ភាគទី៦

430 7 0
                                    

(នាងត្រូវតែសងខ្ញុំគ្រប់យ៉ាង)


          បន្ទប់ទាំងប្រណីតដ៏ធំទូលាយ ដែលពេលនេះមានតែសភាពងងឹតឈឹង ទៅតាមអារម្មណ៍របស់ម្ចាស់បន្ទប់នាពេលនេះ ក្នុងបន្ទប់ទាំងមូលមានតែភាពស្ងប់ស្ងាត់ទាំងដែលមានមនុស្សនៅក្នុងនោះក៏ដោយ បន្ទប់ទាំងមូលពេលនេះអប់ទៅដោយចំហាយក្ដៅ ចេញពីភ្លើងនៅក្នុងខ្លួនរបស់អ្នកកំលោះ បើទោះបីជាបើកម៉ាស៊ីនត្រជាក់ហើយក៏ដោយ ភាពស្ងប់ស្ងាត់ក៏ចូលមកគ្របដណ្ដប់ពេញក្នុងបន្ទប់ទាំងមូល។ វីល អង្គុយនៅក្នុងបន្ទប់គេងរបស់ខ្លួនដោយមិននិយាយអ្វីទាំងអស់តាំងពីត្រលប់មកវិញ អ្នកកំលោះនៅតែអង្គុយសញ្ចឹងគិតមិនព្រមធ្វើអ្វីទាល់តែសោះទាំងដែរនេះគឺមិនមែនជាទម្លាប់របស់គេ កែវភ្នែកកំណាចក៏នៅដាមជាប់ទៅដោយភ្លើងគំនុំមិនរលត់ ខួរក្បាលក៏សញ្ចឹងគិតនៅរឿងរ៉ាវកន្លងមក ហើយរាល់ពាក្យសម្ដីរបស់ ដេស៊ី កាលពីប៉ុន្មាមម៉ោងមុននេះក៏នៅតែរសាត់ក្នុងខួរក្បាលគេមិនឈប់ដដែល។
“ខ្ញុំមិនដែលស្រលាញ់លោកនោះទេ អ្នកដែលខ្ញុំស្រលាញ់គឺបង យានជឺ បងប្រុស យៀកហ្វី ទៅវិញទេលោកឮទេ ខ្ញុំស្រលាញ់បង យានជឺ ស្រលាញ់បង យានជឺ មិនមែនលោក”
ដៃរឹងមាំលើកកែវស្រាមកក្រេបតិច កែវភ្នែកក៏នៅតែពោរពេញទៅដោយភ្លើងគំនុំដដែលហើយវាក៏កំពុងតែឆេះសន្ធោសន្ធៅដូចគ្នា វីល អង្គុយផឹកស្រានៅសាឡុងក្នុងបន្ទប់គេង ដៃរឹងមាំក៏គ្រវីកែវស្រារបស់ខ្លួន ដោយអារម្មណ៍អ្វីម្យ៉ាងដែលលាក់នៅក្នុងនោះ។ ពេលនេះគេគ្មានអារម្មណ៍មកទុកសោកនឹងមនុស្សស្រីដែលមិនបានស្រលាញ់គេនោះទេ តែគេនឹងសងសឹករាល់មនុស្សគ្រប់គ្នាដែលបានបោកប្រាស់គេ ហើយប្រាកដណាស់ថាអ្នកដែលត្រូវមកទទួលខុសត្រូវនៅក្នុងរឿងនេះគឺមានតែនាងក្រមុំនោះឯង។
ប្រាវ
កែវស្រាតម្លៃថ្លៃនៅក្នុងដៃរបស់អ្នកកំលោះមុននេះ ក៏ត្រូវខ្ទាតទៅដល់ជ្រុងម្ខាងទៀតនៃជញ្ជាំងបន្ទប់ដោយស្នាដៃរបស់អ្នកកំលោះ មុខមាំក៏ប្រែទៅជាក្រហមដោយសារភ្លើងកំហឹងរបស់គេ ដែលកំពុងតែមាននាពេលនេះ តាមដោយខួរក្បាលក៏គិតចេញនូវរឿង ដែលឃោឃៅសម្រាប់សងសឹកសត្រូវរបស់ខ្លួន។
“ពួកឯងត្រូវសងឲ្យសមតម្លៃ រាល់អ្វីដែលយើងបាត់បង់ទៅ នាងជាអ្នកដើរមករកនរកដោយខ្លួនឯងទេ យៀកហ្វី”អ្នកកំលោះស្បថចេញមកដោយការគុំកួន ស្នាមញញឹមនៃអ្នកចម្បាំងក៏បង្ហាញនៅលើផ្ទៃមុខមាំ ហើយប្រាកដថានោះក៏ជាស្នាមញញឹមនៃជម្នះដូចគ្នា ក៏ព្រោះតែមនុស្សដូចជាគេចូលចិត្តការប្រកួតប្រជែងហើយរាល់ហ្គេមទាំងអស់គេក៏ត្រូវតែជាអ្នកឈ្នះដូចគ្នា។
រាងខ្ពស់សង្ហារបស់ វីល ក្រោកឈរពេញកម្ពស់ចេញពីសាឡុងព្រមទាំងដើរសម្ដៅទៅទ្វារកញ្ចក់របស់ខ្លួន ដៃរឹងមាំបើកទ្វាឡើងយឺតៗ មុននឹងនាំរាងកាយក្រាស់របស់ខ្លួនទៅឈរនៅរានហាលក្រៅបន្ទប់។ កែវភ្នែកកំណាចក៏សម្លឹងមើលទៅព្រះចន្ទដែលកំពុងតែរះបំភ្លឺពិភពលោកទាំងមូល តែវាមិនបានបំភ្លឺដល់ភាពខ្មៅងងឹតរបស់អ្នកកំលោះឲ្យភ្លឺទាល់តែសោះ វីល សម្លឹងមើលទៅព្រះចន្ទមិនដាក់ភ្នែកមុននឹងញោចជាស្នាមញញឹមបន្តិច  ព្រោះពេលបានឃើញព្រះចន្ទ អ្នកកំលោះក៏នឹកដល់មនុស្សម្នាក់ ដែលមានផ្ទៃមុខស្រទន់មូលក្រឡង់បែបនេះ។ ដៃរឹងមាំក៏ទាញទូរស័ព្ទរបស់ខ្លួនចេញមកដើម្បីតេទៅមនុស្សជំនិតរបស់ខ្លួន រងចាំមិនដល់ប៉ុន្មានវិនាទីមនុស្សរបស់អ្នកកំលោះក៏តបចៅហ្វាយដោយដឹងតួនាទី។
“អាន់ត្រេ ស្អែកពេលរសៀលចាត់ការរឿងមួយឲ្យខ្ញុំ”សំឡេងមាំមានអំណាចបន្លឺបញ្ជាអ្នកចុងខ្សែ ទឹកមាំក៏នៅតែអមដោយភាពមាំសង្ហានឹងមានអំណាចដដែល។
(បាទទាន)សម្ដីបញ្ជារបស់ចៅហ្វាយមុននេះ មិនបានធ្វើឲ្យគេទៀតភ្ញាក់ផ្អើលអ្វីនោះទេតែអ្វីដែលគេឆ្ងល់នោះ ហេតុអីក៏ចៅហ្វាយរបស់គេមកបញ្ជាឲ្យធ្វើរឿងទាំងដែលមិនទាន់កៀកពេលបែបនេះ ព្រោះតាមធម្មតាអ្នកកំលោះតែងតែបញ្ជាការងាររយៈពេលកន្លះម៉ោងមុនតែប៉ុណ្ណោះ តែនេះជាស្អីទៅវិញបែរជាមកតេប្រាប់ទាំងយប់បែបនេះ។
“ប៉ុណ្ណឹងចុះ ចំណែកព័ត៌មានដែរទាក់ទងចាំយើងផ្ញើរតាមម៉ែលទៅឲ្យឯង”វីល ដាក់ទូរស័ព្ទចុះបន្ទាប់ពីបញ្ជាការងារកូនចៅរួចរាល់
ដៃរឹងមាំក៏ចុចផ្ញើរទិន្នន័យសំខាន់ ឲ្យទៅមនុស្សជំនិតរបស់ខ្លួន ស្នាមញញឹមកំណាច ដែលលាក់ល្បិចកល ក៏បង្ហាញនៅលើផ្ទៃមុខមាំរបស់អ្នកកំលោះ បន្ទាប់ពីចាត់ការគ្រប់យ៉ាងរួចរាល់ កែវភ្នែកកំណាចពេលនេះក៏មានពន្លឺអ្វីម្យ៉ាងលាក់បង្កប់នៅក្នុងនោះ ដែលគ្មានអ្នកណាម្នាក់អានចេញក្រៅពីសាមីខ្លួន ហើយប្រាកដណាស់ថាមានតែគេម្នាក់ប៉ុណ្ណោះ ដែលដឹងថានឹងមានអ្វីកើតឡើងនៅពេលបន្តិចទៀតនេះ ហើយគ្រប់យ៉ាងក៏នឹងបញ្ចប់ដោយគេជាអ្នកទទួលបានជោគជ័យក្នុងរឿងមួយនេះ។
“មិនយូរទេនាងនឹងស្គាល់ខ្ញុំកាន់តែច្បាស់ជាងនេះ យៀកហ្វី”វីល បន្តឈរនៅរានហាលក្រៅបន្ទប់របស់ខ្លួន ដើម្បីស្រូបយកខ្យល់បរិសុទ្ធដែលបក់មកនាពេលរាត្រី ដើម្បីកាត់់បន្ថយរាល់ភាពស្មុគស្មាញរបស់ខ្លួនឲ្យបានធូរស្រាលជាងនេះ។
វីល ជម្រះកាយរបស់ខ្លួនដោយទឹកក្ដៅអ៊ុនៗ ដើម្បីឲ្យរាងកាយឲ្យបានស្រឡះជាងមុន រាងសង្ហាដើរមកអង្គុយនៅលើគ្រែគេងដោយមានត្រឹមខោដំណេកជើងវែងមួយជាប់ខ្លួនប៉ុណ្ណោះ ដោយបង្ហាញនូវល្វែងលើដែលបង្ហាញឲ្យឃើញដើមទ្រូងហាប់ណែន ដែលពោរពេញទៅដោយសាច់ដុំដែលជាក្ដីប្រាថ្នារបស់ស្រីៗគ្រប់ ដែលអ្នកណាៗបានឃើញក៏ចង់ចាប់ស៊ីរាងកាយមួយនេះរបស់គេ។ អ្នកកំលោះដាក់ខ្លួនគេងដោយស្នាមញញឹមកំណាច ត្រូវហើយក៏ព្រោះតែស្អែកនេះ នឹងមានអ្វីដែលពិសេសៗកំពុងតែរងចាំគេ ហើយនោះគ្រាន់តែជាការចាប់ផ្ដើមរវាងនាងនឹងគេតែប៉ុណ្ណោះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now