ភាគទី២៩

401 10 0
                                    

(គ្មានថ្ងៃឈប់ស្រលាញ់)


យៀកហ្វី ក្រោកឡើងនាព្រឹកថ្ងៃថ្មី ទាំងអារម្មណ៍ស្រស់ស្រាយព្រោះយប់មិញទទួលបានក្ដីសុខពីអ្នកកំលោះពេញមួយយប់ យៀកហ្វី ក្រោកឡើងយឺតៗ នាងមិនដឹងថាពេលនេះជាពេលអ្វីនោះទេ។
ព្រោះតែខ្លួនមើលមិនឃើញ គ្រាន់តែមានអារម្មណ៍ថាខ្លួនបានគេងលក់ស្កប់ស្កល់ តែនាងក៏អាចដឹងថានេះគឺពេលព្រឹកព្រលឹមដូចគ្នា តាមរយៈសំឡេងបក្សាបក្សី ដែលយំកងរំពងក្អាកក្អាយនៅតាមដើមឈើដែលជាជម្រករបស់ពួកវា។
ដៃតូចស្ទាបរករាងកាយក្រាស់ ដែលកាលពីយប់នៅក្បែរខ្លួនតែក៏មិនបានឃើញ ចិញ្ចើមតូចទៅជាជ្រួញចូលគ្នាព្រោះមិនបានជួបរាងកាយក្រាស់ តែហើយត្រចៀកតូចក៏ដឹងដល់ការមកដល់របស់អ្នកណាម្នាក់ដែលចូលមកក្នុងបន្ទប់របស់ខ្លួន ទើបរាងក្រមុំប្រញាប់ងាកទៅតាមប្រភពសំឡេងដែលបន្លឺឡើង។
“អ្នកណានឹង”ទោះជាមើលមិនឃើញ តែនាងក៏អាចដឹងថាអ្នកដែលចូលមកមុននេះ មិនមែណជាអ្នកកំលោះនោះទេ តាមរយៈក្លិនកាយដែលនាងចាំមិនភ្លេច ហើយអ្នកចំពោះមុខ មិនបានមានក្លិនកាយដូចជាអ្នកកំលោះនោះទេ។
“គឺខ្ញុំទេ អ្នកនាង”មេការចំណាស់ដើរចូលមក ព្រមទាំងដាក់ថាសអាហារដែលមានក្លិនឈ្ងុយពីមុខនាងក្រមុំ។
“គឺអ៊ំទេឬ”យៀកហ្វី ញញឹមធូរចិត្តទោះជាដឹងថាផ្ទះមួយនេះជាកន្លែងមានសុវត្ថិភាពខ្លាំងសម្រាប់នាង តែសម្រាប់មនុស្សខ្វាក់ដូចជានាងតែងតែបារម្ភគឺជារឿងធម្មតាបែបនេះឯង។
“អ្នកនាងភ្ញាក់យូរហើយឬ”
“មុនអ៊ំចូលមកបន្តិច! អរ   ត្រូវហើយអ៊ំមានឃើញលោក   វីល   ដែរ
ទេ”សំនួររបស់នាងក្រមុំ ធ្វើឲ្យមនុស្សចំណាស់ ញញឹមចេញមកយ៉ាងមានក្ដីសុខជួសអ្នកទាំងពីរ មុននេះអ្នកកំលោះក៏ផ្ដាំឲ្យគាត់ មើលថែរាងតូចឲ្យបានល្អ ពេលនេះនាងក្រមុំក៏សួររកអ្នកកំលោះទៀត មើលទៅប្រហែលជាអត់គ្នាមិនបាននោះទេ បើម្នាក់ៗបារម្ភនឹងយកចិត្តទុកដាក់គ្នាបែបនេះ។
“លោក វីល្លៀម មុននេះប្រាប់ថាមានការបន្ទាន់ត្រូវចេញទៅថាខាង ទើបឲ្យខ្ញុំមកមើលថែអ្នកនាងជំនួស ប្រហែលជាបន្តិចទៀតត្រលប់មកវិញហើយ អ្នកនាងកុំបារម្ភអី”ចុងបារម្ភមេការក៏ឆ្លៀតនិយាយបង្អាប់នាងក្រមុំ ដែលធ្វើឲ្យសមីខ្លួនញញឹមអឹមអៀនមុខក្រហម។
“ខ្ញុំមិនបានបារម្ភទេអ៊ំ គ្រាន់តែសួរធម្មតាប៉ុណ្ណោះ”យៀកហ្វី ព្យាយាមបដិសេធទាំងដឹងថាវអ្នកម្ខាងទៀតនិយាយជាការពិត មេការសម្លឹងមើលមុខនាងក្រមុំព្រមទាំងញញឹមតិចៗចេញមក គាត់មិនដឹងថានាងក្រមុំនៅខឹងនឹងចៅហ្វាយរបស់គាត់ព្រោះរឿងនេះឬអត់? តែគាត់ក៏ជឿថាអ្នកកំលោះមិនបានមានបំណងឲ្យរឿងនេះកើតឡើងដូចគ្នា មនុស្សចំណាស់អង្គុយសម្លឹងមើលនាងក្រមុំបន្តិចមុននឹងនឹកឃើញរឿងអ្វីម្យ៉ាង ហើយគាត់ក៏ដឹងថាអ្នកកំលោះមិនបាននិយាយរឿងនេះប្រាប់នាងក្រមុំឲ្យដឹងដូចគ្នា។
“ហ៊ើយ កុំថាអ៊ំចេះដឹងរឿងរបស់ចៅហ្វាយអី តែអ៊ំមិនចង់ឃើញអ្នកទាំងពីរបែកបាក់គ្នាទៀតនោះទេ អ្នកនាងដឹងទេកាលពីបីឆ្នាំមុនលោក វីល្លៀម រស់នៅដូចជាមនុស្សគ្មានវិញ្ញាណអ៊ីចឹងក្រោយពេលអ្នកនាងចេញទៅបាត់ គាត់គិតតែពីអង្គុយផឹកស្រាពីមួយថ្ងៃទៅមួយថ្ងៃ ផឹកស្រវឹងក៏សម្រាន្តភ្ញាក់ដឹងខ្លួនក៏ផឹកបន្ត រាល់យប់ក៏មមើរស្រែកហៅអ្នកនាងមិនឈប់ គ្រប់គ្នាបានត្រឹមឈរអាណិតគាត់តែក៏មិនអាចជួយអ្វីបាន ព្រោះអ្នកដែលអាចស្រោចស្រង់គាត់បានមានតែអ្នកនាងប៉ុណ្ណោះ ហើយដែលគាត់អាចវិលមកសភាពដើមវិញ គឺថ្ងៃដែររកអ្នកនាងនឹងកូនឃើញនេះឯង
“ខ្ញុំសង្ឃឹមថាអ្នកនាងនឹងមិនខឹងស្អប់គាត់ចំពោះទង្វើកន្លងមក ហើយអាចអត់ទោសដល់គាត់”និយាយចប់ដៃជ្រីវជ្រួញទៅតាមវ័យក៏លូកមកចាប់ដៃតូចរបស់នាងក្រមុំ ហាក់អង្វរ.កដល់នាងជំនួសអ្នកកំលោះ។
យៀកហ្វី អង្គុយស្ដាប់មនុស្សចំណាស់និយាយ ទាំងចិត្តរំភើបនាងមិននឹកអាណិតអ្នកកំលោះ មិននឹកស្មានថាគេធ្វើបាបខ្លួនឯង ព្រោះខ្លួនបែបនេះសោះ ហើយចុះបើថ្ងៃណាមួយ គេមិនអាចរកនាងឃើញអស់មួយជីវិត គេនឹងទៅជាយ៉ាងណា ទោះបីជានាងមិនបានឃើញផ្ទាល់ភ្នែក តែនាងក៏ជឿថាអ្នកម្ខាងទៀតមិនបានកហុកខ្លួននោះដែរ យៀកហ្វី ញញឹមចេញមកព្រមទាំងច្របាច់ដៃមនុស្សចំណាស់តិចៗ។
“ហ៊ឹសៗ ខ្ញុំមិនដែលខឹងឬស្អប់គេនោះទេអ៊ំ មិនថាគេធ្វើបាបខ្ញុំខ្លាំងប៉ុនណាខ្ញុំនៅតែមិនអាចស្អប់គេ ផ្ទុយមកវិញខ្ញុំមានតែស្រលាញ់គេ ស្រលាញ់គ្មានថ្ងៃ អាចបញ្ឈប់បេះដូងរបស់ខ្លួនឯងបាននោះទេអ៊ំ ខ្ញុំស្រលាញ់គេខ្លាំងណាស់”យៀកហ្វី និយាយប្រាប់មនុស្សចំណាស់ ដោយស្នាមញញឹមតែក្នុងចិត្តក៏លួចសោកសៅ ព្រោះគិតថាអ្នកកំលោះប្រហែលជា មិនអាចស្រលាញ់នាងបាននោះទេព្រោះគេមានមនុស្សក្នុងបេះដូងរបស់គេរួចទៅហើយ។
“អ្នកនាងពិតជាមនុស្សល្អខ្លាំងណាស់ នេះបើលោក វីល្លៀម នៅទីនេះហើយបានឮពាក្យនេះ ពីមាត់អ្នកនាងមិនដឹងជាសប្បាយចិត្តយ៉ាងទេ”មនុស្សចំណាស់ ឱនមកឱបរាងកាយតូចរបស់នាងក្រមុំ ដោយការសប្បាយចិត្ត។
យៀកហ្វី នៅតែញញឹមចេញមកបានយ៉ាងងាយ ហើយខួរក្បាលតូចក៏នឹកឃើញរឿងអ្វីម្យ៉ាង ដែលខ្លួនចង់សួរអ្នកចំពោះមុខ ទើបនាងក្រមុំប្ដូររឿងនិយាយភ្លាមៗដើម្បីបន្លំខ្លួនឯងកុំឲ្យអន់ចិត្តនឹងរឿងមុននេះ។
“ត្រូវហើយអ៊ំ រ៉េណា ទៅណាតាំងពីមកដល់ ខ្ញុំមិនទាន់បានជួបនាងនោះទេ”ទឹកមុខតូចក៏ញញឹមសារជាថ្មី ពេលគិតដល់មុខមាត់តូចរបស់អ្នកដែលខ្លួនសួររក តែក្នុងចិត្តក៏នៅតែឆ្ងល់មិនបាត់ ព្រោះតាមធម្មតាអ្នកម្ខាងទៀតជាអ្នកមកបម្រើនាង តែហេតុអីពេលនេះបែរជាមិនឃើញអ្នកម្ខាងទៀតទៅវិញ។
“រ៉េណា ឬនាងលែងនៅទីនេះហើយអ្នកនាង”
“ហេតុអីទៅអ៊ំមានរឿងអីឬ”យៀកហ្វី សួរដោយការចង់ដឹងលាយឡំព្រួយបារម្ភ ព្រោះខ្លាចថាអ្នកម្ខាងទៀតលែងនៅទីនេះ ព្រោះដោយសារការបាត់ខ្លួនរបស់នាងកាលពីបីឆ្នាំមុន។
“អ៊ំក៏មិនច្បាស់ដែរ តែនាងលែងនៅទីនេះតាំងពីមួយឆ្នាំមុនម្ល៉េះ ឮថាចង់ចេញទៅប្រើប្រាស់ជីវិតផ្ទាល់ខ្លួននៅខាងក្រៅ ហើយអ្នកប្រុសក៏អនុញ្ញាតថែមទាំងឲ្យលុយនាងមួយចំនួនធំ ជាដើមទុនរកស៊ីទៀតផង”
“នាងទៅណាអ៊ំមានដឹងទេ ហើយនាងមានដែលទាក់ទងមកអ៊ំឬអត់”
“មានតើ តែកាលពីបីបួនខែដំបូងប៉ុណ្ណោះ បន្ទាប់មកក៏បាត់ដំណឹងឈឹង អ៊ំទាក់ទងទៅវិញ ក៏មិនបាននេះអ៊ំក៏បារមម្ភពីនាងដូចគ្នា មិនដឹងថាពេលនេះយ៉ាងម៉េចយ៉ាងម៉ានោះទេ ហ៊ើយ”មនុស្សចំណាស់បានត្រឹមតែដកដង្ហើមធំដោយការព្រួយបារម្ភ ត្បិតតែនាងក្រមុំមិនត្រូវជាអ្វីនឹងខ្លួន តែរយៈពេលកន្លងមកគាត់ក៏ចាត់ទុកនាងដូចជាកូនម្នាក់អ៊ីចឹង ព្រោះនាងជាមនុស្សល្អស្លូតបូត ថែមទាំងជាមនុស្សស្មោះត្រង់ទៀត ហើយកាលដែលនាងចេញទៅ នៅម្នាក់ឯងបែបនេះគាត់ក៏បារម្ភដូចគ្នា តែក៏មិនអាចហាមឃាត់នាងក្រមុំបាន ព្រោះនេះគឺជាសិទ្ធិរបស់នាង។
“សង្ឃឹមថានាងគ្មានរឿងអ្វីទៅចុះ”យៀកហ្វី គិតដោយការព្រួយបារម្ភក្នុងចិត្រក៏បន់ស្រន់សុំក្ដីសុខឲ្យនាងក្រមុំ នាងមិនដឹងថាការចាកចេញរបស់នាងមានរឿងជាច្រើនត្រូវផ្លាស់ប្ដូរបែបនេះសោះ។
“អូ នេះរវល់តែនិយាយគ្នា អ៊ំភ្លេចឲ្យឈឹង ថាត្រូវងូតទឹកឲ្យអ្នកនាង”មនុស្សចំណាស់ស្ទុះក្រោកឈរ ព្រមទាំងទាញនាងក្រមុំឲ្យក្រោកតាមខ្លួនយឺតៗ យៀកហ្វី ក្រោកតាមមនុស្សចំណាស់ ព្រមទាំងដើរទៅបន្ទប់ទឹក ដើម្បីឲ្យអ្នកចំពោះមុនបានជួយសម្អាតខ្លួនប្រាណឲ្យនាង។
បន្ទាប់ពីញ៉ាំអាហាររួចរាល់  យៀកហ្វី  ក៏មិនបានចេញទៅណា   ព្រោះ
មើលមិនអ្វីឃើញ ហើយក៏មិនចង់រំខានការងាររបស់អ្នកដទៃ ទើបនាងបានត្រឹមតែសម្ងំនៅក្នុងបន្ទប់គេងតែម្នាក់ឯង នៅក្នុងបន្ទប់គេងទាំងអផ្សុក ព្រោះមិនដឹងថាត្រូវធ្វើអ្វី ទើបនាងក្រមុំបានត្រឹមតែព្យាយាមបិទភ្នែកសម្ងំគេង។
ត្រូវហើយ! ការងារសម្រាប់មនុស្សដូចជានាង ក្រៅពីរំខានអ្នកដទៃអស់ចិត្តហើយ គឺមកសម្ងំគេងបែបនេះឯង នាងក្រមុំបិទភ្នែកគេង តែមិនទាន់បានគេងលក់ផងក៏មានសំឡេងមករំខានម្ដងទៀតទៅហើយ តែក៏អាចធ្វើឲ្យនាងក្រមុំញញឹមបានពេលបានឮសំឡេង កូនប្រុសកំពូលក្បាលខូចរបស់ខ្លួន។
“ម៉ាក់ៗ”កូនតូចរត់ចូលមក ព្រមទាំងវារឡើងមកឡើគ្រែភ្លាមៗ ដើម្បីមករកអ្នកជាម្ដាយ ដែលកំពុងតែក្រោកអង្គុយរងចាំកូនប្រុស កំលោះតូចព្យាយាមឡើងមកលើគ្រែរហូតទាល់តែបានសម្រេច។
រាងកាយតូចឱបអ្នកជាម្ដាយណែនដៃ ហាក់ដូចបែរគ្នារាប់ឆ្នាំអ៊ីចឹង ផ្ទៃមុខតូច ឱនមកមកថើបថ្ពាល់របស់នាងក្រមុំខ្លាំងៗ ទង្វើរបស់កូនប្រុសធ្វើឲ្យអ្នកជាម្ដាយ ទៅជាអស់សំណើច ហើយក៏ឱនមកថើមកូនតូចនៅក្នុងដៃវិញ។
“យ៉ាងម៉េចហើយកូន នៅទីនេះសប្បាយទេ”
“សប្បាយណាស់ម៉ាក់ តែផ្ទះរបស់លោកពូពិតជាធំខ្លាំងណាស់”កូនប្រុសគេងលើភ្លៅរបស់អ្នកម្ដាយ ដៃតូចក៏លើកមកឱបដៃរបស់ខ្លួន ហាក់កំពុងតែពិចារណាអ្វីម្យ៉ាង។
យៀកហ្វី ញញឹមខ្សោះបន្តិច ពេលឮកូនប្រុសហៅអ្នកកំលោះថាលោកពូ ទោះជានាងជាអ្នកបំបែកបំបាក់ពួកគេមែន តែនាងក៏គ្មានបំណងមិនឲ្យឪកូនពួកគេទទួលស្គាល់គ្នាដែរ ទោះយ៉ាងណាក៏នាងចង់ឲ្យពួកគេរស់នៅជាមួយគ្នាក្នុងនាមជាឪពុកកូន។ មិនមែនក្នុងន័យមិនច្បាស់មែននេះទេ នាងដឹងថាអ្នកកំលោះកំពុងតែព្យាយាមធ្វើគ្រប់យ៉ាង ឲ្យកូនប្រុសទទួលស្គាល់គេតែកូនប្រុសជើងល្អរបស់នាងនេះឯង  ដែលមិនព្រមហៅអ្នកកំលោះថាប៉ានោះ ទាំង
ដែលមើលទៅចូលចិត្តអ្នកកំលោះជាងពីស្អីទៅទៀត។
“កូនគួរតែហៅថាលោកប៉ា មិនមែនលោកពូនោះទេ”យៀកហ្វី អង្អែលក្បាលកូនប្រុសដោយក្ដីស្រលាញ់។
“តែក្រែងអ្នកម៉ាក់ប្រាប់ថា លោកប៉ាគឺជាមនុស្សល្អនោះអី”
“ចាស”
“តែនេះលោកពូធ្វើបាបអ្នកម៉ាក់ ចឹងហើយគាត់មិនមែនជាលោកប៉ារបស់ខ្ញុំទេ”ក្មេងតូចតវ៉ាជាមួយអ្នកម្ដាយមិនឈប់ សម្ដីរបស់កូនប្រុសឲ្យនាងក្រមុំសើច ព្រោះយល់ពីអារម្មណ៍របស់កូនប្រុស ចង់ឲ្យបន្ទោសកូនប្រុសក៏មិនបានដែរ អ្នកណាឲ្យកូនប្រុសរស់នាង ជាមនុស្សឆ្លាតបែបនេះ ថែមទាំងពូកែចងចាំ គ្រប់សម្ដីដែលនាងនិយាយធ្លាប់បាននិយាយប្រាប់ទៀតផង។
“លោកប៉ា មិនបានធ្វើបាបម៉ាក់នោះទេ បើលោកប៉ាធ្វើបាបមិននាំពួកយើងមកនៅជាមួយបែបនេះនោះទេ មើលចុះថែមទៀតឲ្យពួកយើងញ៉ាំស្រួលគេងស្រួលទៀតផង លោកប៉ាធ្វើគ្រប់យ៉ាង ដើម្បីពួកយើងនោះអី កូនសម្លាញ់”និយាយចប់រាងកាយតូចក៏ត្រូវភ្ញាក់ថយក្រោយបន្តិច ពេលកូនប្រុសសំណព្វចិត្តហក់មកឱប.ករបស់ខ្លួនមួយទំហឹង។
“លោកប៉ា ពិតជាស្រលាញ់ពួកយើងមែនឬអ្នកម៉ាក់”
“ចាស”យៀកហ្វី ឱបកូនប្រុសណែនដៃ ហើយក៏អង្អែលសក់រលោងរបស់គេតិច ក្មេងតូចដាក់ក្បាលគេងលើស្មារបស់អ្នកជាម្ដាយ ទាំងពីរនាក់ម្ដាយកូនក៏អង្គុយឱបគ្នាណែនដៃនៅក្នុងបន្ទប់គេងតែពីរ។
យៀកហ្វី នាំកូនប្រុសលេងនៅក្នុងបន្ទប់ អាចថាមិនមែនលេងនោះទេ តាមពិតទៅគឺនាងអង្គុយចាំតែឆ្លើយសំនួររបស់កូនប្រុស ដែលសួរមកជាហូរហែរតែប៉ុណ្ណោះ កំលោះតូចសួរម្ដាយពីនេះពីនោះ តាមការងឿងឆ្ងល់ទូទៅរបស់ក្មេង តែមើលទៅគេហាក់មិនមែនដូចគ្នានឹងធម្មតានោះទេ ព្រោះក្មេងធម្មតាមិនមែនមកឆ្ងល់រឿងឪពុកម្ដាយបែបនេះទេ តែកូនរបស់នាងម្នាក់នេះគិតតែពិសួររឿងរបស់នាងនឹងអ្នកកំលោះមិនឈប់ ដែលពេលខ្លះនាងក៏និយាយការពិតរឿងខ្លះក៏ចាំបាច់ត្រូវនិយាយកុហក ព្រោះមិនចង់ឲ្យកូនប្រុសគំនិតចាស់ទុំរបស់ខ្លួនគិតច្រើន មិនមែនទេហៅថាដឹងច្រើនសួរច្រើទៅវិញទេ ក្នុងបន្ទប់ដែរមានតែសំឡេងចោទសួរដូចនៅក្នុងសវនាការ មិនយូរប៉ុន្មានក៏ត្រូវបានបញ្ចប់ពេលកូនតូចសួរអស់ចិត្តចង់ហើយក៏គេងលក់បាត់ទៅ យៀកហ្វី គេងឱបកូនប្រុសក្នុងរង្វង់ដៃមុននឹងគេងលក់ទៅតាមកូនប្រុសជាទីស្រលាញ់ទាំងមិនដឹងខ្លួន។
វីល ត្រលប់មកវិញទាំងថ្ងៃរាងរសៀលទៅហើយ គេព្យាយាមនិយាយការងារ ឲ្យចប់រួចរាល់យ៉ាងឆាប់បំផុត តែក៏នៅតែប្រើពេលយូរដដែលធ្វើឲ្យអ្នកកំលោះទៅជាមួម៉ៅ ព្រោះទុកនាងក្រមុំចោលយូរពេក បន្ទាប់ពីរួចរាល់ការងារអ្នកកំលោះ ក៏ប្រញាប់ត្រលប់មកវិញឲ្យបានលឿនបំផុតព្រោះមិនចង់ឲ្យនាងក្រមុំនៅឯកាតែម្នាក់ឯង ណានៅមានកូនប្រុសតូចរបស់គេទៀតមិនដឹងថាពេលនេះអផ្សុកយ៉ាងណានោះទេ។
ត្រឹមបានមកដល់ផ្ទះភ្លាមៗអ្វីដែលគេត្រូវធ្វើមុនគេ គឺការបានឃើញមុខស្រទន់របស់ភរិយា វីល ដើរសម្ដៅមករកនាងក្រមុំ នៅក្នុងបន្ទប់គេងទាំងប្រញាប់ប្រញាល់ កាយវិការរបស់អ្នកកំលោះ ធ្វើឲ្យមនុស្សក្នុងផ្ទះតាមសម្លឹងមើលដោយការហួសចិត្ត ព្រោះមិននឹកស្មានថាចៅហ្វាយរបស់ខ្លួនបែកប្រពន្ធមិនបានដល់ថ្នាក់នេះ។
វីល បើកទ្វារចូលមកបន្ទប់ដោយកាយវិការថ្នមបំផុត ព្រោះខ្លាចថានាងក្រមុំកំពុងតែគេង ហើយខ្លួនធ្វើឲ្យរំខានដល់ដំណេករបស់នាង ហើយគ្រប់យ៉ាងក៏ដូចការគិតរបស់គេ ព្រោះពេលនេះនាងក្រមុំកំពុងតែគេងពិតមែន តែក៏មិនបានគេងតែម្នាក់ឯងនោះដែរ ព្រោះពេលនេះកំពុងតែគេងឱបកូនប្រុសសំណព្វនៅក្នុងដៃទៀតផង វីល សម្លឹងមើលម្ដាយកូនទាំងពីរមុននឹងដើរមករកគ្រែគេង អ្នកកំលោះញញឹមយ៉ាងមានក្ដីសុខចេញមក ដៃរឹងមាំក៏អង្អែលសក់ទន់រលោងរបស់នាងក្រមុំឆ្លាស់គ្នានឹងកូនប្រុសសំណព្វ។
ជុប ជុប
វីល ឱនមកថើបថ្ពាល់ភរិយាមុននឹងបន្ត ដោយថ្ពាល់តូចរបស់កូនប្រុស អារម្មណ៍របស់គេពេលនេះកំពុងតែរំភើប ឡើងណែនពេញទ្រូងទៅហើយ គេមិនដែរដឹងសោះថាការមានគ្រួសារ វាជារឿងមានក្ដីសុខដល់ថ្នាក់នេះ ថែមទាំងបានឃើញមនុស្សដែលខ្លួនស្រលាញ់ មានក្ដីសុខគេក៏កាន់តែមានក្ដីខ្លាំងលើសដើម។
“ទោះគេង ក៏នៅតែគួរឲ្យស្រលាញ់ដែរ”អ្នកកំលោះចំណាយពេលប្រហែលជាកន្លះម៉ោង អង្គុយសម្លឹងមើលភរិយានឹងកូនប្រុស គេងលង់លក់ ទោះជាគេមិនបានធ្វើអ្វី ត្រឹមបានសម្លឹងមើលមុខម្ដាយកូនទាំងពីរ គេក៏អាចមានក្ដីសុខបានដូចគ្នា នេះហើយដែលគេហៅថាក្ដីសុខដោយមិនដឹងខ្លួននោះ។
វីល ដាច់ចិត្តព្រមចាកចេញពីនាងក្រមុំនឹងកូន ពេលទូរស័ព្ទនៅក្នុងហោប៉ៅរបស់ខ្លួនរោទ៌ឡើង នេះសំណាងហើយដែលគេដាក់សំឡេងរោទ៌ ទើបមិនបានរំខានដល់ដំណេករបស់ពួកនាងមិនចឹងទេ គេច្បាស់គេខឹងនឹងអ្នកដែរ តេមកមិនខានដែលធ្វើឲ្យប្រពន្ធកូនរបស់គេភ្ញាក់។
វីល ចេញមកនិយាយទូរស័ព្ទ ជាមួយដៃគូជំនួញរបស់ខ្លួននៅក្នុងបន្ទប់ការងាររបស់ខ្លួន ព្រោះមិនចង់ឲ្យរំខានដល់នាងក្រមុំនឹងកូនប្រុស អ្នកកំលោះឈរនិយាយពីរឿងការងាររបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ រាងកាយខ្ពស់សង្ហាបែរមុខទៅទ្វារកញ្ជក់របស់ខ្លួន ព្រមទាំងសម្លឹងមើលទៅទេសភាពនៅខាងក្រៅដោយអារម្មណ៍ល្អៗ ក៏ព្រោះតែពេលនេះគេកំពុងតែមានក្ដីសុខនោះអី។
វីល ឈរនិយាយទូរស័ព្ទដោយមិនដឹងទេថា ពេលនេះកំពុងតែមានអ្នកណាម្នាក់ចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួន រាងកាយតូចរបស់កូនប្រុសដើរចូលមកក្នុងបន្ទប់ធ្វើការរបស់អ្នកកំលោះ មុននឹងដើរមករករាងកាយរឹងមាំរបស់អ្នកជាឪពុក ដៃតូចចាប់ទាញជើងខោរបស់អ្នកកំលោះតិច ដែលធ្វើឲ្យម្ចាស់រាងកាយជ្រួញជញ្ចើមងឿងឆ្ងល់ អ្នកកំលោះបែរមើលមកទិសដៅស្របពេលដែលខ្លួនក៏និយយាការងារចប់ដូចគ្នា។ រាងតូចចំពោះមុខធ្វើឲ្យអ្នកកំលោះភ្ញាក់ផ្អើលបន្តិច តែក៏មិនបានភ្ញាក់ផ្អើលដូចសម្ដីតូច ដែលកំពុងតែបន្លឺហៅគេមុននេះដែរ។
“លោកប៉ា”ដៃតូចនៅតែចាប់ជើងខោរបស់អ្នកកំលោះជាប់ ព្រមទាំងទាញកន្រ្តាក់តិចៗមិនឈប់។
វីល ឈរស្ងៀមភ្ញាក់ផ្អើលនឹង ពាក្យដែលកូនប្រុសហៅខ្លួន គេប្រហែលជាមិនបានស្ដាប់ច្រឡំនោះទេ មុននេះកូនប្រុសរបស់គេហៅគេថា ប៉ា អ្នកកំលោះពេលនេះសប្បាចិត្ត សឹងតែលោតកញ្ជ្រោលទៅហើយ គេមិននឹកស្មានថាបានឮពាក្យនេះចេញពីមាត់កូនប្រុស បានឆាប់ដល់ថ្នាក់នេះនោះទេ វីល ប្រញាប់លើកូនប្រុសមកបីក្នុងដៃ ព្រមទាំងសម្លឹងមើលមុខកូនប្រុសដោយការសប្បាយចិត្ត។
“មុននេះកូនហៅប៉ា ថាប៉ាមែនទេ”វីល សួរកូនប្រុសបញ្ជាក់ម្ដងទៀតដើម្បីបញ្ជាក់ការពិតព្រោះខ្លាចថាខ្លួនស្ដាប់ច្រឡំ។
“បាទ លោកប៉ា”
“យេស! ទីបំផុតកូនព្រមហៅប៉ាហើយ”អ្នកកំលោះចាប់កូនប្រុសឱបព្រមទាំងគ្រវីពីរបីជុំ វីល ឱនមកថើបថ្ពាល់កូនប្រុសពីរបីខ្សឺត ដោយក្ដីស្រលាញ់ថ្ងៃនេះគេពិតជាសប្បាយចិត្តណាស់ ពេលកូនប្រុសព្រមទទួលស្គាល់គេជាឳពុក ហើយបើជាបន្តិចទៀតនាងក្រមុំ ព្រមទទួលស្គាល់គេជាស្វាមីម្នាក់ទៀត គេក៏កាន់តែសប្បាយចិត្តជាងនេះទៅទៀត ពេលនេះគេមិនទាន់គិតពីរឿងនេះទេ ព្រោះពេលនេះគេកំពុងតែសប្បាយចិត្តនឹងរឿងរបស់កូនប្រុស ហើយបន្តិចទៀតចាំគេទៅសារភាពក្ដីស្រលាញ់ជាមួយនាងក្រមុំ ក៏មិនទាន់យឺតពេលដែរ។
ដៃតូចរបស់កូនប្រុសលូកមក ឱប.ករឹងមាំរបស់អ្នកកំលោះយ៉ាងណែនដៃ ព្រោះខ្លាចធ្លាក់ពីដៃរបស់ឪពុក អ្នកកំលោះក៏ឱបកូនប្រុសណែនដៃដូចគ្នាគេ  ទាំងឱបទាំងថើប   កូនតូចដោយក្ដីស្រលាញ់    ត្រូវហើយគេស្រលាញ់
ស្រលាញ់ប្រពន្ធកូនរបស់គេខ្លាំងណាស់ ខ្លាំងជាងជីវិតរបស់គេទៅទៀត។
“លោកប៉ា កូនឃ្លាន”ត្រូវហើយព្រោះមូលហេតុនេះហើយ ទើបគេមករកឪពុក ព្រោះពេលភ្ញាក់ពីគេក៏ឃ្លានហើយមិនដឹងថាត្រូវរកអ្នកណា ទើបគេតាមរកឪពុករបស់គេ ហើយក៏ចៃដន្យឃើញអ្នកកំលោះកំពុងនៅក្នុងនេះតែម្ដង នេះបើមិនបានឃើញអ្នកជាឪពុកនៅក្នុងនេះទេ ច្បាស់ណាស់ថាគេប្រាកដជាតាមរកអ្នកកំលោះគ្រប់បន្ទប់មិនខាន ហើយប្រាកដណាស់ទម្រាំតែតាមរកអស់គ្រប់បន្ទប់ក្មេងតូចប្រាកដជាដាច់ខ្យល់ស្លាប់មិនខាន។
“ឃ្លានឬ”
“បាទ”
“ចឹងទៅធ្វើអីញ៉ាំជាមួយប៉ា ពួកយើងរួមដៃគ្នា ធ្វើអាហារឲ្យអ្នកម៉ាក់ញ៉ាំល្អទេ”
“ល្អណាស់”ក្មេងតូចស្រែកដោយការសប្បាយចិត្ត ព្រមទាំងឱនមកថើបថ្ពាល់គ្រើមរបស់អ្នកកំលោះខ្លាំងៗ កាយវិការរបស់កូនប្រុសធ្វើឲ្យអ្នកកំលោះញញឹមពេញចិត្តចេញមក។
វីល នាំរាងកាយតូចរបស់កូនប្រុស មកដល់បន្ទប់អាហារអ្នកកំលោះបញ្ជាឲ្យគ្រប់គ្នានៅទីនេះ ចេញទាំងអស់ព្រោះខ្លួនចង់ធ្វើអាហាង ដោយខ្លួនឯង ដែលពាក្យបញ្ជារបស់អ្នកកំលោះ ធ្វើឲ្យអ្នកបម្រើគ្រប់គ្នាទៅជាភ្ញាក់ផ្អើលតែក៏ព្រមចាកចេញតាមបញ្ជារបស់អ្នកកំលោះ។ ពេលលែងមានវត្តមានរបស់អ្នកផ្សេង វីល ក៏ចាត់ការធ្វើអាហារដោយមានកូនតូច ជាជំនួយការចាប់ហុចរបស់ឲ្យ តែកំលោះតូចក៏មិនបានជួយអ្វីដល់ឪពុកបានច្រើនដែរ ក៏ព្រោះតែខ្លួននៅតូចពេកចង់យកអ្វីក៏ពិបាក។
វីល ឈរសម្លឹងមើលកូនប្រុសដែលព្យាយាមឈោងយកចានដែលដាក់ផុតពីក្បាលរបស់គេ អ្នកកំលោះគ្រវីក្បាលសើចនឹងឫកពាមនុស្សធំរបស់កូនប្រុស មុននឹងចូលទៅជួយយកឲ្យកូនប្រុសសម្លាញ់ចិត្ត។
“ចាំប៉ាយកឲ្យ”ដៃរឹងមាំក៏យកចានហុច មកឲ្យកូនប្រុសបានយ៉ាងងាយស្រួល កូនតូចសម្លឹងមើលមុខឪពុក ព្រមទាំងយកចានទៅដាក់តុ ដើម្បីឲ្យអ្នកកំលោះបានរៀបចំអាហារដាក់ក្នុងនោះ។
វីល ចំណាយពេលប្រហែលជាងមួយម៉ោង នៅក្នុងបន្ទប់អាហារជាមួយកូនប្រុសទម្រាំតែគ្រប់យ៉ាងរួចរាល់ អាហារឈ្ងុយឆ្ងាញ់ជាច្រើនមុខត្រូវលើកដាក់ក្នុងថាសអាហារ អ្នកកំលោះងាកមកញញឹមផ្អែមដាក់កូនប្រុសដែរកំពុងតែឈរលេបទឹកមាត់ព្រោះឃ្លាននៅក្បែរនោះ។
“ហ៊ឹសៗ ឃ្លានឬ”
“បាទ”
“ចឹងប្រញាប់លើកឲ្យអ្នកម៉ាក់ទៅ ន្អាលញ៉ាំជាមួយគ្នា”វីល ប្រាប់កូនប្រុស ព្រមទាំងលើកថាសអាហារដើរចេញទៅ ដោយមានរាងកាយតូចរបស់កូនប្រុសដើរនាំមុខ។
ឪពុកកូនទាំងពីរលើកអាហារមកដល់បន្ទប់គេង ដែលមានរាងតូចរបស់នាងក្រមុំនៅក្នុងនោះអ្នកកំលោះបើកទ្វារចូលមក ស្របពេលនាងក្រមុំក៏ភ្ញាក់ដឹងខ្លួនល្មម ក្លិនឈ្ងុយនៃអាហារ ធ្វើឲ្យនាងក្រមុំជ្រួញចិញ្ចើម ដោយការងឿងឆ្ងល់។
យៀកហ្វី ព្យាយាមងាកទៅតាមក្លិន ដែលសាយភាយមមកប៉ះនឹងច្រមុះរបស់ខ្លួន ហើយនាងក៏ត្រូវភ្ញាក់ផ្អើល ពេលបានឮសំឡេងរបស់អ្នកកំលោះនឹងកូនប្រុស ទើបនាងដឹងថាអ្នកដែលលើកអាហារចូលមក ប្រហែលជាឪពុកកូនទាំងពីរនេះឯង។
“ភ្ញាក់ហើយឬអូនសម្លាញ់”វីល ដាក់ថាសអាហារនៅក្នុងដៃចុះ ព្រមទាំងជួយគ្រានាងក្រមុំ ឲ្យក្រោកអង្គុយបានស្រួលជាងនេះ បន្ទាប់ពីជួយនាងក្រមុំឲ្យក្រោកអង្គុយរួចរាល់ អ្នកកំលោះក៏ងាកទៅលើកកូនប្រុសដែលកំពុងតែព្យាយាមតោងឡើងមកលើគ្រែ។
“អ្នកម៉ាក់  ឃ្លានហើយនៅ”តូចឡើងមកឱប.ករបស់នាងក្រមុំ ព្រម
ទាំងថើបថ្ពាល់របស់នាងក្រមុំខ្លាំងៗដល់ថ្នាក់អ្នកជាឪពុកត្រូវប្រញាប់ហាមឃាត់
“ថើបខ្លាំងបែបនេះ ជាំថ្ពាល់ប្រពន្ធរបស់ប៉ាអស់ហើយ ហ៊ឹសៗ”វីល និយាយប្រាប់កូនប្រុស ហើយក៏មិនចង់ឲ្យចាញ់កូនតូច ទើបប្រញាប់ឱនមកថើបថ្ពាល់របស់នាងក្រមុំដូចគ្នា ដែលធ្វើឲ្យសមីខ្លួនបានត្រឹមគ្រវីក្បាលហួសចិត្តនឹងឫកពាបស់ឳពុកកូនទាំងពីរ។
យៀកហ្វី អង្គុយញញឹមពព្រាយដោយមានក្ដីសុខ ទោះជានាងមិនដឹងថាអ្នកកំលោះគិតបែបណា ចំពោះខ្លួននាពេលនេះឲ្យប្រាកដ តែនាងក៏មានអារម្មណ៍ថាដូចជាខ្លួនឯង កំពុងតែមានក្ដីសុខពិតប្រាកដអ៊ីចឹង យៀកហ្វី លើកដៃអង្អែលថ្ពាល់ត្រង់កន្លែង ដែលអ្នកកំលោះឱនមកថើបខ្លួនមុននេះ ថ្នមៗ ដោយមិនបានដឹងទេថាអ្នកម្ខាងទៀត កំពុងតែសម្លឹងមើលមកខ្លួនដូចគ្នា ឃើញឫកពាអឹមអៀនរបស់នាងក្រមុំបែបនេះ អ្នកកំលោះក៏គិតចង់ញោះថែមបើមិនទាស់ត្រង់ថាកូនប្រុសរបស់គេកំពុងតែឃ្លាន។
“ម៉ោះ ឆាប់ញ៉ាំបាយទៅ បងបានធ្វើអាហារ ដែលអូនចូលចិត្តញ៉ាំជូនអូនជាពិសេស”
“ត្រូវហើយអ្នកម៉ាក់ លោកប៉ាធ្វើអាហារច្រើនណាស់ សុទ្ធតែឆ្ងាញ់ៗទៀតផង”សម្ដីរបស់កូនប្រុសធ្វើឲ្យនាងក្រមុំភ្ញាក់ ព្រោះមិនគិតថាគេចុះទន់ធ្វើអាហារឲ្យនាងញ៉ាំនោះទេ តែអ្វីដែលធ្វើឲ្យនាងក្រមុំ កាន់តែភ្ញាក់ផ្អើលជាងនេះនោះ គឺកូនប្រុសរបស់នាង ហៅអ្នកកំលោះថាលោកប៉ា ចឹងតើបានជាថ្ងៃនេះស្ដាប់សំឡេងអ្នកកំលោះដូចជាសប្បាយចិត្តខ្លាំងយ៉ាងនេះ។
ទាំងបីនាក់ប៉ាម៉ាកកូន ក៏អង្គុយញ៉ាំបាយជុំគ្នា ដោយមានអ្នកកំលោះជាអ្នកបញ្ចុក វីល ធ្វើតួនាទីបញ្ចុកបាយភរិយានឹងកូនប្រុស ព្រមទាំងដួសញ៉ាំខ្លួនេងម្ដងម្កាល។
ក្នុងបន្ទប់ទាំងមូលក៏ពោរពេញទៅដោយចំហាយនៃក្ដីសុខតាមរយៈស្នាមញញឹមរបស់ពួកគេ ពេលនេះម្នាក់ៗមានតែក្ដីសុខក្នុងខ្លួនប៉ុណ្ណោះ ជាពិសេសគឺអ្នកកំលោះដែល ពេលនេះគិតតែពីញញឹមបិទមាត់មិនជិត ពេលបានឃើញស្នាមញញឹមរបស់ភរិយានឹងកូនប្រុស។
បន្ទាប់ពីញ៉ាំអាហារមួយពេលដ៏មានក្ដីសុខរួចមក វីល ក៏មកចាត់ការជាមួយនឹងកូនប្រុសសំណព្វចិត្តរបស់ខ្លួន រាងក្រាស់ រៀបចំដាក់ឲ្យកូនប្រុសគេង នៅក្នុងបន្ទប់ធំទូលាយក្បែរបន្ទប់របស់ខ្លួន ដៃរឹងមាំទាញភួយក្រាស់មកដណ្ដប់ឲ្យកូនប្រុសសំណព្វចិត្ត។
“រាត្រីសួស្ដីកូនសម្លាញ់ ជុប”បបូរមាត់ក្ដៅគគុក ឱនមកថើបថ្ងាសតូចដោយក្ដីស្រលាញ់ ដែលកូនតូចក៏សម្លឹងមើលគេ ព្រមទាំងញញឹមបន្តិចមុននឹងបិទភ្នែកគេង វីល អង្គុយមើលកូនប្រុសទាល់តែគេងលក់ ទើបព្រមចាកចេញពីបន្ទប់កូនប្រុស។
រាងកាយក្រាស់ដើរត្រលប់មកបន្ទប់របស់ខ្លួន ដែលនៅក្បែរនោះ វីល ចូលមកដល់បន្ទប់ ព្រមទាំងញញឹមមានក្ដីសុខ ពេលបានឃើញរាងតូចកំពុងតែគេងនៅលើគ្រែ រាងខ្ពស់សង្ហាដើរសម្ដៅមករកនាងក្រមុំ ដែលកំពុងតែស្ងៀមនៅលើគ្រែ យៀកហ្វី ត្រឹមឮសម្រិបជើងរបស់អ្នកកំលោះដើរចូលមកក៏ប្រញាប់ក្រោកអង្គុយ ទើបអ្នកកំលោះដឹងថានាងក្រមុំមិនទាន់គេងលក់នោះទេ។
វីល អង្គុយចុះក្បែររាងតូច ព្រមទាំងទាញនាងក្រមុំមកឱបជាប់ ដើមទ្រូងធ្វើហាក់ខ្លាចបាត់នាងចេញពីជីវិតរបស់គេអ៊ីចឹង ដៃតូចក៏លើកមិនឱបអ្នកកំលោះព្រមទាំងអង្អែលខ្នងរឹងមាំតិចៗ ទង្វើរបស់នាងក្រមុំធ្វើឲ្យអ្នកកំលោះញញឹមពេញចិត្តចេញមក។
អ្នកកំលោះនៅតែស្មុកស្មាញរឿងក្នុងចិត្ត ដែលចង់និយាយប្រាប់នាងក្រមុំ គេមិនដឹងថាក្រោយពេលនិយាយរឿងនេះប្រាប់នាងរួច នាងព្រមទទួលយកគេឬក៏អត់នោះទេ តែគេក៏មិនចង់លាក់ទុកវានៅក្នុងចិត្តទៀតដែរ ព្រោះគេលាក់ទុកវាជាច្រើនឆ្នាំមកហើយ ហើយក៏សឹងតែបាត់បង់ឳកាសក្នុងការនិយាយវាដូចគ្នា ហើយថ្ងៃនេះគឺជាឳកាសល្អបំផុត សម្រាប់គេក្នុងការប្រាប់ការពិតដល់នាងក្រមុំ ទោះជានាងទទួលឬក៏អត់ គេក៏ត្រូវនិយាយព្រោះយ៉ាងណាគេក៏បាននិយាយពាក្យក្នុងចិត្តឲ្យនាងក្រមុំបានដឹងដូចគ្នា។
“យៀកហ្វី   បងមានរឿងចង់និយាយជាមួយអូន”វីល   និយាយទាំង
ឱបនាងក្រមុំជាប់ដើមទ្រូងរឹងមាំររបស់ខ្លួនដដែល។
“រឿងអីឬ”
វីល ស្ទាក់ស្ទើរក្នុងការនិយាយ ដៃរឹងមាំក៏ទាញរាងតូចរបស់នាងក្រមុំចេញពីខ្លួនបន្តិច ដើម្បីងាយស្រួលក្នុងការនិយាយគ្នា អ្នកកំលោះសម្លឹងមើលនាងក្រមុំដែលពេលនេះ កំពុងតែជ្រួញជញ្ចើមព្រោះងឿងឆ្ងល់ ពាក្យក្នុងចិត្តទាំងប៉ុន្មានត្រូវបានផ្អាកមួយខណៈ ពេលកែវភ្នែកមុតស្រួចសម្លឹងចំបបូរមាត់តូច មិនរងចាំយូរអ្នកកំលោះឱនមកប្រថាប់លើបបូរមាត់តូចភ្លាមៗ អ្នកកំលោះថើបនាងក្រមុំជាយូរមុននឹងដកចេញទាំងសោកស្ដាយ ព្រោះពេលនេះគេមានរឿងផ្សេងត្រូវនិយាយជាមួយនាងក្រមុំ រឿងនេះចាំធ្វើបន្ទាប់ពីនិយាយគ្នាជាមួយនាងក្រមុំរួចរាល់ក៏វាមិនយឺតពេលដែរ។
“ឲ្យបងសុំទោសរឿងកន្លងមក បងដឹងថាបងខុសដែលធ្លាប់ធ្វើបាបអូន ធ្លាប់ធ្វើឲ្យអូន ធ្វើឲ្យអូនខូចចិត្ត តែបងចង់ប្រាប់ថាបងស្ដាយក្រោយហើយក៏ខូចចិត្ត ដែលធ្វើបែបនោះដាក់អូន បង...”វីល ទៅជាគាំងនិយាយអ្វីមិនចេញ ពេលបានឃើញទឹកភ្នែករបស់នាងក្រមុំ ដៃរឹងមាំក៏ប្រញាប់ជូតទឹកភ្នែកឲ្យនាងក្រមុំ ព្រមទាំងឱនមកថើបផ្ដិតទឹកភ្នែកឲ្យនាងក្រមុំថ្នមៗ។
យៀកហ្វី ឈ្ងោកមុខយំនាងមិនដឹងថាពេលនេះ អារម្មណ៍របស់នាង សប្បាយចិត្ត រំភើប សោកសៅឲ្យប្រាកដ តែនាងអាចដឹងថានាងរំភើបចិត្តច្រើនជាង ពេលបានឮសម្ដីរបស់អ្នកកំលោះមុននេះ នាងមិនដឹងគេរំលឹករឿងនេះដើម្បីអ្វីនោះទេ ដឹងត្រឹមតែថានាងមិនចង់រំលឹក មិនចង់ចងចាំនូវរឿងឈឺចាប់ទាំងនោះទៀតទេ នាងតែងតែព្យាយាមបំភ្លេចរឿងទាំងនោះចេញពីក្នុងចិត្តរបស់នាងដូចគ្នា ហើយមកដល់ពេលនេះនាងក៏មិនបានចងចាំវាទៀតដែរ ព្រោះអ្វី? គឺព្រោះនាងស្រលាញ់គេនោះអី ស្រលាញ់ខ្លាំងទៀតផង ស្រលាញ់ដល់ថ្នាក់ព្រមបំភ្លេចការឈឺចាប់  គ្រប់យ៉ាងដែលគេធ្លាប់ផ្ដល់ឲ្យ ស្រលាញ់ដោយមិន
គិតពីអ្វីទាំងអស់សុំត្រឹមនាងបាននៅក្បែរគេគឺគ្រប់គ្រាន់ហើយ។
“ហ៊ឹកៗ កុំរំលឹកពីវាទៀតអី ខ្ញុំមិនចង់ស្ដាប់នោះទេ ហ៊ឹក លោកដឹងទេរឿងទាំងនោះ ខ្ញុំបានបំភ្លេចវាយូរហើយខ្ញុំ ហ៊ឹក ខ្ញុំមិនចង់ចងចាំវាទៀតនោះទេ ហ៊ឹក ហើយខ្ញុំក៏មិនដែលខឹងស្អប់លោកដែរ ខ្ញុំ ស្រ...ហ៊ឹកៗ”ប្រយោគចុងក្រោយដែលចង់និយាយក៏ត្រូវលេបទុកទៅវិញ មិនមែននាងមិនហ៊ានតេនាងធ្លាប់និយាយវារួចម្ដងមកហើយ តែអ្នកកំលោះក៏មិនបានទទួលយកក្ដីស្រលាញ់ពីនាងដែរ ដូច្នេះទើបនាងសុខចេញលាក់វាក្នុងចិត្ត មិននិយាយចេញមកម្ដងទៀត យៀកហ្វី ឱនមុខចុះយំយែកមិនឈប់ ដោយអ្នកកំលោះក៏ធ្វើតួនាទីជូតទឹកភ្នែកឲ្យនាងក្រមុំ ព្រមទាំងសោកសៅនៅក្នុងចិត្ត ពេលឃើញនាងក្រមុំយំដោយការឈឺចិត្តបែបនេះ។
“បងដឹងថាអូនមិនដែលខឹង មិនដែលស្អប់បង អូនល្អខ្លាំងណាស់ យៀកហ្វី អូនល្អដល់ថ្នាក់បងត្រូវចុះចាញ់នឹងទង្វើល្អរបស់អូន តែអ្វីដែលបងចង់ប្រាប់អូននោះគឺ...បង”
វីល បញ្ឈប់សម្ដីរបស់ខ្លួនត្រឹមនេះ បន្ទប់់ទាំងមូលក៏ប្រែទៅជាស្ងប់ស្ងាត់មួយរំពេច យៀកហ្វី រងចាំស្ដាប់នូវសម្ដីបន្តរបស់អ្នកកំលោះ ទាំងខ្វល់ក្នុងចិត្ត ព្រោះខ្លាចអ្នកកំលោះ ព្រមដោះលែងនាងនឹងកូនឲ្យចេញឆ្ងាយពីជីវិតរបស់គេ វីល សម្លឹងមើលមុខស្រទន់របស់ភរិយា មុននឹងសម្រេចចិត្តនិយាយនូវពាក្យក្នុងចិត្តចេញមក។
“បងស្រលាញ់អូន យៀកហ្វី”

ភ្លើងគំនុំឃុំបេះដូងحيث تعيش القصص. اكتشف الآن