃរឹងមាំចាប់ក្របួច.កអាវអ្នកកំលោះដោយកំហឹង ព្រមទាំងសម្លឹងអ្នកម្ខាងទៀតដោយការគុំកួន។
“ហ៊ឹសៗ លោកចេះបារម្ភតែម្នាក់ឯងឬយ៉ាងម៉េច ចុះខ្ញុំ ខ្ញុំជាឪពុកជាប្ដី នោះជាប្រពន្ធកូនខ្ញុំ ខ្ញុំមិនចេះបារម្ភ មិនចេះទេឬយ៉ាងម៉េច ក្នុងបេះដូងរបស់ខ្ញុំពេលនេះវាឈឺស្ទើរតែស្លាប់ទៅហើយ លោក ស្មានតែខ្ញុំចង់ឲ្យរឿងវាទៅជាបែបនេះឬយ៉ាងម៉េច”ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមក លែងខ្មាសអ្នកដទៃ ពេលនេះគេលែងខ្មាសអ្នកណាទៀតហើយ សូមត្រឹមតែប្រពន្ធកូនគេមានសុវត្ថិភាពទៅគឺគ្រប់គ្រាន់សម្រាប់គេហើយ។
សម្ដីជាច្រើនដែរចង់ស្ដីឲ្យអ្នកចំពោះមុខ ក៏ត្រូវស្ងាត់បាត់ទៅវិញ យានជឺ ឈរមើលអ្នកចំពោះមុខដែរពេលនេះកំពុងតែអង្គុយឈឺចាប់ អ្នកកំលោះក៏មិនបាននិយាយអ្វីតទៅទៀត បានត្រឹមតែរងចាំដោយចិត្តអន្ទះសារងចាំលទ្ធផលរបស់ប្អូនស្រី។ វីល អង្គុយឱបក្បាលខ្លួនឯង ដោយចិត្តសោកសៅព្រមទាំងបន្ទោសខ្លួនឯងមិនឈប់ ក្នុងចិត្តក៏បួងសួងឲ្យនាងក្រមុំនឹងកូនជានិច្ច កែវភ្នែកក៏មិនព្រមដកចេញទៅណា ហាក់ខ្លាចថាលែងបានឃើញនាងក្រមុំជារៀងរហូតអ៊ីចឹង ការរងចាំរបស់ពួកគេមិនយូរប៉ុន្មានក៏បញ្ចប់ ពេលគ្រូពេទ្យបើកទ្វារបន្ទប់សង្រ្គោះចេញមក។
“លោកគ្រូពេទ្យ..”កំលោះសង្ហាទាំងពីរ បង្អាក់សម្ដីរបស់ខ្លួនព្រមគ្នា ព្រោះមិនហ៊ានសួរនាំបន្តទៀតខ្លាចទទួលបានលទ្ធផលដែរខ្លួនមិនចង់បាន
“ចូលរួមសោកស្ដាយ ចំពោះពួកលោកផង ពួកយើងខំប្រឹងអស់ពីសមត្ថភាពហើយ តែសង្រ្គោះបានតែជីវិតអ្នកម្ដាយប៉ុណ្ណោះ”និយាយចប់លោកគ្រូពេទ្យក៏ដើរចេញទៅ ស្របពេលជើងរឹងមាំរបស់ វីល ក៏ស្រុតចុះទៅលើមួយទំហឹង។ អ្នកកំលោះទៅជាគ្មានកម្លាំងគំហែង គ្រប់យ៉ាងនៅក្នុងខ្លួនរបស់គេពេលនេះទៅជាទទេស្អាត ពេលនេះអ្វីៗក៏គេនឹកមិនឃើញធ្វើអ្វីមិនចេញទាំងអស់ ពេលនេះកូនរបស់គេទៅចោលគេ ទៅបាត់ជារៀងរហូតហើយ។ វីល អង្គុយស្ងៀមនៅមួយកន្លែង គ្រប់គ្នាដែរនៅទីនោះបានត្រឹមតែអាណិតអ្នកកំលោះ តែក៏មិនអាចជួយអ្វីបានព្រោះរឿងហេតុបានកើតឡើងទៅហើយ។
រាងកាយខ្ពស់សង្ហារបស់ វីល អង្គុយសម្លឹងអ្នកជម្ងឺដែរគេងនៅលើគ្រែដោយមានភាពស្លេកស្លាំង ដៃរឹងមាំចាប់កាន់ដៃតូចជាប់មិនលែងព្រមទាំងលើកមកដាក់អឹបនឹងថ្ពាល់គ្រើម កែវភ្នែកក៏រេសម្លឹងមើលមកពោះរាបស្មើរបស់នាងក្រមុំ ដែលធ្លាប់មានវត្តមានកូនរបស់គេនៅត្រង់នោះ អ្នកកំលោះអង្អែលថ្នមៗត្រង់ពោះរបស់នាងក្រមុំ ដោយអារម្មណ៍ហេងហាង ក្នុងចិត្តនៅតែដាមដោយភាពសោកសៅមិនឈប់។
“ប៉ាសុំទោស សុំទោសដែរមិនអាចថែរក្សាកូនបាន ឲ្យប៉ាសុំទោស កូនសម្លាញ់”វីល ពោលឡើងតិចៗស្របពេលទឹកភ្នែកក៏ស្រក់ចុះមក ក្នុងចិត្តក៏នឹកអាណិតនាងក្រមុំ ត្រឹមគេក៏ខូចចិត្តប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែនាងជាម្ដាយទៀត តើនាងនឹងមានអារម្មណ៍ឈឺចាប់យ៉ាងណា បើដឹងខ្លួនមកដឹងថាកូនលែងនៅជាមួយនោះ វីល អង្អែលផ្ទៃមុខតូចថ្នមៗ មុននឹងញញឹមបន្តិចពេលអ្នកជម្ងឺចាប់ផ្ដើមកម្រើកខ្លួនតិចៗដែរបញ្ជាក់ថានាងដឹងខ្លួនហើយ។
រាងកាយស្ដើង កម្រើកខ្លួនបានបន្តិចក៏ធ្វើទឹកមុខជ្រីវជ្រួញ ដោយការឈឺចាប់ឡើងមក នាងមិនដឹងថាសភាពរបស់ខ្លួនពេលនេះទៅជាយ៉ាងណានោះទេ ដឹងត្រឹមតែថារាងកាយរបស់នាងពេលនេះគឺឈឺចុកចាប់ខ្លាំងណាស់ កែវភ្នែកតូចក៏បើកឡើង។ រូបភាពចំពោះមុខធ្វើឲ្យបេះដូងមួយដួងតូច ទៅជារីកមាឌ នាងក្រមុំញញឹមផ្អែមដាក់អ្នកកំលោះជាលើកដំបូង ទោះជាពេលនេះនាងមានអារម្មណ៍ថាឈឺយ៉ាងណាក៏ដោយ តែពេលបើកភ្នែកឡើងមកបានឃើញផ្ទៃមុខនាំសង្ហារបស់អ្នកកំលោះ ភាពឈឺចាប់គ្រប់យ៉ាងក៏ត្រូវរលាយអស់គ្មានសល់។
កែវភ្នែកតូចសម្លឹងមើលផ្ទៃមុខសង្ហា មិនដាក់ភ្នែកដោយស្នាមញញឹម មុននឹងប្រែមកជាងឿងឆ្ងល់ ពេលប្រទះបានភាពមិនប្រក្រតី ត្រង់បបូរមាត់របស់អ្នកចំពោះមុខ ដែលមានស្នាមជាំត្រង់នោះ បើនាងស្មានមិនខុសទេ ច្បាស់ជាត្រូវអ្នកណាម្នាក់ដាល់ ទើបបានជាហើមខ្លាំងដល់ថ្នាក់នេះ តែនាងក៏ចម្លែកចិត្តដូចគ្នាមនុស្សដូចជាអ្នកកំលោះ មានហេតុផលអីត្រូវឲ្យអ្នកដទៃ វាយបានដោយងាយៗបែបនេះ។
“មុខ..មុខរបស់លោក ម៉េចក៏ហើមបែបនេះ អ្ហឹក អ្នកណាធ្វើអីលោក”ដៃ.សស្លេក លើកមកប៉ះត្រង់មុខរបស់អ្នកកំលោះថ្នមៗ ព្រមទាំងសម្លឹងមើលដោយក្រសែភ្នែកព្រួយបារម្ភ ទង្វើព្រួយបារម្ភរបស់នាងក្រមុំ ធ្វើឲ្យអ្នកម្ខាងទៀត សឹងតែស្រក់ទឹកភ្នែកចុះមកម្ដងទៀត តែក៏ព្យាយាមទប់វាកុំឲ្យស្រក់ចុះមកព្រោះមិនចង់ឲ្យនាងក្រមុំបានឃើញភាពគួរឲ្យអាម៉ាស់របស់ខ្លួន។
វីល នៅស្ងៀមមួយខណៈគិតតែពីសម្លឹង មើលមុខនាងក្រមុំ ដោយមិននិយាយអ្វីទាំងអស់ នេះនាងនៅឆ្លៀតមកបារម្ភពីគេ ទាំងដែរខ្លួនឯងកំពុងតែមានរបួសពេញខ្លួនបែបនេះ ថែមទាំងរបួសដោយសារតែគេទៀតផង វីល ប្រឹងសម្រួលទឹកមុខរបស់ខ្លួន មិនឲ្យសោកសៅខ្លាំងពេក ព្រោះមិនចង់ឲ្យនាងក្រមុំទៅជាសោកសៅជាងនេះ។
“គ្មានអីទេ ខ្ញុំមិនប្រយ័ត្នក៏បុកទ្វារតែប៉ុណ្ណោះឯង”រាងក្រាស់ជ្រើសរើសនិយាយកុហករាងតូចចំពោះមុខ ព្រោះខ្លាចនាងខ្វល់ខ្វាយចិត្ត ពេលដឹងពីមូលហេតុពិត ម្យ៉ាងគេក៏មិនចង់រំលឹកពីរឿងមិនល្អទៀតដែរ ព្រោះវាអាចធ្វើឲ្យគេជាពិសេសនឹងរាងស្ដើងកាន់តែសោកសៅជាងនេះ។
យៀកហ្វី មិនបាននិយាយអ្វីគិតតែពីសម្លឹងមើលមុខអ្នកកំលោះ ព្រមទាំងអង្អែលមុខរបួសរបស់គេថ្នមៗ នាងដឹងថាគេនិយាយកុហកនាង តែនាងក៏ជ្រើសរើសធ្វើជាមនុស្សល្ងង់ មិនសួរនាំអ្វីតទៅទៀត ព្រោះប្រហែលជាមានរឿងអ្វីដែរមិនល្អកើតឡើង ទើបអ្នកម្ខាងទៀតមិនចង់រំលឹកពីវាតទៅទៀត តែក៏ប្រហែលជាគេមិនចង់ឲ្យនាង ចេះដឹងរឿងរបស់គេច្រើនជាងក៏ថាបាន នាងក្រមុំគិតដោយភាពសោកសៅ មុននឹងទម្លាក់ដៃចុះមកវិញតែក៏ត្រូវអ្នកកំលោះចាប់ជាប់បានមុន ដែរទង្វើរបស់គេធ្វើឲ្យនាងតូចទៅជាភ្ញាក់ផ្អើល ព្រមទាំងលួចញញឹមសប្បាយនៅក្នុងចិត្ត ព្រោះមិនចង់ឲ្យអ្នកចំពោះមុខដឹងថាខ្លួនកំពុងតែរំភើបនឹងទង្វើរបស់គេ។
“ពេលនេះនៅមានអារម្មណ៍ថាឈឺត្រង់ណាទេ”
“អត់ទេ អឺ គឺមានតិចតួចដែរ”ព្រោះរំភើបនឹងទង្វើរបស់អ្នកកំលោះ ធ្វើឲ្យនាងក្រមុំរកឆ្លើយអ្វីមិនត្រូវ ឫកពាអៀនប្រៀនរបស់នាងក្រមុំធ្វើឲ្យអ្នកកំលោះញោចញញឹមចេញមកបន្តិច ព្រោះមិននឹកស្មានថាអ្នកម្ខាងទៀតរំភើបនឹងទង្វើរបស់ខ្លួនដល់ថ្នាក់នេះ។
យៀកហ្វី នៅស្ងៀមព្រោះមិនដឹងថាត្រូវនិយាយអ្វី បានត្រឹមតែងាកភ្នែកចេញ ពេលត្រូវកែវភ្នែកកំណាច សម្លឹងមើលមកមុខរបស់ខ្លួនមិនឈប់ តែហើយនាងក៏ងាកមកប្រសព្វភ្នែកជាមួយអ្នកកំលោះភ្លាមៗ ពេលខួរក្បាលគិតដល់អ្វីម្យ៉ាង ទឹកមុខដែលញញឹមមុននេះ ក៏ប្ដូរទៅជាស្រពាប់ស្រពោនភ្លាមៗ ទឹកមុខរបស់នាងក្រមុំធ្វើឲ្យអ្នកកំលោះទៅជាព្រួយបារម្ភតាមដែរ។
“កូ..កូនរបស់របស់យើងគេ..គេយ៉ាងម៉េចហើយ”យៀកហ្វី លើកដៃមកស្ទាបពោះរបស់ខ្លួន នាងចាំបានថាមុននាងសន្លប់បាត់ស្មារតី នាងហូរឈាមច្រើនណាស់ត្រង់ប្រឡោះភ្លៅ ហើយប្រាកដណាស់ថានោះជាអ្វី តែនាងក៏បានតែសង្ឃឹមថាកូនរបស់នាងនឹងនៅជាមួយនាងមិនទៅណាចោលនាង។
វីល ទៅជាគាំងនិយាយអ្វីមិនចេញ ព្រោះទីបំផុតអ្វីដែរគេខ្លាចវាក៏មកដល់ អ្នកកំលោះងាកមុខចេញ ព្រោះមិនដឹងថាត្រូវតបនឹងរាងស្ដើងបែបណា ព្រោះពេលនេះកូនរបស់ពួកគេ លែងនៅជាមួយពួកគេទៀតហើយ គេទៅបានសុខហើយ អ្នកកំលោះក្ដោបដៃតូចជាប់ដើម្បីជាការលើកទឹកចិត្ត ហើយក៏ព្យាយាមសម្រួលអារម្មណ៍របស់ខ្លួន មុននឹងនិយាយការពិតប្រាប់នាងក្រមុំ គេដឹងច្បាស់ណាស់ថាពេលនាងដឹងការពិត នាងច្បាស់ជាខូចចិត្តមិនចាញ់គេនោះទេ តែគេក៏មិនអាចលាក់នាងបានដែរ ព្រោះវាជាការពិតដែលមិនអាចជៀសបាន រឿងគ្រប់យ៉ាងវាបានកើតឡើងទៅហើយ។
“យៀកហ្វី កូន..កូនទៅបានសុខ”វីល ប្រាប់នាងក្រមុំត្រឹមតែប៉ុណ្ណឹងក៏ឱនមុខចុះ ដោយយកដៃតូចមកដាក់ជាប់នឹងមុខរបស់ខ្លួន អ្នកកំលោះមិនបាននិយាយអ្វីបន្ត ដោយបានតែសម្ងំយំនៅក្នុងដៃនាងក្រមុំ យ៉ាងស្ងៀមស្ងាត់ ហើយគេក៏ដឹងថានាងក្រមុំក៏កំពុងតែខូចចិត្ត មិនខុសពីគេដែរព្រោះតែពេលនេះ រាងតូចមិនបាននិយាយអ្វីទាំងអស់ក្រៅពីនៅស្ងៀមមិនខុសពីគេនោះទេ។
យៀកហ្វី មិននិយាយអ្វីដៃតូច ក៏ដកចេញពីការចាប់របស់អ្នកចំពោះមុខ ផ្ទៃមុខស្លេកស្លាំងក៏បែរទៅខាងទិសដៅ ដែរគ្មានអ្នកកំលោះ ទឹកភ្នែកនៃភាពខូចិត្តក៏ស្រក់ចុះមក នាងមិនបានខឹងស្អប់អ្នកកំលោះនោះទេ ព្រោះនាងជឿថាពេលនេះអ្នកម្ខាងទៀត ក៏កំពុងតែខូចចិត្តមិននាងប៉ុន្មានដែរ ហើយនាងក៏ជឿដែរថាបើគេដឹងថាកូនរបស់គេមានវត្តមានលើកលោកនេះ គេក៏មិនធ្វើឲ្យមានរឿងបែបនេះកើតឡើងដែរ។
យៀកហ្វី សម្រក់ទឹកភ្នែកដោយការខូចចិត្តស្របពេលដៃតូចក៏លើកមកអង្អែល ពោះរាបស្មើររបស់ខ្លួន នាងមិននឹកស្មានថាកូនរបស់នាងធ្លាប់មានវត្តមាននៅទីនេះ ហេតុអី ហេតុអីក៏កូនរបស់នាងប្រញាប់ទៅចោលនាង ទាំងដែលនាងជាអ្នកម្ដាយ មិនបានដឹងពីវត្តមានរបស់កូន ចំណែក។ វីល ពេលឃើញនាងក្រមុំមិននិយាយអ្វីក្រៅពីយំ ក៏មិនចង់រំខាននាងក្រមុំតទៅទៀតបានត្រឹមអង្គុយស្ងៀមស្ងាត់មុននឹងសម្រេចចិត្តចាកចេញ។
“អឺ ខ្ញុំទៅហៅគ្រូពេទ្យ ឲ្យមកពិនិត្យអាការរបស់នាង”វីល និយាយតែប៉ុណ្ណឹងក៏ដើរចេញទៅ អ្នកកំលោះងាកមើលផ្ទៃមុខសោកសៅបន្តិចមុននឹងចាកចេញទៅខាងក្រៅ គេចង់នៅក្បែរនាងចង់នៅលួងលោមនាង តែគេដឹងថាពេលនេះនាងក្រមុំ គឺត្រូវការនៅម្នាក់ឯងជាជាងមានគេនៅក្បែរ។
ត្រឹមបាននៅក្នុងបន្ទប់តែម្នាក់ឯង នាងក្រមុំក៏ទ្រហ៊ោយំចេញមកខ្លាំងៗដោយការឈឺចាប់ ក្ដីសង្ឃឹមចុងក្រោកក៏ត្រូវរលាយសាបសូន្យ កូនដែលជាក្ដីសង្ឃឹមរបស់នាងពេលនេះត្រូវបាត់បង់ បាត់បង់ទាំងមិនដឹងខ្លួន។
“ហ៊ឹកៗ ហេតុអី ហ៊ឹក ហេតុអី កូនមិននៅជាមួយម៉ាក់ ហេតុអីក៏កូនប្រញាប់ចាកចេញពីម៉ាក់បែបនេះ ហ៊ឹកៗ”នាងសោកស្ដាយ ដែលកូនរបស់នាងមិនបាននៅមើលពិភពលោកមួយនេះ នាងតែងតែសង្ឃឹមថានាងនឹងអាចពពោះកូនរបស់គេ តែពេលនេះកូនរបស់នាងបានទៅចោលនាងហើយ ស្របពេលដែលនាងទទួលដឹងពីវត្តមានកូនមួយនេះ តែពេលនេះក៏ហួសពេលទៅហើយ សល់ត្រឹមតែស្រមោលស្ថិតក្នុងការចងចាំរបស់នាងតែប៉ុណ្ណោះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now