ភាគទី៧

416 9 0
                                    

(អាពាហ៍ពិពាហ៍ទឹកភ្នែក)


ពេលវេលាចេះតែដើរទៅមុខជារឿយៗយ៉ាងឆាប់រហ័ស ហើយពេលនេះក៏ដល់ពេលដែលនាងក្រមុំទន្ទឹងរងចាំ ថាបានធ្វើជាកូនក្រមុំរបស់មនុស្សដែលខ្លួនស្រលាញ់ ផ្ទៃមុខស្រទន់ញញឹមស្រស់ស្រាយនៅក្នុងឈុតកូនក្រមុំ ដែលនាងតែងតែប្រាថ្នាថានឹងបានគ្រងវា នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ហើយពេលនេះនាងក៏បានគ្រងវាពិតមែន ហើយអ្វីដែលកាន់តែពិសេសនោះគឺកូនកំលោះគឺអ្នកកំលោះនេះឯង។ យៀកហ្វី អង្គុយញញឹមតែម្នាក់ឯងនៅមុខកញ្ចក់ ផ្ទៃមុខស្រទន់ត្រូវបានតុបតែងដោយម្សៅស្រាល ដែលមើលទៅស្រស់ស្អាតបែបធម្មជាតិ ដៃតូចលើកមកអង្អែលផ្ទៃមុខខ្លួនឯង អារម្មណ៍ភិតភ័យ រំភើបក៏កើតមានឡើងស្របពេលគ្នា កែវភ្នែកស្រទន់ងាកទៅមើលទូរស័ព្ទស្របពេលបានឮសំឡេងសារផ្ញើរចូលមក។
“សុំទោស ដែលខ្ញុំមិនបានទៅចូលរួមពិធីមង្គលការរបស់ឯង តែខ្ញុំសូមជូនពរឯងនឹង វីល មានសេចក្ដីសុខក្នុងជីវិតអាពាហ៍ពិពាហ៍ ព្រមទាំងស្រលាញ់គ្នាដល់ចាស់កោងខ្នងណា ហើយក៏អរគុណសម្រាប់គ្រប់យ៉ាងដែលឯងបានលះបង់ដើម្បីខ្ញុំ ខ្ញុំស្រលាញ់ឯង យៀកហ្វី”
ទឹកមុខស្រទន់ញញឹមចេញមក ក្រោយពីទទួលបានសារជូនពរពីមិត្តសម្លាញ់ ពិតមែនហើយថ្ងៃនេះទោះជានាងមានអារម្មណ៍ថា សប្បាយរីករាយយ៉ាងណា តែក៏នៅតែមានអារម្មណ៍ថាល្ហល្ហេវ ពេលដែលគ្មានវត្តមានរបស់មិត្តសម្លាញ់ តែនាងក៏យល់បានគ្រប់យ៉ាងចំពោះអវត្តមានរបស់ ដេស៊ី គិតដល់រឿងនេះកូនក្រមុំក៏បានតែ បង្ហាញទឹកមុខសោកសៅចេញមក តែហើយនាងក៏ប្រញាប់សម្រួលទឹកមុខឲ្យមកជាធម្មតាវិញ ព្រោះមិនចង់ឲ្យកម្មវិធីទៅជាអាប់អួលព្រោះអារម្មណ៍របស់ខ្លួន។
“អរគុណឯងខ្លាំងណាស់ ដេស៊ី អរគុណសម្រាប់គ្រប់យ៉ាងហើយខ្ញុំសន្យាថានឹងមើលថែ វីល ជំនួសឯងឲ្យបានល្អ”យៀកហ្វី អរគុណនិយាយតែម្នាក់ឯងទឹកភ្នែកមួយតំណក់ ក៏ស្រក់ចុះមកដោយមិនដឹងមូលហេតុ ដៃតូចក៏ប្រញាប់លើកមកជូតទឹកភ្នែករបស់ខ្លួន ចេញពីផែនថ្ពាល់ ហើយក៏ប្រឹងញញឹមចេញមកជាថ្មីម្ដងទៀត ដើម្បីត្រៀមខ្លួនដើរចូលទៅក្នុងកម្មវិធី ត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់អ្នកកំលោះ ហើយក៏ត្រៀមខ្លួនសម្រាប់ទទួលភាពព្រៃផ្សៃពីអ្នកកំលោះដូចគ្នា។
មិនខុសពីនាងក្រមុំថ្ងៃនេះក៏ជាថ្ងៃដែល វីល្លៀម ទទឹងរងចាំដូចគ្នាជាថ្ងៃដែលនាងក្រមុំត្រៀមទទួលធាតុពិតរបស់គេ ត្រូវសងរាល់អ្វីៗដែលគេបានបាត់បង់ទៅ ដោយការឈឺចាប់ ភាពវេទនារបស់នាង វីល ស្ថិតក្នុងឈុតថាក់ស៊ីដូដែលមើលទៅសង្ហា មានអំណាច លើសថ្ងៃធម្មតាទៅទៀត។ អ្នកកំលោះឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់មិនដាក់ភ្នែក កែវភ្នែកដែលពោរពេញទៅដោយភ្លើងគំនុំក៏នៅតែឆាបឆេះមិនរលត់ មុខមាំក៏ញោចជាស្នាមញញឹមចំអកឲ្យខ្លួនឯង គេតែងតែគិតថាថ្ងៃណាមួយគេនឹងបានគ្រងឈុតមួយនេះ ហើយដើរចូលក្នុងកម្មវិធី ដោយមានកូនក្រមុំជាមនុស្សដែលខ្លួនស្រលាញ់ តែគ្រប់យ៉ាងវាបានប្រួលប្រែដល់ថ្នាក់គេនឹកស្មានមិនដល់ ដែលគេបែរជាត្រូវមករៀបការជាមួយនឹងមនុស្សស្រីដែលខ្លួនស្អប់ដល់ឆ្អឹងទៅវិញ ទាំងអស់នេះសុទ្ធតែនាងក្រមុំជាអ្នកសាងឡើង ធ្វើឲ្យគេមិនបានសមតាមបំណង ហើយប្រាកដណាស់ថាមនុស្សដូចជា វីល្លៀម ហ្វីលីព ប្រាយស៍ទីសស៍ មិនព្រមឈឺតែម្នាក់ឯងនោះទេ គេនឹងទាញអ្នកដែលធ្វើឲ្យគេទៅជាបែបនេះ ឲ្យមកឈឺចាប់នឹងធ្លាក់នរកជាមួយគេឲ្យទាល់តែបាន អត់ទេគេនឹងធ្វើឲ្យនាងរស់នៅជាងពីធ្លាក់នរកទៅទៀត ឲ្យនាងស្គាល់តែការឈឺចាប់ ជាងគេរាប់ពាន់រាប់ម៉ឺនដង។
“ខ្ញុំនឹងឲ្យនាងរស់នៅក្នុងនរក ដែលមានខ្ញុំជាយមរាជ ដើម្បីដាក់ទោសរាល់ទង្វើរបស់នាង យៀកហ្វី”វីល ស្បថចេញមកនៅមុខកញ្ចក់ដោយក្រសែភ្នែកឃោឃៅមុននឹងដើរចេញទៅ ដើម្បីត្រៀមខ្លួនទទួលកូនក្រមុំសម្អប់របស់ខ្លួន។
ភ្ញៀវពន្លឺដែលមកចូលរួមនៅក្នុងកម្មវិធី ម្នាក់ៗក៏មានតែទឹកមុខស្រស់ស្រាយគ្រប់គ្នា ត្រូវហើយក៏ព្រោះតែនេះជាកម្មវិធី ដែលគួរតែអបអរនឹងសប្បាយរីករាយនោះអី លើកលែងតែអ្នកជាកូនកំលោះ ដែលពេលនេះមុខលម្អទៅដោយកំហឹង ទោះបីនេះជារឿងដែលគួរឲ្យត្រេកអរក៏ដោយ។ វីល ទទួលភ្ញៀវដែលមកចូលរួមកម្មវិធីរបស់ខ្លួនដោយប្រឹងញញឹមទាំងបង្ខំ ព្រោះមិនចង់ឲ្យគ្រប់គ្នាសង្ស័យ ម្យ៉ាងក្នុងនាមជាម្ចាស់កម្មវិធី គេត្រូវតែញញឹមឲ្យខានតែបាន អ្នកកំលោះសម្លឹងមើលទៅភ្ញៀវនៅក្នុងកម្មវិធីទាំងចិត្តស្មុគស្មាញ ហើយក្នុងកែវភ្នែករបស់គេ ក៏ពោរពេញទៅដោយភ្លើងគំនុំ ពេលងាកទៅឃើញនាងក្រមុំ ដែលនៅឈរនិយាយគ្នាយ៉ាងសប្បាយរីករាយនៅក្នុងកម្មវិធី ដែលខុសពីគេ។ ដែរពេលនេះកំពុងតែមានអារម្មណ៍ឆេះឆួល នឹងភ្លើងគំនុំដែលកំពុងតែមានលើនាង ហើយអ្វីដែលធ្វើឲ្យគេកាន់តែមួម៉ៅនោះ គឺពេលអាមិត្តតែម្នាក់របស់គេដើរចូលមកក្នុងកម្មវិធី ដោយទឹកមុខញញឹមពព្រាយប្រៀបដូចជាត្រូវឆ្នោតរង្វាន់ធំអ៊ីចឹង ដែលធ្វើឲ្យអ្នកមើលដូចជាគេសឹងតែទាត់ឲ្យអ្នកម្ខាងទៀតបានរាងចាលម្ដង។
វីល ឈរមើលមិត្តសមម្លាញ់ ដែលកំពុងតែដើរចូលមករកខ្លួនដោយទឹកមុខញញឹមញញែម មិនឈប់ ផ្ទុយពីគេដែលពេលនេះនៅតែមុខក្រញូវជាប់មិនប្រែប្រួលទៅណា។
“យើងស្មានតែឯងមិនមកហើយតើ”ត្រឹមមិត្តដើរមកដល់  វីល្លៀម   ក៏
បាញ់សម្ដីទៅអ្នកកម្ខាងទៀតចំៗ
“មិនមកយ៉ាងម៉េចនឹងកើត បើយប់នេះជាយប់ពិសេសរបស់ឯង”ហ្វ្រេង ក៏លូកទៅទះស្មាកូនកំលោះតិចៗ
“ហ៊ឹស ជាកម្មពាទៅវិញទេ”
“និយាយឆ្កួតស្ដីអាចង្រៃនេះ”
ហ្វេ្រងកូ ព្យាយាមនិយាយសម្ដីលេងសើច ដើម្បីកុំឲ្យមិត្តពិបាកចិត្តជាងនេះ ព្រោះមើលទៅកូនកំលោះ យប់នេះហាក់ស្រពាប់ស្រពោនខុសពីកូនកំលោះទូទៅ។
“យើងនិយាយជាការពិត រៀបការជាមនុស្សស្រីដែរខ្លួនមិនស្រលាញ់ថែមទាំងស្អប់បែបនេះយើងថាគ្មានសេក្ដីសុខនោះទេ”វីល្លៀម និយាយបញ្ជាក់ ព្រមទាំងដៀងភ្នែកទៅមើលកូនក្រមុំរបស់ខ្លួន ដែរឈរក្បែរនោះដោយការស្អប់ខ្ពើម។
“ហ៊ើយ នៅជាមួយគ្នាយូរទៅក៏គង់តែស្រលាញ់គ្នាទេ ជឿយើងទៅ”
“វាគ្មានថ្ងៃនោះទេ”
ហ្វ្រេង បានត្រឹមតែគ្រវីក្បាលនឹងចរិតរបស់មិត្តសម្លាញ់ ត្រូវហើយពួកគេទាំងពីរគឺមិនខុសគ្នាប៉ុន្មានទេ បើតាំងចិត្តថាធ្វើអ្វីហើយក៏ត្រូវតែធ្វើឲ្យបាន ទោះស្ដេចមករារាំងក៏គ្មានផ្លូវអាចបញ្ឈប់ពួកគេបានដែរ។
“ហើយឯណាកូនក្រមុំរបស់ឯង” ព្រោះតាំងពីមកដល់គេមិនទាន់បានជួបកូនក្រមុំរបស់មិត្តទើបអ្នកកំលោះគិតចង់ទៅរាក់ទាក់បន្តិច
“នៅខាងនោះ ឯងសួរធ្វើអី”ព្រោះឆ្ងល់ដែរសុខៗមិត្តសម្លាញ់សួររកមនុស្សស្រីដែរខ្លួនស្អប់ទើប វីល្លៀម សួរអ្នកម្ខាងទៀតបញ្ជាក់
“គិតចង់ទៅរាក់ទាក់បន្តិច” កំលោះសង្ហាក៏វាយចិញ្ចើមដាក់អ្នកជាកូនកំលោះនៅក្នុងកម្មវិធីយប់នេះ
“យើងថាមិនបាច់ទេ ក្រែងស្រីម្នាក់នោះប្រើមាយាទាក់ឯងម្នាក់ទៀត”
សម្ដីមិនផ្ដល់កិត្តិយសឲ្យនាងក្រមុំក៏បន្លឺចេញមកធ្វើឲ្យ ហ្វ្រេងកូ ត្រូវ
ចំហមាត់ព្រោះមិនធ្លាប់បានឮមិត្តសម្លាញ់និយាយបែបនេះពីមុនមក។
“តែថាកូនក្រមុំឯងស្អាតគ្រាន់បើ”
“ច្បាស់ជាស្អាតហើយ ព្រោះធ្វើខ្លួនដើម្បីតែទាក់មនុស្សប្រុសនោះអី”
ជាថ្មីម្ដងទៀតដែរ ហ្វ្រេងកូ ត្រូវគ្រវីក្បាលហួសចិត្តនឹងមិត្តសម្លាញ់ម្នាក់នេះ ព្រោះត្រឹមគេឈរនិយាយជាមួយមិនដល់ប៉ុន្មាននាទីផង អ្នកកម្ខាងទៀតក៏ដៀលកូនក្រមុំរបស់ខ្លួនកប់ៗមាត់ទៅហើយ។
“យើងលែងនិយាយជាមួយឯងហើយ” ថាហើយកំលោះសង្ហាក៏ដើរសម្ដៅទៅរកកូនក្រមុំដែរឈរតែម្នាក់ឯងនៅក្នុងកម្មវិធីយ៉ាងកណ្ដោចកណ្ដែង
រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ ដើរសម្ដៅមករកកូនក្រមុំរបស់មិត្តដោយទឹកមុខញញឹមរាក់ទាក់ មិនបានបង្ហាញពីភាពកំណាចរបស់ខ្លួនដូចពេលនៅជាមួយនឹងនារីម្នាក់ទៀត។
“សួស្ដីអ្នកនាង”ដៃរឹងមាំក៏លូកទៅចាប់ដៃតូច របស់នាងក្រមុំជាការរាក់ទាក់
“ចាសសួស្ដី”ព្រោះមើលឃើញពីភាពជាមិត្តរបស់អ្នកកំលោះ ទើបនាងក្រមុំមិនរារែកក្នុងការចាប់ដៃរបស់គេតបវិញ
“ខ្ញុំ ហ្វ្រេងកូ ជាមិត្តរបស់ វីល្លៀម”កំលោះសង្ហាធ្វើការណែនាំខ្លួនឲ្យកូនក្រមុំបានស្គាល់គេកាន់តែច្បាស់ជាងនេះទៀត
ត្រឹមបានឮឈ្មោះរបស់អ្នកកំលោះ ក៏ធ្វើឲ្យនាងក្រមុំទៅជាគាំងនិយាយលែងចេញបន្តិច ព្រោះមិននឹកស្មានថាអ្នកចំពោះមុខបែរជាមានភាពជាសុភាពបុរស ជាងកូនកំលោះរបស់ខ្លួនទៅវិញ ព្រោះមិនចង់ឲ្យអ្នកម្ខាងទៀតដឹងថាខ្លួនកំពុងតែគិតអី ទើបរាងស្ដើងប្រញាប់ញញឹមឆ្លើយតបទៅអ្នកកំលោះវិញ ដែលធ្វើឲ្យអ្នកឈរមើលពីចម្ងាយទៅជាខឹងខ្លាំងលើសដើម ដែលនាងញញឹមដាក់មិត្តរបស់ខ្លួន តែគេក៏មិនដឹងថាខឹងនឹងនាងតូច ដោយសារមូលហេតុ
អ្វីដូចគ្នា។
“ចាសខ្ញុំ យៀកហ្វី”
“ជាកូនកាត់”
“ចាសអត់ទេ ប៉ាម៉ាក់ជាជនជាតិចិនពួកគាត់មករស់នៅទីនេះតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ”
“ចឹងមានន័យថា អ្នកនាងកើតនៅទីនេះ”មិនរងចាំ ឲ្យអ្នកម្ខាងទៀតបានបកស្រាយអ្នកកំលោះក៏អាចកាត់ន័យយល់បានបាត់ទៅហើយ
“ចាសត្រូវហើយ”ស្នាមញញឹមស្រទន់ ក៏លេចឡើងលើផ្ទៃមុខ.សរលោង តែមិនយូរប៉ុន្មានក៏ត្រូវរលុបទៅវិញ ពេលបានឃើញកូនកំលោះរបស់ខ្លួនកំពុងតែសម្លឹងមើលមកនាង មិនមែនទេហៅថាសម្លក់វិញទើបត្រូវជាង។
“ចុះឯណា ប៉ាម៉ាក់របស់អ្នកនាង” ព្រោះឃើញនាងឈរតែម្នាក់ឯងទើបអ្នកកំលោះសួររកចាស់ទុំរបស់នាងក្រមុំ
“ពួកគាត់ ស្លាប់យូរហើយ” ទឹកមុខដែរសោកសៅស្រាប់ ក៏កាន់តែសោកសៅលើសដើមពេលគិតដល់អ្នកមានគុណរបស់ខ្លួន
“សុំទោសផង”
“មិនអីទេ”
“ចឹងអ្នកនាង..”
“អាហ្វ្រេង”សំឡេងរំខានរបស់ វីល្លៀម ក៏ហៅកាត់នូវសំនួរដែលអ្នកកំលោះចង់សួរនាងក្រមុំមុននេះ
“វាស្អីឯង”ហ្វ្រេង ងាកមកសម្លក់មិត្តសម្លាញ់ព្រោះដឹងពីចរិតរបស់គេច្បាស់ជាងអ្នកណាៗទាំងអស់ ត្រូវហើយបើមិនដឹងពួកគេម៉េចនឹងអាចរាប់អានគ្នាបានយូរយ៉ាងនេះទៅ។
“យើងត្រូវទៅទទួលភ្ញៀវ”សម្ដីកំបុតៗរបស់ វីល្លៀម ធ្វើឲ្យ ហ្វ្រេងជ្រួញចិញ្ចើមព្រោះមិនយល់
“ហើយមកប្រាប់យើងធ្វើស្អី យើងមិនមែនម្ចាស់កម្មវិធីទេ”
“ឯងមិនមែន យើងនិយាយពីស្រីចំពោះមុខឯង”វីល្លៀម ក៏ដៀងភ្នែកមកមើលកូនក្រមុំរបស់ខ្លួនដោយភាពស្អប់ខ្ពើមមិនប្រួលប្រែ
“ហ៊ឹសៗ មកសុំប្រពន្ធវិញក៏មិនប្រាប់”ហ្វ្រេងកូ និយាយផ្លែផ្កាឲ្យអ្នកជាកូនកំលោះ
“មិនមែនប្រពន្ធ”
“ហ៊ឹស”
“ម៉ោនេះ”វីល្លៀម ក៏ចាប់អូសដៃកូនក្រមុំរបស់ខ្លួន ចេញទៅទាំងតក់ក្រហល់មិនឲ្យនាងបានត្រៀមខ្លួនជាមុន
យៀកហ្វី មិនទាន់បាននិយាយជាមួយអ្នកកំលោះចប់ ស្រួលបួលផងក៏ត្រូវកូនកំលោះដ៏ព្រៃផ្សៃរបស់ខ្លួន អូសចេញមកទាំងប្រញាប់ប្រញាល់ វីល អូសរាងតូចមកកន្លែងស្ងាត់តែពីរនាក់ ព្រោះមិនចង់ឲ្យអ្នកណាម្នាក់ បានដឹងពីរឿងដែលពួកគេនិយាយគ្នា។ វីល រុញនាងក្រមុំឲ្យទៅបុក នឹងជញ្ជាំងមួយទំហឹងតាមកំហឹងដែលគេកំពុងតែមាន កែវភ្នែកកំណាចសម្លឹងមើលរាងតូចដែលគ្រងឈុតរបស់កូនក្រមុំដោយការពិចារណា ហើយពេលដែលពិនិត្យឲ្យបានម៉ត់ចត់ ទើបគេដឹងថាផ្ទៃមុខតូច ចំពោះមុខពិតជាស្រស់ស្អាតខ្លាំងណាស់ វីល ប្រញាប់គ្រវាសគំនិតមុននេះចោល ដោយសម្លឹងមើលទៅនាងដោយការដាក់សម្ពាធជាងមុន ដែលធ្វើឲ្យ យៀកហ្វី បានត្រឹមតែរួញខ្លួនព្រោះខ្លាចគេ។
“កុំមកធ្វើខ្លួន ពេស្យា នៅក្នុងកម្មវិធីនេះឲ្យសោះ មិនចឹងទេខ្ញុំនឹងសម្លាប់នាងជាមិនខាន”អ្នកកំលោះ ឃុំនាងក្រមុំឲ្យនៅក្នុងរង្វង់ដៃរបស់ខ្លួន មុខមាំសង្ហាក៏ឲ្យមកខ្សឹបក្បែរត្រជាក់របស់នាងក្រមុំ ដែលធ្វើឲ្យអ្នកដើរកាត់ទីនេះមើលមកពួកគេដោយច្រណែនជំនួស ព្រោះគិតថាកូនកំលោះស្រលាញ់ភរិយាខ្លាំង ដល់ថ្នាក់នាំកូនក្រមុំមកស្វីតនៅកន្លែងស្ងាត់ៗតែពីរនាក់បែបនេះ។
“ខ្ញុំមិនដែលធ្វើអ្វី ដូចដែលលោកនិយាយនោះទេ”យៀកហ្វី ព្យាយាម
បកស្រាយប្រាប់អ្នកកំលោះ តែមើលទៅទោះជានាងប្រឹងបកស្រាយដល់ស្លាប់ ក៏គេមិនព្រមស្ដាប់នាងងាយៗដែរ
“មិនបាច់់មកដោះសារទេ ស្រីពុតត្បុត”វីល ឱនមកខ្សឹបកាន់តែកៀកនាងក្រមុំលើសដើម ដែលធ្វើឲ្យគេសឹងតែទប់អារម្មណ៍ខ្លួនឯងមិនជាប់ ព្រោះតែក្លិនកាយរបស់នាងក្រមុំដែលកំពុងតែឈួលមកប៉ះច្រមុះរបស់គេ
“អឺ មានមនុស្សកំពុងតែមើល មកពួកយើងហើយ”រាងស្ដើង ត្រូវឲ្យចុះដោយការខ្មាសអៀន ពេលបានឃើញមនុស្សសម្លឹងមើលមក ពួកគេដោយស្នាមញញឹម នាងដឹងថាពួកគេទាំងអស់គ្នា កំពុងតែយល់ច្រឡំរវាងនាងហើយនឹងអ្នកកំលោះ យៀកហ្វី ភ្ញាក់ខ្លួនបន្តិចពេលមានអារម្មណ៍ថាអ្វីម្យ៉ាងដែលកំពុងតែប៉ះត្រង់.ករបស់ខ្លួន ត្រូវហើយក៏ព្រោះតែពេលនេះចុងច្រមុះរបស់អ្នកកំលោះកំពុងតែប៉ះត្រង់.កសខ្ចីរបស់ខ្លួន។
វីល ប្រញាប់ដកច្រមុះរបស់ខ្លួន ចេញពី.កដ៏ក្រអូបរបស់នាងក្រមុំ រាងក្រាស់បែរមើលមកក្រោយខ្នងខ្លួនឯង ហើយក៏ប្រញាប់រៀបឫកពាបស់ខ្លួនឲ្យមកជាធម្មតាវិញ ពេលបានឃើញខ្សែភ្នែកជាច្រើនគូ ដែលកំពុងតែសម្លឹងមើលមកពួកគេ កំលោះសង្ហាសម្លឹងមើលកូនក្រមុំរបស់ខ្លួនបន្តិច មុននឹងដើរចេញទៅតែម្នាក់ឯង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now