ភាគទី២៤

407 8 0
                                    

(គ្រប់យ៉ាងឲ្យតែនាងមានក្ដីសុខ)


រាងក្រាស់របស់អ្នកណាម្នាក់ កំពុងតែអង្គុយធ្វើការនៅក្នុងបន្ទប់ធ្វើការយ៉ាងធំទូលាយដូចទម្លាប់ មិនមែនទេអាចថាគេកំពុងតែអង្គុយគិតច្រើនជាង ទោះជាដៃកំពុងតែកាន់ប៊ិច ហាក់កំពុងតែធ្វើការក៏ពិតមែនតែ ផ្ទៃមុខមាំសង្ហាបែរជាមានទឹកមុខតានតឹង បូករួមទាំងចិញ្ចើមក្រាស់ដែលជ្រួញចូលគ្នាមិនរសាយ។
ត្រូវហើយពេលនេះគេកំពុងតែគិតពីនាងក្រមុំ គិតថាធ្វើយ៉ាងណាអាចឲ្យរាងតូចសប្បាយ គេត្រូវមានវិធានការណ៍បែបណាទើបអាចចងចិត្តនាងក្រមុំបាន ទោះជាដឹងថានាងស្រលាញ់គេក៏ពិតមែន តែគេខ្លាចថ្ងៃណាមួយនាងនឹងចាកចេញពីគេ បើបែបនោះមែនគេម៉េចនឹងអាចរស់នៅដោយគ្មាននាងបានទៅ។
វីល ទម្លាក់ប៊ិចនៅក្នុងដៃចុះ ស្របពេលទម្លាក់ខ្លួនផ្អែកនឹងកៅអី ដោយអារម្មណ៍តានតឹង ដែលខ្លួនមិនធ្លាប់ជួបគេមិនដែរគិតទេថាមានរឿងដែលស្មុគស្មាញ ដល់ថ្នាក់គេគិតមិនចេញបែបនេះបាន ដៃរឹងមាំលើមកឈ្លីក្បាលខ្លួនឯងជាលើកដំបូងព្រោះគិតអ្វីមិនចេញ អ្នកកំលោះសញ្ចឹងគិតជាច្រើនលើកច្រើនសារតែក៏មិនអាចគិតអ្វីចេញ ហើយចុងក្រោយទើបអាចនឹងឃើញវិធីម្យ៉ាង មុខមាំសង្ហាញញឹមបន្តិចមុននឹងទាញទូរស័ព្ទតេទៅអ្នកណាម្នាក់។
(អាឡូ វាស្អីឯងតេមករំខានយើងទាំងព្រឹកបែបនេះ) សំឡេងអ្នកចុងខ្សែស្ដាប់ទៅហាក់ដូចជាធុញថប់ខ្លាំង តែក៏មិនបានធ្វើឲ្យអ្នករំខានដូចជា វីល ខ្លាចសូម្បីតែបន្តិចព្រោះដឹងពីចរឹករបស់មិត្តសម្លាញ់រួចហើយ។
“តេទៅសួរសុខទុក្ខ បាត់យូរស្មានតែឯង បាត់ពីផែនដីទៅហើយ”វីល មិនត្រឹមតែមិនក្រែងចិត្តអ្នកម្ខាងទៀតទេ ថែមទាំងនិយាយឌឺដងអ្នកម្ខាងទៀតមិនឈប់។
(អាចង្រៃ)
“ទៅដើរលេងយ៉ាងម៉េចដែរ សប្បាយទេ”
(អត់ទេ! ធុញថប់ច្រើនជាងសប្បាយ)
ត្រឹមបានឮសម្ដីអ្នកចុងខ្សែ ក៏អាចឲ្យគេដឹងបានហើយថា អ្នកម្ខាងទៀតកំពុងតែមានអារម្មណ៍បែបណា ត្រូវហើយគឺអារម្មណ៍មិនខុសពីគេពេលនេះនោះអី ធុញថប់ ស្មុគស្មាញហើយក៏គិតអ្វីមិនចេញដូចគ្នា ពួកគេពេលនេះកំពុងតែមានអារម្មណ៍មិនខុសពីគ្នាប៉ុន្មាននោះទេ។ អារម្មណ៍ស្នេហាកំពុងតែវាយលុកបេះដូង អារម្មណ៍ដែលមិនព្រមទទួលស្គាល់បេះដូងខ្លួនឯង វាវេទនាបែបនេះ តែយ៉ាងណាគេក៏មិនបានធ្ងន់ធ្ងរដូចជាអ្នកម្ខាងទៀតដែរ ដឹងថាស្រលាញ់ហើយនៅតែមិនព្រមបោះបង់ចោលគំនុំ សុខចិត្តឲ្យនៅជាប់ជំពាក់នឹងខ្លួនប្រាណបែបនេះឯង បើថ្ងៃណាមួយបាត់បង់គ្រប់យ៉ាងច្បាស់ជាស្ដាយក្រោយមិនខាន។
(ហើយឯងតេ មកយើងមានការស្អី) ព្រោះឃើញអ្នកម្ខាងទៀតមិននិយាយអ្វីទើប ហ្វ្រេងកូ សួរនាំដោយការធុញទ្រាន់ អារម្មណ៍របស់គេពេលនេះធុញដល់កំពូលហើយ គេចង់នៅស្ងាត់ៗម្នាក់ឯងក្រែងអាចគិតអ្វីចេញមកខ្លះ តែតាមមើលទៅដូចជាគ្មានប្រយោជន៍នោះទេ ព្រោះគេអង្គុយគិតឡើងអត់បាយអត់ទឹកហើយក៏នៅតែគ្មានបានអ្វីទាល់តែសោះ។
“ល្ងាចនេះឯងទំនេរទេ យើងចង់បបួលឯងមកបាយល្ងាចនៅផ្ទះយើង”វីល និយាយសាច់ការប្រាប់អ្នកចុងខ្សែតែនេះមិនមែនជាតម្រូវការពិតប្រាកដរបស់គេនោះទេ។
(ប្លែក)
“ប្លែកក្បាលឯងស្អី ខានជួបយូរ ទើបយើងចង់ណាត់ឯងនិយាយគ្នាលេងតែប៉ុណ្ណោះ”
(ច្បាស់ហើយ)
“អឺ ម៉ោឬក៏អត់”
(អូខេ) មិនគិតអ្វីច្រើនទៀត ហ្វ្រេងកូ ក៏ទទួលសំណើររបស់មិត្តសម្លាញ់តែគេក៏ដឹងច្បាស់ក្នុងចិត្តទៅហើយ ថាអ្នកម្ខាងទៀតច្បាស់ជាមានគំនិតអ្វីផ្សេងជាមិនខាន
“កុំភ្លេចនាំក្មួយយើងមកផង”ពេលដឹងថាអ្នកម្ខាងទៀត យល់ព្រមតាមសំណើរបស់ខ្លួន អ្នកកំលោះក៏និយាយពីអ្វី ដែលជាតម្រូវការពិតរបស់ខ្លួនឯង ដែលធ្វើឲ្យអ្នកចុងខ្សែសើចឡើងមកព្រោះយល់ន័យ។
(ហ៊ឹសៗ ថាហើយថាឯងមិនមែន ចង់និយាយជាមួយយើងណាស់ណានោះទេ ចង់ផ្គាប់ចិត្តប្រពន្ធច្រើនជាង) ហ្វ្រេងកូ និយាយបង្អាប់មិត្តសម្លាញ់ ព្រោះដឹងពីបំណងរបស់អ្នកម្ខាងទៀតច្បាស់ ត្រូវហើយព្រោះប្រពន្ធរបស់គេចូលចិត្តក្មេងថែមទាំងស្រលាញ់កូនរបស់ មិត្តសម្លាញ់គេខ្លាំងទៀតផង ទើបអ្នកកំលោះចង់ឲ្យនាងបាននៅក្បែរក្មេងតូច ក្រែងលោអាចកាត់បន្ថយភាពស្មុគស្មាញនៅក្នុងចិត្តបានខ្លះ ហើយនេះក៏ជាវិធីអាចឲ្យគេយកចិត្តនាងក្រមុំបានមួយចំណែកទៀតដូចគ្នា។
“មិនមែនទេ កុំចេះតែស្មានផ្ដេសផ្ដាស”ទោះជាការពិតដូចដែរមិត្តសម្លាញ់និយាយ តែអ្នកកំលោះនៅតែបដិសេធការពិត ព្រោះមិនទាន់ចង់បាក់មុខចំពោះអ្នកម្ខាងទៀត មែនហើយអ្នកណាមិនល្បីបុរសសង្ហា គ្មានបេះដូង ដូចជាពួកគេ បើពេលមកប្រាប់ថាចុះទន់ ព្រោះប្រពន្ធច្បាស់ជាខ្មាសគេស្លាប់ហើយ តែរឿងនេះពេលនេះលែងសំខាន់ហើយ អ្វីដែរសំខាន់គឺខ្លាចអាចង្រៃមិត្តនេះវាបង្អាប់ទៅវិញទេ។
(អូខេ មិនមែនក៏មិនមែន  យើងដាក់ចុះហើយប្រញាប់បង្ហើយការងារ ន្អាលបានទៅមើលថែកូន ហ៊ឹសៗ) មុននឹងបិទទូរស័ព្ទអ្នកកំលោះក៏មិនភ្លេចនិយាយឌឺដងមិត្តសម្លាញ់ ព្រោះដឹងថាអ្នកម្ខាងទៀតក៏ស្រលាញ់ក្មេងខ្លាំងណាស់ដែរ ថែមទាំងពេលនេះក៏មានកូនដូចគ្នា គ្រាន់តែប្រពន្ធមិនទាន់គ្រប់ខែតែប៉ុណ្ណោះ ទើបគ្មានកូនឲ្យបីដូចជាគេ គិតដល់កូនពេលណាក៏អាចឲ្យទុក្ខកង្វល់របស់គេរសាយបាត់គ្មានសល់អ្វីទាំងអស់។
“អាចង្រៃ”ក្រោយពីដាក់ទូរស័ព្ទ ជាមួយមិត្តសម្លាញ់រួចរាល់ អ្នកកំលោះក៏សម្ងំធ្វើការងាររបស់ខ្លួន ដែលជាការងារចុងក្រោយដែលគេត្រូវបង្ហើយនៅក្នុងថ្ងៃនេះដូចគ្នា វីល ចំណាយពេលនៅតែក្នុងបន្ទប់ការងារ មិនព្រមចេញទៅណារហូតរួចរាល់ការងារទើបត្រលប់ទៅផ្ទះវិញតែម្ដង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now