ភាគទី២៨

477 7 0
                                    

(ក្ដីសុខសម្រាប់គេ)


យៀកហ្វី គេងស្ងៀមនៅលើគ្រែ ដោយទឹកមុខស្រពោន កែវភ្នែកសម្លឹងភ្លឹកទៅខាងមុខ មិនមែនទេគួរតែនិយាយថានាងចេះតែសម្លឹងទៅវិញទេ ព្រោះអ្វីក៏នាងមើលមិនឃើញនោះដែរ។
តាំងពីដឹងខ្លួនរយៈពេលមួយអាទិត្យហើយដែលនាងបានតែគេងនៅលើគ្រែ មិនអាចទៅណាបាន មិនមែននាងមិនចង់ទៅណានោះទេ តែមកពីនាងទៅណាមិនបានទៅវិញទេ។ យៀកហ្វី បានត្រឹមគេងដកដង្ហើមធំដោយការធុញថប់ តែនៅសុខៗនាងក្រមុំងាកទៅតាមសំឡេងអ្វីម្យ៉ាងដែលខ្លួនបានឮ។
“អ្នកណានឹង”ទោះជាមិនអាចមើលអ្វីឃើញ តែនាងក្រមុំក៏អាចដឹងពីវត្តមានរបស់អ្នកណាម្នាក់តាមរយៈស្ដាប់សំឡេង
“គឺបង”កែវភ្នែកស្រទន់មើលមកប្អូនស្រី ដោយក្ដីអាណិត នេះគេបែកគ្នាជាមួយនាងអស់ជាយូរ តែនៅពេលដែរបានជួបគ្នាម្ដងទៀត នាងបែរជាធ្លាក់ក្នុងសភាពបែបនេះទៅវិញ។
សំឡេងដែលខ្លួនចាំបានយ៉ាងច្បាស់ ទោះជាបែកគ្នាប៉ុន្មានឆ្នាំក៏នៅតែចាំ ធ្វើឲ្យនាងក្រមុំស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន នាងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ពេលនេះនាងដឹងត្រឹមតែថាខ្មាសគាត់ មិនចង់ឲ្យអ្នកម្ខាងទៀតបានឃើញសភាពរបស់នាងនាពេលនេះទេ។
“បងប្រុស”
“យៀកហ្វី”ដៃរឹងមាំលូកមកឱបប្អូនស្រី  ដោយក្ដីអាណិត   ម្រាមដៃ
រឹងមាំលើកមកអង្អែល សក់ទន់រលោងរបស់នាងក្រមុំ អ្នកកំលោះសម្លឹងមើលអ្នកជាប្អូនស្រី ព្រមទាំងពិនិត្យមើលមុខស្រទន់ ដែលពេលនេះខុសប្លែកពីមុនជាខ្លាំង។
“ហេតុអីក៏បង ដឹងថាខ្ញុំនៅទីនេះ”នាងក្រមុំព្យាយាម ញញឹមស្រស់ដាក់អ្នកកំលោះ ដែលធ្វើឲ្យអ្នកចំពោះមុខកាន់តែពិបាកចិត្តជាខ្លាំង ព្រោះយល់ចិត្តប្អូនស្រី ដែលទោះជាលំបាកយ៉ាងណា ក៏នាងនៅតែអាចញញឹមចេញមកបានគ្រប់ពេលវេលា នេះហើយប្អូនរបស់គេគឺតែងតែរឹងមាំជានិច្ចទោះជាលំបាកយ៉ាងណាក៏ដោយ។
“វីល្លៀម ជាអ្នកប្រាប់បង”នឹកឃើញដល់ឈ្មោះអ្នកម្ខាងទៀត អ្នកកំលោះក៏បានត្រឹមតែខ្វល់ចិត្ត គេមិនដឹងថាត្រូវនិយាយបែបណា ឲ្យសមនោះទេ ដែលប្អូនស្រីរបស់គេក្លាយទៅជាបែបនេះ ក៏ព្រោះតែអ្នកម្ខាងទៀត។ តែគេក៏ដឹងថាអ្នកម្ខាងទៀតគ្មានចេតនា ចង់ឲ្យរឿងនេះកើតឡើងដូចគ្នា ហើយគេក៏ដឹងថាអ្នកកំលោះស្រលាញ់ប្អូនស្រីរបស់ខ្លួនខ្លាំងដូចគ្នា ព្រោះត្រឹមប្អូនស្រីរបស់គេបាត់ខ្លួនបីឆ្នាំ អ្នកម្ខាងទៀតក៏សឹងតែក្លាយជាមនុស្សឆ្កួតទៅហើយ បែបនេះបើមិនហៅថាស្រលាញ់ប្រហែលជាមិនបាននោះទេ។
“...”គ្មានសំឡេងឆ្លើយតបអ្វីពីនាងក្រមុំ ក្រៅពីភាពស្ងៀមស្ងាត់ យៀកហ្វី ព្រួយបារម្ភខ្លាចថាបងប្រុសរបស់ខ្លួន គិតច្រើនដែរនាងទៅជាបែបនេះ ហើយក៏ខ្លាចថាអ្នកចំពោះមុខស្អប់អ្នកកំលោះដូចគ្នា គ្រប់គ្នាអាចថានាងជាមនុស្សល្ងង់ក៏បាន ដែលអ្នកកំលោះធ្វើដាក់ខ្លួនបែបនេះហើយ នាងនៅតែមិនអាចស្អប់អ្នកកំលោះបាន តែអារម្មណ៍ស្រលាញ់ ក្ដីស្រលាញ់ដែលគ្មានថ្ងៃប្រួលប្រែ វាមិនអាចកែប្រែចិត្តស្រលាញ់ឲ្យក្លាយជាស្អប់បាននោះទេ។ ហើយដូចជាពេលនេះចឹង ពេលដែលនាងលំបាក ត្រូវការកម្លាំងចិត្ត ត្រូវការអ្នកមើលថែអ្នកកំលោះ ក៏នៅក្បែរនាងមិនព្រមទៅណា បែបនេះតើក្ដីស្រលាញ់ដែលនាងមានចំពោះគេ វាអាចថមថយបានយ៉ាងម៉េចទៅ វាមានតែកើនឡើងថ្វេរដងទៅវិញទេ។
ហើយរឿងគ្រប់យ៉ាងក៏មិនមែនជាកំហុស អ្នកកំលោះទាំងស្រុងនោះដែរ បើថ្ងៃនោះនាងមិនរឹងរូស ហើយព្រមទៅជាមួយគេតាមសម្រួល នាងក៏មិនត្រូវមកជួបរឿងសោកសៅបែបនេះដូចគ្នា។
“កុំកើតទុក្ខច្រើនអី វាមិនមែនជាកំហុសរបស់អ្នកណានោះទេ”យានជឺ ប្រញាប់និយាយលួងលោមប្អូស្រី ហាក់ដូចជាទាយដឹងពីគំនិតរបស់នាងបានច្បាស់ ត្រូវហើយទោះបីជានាងមិននិយាយអ្វី តែគេក៏អាចដឹងថានាងកំពុងតែពិបាកចិត្ត តាមរយៈទឹកមុខដែលមានលើ ផ្ទៃមុខស្រទន់របស់នាងនេះឯង។
“ចាស”
“ត្រូវហើយឮ វីល្លៀម ប្រាប់ថាអូននឹងអាចជា ក្នុងពេលឆាប់ៗនេះដូច្នេះកុំគិតច្រើនពេក ប្រយ័ត្នមុខចាស់អស់ទៅ”ចុងប្រយោគអ្នកកំលោះក៏និយាយបង្អាប់នាងក្រមុំ ដែលធ្វើឲ្យអ្នកជម្ងឺ សើចចេញមកបានយ៉ាងងាយ។
“ហ៊ឹសៗ បងប្រុស”ទាំងពីរនាក់ប្អូនក៏និយាយគ្នាលេង ត្រឹមឃើញប្អូនស្រីញញឹមចេញ អ្នកកំលោះក៏អាចញញឹមបានយ៉ាងងាយ ត្រូវហើយពេលនេះគេមានសុភមង្គលហើយ ជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់ ដូច្នេះគេក៏ចង់ឃើញប្អូនស្រីរបស់គេ រស់នៅមានក្ដីសុខ ជាមួយមនុស្សដែលខ្លួនស្រលាញ់ដូចគ្នា។
បន្ទប់ទាំងមូល ក៏លែងមានសភាពស្ងប់ស្ងាត់ ព្រោះសំឡេងសើចរបស់បងប្អូនទាំងពីរ ហើយមិនយូរប៉ុន្មានសំឡេងសើចក៏ត្រូវបានបញ្ឈប់ ស្របពេលទ្វារបន្ទប់ក៏ត្រូវបើក ដោយស្នាដៃរបស់អ្នកណាម្នាក់ ព្រមជាមួយរាងតូចរបស់ក្មេងប្រុសរត់ចូលមករកអ្នកជាម្ដាយ ដោយចិត្តរំភើបសប្បាយរីករាយ។
“អ្នកម៉ាក់”វ៉ាលែនសៀស៍ រត់មកឱបនាងក្រមុំ ដែលគេងនៅលើគ្រែ ក្មេងតូចព្យាយាមវារឡើងមកគ្រែតែក៏ឡើងមិនបាន ត្រូវបានជំនួសពីអ្នកជាឪពុកដែលដើរចូលមកព្រមគ្នា ដៃរឹងមាំចាប់កូនប្រុសលើកដាក់លើគ្រែជាមួយនាងក្រមុំ កែវភ្នែកមុតស្រួចងាកសម្លឹងមើលទៅអ្នក ដែលអង្គុយនៅក្បែរនោះមុននឹងញញឹមចេញមកបន្តិចដោយការរាក់ទាក់។
“ទើបតែមកពីណា កូនសម្លាញ់”យៀកហ្វី ឱបកូនប្រុសណែនដៃព្រមទាំងថើបកូនប្រុសដែលកំលោះក៏ឱនមកថើបនាងតបវិញ
“មកពីញ៉ាំអី ជាមួយលោកពូ”ចប់សម្ដីរបស់កំលោះតូច ធ្វើឲ្យយានជឺ ដែលនៅក្បែរនោះត្រូវងាកមកមើលអ្នកកំលោះភ្លាមៗ ដោយការសង្ស័យ តែគេក៏មិនទទួលបានអ្វីតបវិញក្រៅពីស្នាមញញឹមពីអ្នកម្ខាងទៀត។
“នេះឬក្មួយរបស់បង គួរឲ្យស្រលាញ់ខ្លាំងណាស់”
“ចាស គេឈ្មោះ វ៉ាលែនសៀស៍ ហៅ វៀល៍ ឆាប់ជំរាបសួរអ៊ំប្រុសទៅកូន”ចុងប្រយោគនាងក្រមុំនិយាយប្រាប់កូនប្រុស ដែលធ្វើឲ្យកំលោះតូចសម្លឹងមុខអ្នកម្ខាងទៀតដោយការងឿងឆ្ងល់។
“ជំរាបសួរអ៊ំប្រុស ហើយអ៊ំប្រុស ត្រូវជាអ្វីនឹងអ្នកម៉ាក់ខ្ញុំដែរ”សំនួរមិនដឹងអីរបស់ក្មេងតូចធ្វើឲ្យគ្រប់គ្នាអស់សំណើច។
“ហាសហា ឆ្លាតខ្លាំងណាស់ អ៊ំត្រូវជាបងរបស់អ្នកម៉ាក់ក្មួយនោះអី ហើយនេះក៏មិនមែនជាលោកពូដែរ គឺជាលោកប៉ា”ចុងប្រយោគ យានជឺ ងាកមកមើលមុខរបស់ វីល ដែលតាំងពីមកដល់ មិនទាន់បាននិយាយអ្វីសូម្បីតែមួយម៉ាត់ សម្ដីរបស់មនុស្សចាស់ធ្វើឲ្យក្មេងតូច ប្រញាប់បែរមុខចេញព្រមទាំងជ្រប់នឹងដើមទ្រូងរបស់អ្នកជាម្ដាយ។
“ឈប់និយាយហើយ កូនចង់គេងអ្នកម៉ាក់”កាយវិការងរង៉ក់របស់កូនប្រុស ធ្វើឲ្យគ្រប់គ្នាអស់សំណើចម្ដងទៀត តាមមើលទៅកំលោះតូចមិនមែនមិនចង់ហៅអ្នកកំលោះថាប៉ានោះទេ អាចថាគេអៀនមិនទាន់ទម្លាប់មាត់ច្រើនជាង។
“ហ៊ឹសៗ ច្រឡើមដូចជា យានជៀ អ៊ីចឹង”
“យានជៀ     ជាអ្នកណាបងប្រុស”នាងក្រមុំសួរ     ដោយការសង្ស័យ
លាយឡំចង់ដឹង ពញរោះមិនដែលឮឈ្មោះមួយនេះពីមុនមកនោះទេ
“យានជៀ ជាកូនរបស់បងជាមួយ ឡាងអឺ”ត្រូវហើយរវល់តែរំភើបបានជួបនាងក្រមុំ គេភ្លេចប្រាប់រឿងនេះដល់នាងក្រមុំ ឲ្យឈឹងថានាងមានបងថ្លៃស្រីហើយ។
“ពិតមែនឬ ជារឿងគួរឲ្យសប្បាយចិត្តណាស់ នេះមិននឹកស្មានថាបែកគ្នាបីឆ្នាំខ្ញុំមានបងថ្លៃម្នាក់ទៅហើយ! ត្រូវហើយ ចុះបងមិននាំនាងមកជាមួយទេឬ ខ្ញុំចង់ជួបនាង នឹកនាងខ្លាំងណាស់”យៀកហ្វី និយាយព្រមទាំងធ្វើមុខស្ញូញចេញមកព្រោះនឹកអ្នកម្ខាងទៀត។
“នាងក៏ទទូចចង់មកដែរ តែបងមិនឲ្យមក ព្រោះខ្លាចត្រូវទឹកភ្នែកទឹកសំបោរទាំងពីរនាក់នាំឲ្យពិបាកលួង”
“បងប្រុស”យៀកហ្វី ហៅបងប្រុសដោយសំឡេងធ្ងន់ ព្រោះតែអ្នកម្ខាងទៀតចេះតែបង្អាប់ខ្លួនមិនឈប់
បន្ទប់ទាំងមូលមានតែភាពអ៊ូរអរ ដោយសារការជជែកគ្នាលេងរបស់ពួកគេ ហើយក៏ត្រូវព្រមបញ្ឈប់ការនិយាយ ពេលដឹងថាកូនតូចនៅក្នុងដៃនាងក្រមុំគេងលក់បាត់ទៅហើយ ព្រោះមិនចង់រំខានកូនតូចនឹងនាងក្រមុំទើបកំលោះទាំងពីរបបួលគ្នាចេញមកនិយាយគ្នានៅខាងក្រៅ។
រាងខ្ពស់សង្ហាទាំងពីរដើរចេញមកខាងក្រៅបន្ទប់ ដើម្បីនិយាយគ្នាតាមបែបមនុស្សប្រុស អ្នកមាននាមជាបងថ្លៃដើរចេញមកមុន ដោយមានកំលោះសង្ហាដើរតាមក្រោយ ព្រមទាំងទាញទ្វារបិទងថ្នមៗ ព្រោះខ្លាចរំខានម្ដាយកូនទាំងពីរ យានជឺ សម្លឹងមើលអ្នកម្ខាងទៀត មុននឹងញញឹមបន្តិចហាក់ចង់បញ្ជាក់ថាគេមិនបានខឹងនឹងអ្នកកំលោះនោះទេ។
វីល មិននិយាយអ្វីក្រៅពីបង្ហាញទឹកមុខតានតឹងចេញមក ដែលធ្វើឲ្យអ្នកចំពោះមុខ ដឹងដល់ភាពស្មុគស្មាញរបស់អ្នកកំលោះ ត្រូវហើយមិនថាជាគេឬក៏អ្នកណានោះទេ តែងតែពិបាកចិត្តពេលប្រពន្ធទៅជាបែបនេះ ហើយកាន់តែខ្លួនជាដើមហេតុ គឺកាន់តែស្មុគស្មាញថែមទៀត រឿងនេះគេក៏យល់តែបើអ្នកកំលោះចេះតែគិតខ្វល់ខ្វាយមិនឈប់បែបនេះ រឿងហេតុក៏មិនអាចដោះស្រាយអ្វីបានដែរ វាមានតែធ្វើឲ្យស្មុគស្មាញលើសដើមប៉ុណ្ណោះ ម្យ៉ាងវាក៏មិនមែនជាកំហុសរបស់គេទាំងស្រុងនោះដែរ ព្រោះគ្មានអ្នកណាចង់ឲ្យប្រពន្ធជួបរឿងអកុសលបែបនេះទេ។
“កុំស្មុគស្មាញច្រើពេកអី យ៉ាងរឿងរ៉ាវវាក៏បានកើតឡើងរួចទៅហើយ ហើយពេលនេះ យៀកហ្វី ក៏មិនបានកើតអីធ្ងន់ធ្ងរនោះដែរ”
“តែគ្រប់យ៉ាងព្រោះខ្ញុំ បើមិនមែនខ្ញុំ យៀកហ្វី ក៏មិនទៅជាបែបនេះដែរ”វីល បន្ទោសខ្លួនឯងមិនឈប់ តាំងពីថ្ងៃកើតរឿងមកដល់ពេលនេះ គ្មានវិនាទីណាដែលគេមិនបន្ទោសខ្លួនឯងនោះទេ កាន់តែឃើញនាងក្រមុំមិនបានខឹងគេ គេកាន់តែពិបាកចិត្តលើសដើម។
“ហ៊ើយ លោកនឹងនាងដូចគ្នាខ្លាំងណាស់ គឺពូកែគិតច្រើននេះឯង”
“...”
“កុំគិតច្រើនអី យ៉ាងណានាងក៏មិនបានបន្ទោសលោកដែរ ហើយបើនាងដឹងថាលោកបន្ទោសខ្លួនឯង មិនឈប់បែបនេះ នាងប្រហែលជាពិបាកចិត្តជាមិនខាន ហើយខ្ញុំជឿថាលោក ក៏មិនចង់ឃើញនាងពិបាកចិត្តដូចគ្នា”យានជឺ ទះស្មាអ្នកចំពោះមុខ ដោយការយល់ចិត្ត ហើយក៏នឹកអាណិតអ្នកម្ខាងទៀតដូចគ្នាដែលតែងតែជួបរឿងស្មុគស្មាញមិនឈប់។
និយាយចប់ យានជឺ ក៏សម្លឹងមើលនាឡិកាតម្លៃថ្លៃរបស់ខ្លួន ក៏ឃើញថាជិតដល់ពេលដែលគេត្រូវត្រលប់ទៅវិញដូចគ្នា គេក៏ចង់នៅទីនេះមើលថែប្អូនស្រីឲ្យយូរដូចគ្នា តែក៏ឃើញថានាងក្រមុំមានអ្នកកំលោះ ចាំមើលថែយកចិត្តទុកដាក់ហើយ គេក៏មិនចង់រំខានគូស្វាមីមួយគូរនេះដូចគ្នា ម្យ៉ាងគេក៏មានអ្នករងចាំនៅឯផ្ទះដូចគ្នា ហើយក៏ជាមនុស្សសំខាន់ ដែលគេមិនអាចទុកចោលបានដូចគ្នា   ទើបគេត្រូវត្រលប់ទៅវិញភ្លាមៗ  ព្រោះមិនចង់ឲ្យ   ភរិយានឹងកូនប្រុស
របស់ខ្លួនរងចាំយូរជាងនេះនោះទេ។
“ខ្ញុំត្រូវទៅហើយ ព្រោះជិតដល់ជើងត្រូវហោះហើរហើយ អរ ត្រូវហើយខ្ញុំភ្លេចប្រាប់ បើចង់ឲ្យជីវិតគូរមានសុភមង្គល សូមកុំខ្លាចនូវអ្វីដែលលោកចង់និយាយឲ្យសោះ អ្វីដែរគួរធ្វើលោកត្រូវធ្វើឲ្យហើយទៅទាន់នៅមានឳកាស កុំចាំបាត់បង់ទើបស្ដាយក្រោយ”និយាយរួចអ្នកកំលោះក៏ទះស្មាអ្នកម្ខាងទៀតមុននឹងនឹងដើរចេញទៅទុកឲ្យ វីល នៅឈរត្រាំត្រែងរិះគិតតែម្នាក់ឯង។
វីល ឈរស្ងៀមទ្រឹងដោយមិនដឹងថាអ្នកម្ខាងទៀតចាកចេញទៅតាំងពីពេលណានោះទេ រាងខ្ពស់សង្ហាដើរមកឈរមុខបន្ទប់សម្រាករបស់នាងក្រមុំ រូបភាពចំពោះមុខ ធ្វើឲ្យគេញញឹមចេញមកមិនដឹងខ្លួន ម្ដាយកូនដែលកំពុងតែគេងឱបគ្នាណែនដៃ ធ្វើឲ្យអ្នកកំលោះដែលកំពុងតែឈរមើលមានអារម្មណ៍ថាកក់ក្ដៅយ៉ាងចម្លែក វីល សម្លឹងមើលប្រពន្ធកូនមិនដាក់ភ្នែកហើយក៏មិនព្រមដើរចេញពីរូបភាពចំពោះមុខដូចគ្នា។
“នេះហើយ ជាក្ដីសុខរបស់ខ្ញុំ”វីល លើកដៃមកអង្អែលដើមទ្រូងខាងឆ្វេងរបស់ខ្លួនតិចៗ បេះដូងលោតញាប់ខុសពីធម្មតា ត្រឹមបានឃើញម្ដាយកូនទាំងពីរមានក្ដីសុខគេក៏មានក្ដីសុខដូចគ្នា តាមពិតការមានគ្រួសារមួយដ៏ពេញលេញគឺបែបនេះឯង អាចឲ្យគេញញឹម សប្បាយរីករាយ នឹងមានក្ដីសុខសុភមង្គលគ្រប់ពេលវេលា។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now