ភាគទី១៥

435 10 0
                                    

(អារម្មណ៍លួចស្រលាញ់)


រាងក្រាស់ដើរចេញមកពីក្នុងបន្ទប់ ដោយមានត្រឹមកន្សែងពោះគោមួយជាប់នឹងចង្កេះប៉ុណ្ណោះ រាងកាយល្វែងលើត្រូវបានបង្អួត ឲ្យឃើញសាច់ដុំហាប់ណែន ដែរមើលទៅកាន់តែសង្ហាលើសដើម ពេលមានតំណក់ទឹកតោងទាមតាមរាងកាយមាំសង្ហា ដៃរឹងជ្រោងសក់ដែលសើមរបស់ខ្លួនទៅក្រោយ ដែលកាយវិការរបស់គេមើលទៅកាន់តែទាក់ទាញ រាងខ្ពស់សង្ហាដើរមករកគ្រែគេង ដែលមានរាងកាយតូចគេងត្រង់នោះ។
កែវភ្នែកមុតស្រួចសម្លឹងមើលនាងក្រមុំដែរពេលនេះគេងលក់មិនព្រមភ្ញាក់ មិនមែនរាងតូចគេងទ្រម៉ក់នោះទេ តែមកពីអស់កម្លាំងដោយសារគេតែប៉ុណ្ណោះទេ អាចមកពីយប់មិញគេធ្ងន់ដៃដាក់នាងក្រមុំពេកក៏ថាបាន ទើបថ្មើនេះហើយរាងតូច នៅមិនទាន់ក្រោកមកទៀត។
វីល សម្លឹងមើលរាងតូចព្រមទាំងញញឹមចេញមក គេមិនដឹងថាពេលនេះអារម្មណ៍របស់គេ យ៉ាងណាឲ្យប្រាកដនោះទេ តែដឹងត្រឹមថាពេលនេះគេមានក្ដីសុខខ្លាំងណាស់ ពេលបាននៅក្បែរនាងក្រមុំ វីល សម្លឹងមើលនាងបានមួយសន្ទុះ មុននឹងដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីរៀបចំខ្លួនទៅធ្វើការក្នុងព្រឹកថ្ងៃថ្មី។
យៀកហ្វី រើបម្រាស់តិចៗនៅលើពូក កែវភ្នែកតូចបើកឡើងសម្លឹងមើលទៅពិដានពណ៌.សនៃបន្ទប់ រាងកាយតូចក្រោកអង្គុយ ទាំងអារម្មណ៍ខ្សោះកម្លាំង នាងក្រមុំសម្លឹងមើលខ្លួនប្រាណរបស់ខ្លួន ដែរពេលនេះគ្មានអ្វីបិទបាំង ផ្ទៃមុខស្រទន់ក៏ញញឹមចេញមក ទាំងទឹកមុខក្រហមជាប់ព្រោះអៀន រូបភាពផ្អែមល្ហែមកាលពីយប់មិញជាមួយអ្នកកំលោះ ក៏ផុសមកក្នុងខួរក្បាលរបស់នាង។ យៀកហ្វី ញញឹមបិទមាត់មិនជិត រយៈពេលពីរសប្ដាហ៍ហើយ ដែរនាងបានចេញពីមន្ទីរពេទ្យ ហើយរយៈពេលកន្លងមកនេះ អ្នកកំលោះក៏មើលថែនាងបានល្អទៀតផង ហើយសូម្បីតែយប់មិញគេមិនត្រឹមតែថ្នាក់ថ្នមនាងថែមទាំងផ្អែមល្ហែមដាក់នាងទៀតផង។
យៀកហ្វី អង្គុយគិតព្រមទាំងញញឹមអឹមអៀន តែម្នាក់ឯង ហើយនាងក្រមុំក៏កាន់តែខ្មាស ពេលដឹងថាអ្នកកំលោះកំពុងតែឈរផ្អែកខ្លួននឹងទ្វារសម្លឹងមើលមកខ្លួន ដៃតូចទាញភួយមកបិទបាំង រាងកាយរបស់ខ្លួនចេញពីខ្សែភ្នែកកំណាច ដែរកំពុងតែសម្លឹងមើលមក រាងកាយតូចខិតថយក្រោកស្របពេលរាងខ្ពស់សង្ហារបស់ វីល ដើរមករកខ្លួននៅលើគ្រែ។
អ្នកកំលោះអង្គុយក្បែររាងស្ដើង ព្រមទាំងសម្លឹងមើលតាមរាងកាយតូច ដោយការពិចារណា មុននឹងញោចញញឹមបន្តិច ពេលបានឃើញស្នាមក្រហមនៅលើដងខ្លួនរបស់នាងក្រមុំដែលកើតចេញពីស្នាដៃរបស់ខ្លួន ក្រសែភ្នែកដែលអ្នកកំលោះសម្លឹងមើលមកធ្វើឲ្យនាងក្រមុំ កាន់តែខ្មាសអៀនលើសដើម យៀកហ្វី បានត្រឹមតែឱនមុខចុះមិនហ៊ានប្រសព្វភ្នែកជាមួយអ្នកចំពោះមុខ។
“ម៉េចក៏ប្រញាប់ភ្ញាក់ម្ល៉េះ យប់មិញទម្រាំបានគេង ក៏ទាបភ្លឺទៅហើយ មិនអស់កម្លាំងទេឬ”ដៃរឹងមាំលូកមកស្ទាបថ្ងាសរាងតូចចំពោះមុខ ដើម្បីវាស់កម្ដៅ ព្រោះទឹកមុខរបស់នាងក្រមុំពេលនេះ ស្លេកស្លាំងខុសពីធម្មតាអាចមកពីអស់កម្លាំងដោយសារគេយប់មិញក៏ថាបាន អ្នកកំលោះបង្ហាញការព្រួយបារម្ភចំៗចំពោះនាងក្រមុំ ធ្វើឲ្យរាងស្ដើងបានត្រឹមតែអង្គុយស្ងៀម ឱនមុខចុះមិនបាំងភាពអៀនខ្មាសរបស់ខ្លួន។
“អឺ អាយ”យៀកហ្វី ត្រូវស្រែកឡើងដោយការភា្ញក់ផ្អើល ពេលត្រូវអ្នកម្ខាងទៀត ទាញចូលទៅរករាងកាយរបស់គេទាំងតក់ក្រហល់ ដៃរឹងមាំឱបរឹងរាងកាយតូចណែនដៃ ព្រមទាំងឆ្លៀតឆ្មក់ថើបអ្នកចំពោះមុខ បានយ៉ាងគួរឲ្យក្នាញ់ទៀតផង។
“សួរម៉េចមិនឆ្លើយ”
“លោកឱបខ្ញុំណែនបែបនេះ ខ្ញុំពិបាកនិយាយណាស់”ដៃរឹងមាំដែលឱបរឹតរាងតូចមុននេះ ក៏រសាយរង្វង់ដៃរបស់ខ្លួនមកវិញ អ្នកកំលោះទាញរាងស្ដើងឲ្យងាកមកសម្លឹងមុខរបស់ខ្លួន មុននឹងដៃរឹងមាំវាសសក់ដែលធ្លាក់បាំងមុខនាងក្រមុំថ្នមៗ កែវភ្នែកកំណាចក៏ពិនិត្យមើលផ្ទៃមុខស្រទន់ កាន់តែច្បាស់ជាងមុន។
តាំងពីរៀបការជាមួយគ្នា មកដល់ពេលនេះ ជិតពីរខែជាងមកហើយទើបតែថ្ងៃនេះឯង ដែលគេបានត្រួតពិនត្យ ផ្ទៃមុខស្រទន់របស់នាងក្រមុំបានច្បាស់ ទឹកមុខស្រស់ស្រទន់ទាក់ទាញខ្សែភ្នែកមនុស្សគ្រប់គ្នា ឲ្យសម្លឹងមើលដកចិត្តមិនរួច។ វីល សម្លឹងមើលមុខស្រទន់ ព្រមទាំងឱនមកថើបថ្ពាល់ក្រអូមយ៉ាងទាន់ហន់ធ្វើឲ្យ យៀកហ្វី បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ដៃតូចប្រឹងរុញដើមទ្រូងរបស់អ្នកជំពោះមុខ ពេលដឹងថាគេមិនគិតបញ្ឈប់ត្រឹមតែការថើប។
“លោ...លោក មិនទៅធ្វើការទេឬ”រាងកាយក្រាស់ ព្រមដកថយតាមការរុញច្រានរបស់នាងក្រមុំ តែកែវភ្នែកនៅតែតាមសម្លឹងមើលរាងតូចមិនដាក់ភ្នែកដដែល ដៃរឹងមាំក៏នៅតែឱបរឹតចង្កេះតូច ព្រមទាំងទាញឲ្យមកកាន់តែកៀករាងកាយរបស់ខ្លួនលើសដើម។
“ទៅ តែមិនមែនពេលនេះ”វីល តបដោយបង្ហាញអាការៈស្រែកឃ្លានឲ្យនាងក្រមុំបានឃើញកាន់តែច្បាស់ ទឹកមុខរបស់គេពេលនេះពោរពេញទៅដោយភាពស្រែកឃ្លាន ហើយប្រាកដណាស់ថានាងក្រមុំនេះឯង ជាចំណីរបស់គេ ហើយតោកំណាចដូចជាគេ ក៏ត្រូវតែបានស៊ីចំណីនៅចំពោះមុខ ទាល់តែឆ្អែតទើបគេបានស្កប់ស្កល់ចិត្ត។
“ហេតុអី មិនមែនពេលនេះ”យៀកហ្វី ដឹងដល់ចំហាយគ្រោះថ្នាក់ដែលកំពុងតែសាយភាយមកដល់ រាងកាយតូចប្រឹងថយគេចមកក្រោយ តែគ្រប់យ៉ាងមិនបានដូចការគិតរបស់ខ្លួន ព្រោះត្រូវអ្នកកំលោះស្ទាក់ផ្លូវបានមុន។
វីល ឱបរឹតរាងកាយតូចកាន់តែណែនលើសដើម ពេលដឹងថារាងតូចនៅក្នុងដៃប្រឹងរត់ផ្លូវរត់គេចពីខ្លួន អ្នកកំលោះសម្លឹងមើលរាងកាយតូចដែរកំពុងតែញ័រខ្លួនក្នុងរង្វង់ដៃរបស់គេ ស្នាមញញឹមនៃល្បិចកលក៏លេចចេញមក ធ្វើឲ្យនាងក្រមុំកាន់តែដឹង ពីជោគវាសនារបស់ខ្លួនកាន់តែច្បាស់ ប្រាកដហើយនាងម៉េចនឹងអាចយកឈ្នះគេបានទៅ គ្រប់ពេលដែលប្រឈមមុខជាមួយនឹងអ្នកកំលោះ មិនថារាងកាយឬក៏បេះដូងរបស់នាង តែងតែចាញ់ក្នុងដៃរបស់អ្នកកំលោះជានិច្ច មិនមែននាងមិនអាចឈ្នះគេ តែនាងមិនអាចយកឈ្នះបេះដូងខ្លួនឯងទៅវិញទេ។
“រួចរាល់ធុរៈជាមួយនាងពេលណា ចាំទៅក៏មិនយឺតពេលដែរ”វីល និយាយព្រមទាំងឱន មកថើបរាងតូចសារជាថ្មី ដោយក្ដីស្រែកឃ្លានព្រោះពេលនេះគេមិនអាច ទប់អារម្មណ៍របស់ខ្លួនឯងបាននោះទេ ពេលបាននៅកៀកប្រាណរបស់នាងក្រមុំ ធ្វើឲ្យកម្ដៅក្នុងខ្លួនគេកាន់តែឡើងមិនឈប់ ហើយប្រាកដណាស់ជានាងក្រមុំនេះឯង ដែលជាអ្នកពន្លត់កម្ដៅមួយនេះ ឲ្យគេបាន។
“មិន...មិនបានទេ បែបនេះលោក អាចនឹងយឺតម៉ោងបានណា”ដៃតូចប្រឹងរុញច្រានរាងកាយក្រាស់ម្ដងទៀត នាងមិនដឹងថាបន្តិចនាងអាចយកឈ្នះអ្នកកំលោះបានឬក៏អត់នោះទេ តែពេលនេះនាងនឹងប្រឹង ឲ្យអស់ពីសមត្ថភាព ត្រូវតែយកឈ្នះអ្នកកំលោះឲ្យបាន ព្រោះបើមិនចឹងទេនាងច្បាស់ជាមិនអាចក្រោកទៅណាបានទេ។
វីល មិនតបតអ្វីដោយ គិតតែពីឱនមកថើប រាងកាយតូចសព្វសាច់ ព្រមទាំងខាំស្មានាងក្រមុំ ឲ្យចេញជាស្នាមថ្មី ទាំងស្នាមចាស់មិនទាន់បាត់ស្នាម នាងក្រមុំនៅតែរុញច្រានផ្ទៃមុខមាំសង្ហារបស់អ្នកកំលោះ ចេញពីរាងកាយរបស់ខ្លួន តែក៏មិនអាចយកឈ្នះអ្នកកំលោះបានទាល់តែសោះ ព្រោះអ្នកម្ខាងទៀតមានកម្លាំងខ្លាំងជាងនាងរាប់រយដង។
“លោក វីល បានហើយយឺតម៉ោងមែនទែនហើយ”
“យឺតបន្តិចក៏មិនអីដែរ”
“មិនបានទេលោកជាប្រធានក្រុមហ៊ុនណា”
“ព្រោះបែបនេះហើយ ទើបគ្មានអ្នកណាហ៊ានថាអីឲ្យខ្ញុំ”វីល តបនាងក្រមុំបានយ៉ាងពេញ តែផ្ទៃមុខមាំក៏នៅតែមិនព្រមដកចេញ ពីរាងកាយតូចដដែល។
“បែបនេះហើយ ទើបលោកត្រូវធ្វើជាគំរូដល់បុគ្គលិកគ្រប់គ្នា”យៀកហ្វី នៅតែមិនព្រមឈប់បញ្ចុះបញ្ចូលអ្នកកំលោះ ហើយពេលនេះក៏បានសម្រេចពេលកំលោះសង្ហា ព្រមដកមុខចេញពីរាងកាយតូច វីល សម្លឹងមើលមុខតូចដែលពេលនេះមានស្នាមញញឹមតិចពេលបញ្ឈប់សកម្មភាពរបស់គេបាន។
អ្នកកំលោះមើលរាងតូចចំពោះ មុខមុននឹងញោចញញឹមចេញមក គេដឹងថានាងមិនចង់ឲ្យគេធ្វើបែបនេះ តែមានឬដែលគេព្រមបញ្ឈប់ងាយៗនោះដែលគេព្រមឈប់ ព្រោះចង់ឲ្យនាងសប្បាយចិត្តតែបន្តិចប៉ុណ្ណោះ។ វីល មើលរាងតូចមុននឹងញញឹមមានល្បិច ហើយក៏ប្ដូរសាច់រឿងនិយាយ ហើយក៏ប្រាកដណាស់ថានាងក្រមុំក៏មិនអាចគេចពីគេផុតដូចគ្នា។
“អូខេ ខ្ញុំមិនធ្វើអីនាងទៀតទេ នាងទៅងូតទឹកទៅ”វីល ប្រាប់នាងក្រមុំដោយបង្ហាញស្នាមញញឹមជាប់ផ្ទៃមុខជានិច្ច ដែលធ្វើឲ្យអ្នកមើលត្រូវព្រឺសម្បុរឡើងមក ព្រោះទឹកមុខរបស់អ្នចំពោះមុខ ធ្វើឲ្យនាងដឹងថាគ្រប់យ៉ាងមិនបញ្ចប់ត្រឹមនេះនោះទេ។
“ចាស”ទោះជានៅសង្ស័យតែ យៀកហ្វី ក៏ប្រញាប់ឆ្លើយតបដៃតូចទាញភួយចេញពីរាងកាយរបស់ខ្លួន តែក៏ត្រូវបញ្ឈប់សកម្មភាពភ្លាមៗ ពេលដឹងថាលើខ្លួនប្រាណរបស់នាងគ្មានអ្វីបិទបាំង កែវភ្នែកតូចងើយសម្លឹងមើលមកគេហើយក៏ឃើញជ័យជម្នះលើមុខរបស់អ្នកកំលោះកាន់តែច្បាស់។
វីល  លើកចិញ្ចើមដាក់នាងក្រមុំ  ព្រមទាំងលួចសើចនៅក្នុងចិត្ត  គេក៏
ចង់ដឹងដែរថានាងក្រមុំ ហ៊ានដើរទៅបន្ទប់ទាំងគ្មានសម្លៀកបំពាក់ ចំពោះមុខគេឬក៏អត់ វីល មិនបាននិយាយអ្វីក្រៅពីអង្គុយឱបដៃ សម្លឹងមើលផ្ទៃមុខតូចដែលពេលនេះក្រហមព្រោះខ្មាសអៀនគេ។
“ហេតុអីមិនទៅ”អ្នកកំលោះធ្វើពុតជាសួរ ដូចគ្មានរឿងអ្វីកើតឡើងទាំងដែលគេដឹងច្បាស់ជាអ្នកណាៗទាំងអស់
យៀកហ្វី គិតតែពីឱនមុខចុះ ទឹកមុខក៏ចាប់ផ្ដើមស្លេកស្លាំង ព្រោះមិនដឹងថាត្រូវឆ្លើយនឹងអ្នកកំលោះយ៉ាងម៉េច ទឹកមុខរបស់ក្រមុំតូចធ្វើឲ្យអ្នកកំលោះញញឹមយ៉ាងមានល្បិច មុននឹងនិយាយអ្វីដើម្បីជាលេសធ្វើបាបរាងតូច។
“ទឹកមុខស្លេកស្លាំងបែបនេះ ងូតទឹកខ្លួនឯងមិនបានទេ ចាំខ្ញុំងូតឲ្យ”
“មិនបាច់ទេ ខ្ញុំងូតខ្លួនឯងបាន អាយ”យៀកហ្វី បដិសេធមិនទាន់ផុតពីមាត់ផង ក៏ត្រូវស្រែកឡើងដោយការភ្ញាក់ផ្អើល ពេលភួយដែលបិទបាំងរាងកាយមុននេះត្រូវអ្នកកំលោះ ទាញគ្រវែងចោលដោយមិនស្រណោះ រាងកាយតូចគ្មានអ្វីបិទបាំងត្រូវដៃរឹងមាំបីផុតពីពូក រាងរៅស្រឡៅស្រឡូនធ្វើឲ្យអ្នកកំលោះមិនអាចដកភ្នែកចេញទៅណាបាន។
វីល លេបទឹកមាត់ចូលបំពង់.កទាំងលំបាក រាងកាយរបស់នាងធ្វើឲ្យកម្ដៅក្នុងខ្លួនរបស់គេ ចាប់ផ្ដើមកើនឡើងជាលំដាប់ អ្នកកំលោះបីរាងតូចសម្ដៅទៅបន្ទប់យ៉ាងលឿន ព្រោះគេមិនអាចទប់អារម្មណ៍ ដែលមានចំពោះនាងក្រមុំបាននោះទេ គេត្រូវការបញ្ចេញវាក្នុងរាងកាយរបស់នាងក្រមុំឲ្យបានក្នុងពេលនេះ។
រាងតូចរើបម្រាស់ក្នុងដៃអ្នកកំលោះមិនឈប់ ហើយនាងក៏ដឹងដែរថាពេលនេះក្ដីសង្ឃឹមគ្រប់យ៉ាងរបស់នាង ត្រូវរលាយសូន្យដូចគ្នា ព្រោះនាងបានចាញ់កលល្បិចរបស់អ្នកកំលោះទៀតហើយ។
“លោក វីល ដាក់ខ្ញុំចុះទៅលោកងូតទឹករួចហើយមិនចឹង”
“ហ៊ឹសៗ  ងូតហើយងូតម្ដងទៀតក៏មិនអីដែរ តែខ្ញុំបារម្ភខ្លាចនាងរអិល
ដួលក្នុងបន្ទប់ទឹកទៅវិញទេ”វីល សើចពេញចិត្តនៅក្នុងបំពង់.ក អ្នកកំលោះបីរាងតូចចូលទៅក្នុងបន្ទប់ទឹកបានសម្រេច ហើយក៏ប្រញាប់ចាត់ការរឿង ដែរនៅរាំងស្ទះរបស់ខ្លួនឲ្យរួចរាល់ ដោយនាងក្រមុំក៏មិនបានហាមអ្វីតទៅទៀត មិនមែនទេមកពីនាង មិនអាចហាមគេបានទៅវិញទេ ទើបបានតែបណ្ដោយខ្លួនបណ្ដោយចិត្តទៅតាមអ្នកកំលោះតែប៉ុណ្ណោះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now