ភាគទី១

622 15 0
                                    

(មនុស្សដែលមិនចង់ជួបមុខ)

លើដងវិថីដែរពោរពេញទៅដោយមនុស្សម្នានាពេលព្រឹករថយន្តទំនើបៗរត់កាត់មិនដាច់មួយវិនាទី អាគារធំនៃពួកមហាសេដ្ឋីក៏ឈរបង្អួតគ្នានៅពេញទីក្រុង តែហាក់មិនបានលេចធ្លោ ដូចជាអាគារជំនួញរបស់ត្រកូល ហ្វីលីពប្រាយស៍ទីស៍ស នោះទេ។ ក្រុមហ៊ុនចំនួនផលិតរថយន្តទំនើបៗលំដាប់ពិភពលោក ឈររត្រដែតដូចជាព្រះអាទិត្យ ដែលរះបំភ្លឺផែនដី បុគ្គលិកជាច្រើនម្នីម្នានាំគ្នាចូលមកក្រុមហ៊ុនធ្វើតួនាទីរៀងខ្លួនៗ។
ងក់
រថយន្តទំនើបជាច្រើនគ្រឿង រត់ចូលមកចតពីមុខក្រុមហ៊ុនធំលំដាប់ពិភពនេះ ត្រឹមឡានឈប់ចតមិនលើសពីមួយវិនាទី រាងកាយខ្ពស់សង្ហារបស់ម្ចាស់ក្រុមហ៊ុនក៏ឈានជើងចុះពីរថយន្តតែម្តង ជើងរឹងមាំបោះជំហ៊ានយ៉ាងអង់អាចដើរចូលទៅឫកពាមានអំណាចរបស់គេធ្វើឲ្យមនុស្សម្នាក្នុងក្រុមហ៊ុនខ្លាចរអែងគ្រប់គ្នា សភាពមាំសង្ហានៅតែបង្ហាញនៅលើផ្ទៃមុខរបស់គេ មិនបាត់ទៅណាកែវភ្នែកកំណាច ត្រូវបានលាក់បង្កប់នៅក្រោមវ៉ែនតាខ្មៅការពារកំដៅថ្ងៃតម្លៃថ្លៃមួយ រាងកាយត្រូវបានគ្រងដោយឈុតធ្វើប្រភេទគ្រ័រហ្សេរដែលមានតម្លៃកប់ពពក។
វីល បោះជំហានរឹងមាំចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួន ស្របពេលរាងកាយសង្ហាដាក់ខ្លួនអង្គុយលើកៅអីយក្សរបស់តុធ្វើការ ដៃក៏ចាប់ឯកសារមកកាន់ ព្រមទាំងសួរកូនចៅដែលមកឈរក្បែរខ្លួនដូចទម្លាប់ដោយសំឡេងស្មើ
“ថ្ងៃនេះមានប្រជុំម៉ោងប៉ុន្មាន”
“ម៉ោង៩ ទាន”ម៉េតទីន បើកសៀវភៅណូតក្នុងដៃព្រមទាំងរាយការណ៍ព័ត៌មាន
“អឹម”
“ចឹងខ្ញុំសុំខ្លួន ហើយទាន”ថាហើយកំលោះសង្ហា ក៏ចាកចេញពីបន្ទប់ ដោយដឹងតួនាទីរបស់ខ្លួនយ៉ាងច្បាស់។

បន្ទាប់ពីការចាកចេញរបស់កូនចៅ វីលក៏ធ្វើការរបស់ខ្លួនតាមទម្លាប់ តែសុខៗសំឡេងទូរស័ព្ទរបស់គេក៏រោទ៍ឡើង
ទឺត ទឺត
វីលបែរការចាប់អារម្មណ៍ទៅទូរស័ព្ទ ហើយពេលឃើញថាជាលេខរបស់អ្នកណា ស្នាមញញឹមរបស់គេក៏ផុសឡើង
“អាឡូ    អូនសម្លាញ់   ដឹងថាបងនឹកមែនទេទើបតេមកទាំងព្រឹកបែបនេះ”វីល និយាយសម្ដីផ្អែម ស្របពេលបែរខ្លួនក្រោកឈរទៅឈរមុខជញ្ជាំងកញ្ចក់ ដោយភ្នែកសម្លឹងទៅទេសភាពរបស់ទីក្រុង ទាំងត្រចៀកកំពុងតែស្ដាប់ការឆ្លើយតបរបស់អ្នកម្ខាងទៀត។ បញ្ជាក់បានថាចុងខ្សែម្ខាងទៀត អាចធ្វើឲ្យគេភ្លេចការងារបានភ្លាមៗបាត់ទៅហើយ។
(ចាស តែដែលតេទៅនេះអូនក៏នឹកបងដូចគ្នា) ដាស៊ីតបដោយសំឡេងផ្អែម នាំយកស្នាមញញឹមមានសេចក្តីសុខពីអ្នកស្ដាប់ដូចជាវីល
“ហ៊ឹសៗ មកដាក់ស្នេហ៍បងទាំងព្រឹកហើយណា៎ តែបើបានឮពាក្យនេះពីអូនរាល់ព្រឹក បងច្បាស់ជាមានកម្លាំងចិត្តធ្វើការខ្លាំងជាងនេះជាមិនខាន”គេតែងតែមានអារម្មណ៍ថាក្ដីសុខ កើតឡើងឲ្យតែពេលបាននិយាយជាមួយនាងក្រមុំ
(បានហើយ  បងមិនបាច់មកនិយាយផ្អែមទេ  អឺម...អូនមានរឿងចង់និយាយ)
“មានប្រសាសន៍មកចុះអ្នកនាងសង្សារ” នាមដែរឮធ្វើឲ្យអ្នកស្ដាប់ញញឹមអៀន តែក៏រហ័សសម្រួលទឹកមុខវិញនិងនិយាយគោលបំណងចេញទៅ
(អឺ ល្ងាចនេះអូនចង់បបួលបងទៅញ៉ាំបាយ នៅផ្ទះរបស់អូន បងទំនេរដែរទេ)  
“សម្រាប់អូនបងទំនេរជានិច្ច គ្មានពាក្យថាទេ” មាត់និយាយទាំងស្នាមញញឹមស្របពេលដៃរឹងមាំក៏បន្ថូរក្រវ៉ាត់.ករបស់ខ្លួនបន្តិច
(អឺម! អ៊ីចឹងល្អណាស់)
“បាទ!”
(...)
“....”
បន្ទាប់ពីនោះពួកគេទាំងពីរក៏ស្ងាត់រៀងខ្លួន មិនមែនថាមិនចង់និយាយ តែដូចជារកអ្វីនិយាយមិនបាន។ ថ្វីតែពួកគេទាក់ទងគ្នាមកជាងមួយឆ្នាំហើយ តែនាងស្ទើតែមិនដែរតេមករកគេមុនទេ ទាក់តែមានការ ស្របពេលគេព្យាយាមរឹតបន្តឹងចំណងមួយនេះរហូតមក។ គ្រប់យ៉ាងមិនមែនថានាងមិនស្រលាញ់គេនោះទេ តែក៏ព្រោះតែនាងមិនដឹងថាត្រូវនិយាយបែបណា ហើយមិនដឹងថាត្រូវតេមកគេព្រោះហេតុផលអ្វី ម្យ៉ាងក៏ខ្លាចថាខ្លួនអាចរំខានការងាររបស់គេ។ តែទោះជានាងមិនសូវយកចិត្តទុកដាក់ជាមួយគេក៏ដោយ ក៏អ្នកកំលោះនៅតែយកចិត្តយកថ្លើមនាង ខ្វល់ខ្វាយព្រួយបារម្ភពីនាងមិនឈប់ ទាំងនេះហើយជាទង្វើដែលគេធ្វើឲ្យនាងកាន់តែរអៀសចិត្ត ព្រោះតែមិនយូរទៀតទេ នាងក៏មិនអាចនៅជាមួយគេបានយូរទៀតដែរ តែគ្រប់យ៉ាងពេលនាងប្រឹងថយ អ្នកកំលោះក៏កាន់តែដើរចូលមករកនាងមិនឈប់  ដែលធ្វើឲ្យនាងកាន់តែពិបាកធ្វើចិត្ត ក្នុងការលែងដៃរបស់គេលើសដើម តែគ្រប់យ៉ាងក៏គ្មានជម្រើស ព្រោះចុងក្រោយនាងក៏ត្រូវចាកចេញដដែល។
(អឹម ចឹងអូនលែងរំខានបងទៀតហើយ ប៉ុណ្ណឹងចុះណា)
“មើលទៅអូនដូចមិនសូវសប្បាយចិត្ត?”
“គ្មានទេ អូនបិតហើយ”
ទីតៗៗ
វីលមិនទាន់តបអ្វីផង ខ្សែទូរស័ព្ទក៏ត្រូវបានបិតបាត់ទៅហើយ ទើបអ្នកកំលោះបានត្រឹមតែនិយាយដាក់ទូរស័ព្ទតែម្នាក់ឯង
“នេះយ៉ាងម៉េចនឹង ដូចប្រញាប់ប្រញាល់ម្ល៉េះ”វីល ឈរមើលទូរស័ព្ទដោយការងឿងឆ្ងល់ ហើយមិនយូរកែវភ្នែករឹងមាំ ក៏ងាកសម្លឹងទិដ្ឋភាពនៅខាងក្រៅអគារបន្តិច គំនិតជាច្រើនក៏រត់ចូលមកក្នុង ខួរក្បាលរបស់គេមិនឈប់ ពេលនេះខួរក្បាលរបស់គេកំពុងតែប្រកាប់ប្រចាក់គ្នា ព្រោះតែមិនយល់ពីឬកពាប្រួលប្រែរបស់អ្នកម្ខាងទៀត គេមិនដឹងថារយៈពេលកន្លងមក គេបានធ្វើអ្វីឲ្យនាងទាស់ចិត្តនោះទេ ដឹងត្រឹមតែថាគេព្យាយាមធ្វើគ្រប់យ៉ាងតាមចិត្តនាងទាំងអស់ តែកាយវិការរបស់នាងហាក់សោះអង្គើយដាក់គេជារឿយៗ គិតចុះគិតឡើងគំនិតអវិជ្ជមាន អ្វីម្យ៉ាងក៏ផុសឡើងនៅក្នុងខួរក្បាលគេ។
“ដេស៊ី ប្រែប្រួលបែបនេះ ឬក៏មកពីស្រីម្នាក់នោះ”គ្រាន់តែគិតឃើញថាស្រីម្នាក់នោះអាចមានចំណែកមកផ្លុំត្រចៀក ដាស៊ី ដៃរឹងមាំក៏ចាប់ក្ដាប់ទូរស័ព្ទ សេចក្តីស្អប់ខ្ពើមក៏ឆួលឡើងពេញទ្រូងម្តងទៀត។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now