ភាគទី១៧

417 8 0
                                    

(គ្មានចេតនា)


យៀកហ្វី ក្រោកឡើងនៅព្រឹកថ្ងៃថ្មីដោយអាការខ្សោះកម្លាំង កែវភ្នែកមូលក្រឡង់ឱនមករាងកាយ ដែរគ្មានសម្លៀកបំពាក់របស់ខ្លួន ផ្ទៃមុខស្រទន់ក៏ពោរពេញទៅដោយភាពងឿងឆ្ងល់ ព្រោះបើនាងចាំបានកាលពីយប់មិញនាងមិនបានធ្វើស្អីជាមួយអ្នកកំលោះនោះទេ ថែមទាំងពេលនាងគេងលក់ក៏គ្មានអ្នកកំលោះនៅក្នុងបន្ទប់នេះដែរ។ តែហេតុអីក៏ពេលនេះរាងកាយរបស់នាងគ្មានសម្លៀកបំពាក់ទៅវិញ ថែមទាំងលើខ្លួនប្រាណពោរពេញទៅដោយ ស្នាមក្រហមទៀតផង នាងក្រមុំងាកមើលជុំវិញបន្ទប់ ក៏ឃើញថាក្នុងនេះគ្មានអ្នកណា ក្រៅពីនាងនោះទេ គឺប្រហែលអ្នកជាដើមហេតុចាកចេញទៅបាត់ដូចគ្នា។ យៀកហ្វី ទាញខោអាវដែលដាក់ចោលនៅលើតុមកស្លៀកពាក់ តែរបស់នៅក្រោមខោអាវក៏ធ្វើឲ្យនាងក្រមុំភ្ញាក់ផ្អើល ដៃតូចទាញទូរស័ព្ទទំនើបសេរីចុងក្រោយបង្អស់ មកមើលព្រមទាំងញញឹមបិទមាត់មិនជិត។ នាងក្រមុំទាញសំបុត្រមួយសន្លឹកដែលដាក់នៅក្បែរនោះមកមើលដោយចិត្តរំភើប កែវភ្នែកសម្លឹងមើលតួអក្សរស្របពេលបបូរមាត់ក៏ញញឹមឡើងចង់ហែកមាត់ទៅហើយ។
“សម្រាប់នាង” ទោះអត្តន័យនៅក្នុងសំបុត្រ មិនមានសរសេរអ្វីច្រើនតែក៏ធ្វើឲ្យ បេះដូងមួយដួងតូចរបស់នាងក្រមុំ រីកមាឌបានដោយគ្មានមូលហេតុ។ យៀកហ្វី ចុចទូរស័ព្ទរបស់ខ្លួនមើលដោយចិត្តរំភើប ហើយនាងក៏ត្រូវញញឹមចេញមកម្ដងទៀត ពេលដឹងថាអ្នកកំលោះដាក់លេខចាស់របស់ខ្លួនដដែលក្នុងទូរស័ព្ទ តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះ គឺក្រៅពីលេខរបស់គេនឹងបងប្រុសរបស់នាងសុទ្ធតែត្រូវបានលុបចោលទាំងអស់។ យៀកហ្វី ត្រូវគ្រវីក្បាលហួសចិត្តនឹងឫកពាបស់គេ នេះសំណាងហើយដែរគេមិនលុបទាំងលេខបងប្រុសរបស់នាងទៀត មិនចឹងនាងច្បាស់ជាឆ្កួតស្លាប់ជាមិនខាន។
“មនុស្សយល់តែចិត្តខ្លួនឯង”យៀកហ្វី លួចជេរអ្នកកំលោះដោយការឈឺចិត្តតែក៏មិនបានខឹងគេ គ្រាន់តែអន់ចិត្តនឹងគេដែរចូលចិត្តធ្វើអ្វី តាមតែចិត្តខ្លួនឯង មិនដែលស្ដាប់ហេតុផលរបស់អ្នកដទៃក្រៅពីខ្លួនឯង។
ទឺត ទឺត
សំឡេងទូរស័ព្ទរោទ៌បន្លឺឡើង កាត់ផ្ដាច់ការគិតរបស់នាងក្រមុំ យៀកហ្វី សម្លឹងមើលលេខដែលតេចូលទូរស័ព្ទរបស់ខ្លន ផ្ទៃមុខតូចក៏ញោចញញឹមបន្តិចពេលដឹងថាជាអ្នកណាដែរតេមករកខ្លួន។
“អាឡូ បងប្រុស”សំឡេងស្រទន់បន្លឺឡើង ដោយការសប្បាយចិត្ត ពេលបាននិយាយជាមួយអ្នកជាបងប្រុស ដែរធ្វើឲ្យអ្នកចុងខ្សែត្រូវញញឹមតាម ព្រោះអាចដឹងថាពេលនេះប្អូនរបស់គេមានក្ដីសុខប៉ុនណា ហើយបើប្អូនម្នាក់នេះមានក្ដីសុខគេជាបងប្រុសក៏មានក្ដីសុខដូចគ្នា។
(ស្ដាប់សំឡេងដូចជាមានក្ដីសុខដល់ហើយ ប្អូនស្រីរបស់បង) យានជឺ និយាយបង្អាប់ប្អូនស្រីដោយការសប្បាយចិត្ត កែវភ្នែកមុខស្រួចងាកសម្លឹងមើលអ្នកដែលគេងលក់នៅលើគ្រែ ចុងមាត់ក៏ញោចញញឹមបន្តិច ព្រោះមិនថាជានាងក្រមុំឬក៏ប្អូនស្រីរបស់គេនោះទេ សុទ្ធតែមានចរិតដូចគ្នាគឺសុភាព រឹងរូស គួរឲ្យស្រលាញ់នោះអី តែហើយអ្នកកំលោះក៏បង្វែរអារម្មណ៍មកនិយាយជាមួយអ្នកជាប្អូនស្រីវិញ ដោយលែងចាប់អារម្មណ៍នឹងអ្នកនៅលើគ្រែទៀត មិនមែនមិនចាប់អារម្មណ៍ ព្រោះស្រីតូចមិនអាចរត់គេចពីគេបានទៅវិញទេ។
យៀកហ្វី ញញឹមមិនតបតអ្វី ព្រោះពេលនេះនាងពិតជាមានក្ដីសុខពិតមែន ទោះជាមិនមែនជាក្ដីសុខដ៏ពេញលេញ តែក៏អាចធ្វើឲ្យបេះដូងរបស់នាងរីកមាឌមានសុភមង្គលបានដែរ ដៃតូចក្ដាប់ភួយតិចៗពេលគិតដល់ទង្វើល្អៗរបស់អ្នកកំលោះដែលបានប្រព្រឹត្តមកលើខ្លួន កំពុងតែគិតភ្លើតភ្លើនតែម្នាក់ឯងនាងក្រមុំត្រូវភ្ញាក់ស្មារតីមកវិញពេលត្រូវអ្នកជាចុងខ្សែស្រែកហៅខ្លាំងៗ។
(យៀកហ្វី)
“ចាស”
(មានរឿងអីមែនទេ ហេតុអីមិននិយាយ) ក្នុងនាមជាបងប្រុសក៏តែងតែបារម្ភពីប្អូនស្រី ពេលនាងក្រមុំនៅស្ងៀមមិននិយាយអ្វីបែបនេះ គេក៏ព្រួយបារម្ភដូចគ្នា អ្នកកំលោះសួរនាំនាងក្រមុំ ដោយការចង់ដឹងលាយលំ នឹងការព្រួយបារម្ភ។
“គ្មានអីទេបង តែថាបងតេមកខ្ញុំទាំងព្រឹក មានការអីមែនទេ”យៀកហ្វី ប្រញាប់ដោះសារ ព្រមទាំងសួរពង្វាងសំនួររបស់បងប្រុស ត្រូវហើយនាងម៉េចនឹងអាចប្រាប់អ្នកម្ខាងទៀតថាខ្លួនកំពុងតែគិតអ្វីបានទៅ ច្បាស់ណាស់ថាប្រាកដជាត្រូវអ្នកម្ខាងទៀតបង្អាប់ជាមិនខាន។
(អរ ត្រូវហើយបងវិះនឹងភ្លេចគឺថា ដេកូ ពេលនេះកំពុងតែគេងសម្រាកនៅមន្ទីរពេទ្យ ឮថាយប់មិញត្រូវមនុស្សមួយក្រុម ព្រួតវ៉ៃរបួសធ្ងន់ធ្ងរទៀតផង)
ត្រឹមបានឮប្រយោគរបស់បងប្រុស នាងក្រមុំក៏ទៅជាគាំងនិយាយអ្វីមិនចេញ នាងដឹងថាអ្នកកំលោះច្បាស់ជាធ្វើ តែក៏មិននឹកស្មានថាវាលឿនដល់ថ្នាក់នេះ ហើយនាងក៏មិនយល់ដូចគ្នា ហេតុអីគេត្រូវធ្វើបាបគ្រប់គ្នាបែបនេះដែរ។ យៀកហ្វី បិទភ្នែកបណ្ដោយឲ្យទឹកភ្នែក ស្រក់ចុះមកដោយការឈឺចិត្ត ហេតុអីក៏គេព្យាយាមបំផ្លាញមនុស្សជុំវិញខ្លួននាងបែបនេះ នាងក្រមុំនៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនដឹងថានិយាយអ្វី។ តើនាងអាចនិយាយអ្វីបានទៅបើអ្នកជាដើមហេតុគឺជានាងនៅមានអ្នកបង្កទៀតគឺជាអ្នកកំលោះទៀត យៀកហ្វី បានត្រឹមដកដង្ហើមធំ ដោយការហួសចិត្ត ដែរភាពតានតឹងរបស់នាងក្រមុំធ្វើឲ្យអ្នកចុងខ្សែព្រួយបារម្ភតាមដែរ។
(មានអ្វីមែនទេ យៀកហ្វី) ត្រឹមស្ដាប់សំឡេងតានតឹងរបស់នាងក្រមុំគេក៏ទៅជាតានតឹងតាមភ្លាម ព្រោះគ្រប់ពេលប្អូនរបស់គេម្នាក់នេះតែងតែធ្វើជាមនុស្សរឹងមាំគ្រប់បញ្ហាជានិច្ចទាំងដែរតាមពិតគឺនាងទន់ជ្រាយបំផុត។
“អត់ទេបងប្រុស តែថាគាត់នៅមន្ទីរពេទ្យណា ខ្ញុំចង់ទៅមើលគាត់”បន្ទាប់ពីស្ដាប់ទីតាំង ពីបងប្រុសនាងក្រមុំក៏ប្រញាប់ដាក់ទូរស័ព្ទចុះ ព្រមទាំងរៀបចំខ្លួនទៅមើលសភាពរបស់អ្នកម្ខាងទៀត។

ភ្លើងគំនុំឃុំបេះដូងNơi câu chuyện tồn tại. Hãy khám phá bây giờ