ភាគទី១៦

400 10 0
                                    

(អារម្មណ៍ឆេវឆាវមួយពេល)


ពេលវេលាដើរលឿនខុសពីធម្មតា ពេលនេះក៏កន្លងផុតមួយអាទិត្យទៀតទៅហើយ អាចមកពីជាពេលវេលាដែលនាងមានក្ដីសុខ ទើបគ្រប់យ៉ាងហាក់កន្លងទៅយ៉ាងឆាប់រហ័សបែបនេះ យៀកហ្វី អង្គុយសម្លឹងមើលទៅខាងក្រៅជញ្ចាំងកញ្ចក់នៃបន្ទប់គេង។ ផ្ទៃមុខតូចក៏លម្អជាប់ដោយស្នាមញញឹមព្រោះថាពេលនេះនាងពិតជាមានក្ដីសុខខ្លាំងណាស់ ជាក្ដីសុខដែលនាងតែងតែស្រម៉ៃចង់បាន បើសិនជាអាចនាងក៏ចង់បញ្ឈប់ពេលវេលាត្រឹមនេះ ចង់ឃាត់រាល់វិនាទីកុំឲ្យដើរទៅមុខ ចង់ឲ្យពេលមានក្ដីសុខបញ្ឈប់ត្រឹមនេះ នាងដឹងថាគ្រប់យ៉ាងច្បាស់ជាមិនអាចទៅរួច តែនាងក៏សង្ឃឹមថាក្ដីសុខមួយនេះនឹងមិនប្រួលប្រែជារាងរហូត។
រាងតូចក្រោកឈរពេញកម្ពស់ នាងក្រមុំដកដង្ហើមធំបណ្ដេញរាល់ភាពតានតឹងចេញមកខាងក្រៅ មុននឹងញញឹមលើកទឹកចិត្តខ្លួនឯង ផ្ទៃមុខតូចដែលនៅមានភាពស្លេកស្លាំង ព្រោះអស់កម្លាំងនឹងសុខភាពដែរទន់់ខ្សោយរបស់ខ្លួន។ យៀកហ្វី ឈរនៅមុខកញ្ចក់ព្រមទាំងញញឹមឡើងមកយ៉ាងជាក់ជះទោះបីជាមានរឿងកង្វល់ក្នុងចិត្តក៏ដោយ នាងក្រមុំរៀបចំខ្លួនយ៉ាងមានរបៀបឲ្យមើលទៅដូចជាខ្លួនមានក្ដីសុខខ្លាំងណាស់អ៊ីចឹង។ រាងស្ដើងដើរចេញពីក្នុងភូមិគ្រឹះទាំងប្រញាប់ប្រញាល់ ដូចខ្លាចយឺតយ៉ាវនឹងការងារអ្វីមួយអ៊ីចឹង ត្រូវហើយព្រោះវេលាជាពេលល្អគ្មានស្ទះចរាចរណ៍ ដូច្នេះនាងអាចងាយស្រួលក្នុងការធ្វើដំណើរទៅសួរសុខទុក្ខមិត្តសម្លាញ់ ដោយមិនចំាបាច់ចំណាយពេលវេលាយូរ។ ព្រោះខានទៅសួរសុខទុក្ខជិតមួយខែទៅហើយ ទើបថ្ងៃនេះរាងតូចចង់ទៅលេងអ្នកម្ខាងទៀតឲ្យបាត់នឹក ស្របពេលរាងតូចចាកចេញទៅក៏មានរាងកាយរបស់អ្នកណាម្នាក់ក៏តាមពីក្រោយនាងដូចគ្នា ព្រោះចង់ដឹងថានាងក្រមុំទៅណាបានជាធ្វើខ្លួនប្រញាប់ប្រញាល់បែបនេះ។
យៀកហ្វី ដើរចូលមន្ទីរលំដាប់កណ្ដាលក្រុងជដោយទឹកមុខញញឹមក្នុងដៃក៏មានកាន់របស់ញ៉ាំជដែលមិត្តសម្លាញ់ចូលចិត្ត រាងកាយតូចដើរទាំងញញឹមទៅកាន់បន្ទប់សម្រាកលំដាប់វីអាយភីជដែលមានរាងកាយូចរបស់មិត្តគេងទីនោះ។ ដៃតូចបើកទ្វារបន្ទប់ចូលជព្រមទាំងញញឹមស្រទន់ជដាក់រាងកាយស្គមស្គាំងដែរគេងនៅលើគ្រែ ហើយពេលនេះអ្នកម្ខាងទៀតជក៏កំពុងតែងាកមកញញឹមដាក់នាងវិញដូចគ្នា។ នាងក្រមុំដើរចូលខាងក្នុងដោយញញឹមស្រស់ ដាក់អ្នកកំលោះដែរអង្គុយក្បែរអ្នកជម្ងឺ ដៃតូចរបស់ដែលខ្លួនទិញមកផ្ញើមិត្តសម្លាញ់នៅតុក្បែរគ្រែ រាងស្ដើងដើរមករកអ្នកគេងលើគ្រែ ព្រមទាំងចូលទៅឱបណែនដៃដោយក្ដីនឹករលឹក។
“នឹកឯងខ្លាំងណាស់”យៀកហ្វី ឱនទៅឱបរាងកាយតូចស្ដើងដោយសារជម្ងឺណែនដៃ ពេលបានឃើញផ្ទៃមុខស្លេកស្លាំងរបស់អ្នកចំពោះមុខកាន់តែច្បាស់ធ្វើឲ្យ យៀកហ្វី ញញឹមចេញមកលែងសមតទៅទៀត ដៃតូចក៏លើកមកអង្អែលផ្ទៃមុខស្ដើងថ្នមៗ មុននឹងឱនថើបផ្ទៃមុខតូចដោយក្ដីអាណិតស្រលាញ់។
“ខ្ញុំក៏នឹកឯងដូចគ្នា”សំឡេងស្អកខ្សោះបន្លឺឡើងស្រាលៗ ព្រមទាំងញញឹមខ្សោះតបវិញ ទោះបីជាខ្លួនកំពុងតែពិបាកទ្រាំយ៉ាង ក៏នាងក្រមុំនៅតែញញឹមស្រស់ដាក់ យៀកហ្វី ព្រោះមិនចង់ឲ្យនាងក្រមុំពិបាកចិត្តច្រើនជាងនេះ ព្រោះនាងដឹងថាមិត្តរបស់នាងម្នាក់នេះជគឺពូកែគិតច្រើនខុសរឿង ហើយបើបានឃើញនាងក្នុងសភាពសោកសៅទៀត ច្បាស់ណាស់អ្នកម្ខាងទៀតពិតជាធ្វើអ្វីមិនចេញក្រៅពីយំនោះទេ។
ក្រមុំទាំងពីរញញឹមស្រទន់ដាក់គ្នា ព្រមទាំងសម្លឹងមើលមុខគ្នាមិនដាក់ភ្នែករៀងៗខ្លួន ដោយមិនចាប់អារម្មណ៍នឹងអ្នកណានៅជុំវិញខ្លួនទាំងអស់ រាងកាយតូចដាក់ខ្លួនអង្គុយក្បែរអ្នកជម្ងឺ ព្រមទាំងចាប់ដៃអ្នកម្ខាងទៀតជាប់ហាក់ដូចខ្លាចថាបែកអ្នកម្ខាងទៀតឆាប់ៗនេះអ៊ីចឹង។
“ខានជួបតែប៉ុន្មានថ្ងៃសោះ ហេតុអីឯងស្គមដល់ថ្នាក់នេះ”ហើយនៅទីបំផុតទឹកភ្នែកដែរប្រឹងទប់ ក៏ស្រក់ចុះមកដោយខានមិនបាន ធ្វើឲ្យអ្នកជម្ងឺសើចគ្រវីក្បាលតិចៗ ហួសចិត្តនឹងភាពទន់ជ្រាយរបស់មិត្តសម្លាញ់ ដៃតូចក៏លើកមកជូតទឹកភ្នែកឲ្យ អ្នកមកសួរសុខទុក្ខខ្លួ នដោយផ្ទៃមុខនៅតែមានស្នាមញញឹមជាប់ជានិច្ច។
“ឯងក៏ស្គមច្រើនដែរ ខ្ញុំបានឮដំណឹងមិនល្អពីឯង ចូលរួមសោកស្ដាយផងណា”ដេស៊ី មិនហ៊ាននិយាយចំៗ ទាក់ទងនឹងរឿងកូនរបស់នាងក្រមុំ តែនាងក៏សោកស្ដាយ ចំពោះនាងក្រមុំពិតមែន ព្រោះមិននឹកស្មានថាមិត្តសម្លាញ់របស់ខ្លួនជួបរឿងអកុសលបែបនេះ សំណាងហើយដែលអ្នកម្ខាងទៀត អាចរឹងមាំទទួលយករឿងនេះបាន បើជាអ្នកផ្សេងដែលទន់ខ្សោយ ច្បាស់ណាស់ថាគ្មានអ្នកណាធ្វើចិត្តបាននោះទេ កូនគឺជាអាយុជីវិតរបស់អ្នកម្ដាយគ្រប់រូប ហើយសុខៗស្រាប់តែត្រូវបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ គ្មានអ្នកណាអាចទទួលយកបាននោះទេ តែមិត្តម្នាក់នេះរបស់នាងអាចទទួលយកបាននូវរាល់ឧបសគ្គ រាល់បញ្ហាចំពោះមុខជានិច្ច ដែលធ្វើឲ្យនាងអត់សរសើរមិនបាន។
“អរគុណ ខ្ញុំមិនអីទេ”
“រឹងមាំឡើងណា ខ្ញុំជឿថាមិនយូរទេ គ្រប់យ៉ាងនឹងប្រសើរជាងនេះ”ដេស៊ី ញញឹមស្រទន់ដើម្បីលើកទឹកចិត្តដល់មិត្តសម្លាញ់របស់ខ្លួន ដែលពេលនេះទឹកមុខពោរពេញទៅដោយភាពស្រពាប់ស្រពោន។
តែហើយស្នាមញញឹម ដែលលម្អជាប់ផ្ទៃមុខស្លេកស្លាំង ក៏ត្រូវបានរលុប ពេលបានឃើញអ្នកណាម្នាក់កំពុងតែឈរសម្លឹងមើលមកខ្លួន នាងក្រមុំទៅជាគាំងស្ងៀមមួយខណៈ ដែលធ្វើឲ្យអ្នកម្ខាងទៀត ងឿងឆ្ងល់នឹងទឹកមុខរបស់មិត្តសម្លាញ់។
“មានអីឬ”យៀកហ្វី ប្រញាប់ជូតទឹកភ្នែករបស់ខ្លួនចេញពីថ្ពាល់ ព្រមទាំងងាកមើល តាមក្រសែភ្នែករបស់មិត្តសម្លាញ់ ដែលកំពុងតែសម្លឹងមើល ហើយនាងក៏ត្រូវភ្ញាក់ផ្អើលម្នាក់ទៀត ពេលបានឃើញអ្នកឈរនៅមាត់ទ្វារខាងក្រៅបន្ទប់។
យៀកហ្វី ចាប់ផ្ដើមធ្វើអ្វីមិនត្រូវ សម្ដីដែលចង់និយាយទាំងប៉ុន្មានក៏ត្រូវគាំងជាប់នឹងបំពង់.ក នាងក្រមុំក្រោកឈរពេញកម្ពស់ ព្រមទាំងសម្លឹងមុខអ្នកម្ខាងទៀតដែលកំពុងតែសម្លឹងមើលមកដោយក្រសែភ្នែកហេងហាង។
“អ៊ំ រីហ្សា”
មេការចំណាស់និយាយអ្វីមិនចេញ គិតតែពីសម្លឹងមើលមុខក្រមុំទាំងពីរឆ្លាស់គ្នា ក្នុងខួរក្បាលក៏មានសំនួរជាច្រើនចង់សួរពួកនាង មនុស្សចំណាស់ដើរមករកគ្រែគេងរបស់អ្នកជម្ងឺ ទឹកភ្នែកក៏ស្រក់ចុះមកដោយក្ដីអាណិត ព្រោះមិននឹកស្មានថាមនុស្សស្រី ដែលស្រស់ស្អាតម្នាក់ ពេលនេះបែរជាគេងនៅលើគ្រែដោយសភាពស្លេកស្លាំងស្គមស្គាំងបែបនេះទៅវិញ។
“ពុទ្ធោ អ្នកនាង ដេស៊ី នេះមានរឿងអីកើតឡើងចំពោះអ្នកនាង ហេតុអីក៏មានសភាពបែបនេះ”ដៃជ្រីវជ្រួញលូកមកអង្អែល ផ្ទៃមុខស្លេកស្លាំងដោយក្ដីអាណិត។
ក្នុងបន្ទប់ទាំងមូល ធ្លាក់ទៅក្នុងសភាពស្ងប់ស្ងាត់ភ្លាមៗ គ្មានអ្នកណាម្នាក់និយាយអ្វីទាំងអស់ ព្រោះមិននឹកស្មានថាគ្រប់យ៉ាង ត្រូវបែកការណ៍បែបនេះ យៀកហ្វី នៅស្ងៀមឱនមុខចុះមិនដឹងនិយាយអ្វី ចំណែកអ្នកជម្ងឺក៏បានតែងាកមុខចេញ ព្រមទាំងហូរទឹកភ្នែកចុះមកដោយភាពឈឺណែនក្នុងបេះដូង រាងកាយចំណាស់ងាកមើលឆ្វេងស្ដាំ ដោយការងឿងឆ្ងល់ ព្រោះគ្មានអ្នកណាម្នាក់និយាយអ្វីសោះ ហាក់ដូចមានរឿងអ្វីលាក់បាំង ដែលមិនអាចនិយាយអ្វីបាន។
“ហេតុអី គ្មានអ្នកណានិយាយអ្វីចឹង”
“ហ៊ឹកៗ ខ្ញុំនឹងប្រាប់គ្រប់យ៉ាងដល់អ៊ំ តែអ៊ំត្រូវសន្យាថាកុំប្រាប់រឿងនេះដល់ វីល អីណា”ដេស៊ី ប្រាប់បែបអង្វរ.កដាក់មនុស្សចំណាស់ទាំងទឹកភ្នែក ហើយផ្ទៃមុខស្លេកស្លាំង ក៏ញញឹមចេញមកពេលអ្នកចំពោះមុខ ងក់ក្បាលយល់ព្រមនឹងសំណើររបស់ខ្លួន។
អ្នកជម្ងឺរៀបរាប់រឿងគ្រប់យ៉ាង ឲ្យមនុស្សចំណាស់ស្ដាប់យ៉ាងក្បោះក្បាយ គ្រប់គ្នានៅក្នុងបន្ទប់បានត្រឹមស្រក់ទឹកភ្នែក ព្រោះអាណិតនាងក្រមុំ មនុស្សចំណាស់ស្ដាប់គ្រប់យ៉ាងចប់ ក្នុងចិត្តក៏សឹងតែប្រេះបែក ជំនួសក្រមុំទាំងពីរ រាងកាយចំណាស់ងាកមករក យៀកហ្វី ដែរឈរនៅក្បែរនោះ។ មុននឹងទាញរាងតូចមកឱប ហាក់ចង់សុំទោសដល់រឿងគ្រប់យ៉ាង ដែលធ្លាប់យល់ច្រឡំនឹងនាងក្រមុំ ដែលរាងតូចក៏ញញឹមសប្បាយចិត្ត ព្រមទាំងឱបតបរាងកាយមេការណែនដៃវិញដូចគ្នា រូបភាពចំពោះមុខធ្វើឲ្យគ្រប់គ្នា ក្នុងបន្ទប់ញញឹមសប្បាយចិត្តចេញមក។
“ហ៊ឹក ឲ្យអ៊ំសុំទោសផង ដែរយលល់ច្រឡំលើអ្នកនាងកន្លងមក”មេការចំណាស់ អង្អែលដៃតូចរបស់ យៀកហ្វី ព្រមទាំងធ្វើមុខដោយការដឹងខុសចេញមក ធ្វើឲ្យគ្រប់គ្នានៅក្នុងបន្ទប់ត្រូវគ្រវីក្បាល អស់សំណើចនឹងឫកពារបស់មនុស្សចាស់ពូកែគិតច្រើន។
“ហ៊ឹសៗ ខ្ញុំមិនដែលខឹងអ៊ំទេ បើខ្ញុំជាអ៊ំខ្ញុំក៏ធ្វើដូចជាអ៊ំដែរ”យៀកហ្វី និយាយ ព្រមទាំងឱនមកឱបមនុស្សចំណាស់ម្ដងទៀត ដើម្បីបញ្ជាក់ពីសម្ដីរបស់ខ្លួន ដែលធ្វើឲ្យមេការចំណាស់មានអារម្មណ៍ធូរស្រាលជាងមុន។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now