ភាគទី៨

400 6 0
                                    

(សោះអង្គើយ)


បន្ទប់គេងដ៏ប្រណីតនៃភូមិគ្រឹះ ហ្វីលីព ប្រាយស៍ទីសស៍ ដែលបន្ទប់ទាំងមូលមានទំហំធំទូលាយ ក្នុងបន្ទប់ក៏មានកម្ដៅដែរចេញពីម៉ាស៊ីនកម្ដៅ តែវាក៏មិនបានធ្វើឲ្យអ្នកដែលគេងនៅលើគ្រែមានភាពកក់ក្ដៅដែរ ក៏ព្រោះតែមិនមែនជាកម្ដៅដែលទទួលបានពីរង្វង់ដៃរបស់មនុស្សជាទីស្រលាញ់។ រាងស្ដើងបម្រាស់ទៅមកតិចៗនៅលើគ្រែធំទូលាយ កែវភ្នែកមូលក្លំបើកឡើងតិចៗសម្លឹងមើលទៅពិដានពណ៌.សដែលនៅចំពោះមុខ រាងកាយតូចក្រោកឡើងដោយភាពហត់នឿយតែហើយនាងក្រមុំត្រូវភ្ញាក់ផ្អើល ពេលបានឃើញរាងកាយតូចរបស់អ្នកណាម្នាក់ដែលឈរនៅចំពោះមុខរបស់ខ្លួន។
“នាងជាអ្នកណា ហេតុអីនៅក្នុងបន្ទប់របស់ខ្ញុំ”យៀកហ្វី សួរនាំអ្នកចំពោះមុខដោយការចង់ដឹង ព្រមទាំងញញឹមផ្អែមដាក់រាងស្ដើងដែរគិតតែពីឈរឈ្ងោកមុខចំពោះនាង។
“អឺ ខ្ញុំឈ្មោះ រ៉េណា ជាអ្នកបម្រើនៅទីនេះ ហើយពេលនេះខ្ញុំមានតួនាទីជាអ្នកបម្រើផ្ទាល់ខ្លួនរបស់អ្នកនាង”រ៉េណា ឆ្លើយតបនាងក្រមុំទាំងនៅឈ្ងោកមុខចុះដដែល មិនហ៊ានមើលនាងក្រមុំចំតែក្នុងចិត្តក៏នៅតែសង្ស័យពីសម្ដីដែលខ្លួនបានស្ដាប់ឮពីមនុស្សនៅទីនេះ។
“អ្នកណាឲ្យនាងមកបម្រើខ្ញុំ”
“លោក វីល្លៀម ឲ្យខ្ញុំមកបម្រើអ្នកនាង”ហើយទីបំផុតក្រមុំបម្រើក៏ងើយមុខឡើងមកឲ្យនាងក្រមុំបានឃើញ កែវភ្នែកមូលក្រឡង់សម្លឹងមើលទៅអ្នកជាចៅហ្វាយថ្មីរបស់ខ្លួន មុខស្រទន់ដែលបង្ហាញឲ្យឃើញពីភាពស្លូតបូតដែលបរិសុទ្ធឡគ្មានភាពលាក់ពុតអ្វីទាំងអស់។
យៀកហ្វី សម្លឹងមើលមុខស្រទន់ ព្រមទាំងញញឹមដាក់អ្នកចំពោះមុខដែលធ្វើឲ្យអ្នកកម្ខាងទៀតលែងមានអារម្មណ៍ភ័យខ្លាចអ្វី គំនិតដែលសង្ស័យចំពោះនាងក្រមុំមុននេះ ក៏ចាប់ផ្ដើមថយចុះ ត្រូវហើយថ្មីត្បិតតែនាងមិនដឹងថានាងក្រមុំជាមនុស្សដូច ដែរគ្រប់គ្នានិយាយឬក៏អត់នាងក៏នៅអត់សង្ស័យមិនបាន។ រហូតមកដល់ពេលនេះពេលបាននិយាយជាមួយអ្នកម្ខាងទៀត ទើបនាងដឹងថាម្ចាស់ស្រីរបស់ខ្លួន ជាមនុស្សស្លូតបូត ស្មោះត្រង់ គ្មានពុតត្បុតអ្វីទាំងអស់ ដែលធ្វើឲ្យនាងក៏បានធូរចិត្តដែលបានមកបម្រើមនុស្សបែបនេះ ព្រោះពីដំបូងនាងក៏គិតថាបើមកបម្រើនាងក្រមុំ ដែលមានចរិតដូចមនុស្សក្នុងផ្ទះនេះនិយាយពិតមែន ម្ចាស់ណាស់ថានាងនឹងត្រូវរងការធ្វើបាបជាមិនខាន តែពេលនេះនាងដឹងហើយ ហើយក៏ច្បាស់ថាអ្នកចំពោះមុខជាមនុស្សបែបណាដែលគ្រប់យ៉ាងបង្ហាញតាមរយៈកែវភ្នែកមួយគូរនោះយ៉ាងច្បាស់។
“ចុះពេលនេះលោក វីល្លៀម ទៅណាហើយ”នាងក្រមុំញញឹមស្របពេលនិយាយឈ្មោះរបស់អ្នកកំលោះចេញមក
“អឺ គាត់ចេញទៅធ្វើការតាំងពីព្រឹកមិញម្ល៉េះ”
យៀកហ្វី ក៏មិនបានតបតអ្វីក្រៅពីញញឹមតប ជើងតូចបោះជំហ៊ានចុះពីលើគ្រែដោយអារម្មណ៍កំពុងតែវិលវល់មិនឈប់ គេមិនបានស្រលាញ់នាង នាងក៏ដឹងតែហេតុក៏នាងនៅតែឈឺចាប់នឹងទង្វើររបស់គេបែបនេះ ត្រូវហើយនាងគ្រាន់តែសង្ឃឹមថាអាចភ្ញាក់មក ឃើញមនុស្សជាទីស្រលាញ់នៅចំពោះមុខរៀងរាល់ព្រឹក តែតាមមើលទៅគ្រប់យ៉ាងច្បាស់ជាមិនដូចនាងគិតនោះទេព្រោះអ្វី គឺព្រោះគេមិនបានស្រលាញ់នាងដូចនាងស្រលាញ់គេនោះអី។ រាងកាយតូចរបស់ យៀកហ្វី ដើរចូលទៅក្នុងបន្ទប់ទឹកដោយមាន រ៉េណា ចាំជួយគ្រា ព្រោះមើលទៅនាងក្រមុំទន់ខ្សោយខុសពីមនុស្សទូទៅខ្លាំងណាស់។
យៀកហ្វី ដើរចុះមកជាន់ខាងក្រោម ដោយមានអាហាររៀបចំរួចជាស្រេច រាងកាយតូចចូលមកអង្គុយញ៉ាំអាហារ ព្រមជាមួយកែវភ្នែកជាច្រើនគូរ ដែលសម្លឹងមើលមកនាងដោយក្រសែភ្នែកមិនពេញចិត្ត នាងក្រមុំបានត្រឹមតែជាធ្វើមិនដឹងមិនចាំអារម្មណ៍នឹងមនុស្សជុំវិញខ្លួន ដោយការអង្គុយញ៉ាំយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង។ ព្រោះសម្ងំនៅតែក្នុងបន្ទប់ធ្វើឲ្យនាងស្រ្តេងខ្លាំងពេកទើបរាងស្ដើងចេញមកស្រូបខ្យល់ឳកាស ព្រោះគិតថាអាចកាត់បន្ថយស្ត្រេសបានខ្លះ តែគ្រប់យ៉ាងដែរបានស្ដាប់ឮធ្វើឲ្យនាងកាន់តែតានតឹងខ្លាំងលើសដើមទៅវិញ។
“ខ្ញុំមិនចូលចិត្តស្រីម្នាក់នោះទេ ឃើញមុខមាត់ស្លូតៗបែបនេះទេ តែបែរជាដណ្ដើមប្ដីមិត្តភក្តិទៅវិញ ហ៊ឹស មនុស្សបែបនេះមិនគួររណាមាននៅលើលោកនេះសោះ”នារីបម្រើ ពីរនាក់ដែរពេលនេះធ្វើការបណ្ដើរនិយាយដើមរបស់នាងក្រមុំបណ្ដើរ ព្រមទាំងបង្ហាញកាយវិការស្អប់ខ្ពើម នាងក្រមុំថែមទៀតផង។
“ត្រូវហើយ    ខ្ញុំក៏មិនយល់ដែរ ថាហេតុអីចៅហ្វាយរៀបការនឹងមនុស្សស្រីបែបនេះទៅវិញ នាំតែចង្រៃផ្ទះ”
នារីបម្រើទាំងពីរនាំគ្នា និយាយដើម នាងក្រមុំយ៉ាងសប្បាយមាត់ដោយមិនបានដឹងទេថា ពេលនេះមានកំពុងតែមាននារីម្នាក់ ឈរស្ដាប់ពួកគេទាំងទឹកភ្នែក កំពុងតែស្រក់ចុះមកដោយការឈឺចាប់ យៀកហ្វី បែរក្រោយត្រលប់ទៅបន្ទប់របស់ខ្លួនវិញ គំនិតដែរគិតចង់ទៅលំកាយមុននេះក៏ត្រូវរលាយបាត់ភ្លាមៗ ត្រូវហើយនាងចាំបាច់ទៅលំហែកាយអីទៀតបើគ្រប់យ៉ាងដែលនាងបានឮវាធ្វើឲ្យនាងទៅជាពិបាកចិត្តលើសដើមទៅហើយ។ រាងកាយតូចរត់យ៉ាងលឿនទៅសម្ដៅទៅបន្ទប់គេងរបស់ខ្លួនវិញ តែរត់មិនទាន់បានប៉ុន្មានផង ព្រោះតែរវល់ខូចចិត្តនឹងរឿងដែរបានឮមុននេះ ទើបធ្វើឲ្យនាងមិនប្រយ័ត្នរត់ទៅបុកនឹងនរណាម្នាក់ដែលដើរបញ្រ្ជាសទិសនឹងខ្លួន យៀកហ្វី សម្លឹងមុខអ្នកម្ខាងទៀតទាំងទឹកភ្នែកជោកថ្ពាល់ នាងក្រមុំរៀបនឹងសុំទោសអ្នកម្ខាងទៀតទៅហើយ តែសម្ដីរបស់នាងក៏ត្រូវបានកាត់ផ្ដាច់ ពេលបានឮសំឡេងស្ដីបន្ទោសពីអ្នកចំពោះមុខ។
“ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច បានជាមកបុកមនុស្សទាំងរស់បែបនេះ”មេការ រីហ្សា ដែលជាមេការបម្រើនៅក្នុងផ្ទះនេះរាប់ឆ្នាំ ងាកមកស្ដីឲ្យនាងក្រមុំដោយបង្ហាញពីភាពស្អប់ខ្ពើម ត្រូវហើយមុនដំបូងគាត់មិនដែលគិតថានាងក្រមុំជាមនុស្សបែបនេះសោះ គាត់ធ្លាប់គិតថានាងក្រមុំជាមនុស្សល្អនឹងស្មោះត្រង់ម្នាក់ តាមរយៈទឹកមុខដែលគាត់ធ្លាប់ជួបមិនប៉ុន្មានដងនឹងតាមការណែនាំរបស់ ដេស៊ី តែគ្រប់យ៉ាងធ្វើឲ្យគាត់បានភ្លឺភ្នែកនៅថ្ងៃនេះ។ ថ្ងៃដែលនាងក្រមុំរៀបការចូលមកធ្វើលោកស្រីក្នុងផ្ទះនេះជំនួស ដេស៊ី ទៅវិញទើបធ្វើឲ្យគំនិត ដែលគិតល្អលើនាងក្រមុំពីមុននេះក៏ត្រូវរលាយអស់ ហើយមនុស្សស្រីដែលដណ្ដើមរបស់មិត្តភក្ដិបែបនេះ មិនគួរណាទទួលបានក្ដីស្រលាញ់ពីអ្នកដទៃនោះទេ សមគួរនឹងទទួលបានតែភាពស្អប់ខ្ពើមទើបសាកសមនឹងមនុស្សស្រីបែបនេះ។
“ហ៊ឹក ហ៊ឹក”ទឹកភ្នែកក៏ស្រង់ចុះមកកាន់តែខ្លាំង ពេលទទួលបានក្រសែភ្នែកស្អប់ខ្ពើមពីអ្នកម្ខាងទៀត យៀកហ្វី មិនអាចតបតអ្វីបានក្រៅពីយំរត់ឡើងទៅបន្ទប់របស់ខ្លួនវិញដោយការឈឺចាប់បំផុត។
រាងកាយតូច អង្គុយឱបខ្លួនយំនៅលើគ្រែ ធំទូលាយដោយអារម្មណ៍សោកសៅ រាងស្ដើងញ័រខ្លួនទទ្រើតដែលវាកើតចេញពីការយំយែក គំនិតជាច្រើនក៏បានផុសនៅក្នុងខួរក្បាលរបស់នាងមិនឈប់ ត្រូវហើយនាងច្បាស់ជាមិនអាចទទួលបានក្ដីស្រលាញ់ពីអ្នកនៅទីនេះនោះទេ ក៏ព្រោះតែគ្រប់យ៉ាងបានបញ្ជាក់់យ៉ាងច្បាស់ហើយ ថាមនុស្សស្រីដូចជានាងមុខក្រាស់ ហ៊ានដណ្ដើមសូម្បីតែសង្សារបស់មិត្តសម្លាញ់ខ្លួនឯង យៀកហ្វី ទម្លាក់ខ្លួនគេងនៅលើគ្រែទាំងទឹកភ្នែកក៏នៅស្រក់ហូរមកមិនឈប់ ហើយមិនយូរប៉ុន្មាននាងក្រមុំក៏គេងលក់ទាំងទឹកភ្នែកដោយមិនដឹងខ្លួនក៏ព្រោះតែល្វើយនឹងគំនិតគិតមុននេះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now