ភាគទី៤

437 11 0
                                    

(ស្រីស្អុយរលួយ)

“អាឡូ ដេស៊ី បងនឹកអូនណាស់ដឹងដែរទេ”ត្រឹមបាននិយាយជាមួយនាងក្រមុំអ្នកកំលោះ ក៏និយាយនូវអ្វីដែលខ្លួនចង់និយាយចេញមក ដែលធ្វើឲ្យអ្នកស្ដាប់ដូចជានាងក្រមុំ មិនដឹងថាត្រូវសប្បាយចិត្តឬក៏អាណិតគេឲ្យប្រាកដ។
ដេស៊ី នៅស្ងៀមមួយខណៈ ពេលបានឮសំឡេងរំភើបរីករាយរបស់អ្នកកំលោះពេលបាននិយាយជាមួយខ្លួន ការដឹងខុស ភាពអាត្មានិយមក៏កើតមាននៅក្នុងចិត្តនាងក្រមុំ ទឹកភ្នែកក៏ស្រក់ចុះមកជោកថ្ពាល់ គ្រាន់តែគ្មានអ្នកណាបានដឹងតែប៉ុណ្ណោះ ដៃតូចលើកមកខ្ទប់មុខខ្លួនឯង ដើម្បីទប់សំឡេងយំយែក នាងអាណិតគេ នាងដឹងថាគេស្រលាញ់នាងខ្លាំងយ៉ាងណា តែនាងមិនអាចឲ្យមនុស្សល្អដូចជាគេ ត្រូវមករស់នៅលំបាក ជាមួយមនុស្សដូចជានាងនោះទេ គ្មានថ្ងៃនោះជាដាច់ខាត ហើយនាងនឹងដោះលែង ឲ្យគេមានសេរីភាពពីនាង រកមនុស្សម្នាក់ដែលអាច មើលថែគេដោយក្ដីស្រលាញ់បរិសុទ្ធ ហើយម្នាក់នោះ គឺមានតែ យៀកហ្វី មិត្តរបស់នាងនេះឯង។
“ដេស៊ី ម៉េចក៏អូនមិននិយាយ អូននៅមិនទាន់បាត់ខឹងបងតើមែនទេ”វីល្លៀម បង្ហើរសំឡេងឡើងមកយ៉ាងអស់សង្ឃឹម ដែលនាងក្រមុំមិនរំភើបនឹងសម្ដីរបស់គេមុននេះ ដូច្នេះប្រហែលជាមានតែគេម្នាក់ឯងទេ ដែរនឹកនាងស្ទើរឆ្កួតតែម្នាក់ឯង ចំណែកនាង ចំណែកនាងប្រហែលជាមិនបាននឹកគេនោះទេបានជាបង្ហាញអារម្មណ៍ធម្មតា  ចេញមកបែបនេះ  វីល  គិតម្នាក់ឯងដូចជាមនុស្សឆ្កួត
គំនិតជាច្រើនក៏ផុសពេញក្នុងខួរក្បាលរបស់គេ។
(មិនមែនទេ អូនគ្មានអីត្រូវខឹងបងទេ ហើយបើអូននៅខឹងបងក៏មិនតេទៅបែបនេះដែរ) ដេស៊ី ព្យាយាមសម្រួលសំឡេងរបស់ខ្លួន ដើម្បីកុំឲ្យអ្នកកំលោះដឹងថាខ្លួនកំពុងតែយំយែក សំឡេងស្រទន់ក៏បន្លឺឡើងមកដើម្បីលួងលោម កុំឲ្យអ្នកម្ខាងទៀតគិតច្រើនជាងនេះ ព្រោះមិនចង់ឲ្យគ្រប់យ៉ាងដែលនាងខំសាងមកត្រូវរលាយអស់ ហើយបើទោះជានាងចង់ឲ្យវាទៅជាបែបនេះក៏ដោយ តែនាងក៏មិនចង់ឲ្យវាកើតឡើងនៅពេលនេះដែរព្រោះវានៅមិនទាន់ដល់ពេលនៅឡើយ ហើយមិនយូរទេនាងនឹងធ្វើវាឲ្យបានសម្រេច នាងនឹងចាកចេញពីគេធ្វើឲ្យគេ បំភ្លេចនាងឲ្យទាល់តែបាន ហើយព្រមបើកបេះដូងទទួលយកមនុស្សថ្មីដែលល្អជាងនាង។
“ឮអូននិយាយបែបនេះ បងសប្បាយចិត្តខ្លាំងណាស់”គេមិនមែនចេះតែនិយាយ ព្រោះពេលនេះដូម្បីតែនៅលើផ្ទៃមុខសង្ហានៅលម្អដោយស្នាមញញឹមបន្ថែមទៀត ដែលជាស្នាមញញឹមយ៉ាងមានក្ដីសុខបំផុតសម្រាប់គេ។
វីល ក្រោកឈរដើរពេញបន្ទប់ ទៅមកក្នុងចិត្តក៏នឹកអន្ទះសានៅមិនសុខ តាមពិតទៅគេមានរឿងជាច្រើន ចង់និយាយជាមួយនាងក្រមុំ តែដល់ពេលបាននិយាយជាមួយនាង គេក៏មិនដឹងថាត្រូវនិយាយអ្វីទៅវិញ។ ដៃរឹងមាំចាប់ទាញក្រវ៉ាត់.កចេញបន្តិច ដើម្បីបន្ថយភាពតានតឹងដែលមាននាពេលនេះ រាងក្រាស់ដើរចេញពីគ្រែ មករកសាឡុងដែលនៅក្បែរនោះ មុននឹងដាក់ខ្លួនអង្គុយ កែវភ្នែកមុតស្រួចក៏សម្លឹងទៅក្រៅបង្អួច ព្រមទាំងញញឹមពេលបានឃើញពន្លឺនៃព្រះចន្ទដែលកំពុងតែរះជះពន្លឺមកផ្ទៃផែនដី ដែលប្រៀបដូចជានាងក្រមុំដែលជាពន្លឺសម្រាប់បំភ្លឺជីវិតរបស់គេនាពេលនេះអ៊ីចឹង។
ចំណែកអ្នកដែលតាំងចិត្តតេមករកគេ ពេលនេះក៏ស្ងាត់មិននិយាយអ្វីទៅវិញ ស្ថានភាពពេលនេះធ្លាក់ទៅក្នុងសភាពស្ងាត់ជ្រងំ ក៏ព្រោះតែម្នាក់ៗមិនបាននិយាយអ្វីក្រៅពីរងចាំស្ដាប់ការឆ្លើយឆ្លងពីគ្នារៀងខ្លួនៗ។ ដេស៊ី បិទភ្នែកបណ្ដោយឲ្យទឹកភ្នែក ស្រក់ចុះមកជារឿយៗ ដោយចិត្តឈឺចាប់តែក៏មិនអាចធ្វើអ្វីបានក្រៅពីទ្រាំទទួលយកជោគជតាកម្មរបស់ខ្លួន។
វីល ចាប់ផ្ដើមជ្រួញចិញ្ចើម ពេលអ្នកដែលតេមករកខ្លួនបែរជាមិននិយាយអ្វីក្រៅពីភាពស្ងាត់ស្ងៀម វីល ចាប់ផ្ដើមមានអារម្មណ៍មិនល្អព្រោះតែមានអារម្មណ៍ថានាងក្រមុំចាប់ផ្ដើមប្រែប្រួលខុសប្លែកពីរាល់ដង។ អ្នកកំលោះគ្រវីក្បាលខ្លាំងៗ ដើម្បីបណ្ដេញរាល់គំនិតអគតិចេញពីខួរក្បាលរបស់ខ្លួន គេមិនចង់ មិនមែនទេគេខ្លាចថាគ្រប់យ៉ាង ដែលគេគិតក្លាយជាការពិតទៅវិញទេ វីល ព្យាយាមសម្រួលស្មារតី នឹងគំនិតដែលបែកខ្ញែកមុននេះ ឲ្យមកដូចដើមវិញ។
“ហើយនេះអូន តេមកបងទាំងយប់បែបនេះ មានការអីមែនទេ”បន្ទាប់ពីស្ងាត់អស់ជាយូរ អ្នកកំលោះក៏និយាយទម្លាយបរិយាកាស ដែលកំពុងតែស្ងប់ស្ងាត់។
សម្ដីរបស់គេធ្វើឲ្យនាងក្រមុំភ្ញាក់ខ្លួនក្រញ៉ាង អារម្មណ៍រវើរវាយមុននេះក៏ត្រលប់មកវិញ ហើយក៏ទើបតែនឹកឃើញថាខ្លួនឯងតេទៅអ្នកកំលោះមានការអ្វី ដេស៊ី សម្រួលអារម្មណ៍បន្តិចហើយក៏ប្រញាប់តបសំនួររបស់អ្នកកំលោះវិញ ព្រោះមិនចង់ឲ្យគេសង្ស័យមកលើខ្លួនច្រើន។
(អរ ត្រូវហើយអូនភ្លេច គឺស្អែកនេះអូនចង់បបួលបង ចេញមកញ៉ាំបាយនៅខាងក្រៅ តែបើបងមិនទំនេរក៏មិនអីដែរ) ដេស៊ី និយាយស្ទាក់អ្នកកំលោះមុនដោយការរអៀសខ្លួន តាមពិតទៅដែលនាងនិយាយបែបនេះ ក៏ព្រោះតែនាងដឹងថា អ្នកកំលោះមិនដែលបដិសេធរាល់ការបបួលរបស់នាងនោះទេ គឺមានតែនាងប៉ុណ្ណោះដែលបដិសេធគេរាល់លើក គិតមកដល់ត្រឹមនេះនាងក៏នឹករអៀសចិត្តចំពោះអ្នកកំលោះកាន់តែខ្លាំងឡើង សូម្បីតែនាងធ្វើដាក់ដល់ថ្នាក់នេះហើយក៏នៅតែស្រលាញ់នាងទៀត។
“អ្នកណាថា បងទំនេរ ស្អែកនេះបងទំនេរពេញមួយថ្ងៃ”វីល ប្រញាប់
បដិសេធនឹងសម្ដីនាងក្រមុំមុននេះយ៉ាងលឿន ព្រោះខ្លាចថានាងក្រមុំយល់ច្រឡំនឹងខឹងខ្លួនកាន់តែខ្លាំងជាងនេះ សម្រាប់គេឲ្យតែនាងក្រមុំចង់បានគេអាចឲ្យបានទាំងអស់ បើទោះបីជាគ្មានទទួលបានអ្វីតបស្នងមកវិញក៏ដោយ។
(អរគុណបងច្រើនណាស់ វីល)
“អរគុណ! អរគុណបងរឿងអី ដេស៊ី”វីល សួរបកទៅអ្នកចុងខ្សែទាំងមិនយល់ត្រូវហើយគេមិនបានធ្វើពុតនោះទេ តែគេពិតជាមិនយល់ពិតមែនថានាងក្រមុំត្រូវអរគុណគេរឿងអ្វី ទាំងដែលគេមិនបានធ្វើអ្វីធំដុំសម្រាប់នាងសោះ។
(អរគុណ ដែលបងតែងតែធ្វើអ្វីគ្រប់យ៉ាងសម្រាប់អូន តែអូន អូនគឺជាសង្សាម្នាក់ដែរគ្មានប្រយោជន៍អ្វីទាល់តែសោះ សូម្បីតែអ្វីក៏មិនអាចផ្ដល់ឲ្យបងបានដែរ ហ៊ឹក) ហើយនៅទីបំផុតទឹកភ្នែកដែលខំទប់ ក៏ស្រក់ចុះមកដោយមិនដឹងខ្លួន នាងព្យាយាមហើយថាមិនឲ្យវាស្រក់ចុះមក តែគ្រប់ពេលគិតដល់ទង្វើល្អរបស់អ្នកម្ខាងទៀត នាងក៏មិនអាចហាមឃាត់វាបានតទៅទៀត ហើយពេលនេះនាងក៏មានតែបណ្ដោយ ឲ្យវាហូររហូតទាល់់់តែស្កប់ស្កល់ចិត្តតែប៉ុណ្ណោះ។
“ដេស៊ី នេះអូនយំមែនទេ កុំយំអី អូនយំបែបនេះ បងកាន់តែមិនស្រួលក្នុងចិត្តហើយ ដេស៊ី ស្ដាប់បងណាព្រោះតែស្រលាញ់អូន ទើបបងធ្វើគ្រប់យ៉ាងហើយក៏មិនគិតទាមទារអ្វីពីអូនមកវិញដូចគ្នា ដូច្នេះហើយឈប់យំទៅ”ពេលបានឮសម្លឹងយំសោករបស់នាងក្រមុំ អ្នកកំលោះក៏ទៅជានៅមិនសុខក្នុងចិត្តក៏ខ្វាយខ្វល់មិនឈប់បារម្ភខ្លាចនាងក្រមុំគិតអ្វីមិនល្អចេញមក។
រាងខ្ពស់សង្ហា ស្ទុះក្រោកឈរមួយរំពេច អារម្មណ៍ក៏កាន់តែច្របូកច្របូលកាន់តែខ្លាំងលើសដើម ហើយអ្វីដែលធ្វើឲ្យគេកាន់តែនៅមិនសុខនោះគឺពេលនេះ នាងក្រមុំមិនបានឈប់យំ តាមសម្ដីដែលគេប្រាប់តែបែរជាកាន់តែយំខ្លាំងលើសដើម ហាក់ដូជាមនុស្សដែលកំពុងតែខូចចិត្តនឹងរឿងស្នេហា ដេស៊ី គិតតែពីយំមិនឈប់ហើយ ពេលនេះសំឡេងយំយែកក៏កាន់តែខ្លាំងឡើងៗដែលធ្វើឲ្យអ្នកស្ដាប់ទៅជាមិនស្រណុកនៅក្នុងចិត្ត។
(ហ៊ឹកៗ)
“ដេស៊ី ឈប់យំទៅ ពេលនេះអូននៅឯងណា បងនឹងទៅរកអូនភ្លាម”វីល ទៅជាវង្វេងវង្វាន់គិតអ្វីមិនចេញ ពេលបានឮសំឡេងយំយែករបស់នាងក្រមុំដែលកំពុងតែទ្រហ៊ោយំមិនឈប់បែបនេះ។
រាងកាយក្រាស់ប្រញាប់ប្រញាល់រត់ចេញពីបន្ទប់ ដើម្បីទៅលួងលោមមនុស្សជាទីស្រលាញ់ឲ្យបាត់កើតទុក ព្រោះគេជឿថាមានតែគេម្នាក់ប៉ុណ្ណោះដែរអាចផ្ដល់ភាពកក់ក្ដៅដល់នាងក្រមុំនៅពេលនេះបាន តែថាដើរចេញមិនទាន់ផុតពីបន្ទប់របស់ខ្លួនផង ក៏ឮសំឡេងស្រទន់ដែលយំយែកមុននេះបន្លឺឡើងមុនបាត់ទៅហើយ។
(វីល បងមិនបាច់មកទេ អូនមិនបានកើតអីនោះទេពេលនេះអូនឈប់យំហើយ) ព្រោះដឹងថាអ្នកម្ខាងទៀតចង់មករកខ្លួនពិតមែន ទើបក្រមុំតូចប្រញាប់ហាមឃាត់គេ នាងដឹងថាគេស្រលាញ់នាងខ្លាំងប៉ុនណា តែមកដល់ពេលនេះទៅហើយ នាងក៏មិនចង់ឲ្យគេលះបង់គ្រប់យ៉ាង ដើម្បីនាងទៀតដែរ ព្រោះចុងក្រោយគេនឹងមិនទទួលបានអ្វីក្រៅពីភាពឈឺចាប់នោះទេ។
“អូនពិតជាមិនអីមែនឬ”ជើងរឹងមាំ ក៏ឈប់ទ្រឹងនៅមួយកន្លែង បើទោះបីជាពេលនេះ គេចង់ឱបលួងលោមនាងយ៉ាងក៏ដោយ តែគេនឹងស្របតាមការសម្រេចចិត្តរបស់នាង បើនាងមិនចង់ឲ្យគេទៅគេក៏មិនទៅ ព្រោះគេមិនចង់ឲ្យនាងលំបាកគិតច្រើននឹងភាពមានះរបស់គេនោះទេ។
(ចាស អូនមិនអីទេ)
វីល មិនបាននិយាយអ្វី ក្រៅពីប្រឹងផ្ទៀងស្ដាប់ ដើម្បីចង់ដឹងថានាងក្រមុំនៅយំទៀតឬអត់ តែក្រោយពីប្រាកដចិត្ត ថានាងលែងយំតទៅទៀតហើយ ទើបអ្នកកំលោះបង្វែរទិសដៅត្រលប់ចូលបន្ទប់ខ្លួនវិញ ដោយមិនគិតទៅរកនាងក្រមុំតាមការសម្រេចចិត្តរបស់នាងមុននេះ តែទោះជានាងនិយាយថាមិនអីតែអ្នកកំលោះក៏នៅតែអត់បារម្ភពីនាងមិនឈប់។ ដេស៊ី ប្រឹងទប់សំឡេងអណ្ដឺតអណ្ដករបស់ខ្លួនអស់ពីសមត្ថភាព ព្រោះមិនចង់ឲ្យអ្នកចុងខ្សែដឹងថានាងកំពុងតែយំ ទឹកភ្នែកនៅតែហូរស្រក់ចុះមិនឈប់ តែនាងមានតែធ្វើបែបនេះក៏ព្រោះតែនាងមិនចង់ផ្ដល់ការលំបាក នឹងក្ដីសង្ឃឹម ឲ្យគេច្រើនជាងនេះនោះទេ ព្រោះនាងចង់ចាកចេញទៅដោយមា នក្ដីសុខពេលបានឃើញក្ដីសុខរបស់គេសារជាថ្មី។
“បើអូនមិនអីទេក៏ចាប់ចូលគេងទៅ នេះយប់ជ្រៅហើយ”
(ចាស)
“រាត្រីសួស្ដី អូនសម្លាញ់ ជុប”និយាយចប់ វីល ក៏មិនភ្លេចផ្ញើរស្នាមថើបពីចម្ងាយទៅឲ្យនាងក្រមុំ ហើយស្នាមញញឹមក៏លម្អនៅលើផ្ទៃមុខរបស់គេម្ដងទៀត ពេលបានបង្ហាញក្ដីស្រលាញ់ ឲ្យនាងបានដឹងបន្ទាប់ពីខានធ្វើវាជាច្រើនថ្ងៃមកនេះ។
(ចាសរាត្រីសួស្ដី)
មិនបង្អង់យូរនាងក្រមុំក៏ដាក់ទូរស័ព្ទចុះភា្លមៗ ហើយសំឡេងដែលប្រឹងទប់មុននេះក៏ត្រូវបញ្ចេញមកសារជាថ្មី ពេលប្រាកដចិត្តថាគ្មានអ្នកណាបានឮសំឡេងយំយែករបស់ខ្លួន រាងកាយស្ដើងឱបខ្លួន អង្គុយយំតែម្នាក់ឯងនៅក្នុងបន្ទប់ដែលបើកពន្លឺតែបន្តិច ដេស៊ី យំយែកតាមអារម្មណ៍លែងខ្លួនលាក់ទុកមកជាយូរ តែហើយនាងក្រមុំត្រូវលើកដៃមកខ្ទប់មាត់ខ្លួនឯងពេលមានអារម្មណ៍ដល់ភាពមិនស្រួលដែលកំពុងតែកើតឡើង ហើយវាក៏តែងតែកើតឡើងចំពោះនាងជារៀងរាល់ថ្ងៃដូចគ្នា គ្រាន់តែមួយរយនេះវាកើតឡើងខ្លាំងលើសពីធម្មតាតែប៉ុណ្ណោះ ដែលធ្វើឲ្យសមីខ្លួនដឹងថាសល់ពេលមិនយូរទេនាងនឹងបានចាកចេញទៅហើយ។
រាងកាយតូចស្ទុះក្រោកឡើង ទាំងប្រញាប់ប្រញាល់រត់សម្ដៅទៅបន្ទប់
ទឹក ទឹកមុខរបស់នាងពេលនេះ ក៏ចាប់ផ្ដើមស្លេកស្លាំងខុសពីធម្មតា មិនដឹងថាព្រោះតែការយំយែកមុននេះឬព្រោះតែអាការដែលកំពុងតែរើឡើង។
អ៊ួក អ៊ួក
ត្រឹមបានមកដល់ក្នុងបន្ទប់ទឹក ដេស៊ី ក៏ក្អួតយកស្លាប់យករស់ដៃតូចតោងចានបង្គន់ដើម្បីទប់ជាលំនឹង នាងក្រមុំក្អួតជាច្រើនលើកច្រើនសាររហូតអស់ពីពោះ សូម្បីតែអាហារដែលញ៉ាំមុនក៏មិនសល់ រាងស្ដើងក្អួតឡើងលែងមានកម្លាំងគំហែងអ្វីតទៅទៀត ដល់ថ្នាក់វារចេញពីបន្ទប់ទឹកមកខាងក្រៅ អារម្មណ៍របស់នាងពេលនេះ គឺវេទនាមិនខុសពីស្លាប់នោះទេនាងពិបាកទ្រាំសឹងតែមិនចង់រស់បន្តទៀតទៅហើយ។ ដេស៊ី វារចេញមកទាំងលំបាកលំបិនទម្រាំតែមកដល់គ្រែគេងរាងកាយតូចក៏ដាក់ខ្លួនគេងនៅលើឥដ្ឋក្បែរគ្រែ ក៏ព្រោះតែនាងគ្មានកម្លាំងនឹងតោងឡើងលើគ្រែ នាងក្រមុំសម្រាកទាល់តែសភាពរាងកាយគ្រាន់បើជាងមុន ទើបក្រោកឡើងមកយឺតៗសារជាថ្មី ដេស៊ី ដាក់ខ្លួនអង្គុយចុះនោះលើគ្រែ ដៃតូចក៏លើកទូរស័ព្ទមកកាន់កែវភ្នែកក៏សម្លឹងមើលទៅលើអេក្រង់បន្តិចមុននឹងដាច់ចិត្តតេទៅរកអ្នកណាម្នាក់។
(អាឡូ ដេស៊ី ឯងកើតអីមែនទេបានជាតេទាំងយប់បែបនេះ) សំឡេងអ្នកចុសខ្សែបន្លឺឡើងទាំងក្ងួរ បញ្ជាក់ថាខ្លួនបានតេទៅរំខានដំណេករបស់នាងក្រមុំ។
“នេះខ្ញុំ រំខានឯងដែរទេ”ដេស៊ី តបទាំងរអៀសចិត្ត ដែលខ្លួនតេទៅរំខានដំណេករបស់នាងក្រមុំបែបនេះ
(អត់ទេរំខានស្អីទៅ ហើយនេះឯងកើតអីឬអត់ ស្ដាប់សំឡេងដូចជាមិនល្អសោះ) យៀកហ្វី បើកភ្នែកបានស្រលះជាងមុនបន្តិច ទើបចាប់អារម្មណ៍ដឹងថាអ្នកម្ខាងទៀតដូចជាមានអ្វីខុសប្រក្រតី។
“អឺគ្មានអីទេ គ្រាន់តែផ្ដាសាយបន្តិចបន្តួចតែប៉ុណ្ណោះ”
(អឹម ខ្ញុំបារម្ភស្មានតែឯងមានរឿងអី)
“ហើយស្អែកនេះឯងទំនេរទេ ខ្ញុំចង់បបួលឯងទៅញ៉ាំបាយជាមួយគ្នា”មិនរងចាំយូរនាងក្រមុំក៏និយាយអ្វី ដែលខ្លួនចង់និយាយជាមួយនឹងមិត្តសម្លាញ់។
(គ្មានបញ្ហាទេ តែថាទៅតែឯងនឹងខ្ញុំទេមែនទេ) ព្រោះមានអារម្មណ៍ថាមិនស្រួលទើប យៀកហ្វី សួរមិត្តបញ្ជាក់ត្រូវហើយបើទៅតែនាងពីរនាក់គឺមិនអីតែបើមានអ្នកកំលោះទៅម្នាក់ទៀត នាងច្បាស់ជាត្រូវជាប់ឈ្មោះជាមារជាមិនខាន ដែលតែងតែទៅបំផ្លាញក្ដីសុខអ្នកដទៃបែបនេះ ហើយនាងក៏មិនចង់ត្រូវអ្នកកំលោះចារឈ្មោះនេះឲ្យនាងដូចគ្នា ព្រោះពេលទទួលបានវាពីអ្នកកំលោះហើយបេះដូងរបស់នាងគឺវាឈឺ ថែមទាំងឈឺខ្លាំងទៀតផង។
“វីល ក៏ទៅជាមួយពួកយើងដែរ”
គ្រប់យ៉ាងក៏ដូចការគិតរបស់នាង ពេលបានឮមិត្តសម្លាញ់និយាយចេញមក ហើយបើបែបនេះនាងសុំធ្វើជាមិត្តទុរយសមួយថ្ងៃទៅចុះ នាងមិនចង់ទៅធ្វើជាឆ្អឹងទទឹង.ករបស់អ្នកណានោះទេ ព្រោះអារម្មណ៍នេះមួយនេះវាពិបាកទទួលយកណាស់។
(ចឹងខ្ញុំសុំមិនទៅល្អជាង) យៀកហ្វី   និយាយឡើងទាំងមិនគិតអ្វីច្រើន  ហើយនាងក៏ដឹងថាពេលនេះអ្នកម្ខាងទៀតមានអារម្មណ៍បែបណា ដែលត្រូវមកស្ដាប់សម្ដីគ្មានទឹកចិត្តរបស់នាង តែដូចដែរនាងនិយាយចឹង គឺនាងមិនចង់ទៅរំខានក្ដីសុខរបស់ពួកគេទាំងពីរនោះទេ។
“ហេតុអីទៅមិនបាន យៀកហ្វី ខ្ញុំដឹងថាឯងគិតយ៉ាងណា តែសុំអង្វរណាយល់ដល់ខ្ញុំម្នាក់នេះផងណា”
(ខ្ញុំ..)
“សុំអង្វរណា តែម្ដងនេះទេហើយនេះក៏ជាលើកចុងក្រោយដែរ”ដេស៊ី និយាយកាត់សម្ដីបដិសេធរបស់ យៀកហ្វី ដែរគិតចង់បដិសេធនឹងសំណើរបស់ខ្លួន។
យៀកហ្វី បានត្រឹមតែរិះគិតពេលនេះ ក៏មិនដឹងថាគួរសម្រេចចិត្តបែបណា មិនដឹងថាគួរទៅឬក៏អត់ នាងមិនចង់ទៅតែក៏មិនចង់ឲ្យមិត្តលំបាកចិត្តជាងនេះ នាងក្រមុំបានត្រឹមតែដកដង្ហើម ហើយទីបំផុតក៏បានតែយល់ព្រមទាំងមិនអាចជំទាស់បាន តែនាងក៏មិនបានចាប់អារម្មណ៍នឹងសម្ដីប្លែកៗរបស់មិត្តដែលនិយាយមុននេះ។
(អូខេ ស្អែកខ្ញុំនឹងទៅជាមួយឯងទៅចុះ) យៀកហ្វី ទទួលតបនឹងអ្នកម្ខាងទៀត ទឹកមុខក៏មានតែភាពខ្វល់ខ្វាយច្របូកច្របល់មិនឈប់
“អរគុណ អរគុណឯងណា យៀកហ្វី”ដេស៊ី ញញឹមពេញចិត្តចេញមកព្រមបើនាងក្រមុំព្រមទៅជាមួយនាង ផែនការណ៍របស់នាងគ្រប់យ៉ាងនឹងទទួលបានជោគជ័យដោយមិនបាច់លំមបាកអ្វីទៀត។
ពេលបានឮសំឡេងសប្បាយចិត្ត របស់មិត្តសម្លាញ់ យៀកហ្វី ក៏ញញឹមចេញមក ដោយការសប្បាយចិត្តតាមដែរ រាងស្ដើងតែបិទភ្នែកស្រម៉ៃដល់រូបភាពដែលអ្នកកំលោះធ្លាប់ធ្វើដាក់ខ្លួនកាលពីលើកមុខ មែនតាំងពីថ្ងៃកើតហេតុនោះ នាងមិនដែលភ្លេចនោះទេ ខួរក្បាលរបស់នាងតែងតែគិតដល់ថ្នាមថើបដំបូងរបស់ខ្លួន ដែលត្រូវអ្នកកកំលោះប្លន់យកយ៉ាងព្រៃផ្សៃ តែទោះជាគេតាំងចិត្តមិនថ្នាក់ថ្នមនាងក៏ដោយតែនាងក៏នៅតែចង់ចាំហេតុការណ៍ថ្ងៃនោះមិនដែលភ្លេចនោះទេ គិតមកដល់ត្រឹមនេះ យៀកហ្វី ក៏ប្រញាប់គ្រវីក្បាលបណ្ដេញរូបភាពទាំងនោះចេញ ហើយក៏នឹកឡើងរអៀសចិត្តចំពោះមិត្តសម្លាញ់ នេះបើមិត្តរបស់នាងដឹងនឹងទៅជាយ៉ាងណា បើដឹងថានាងហ៊ានប្រព្រឹត្តិអំពើថោកទាបបែបនេះទៅលើខ្លួន។
“អឺ យៀកហ្វី ចឹងប៉ុណ្ណឹងចុះណា ខ្ញុំលែងរំខានឯងហើយ”
(អូខេ បាយ)
“បាយ”បន្ទាប់ពីដាក់ទូរស័ព្ទចុះ ដេស៊ី ក៏អង្គុយធ្វើមុខសោកសៅឡើងមកផ្ទុយស្រឡះពីឬកពាត្រេកអរមុននេះ
កែវភ្នែកស្រទន់សម្លឹងមើលទៅទូរស័ព្ទ ដែលទើបតែដាក់ចុះមុននេះ ដោយបង្ហាញអារម្មណ៍ទទេស្អាតចេញមក អារម្មណ៍ដឹងខុសក៏កើតមានម្ដងទៀត ទឹកភ្នែកដែរគិតថាស្ងួតទៅហើយក៏ស្រក់ចុះមកសារជាថ្មី នាងមិនចង់ធ្វើបែបនេះនោះទេ តែបើនាងមិនធ្វើបែបនេះ គ្រប់យ៉ាងវានឹងមិនបញ្ចប់ជាដាច់ខាត។
“សុំទោស ហ៊ឹក ឲ្យខ្ញុំសុំទោស”ដេស៊ី យំខ្សឹបខ្សួលចេញមកព្រមទាំងនិយាយសុំទោស ទៅមនុស្សពីរនាក់ដែលមិនដឹងអីត្រូវខ្លួនបោកប្រាស់ រាងតូចដាក់ខ្លួនគេងនៅលើគ្រែទាំងហត់នឿយ ភ្នែកស្រទន់ក៏ចាប់បិទឡើងតែក៏មិនបានគេងលក់ដូចដែរចិត្តត្រូវការ ព្រោះតែពេលនេះនាងកំពុងតែយំមិនឈប់ ទឹកភ្នែកក៏ហូរកាត់ផែនថ្ពាល់ មួយតំណក់ហើយមួយតំណក់ទៀតមិនឈប់ ដែលម្ចាស់របស់វាក៏មិនគិតនឹងជូនចេញដូចគ្នា រ៉េណា បណ្ដោយឲ្យទឹកភ្នែកស្រក់ចុះរហូតដល់នាងគេងលក់ទាំងមិនដឹងខ្លួន ហើយទម្រាំតែអាចគេងលក់បានក៏ឈានចូលដល់ព្រឹកថ្ងៃថ្មីទៅហើយ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now