ភាគទី២៣

417 8 0
                                    

(ក្ដីស្រលាញ់ដែលនាងត្រូវការពីគេមិនមែនអ្នកដទៃ)


“នាងមានកូនមែនទេ ឡាងអឺ”ភាពស្ងប់ស្ងាត់ពីអ្នកកំលោះទីបំផុតក៏ត្រូវបានទម្លាយចេញមកព្រោះមិនអាចទ្រាំបានតទៅទៀត ហើយគេក៏ត្រូវដឹងឲ្យបានថានាងពិតជាមានកូនរបស់គេឬក៏អត់ តែទោះជានាងក្រមុំមិននិយាយគេក៏អាចដឹងបានដែរថានាងមានកូនរបស់គេ គ្រាន់តែគេចង់ដឹងឲ្យច្បាស់ពីមាត់របស់នាងក្រមុំតែប៉ុណ្ណោះ រាងខ្ពស់សង្ហាក្រោកឈរពេញកម្ពស់របស់ខ្លួនព្រមទាំងបោះជំហ៊ានមករកនាងក្រមុំ ដែលកំពុងតែឈរញ័រខ្លួនព្រោះខ្លាចនឹងឫកពាបស់គេនាពេលនេះ ដើរមិនប៉ុន្មានជំហ៊ានអ្នកកំលោះក៏មកឈប់នៅពីមុខរាងតូច ព្រមជាមួយកញ្ចប់ថ្នាំដែលគេលើកមកបង្ហាញនៅចំពោះមុខរបស់នាង។
ឡាងអឺ ភ្លឹកនិយាយមិនចេញ ដៃតូចដែលលើកមកខ្ទប់ដើមទ្រូងខ្លួនមុននេះក៏ប្ដូរជាទាញរបស់ពីក្នុងដៃគេវិញម្ដង នាងក្រមុំសម្លឹងមើលរបស់នៅក្នុងដៃមុននឹងសម្លឹងមើលមុខរបស់គេ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមក។ នាងមិនដឹងថាគួរបកស្រាយបែបណាប្រាប់គេនោះទេ តែបើគេដឹងរឿងនេះទៅហើយនាងនឹងប្រាប់ការពិតគ្រប់យ៉ាងដល់គេ ហើយមិនខ្វល់លទ្ធផលចេញមកបែបណានោះទេ នាងនឹងទទួលយកគ្រប់យ៉ាង សូម្បីបាននៅក្បែរកូនរបស់នាងតែប៉ុណ្ណោះ ឡាងអឺ គិតតែម្នាក់ឯងស្របពេលដៃតូច ក៏លើកមកអង្អែលពោះរាបស្មើររបស់ខ្លួនដូចគ្នា។
“ហ៊ឹក..”
“និយាយទៅ ឡាងអឺ”យានជឺ គំហកឲ្យនាងក្រមុំខ្លាំងៗ ធ្វើឲ្យ
រាងតូចយមកាន់តែខ្លាំងកែវភ្នែកតូចក៏សម្លឹងមើលមកគេមិនដាក់ភ្នែក
“ហ៊ឹក ខ្ញ...ខ្ញុំក៏ចង់ប្រាប់រឿងនេះដល់លោកដែរ តែ ហ៊ឹក តែខ្ញុំគិតថាលោកមិនត្រូវការក្មេកម្នាក់នេះ ហ៊ឹក ទើបខ្ញុំលាក់បាំងរឿងនេះនឹងលោកតែ...អ្ហឹម”សម្ដីទាំងប៉ុន្មានរបស់នាងក្រមុំ ត្រូវស្ងាត់បាត់ទៅវិញដោយស្មាដៃរបស់អ្នកកំលោះ។
“អ្ហឹម”យានជឺ    ថ្ងួចថ្ងូរយ៉ាងពេញចិត្តនៅដើម.ករបស់ខ្លួន   គេមិនដឹងថាគួរនិយាយអ្វីឬធ្វើបែបណានោះទេ ពេលបានឮនាងក្រមុំនិយាយបែបនេះ តែគេមិនចង់ឮនាងនិយាយថាគេមិនត្រូវការកូននោះទេ គេត្រូវការកូនត្រូវការខ្លាំងបំផុតត្រូវការដោយមិនអាចខ្វះអ្នកណាម្នាក់បាននោះទេ។
ដៃរឹងមាំឱបរឹតរាងតូចណែនដៃ បបូរមាត់ក្រាស់ក៏ថើបជញ្ជក់បបូរមាត់តូចរបស់នាងក្រមុំមិនព្រមដកចេញដោយងាយៗ ដៃតូចរបស់ ឡាងអឺ ឱបរឹតរាងក្រាស់វិញដូចគ្នា ទឹកភ្នែកដែលស្រក់មុននេះក៏ទៅជាស្ងួត ដោយគ្មានមូលហេតុ ពួកគេបន្តថើបគ្នាអស់ជាច្រើននាទី រហូតដល់នាងក្រមុំដង្ហក់ខ្យល់ទើបអ្នកកំលោះព្រមបញ្ឈប់ទង្វើរបស់ខ្លួន។ យានជឺ ឈរមើលរាងតូចកំពុងតែដកដង្ហើមដង្ហក់ក្នុងរង្វង់ដៃរបស់ខ្លួនដោយការពេញចិត្ត ដៃរឹងមាំលើកមកអង្អែលផ្ទៃមុខតូចដោយក្ដីស្រលាញ់ ស្នាមញញឹមរបស់អ្នកកំលោះក៏ផុសនៅចំពោះមុខនាងក្រមុំជាលើកដំបូង បន្ទាប់ពីសម្លឹងរាងតូចអស់ចិត្តរួចអ្នកកំលោះក៏ទាញរាងស្ដើងឲ្យមកនោះក្នុងរង្វង់ដៃរបស់ខ្លួនវិញ។
“ថ្ងៃក្រោយហាមនិយាយ ថាខ្ញុំមិនត្រូវការកូនទៀត”យានជឺ ឱនមកខ្សឹបតិចៗក្បែរត្រចៀកនាងក្រមុំ ព្រមទាំងឱនមកថើបសក់ក្រអូបរបស់នាងក្រមុំដោយអារម្មណ៍យ៉ាង មានក្ដីសុខបំផុត ក្នុងជីវិតរបស់គេនាពេលនេះ ប្រាកដហើយពេលនេះគេមានក្ដីសុខខ្លាំងណាស់ ពេលមានរាងតូចព្រមទាំងកូនរបស់គេមកនៅជាមួយបែបនេះ។
“អ្នកប្រុស”
“ស៊ូច ពេលនេះខ្ញុំមិនទាន់ ចង់ស្ដាប់អ្វីទាំងអស់”បបូរមាត់ក្រាស់និយាយហាមនាងក្រមុំមុនទៅហើយ ទាំងមិនទាន់បានស្ដាប់អ្វីដែលនាងចង់និយាយសូម្បីតែបន្តិច។
“តែខ្ញុំរងា”ព្រោះមិនអាចទ្រាំនឹងភាពរងាបាន នាងក្រមុំក៏ចាំបាច់ត្រូវនិយាយចេញមកទាំងខុសបញ្ជារបស់គេ បើទោះជាពេលនេះនាងមានរង្វង់ដៃអ្នកកំលោះឱបរឹតឲ្យបាត់រងាហើយក៏ដោយ តែរង្វង់ដៃអ្នកកំលោះធ្វើឲ្យបេះដូងរបសស់នាងកក់ក្ដៅទៅវិញទេ ចំណែករាងកាយរបស់នាងបើបន្តបែបនេះទៀតអាចនឹងឈឺក៏ថាបាន។
យានជឺ ឱនមើលរាងតូចនៅក្នុងដៃ ដែលពេលនេះមានអាការៈញ័រតិចព្រោះរងា គេភ្លេចទៅថានងាទើបតែងូតទឹករួច ថែមទាំងមិនទាន់បានស្លៀកពាក់អ្វីទៀត មានត្រឹមកន្សែងមួយរុំជាប់ខ្លួនប្រាណ បែបនេះបើមិនរងាទើបចម្លែក។
“ហ៊ឹសៗ ខ្ញុំភ្លេចឲ្យឈឹង តែបន្តិចទៀតនឹងលែងរងាហើយ”កំលោះសង្ហាឱនមកខ្សឹប សំឡេងសិចស៊ីក្បែរត្រចៀកតូច ធ្វើឲ្យម្ចាស់រាងកាយចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនឹងសម្ដីរបស់គេ នាងក្រមុំរើបម្រាស់ថយគេច តែក៏យឺតជាងមនុស្សមានល្បិចទៅហើយ ព្រោះពេលនេះគេឱបនាងជាប់ក្នុងរង្វង់ដែមិនឲ្យទៅណាបានទាំងអស់។
ដៃរឹងមាំលើកបីនាងក្រមុំឲ្យផុតពីដីភ្លាមៗ ជើងរឹងមាំបោះជំហ៊ានយ៉ាងលឿនសម្ដៅទៅគ្រែតូចរបស់នាងក្រមុំ ព្រមទាំងដាក់នាងថ្នមៗ នៅលគ្រែតូចដោយខ្លួនក៏តាមមកទ្រោបពី លើរាងស្ដើងយ៉ាងប្រញាប់ប្រញាល់ យានជឺ រៀបនឹងឱនមកថើប គល់.កសខ្ចីរបស់នាងក្រមុំទៅហើយ តែក៏ត្រូវដៃតូចលើកមករុញច្រានផ្ទៃមុខសង្ហាចេញ។
“ខ្ញុំខ្លាចប៉ះពាល់ ដល់កូន”នាងក្រមុំប្រាប់ អ្នកនៅលើរាងកាយរបស់ខ្លួន ព្រមទាំងប្រឹងងើបឡើងដើម្បីនិយាយជាមួយអ្នកកំលោះ តែក៏ត្រូវដៃរឹងមាំរុញច្រានរាងស្ដើងឲ្យគេងនៅលើពូកវិញ ព្រមទាំងឃុំឃាំងមិនឲ្យនាងបានក្រោកទៅណារួច។
“ទុកចិត្តលើខ្ញុំចុះ”
“តែ..”ម្រាមដៃស្រឡូនរបស់អ្នកកំលោះ លើកមកដាក់ពីលើបបូរមាត់នាងក្រមុំមិនឲ្យនិយាយអ្វីបន្តទៀត ពេលនេះគ្មានអ្វីដែលអាចបញ្ឈប់គេបាននោះទេព្រោះរាងកាយរបស់គេកំពុងតែត្រូវការនាងខ្លាំងណាស់។
“ខ្ញុំត្រូវការនាង”និយាយចប់អ្នកកំលោះ ក៏ឱនមកថើបបបូរមាត់តូច បិទសំឡេងតវ៉ារបស់នាងក្រមុំមិនឲ្យនិយាយអ្វីបានទៀត ដៃតូចដែលលើករុញច្រានរាងកាយរបស់គេមុននេះ ក៏ប្ដូរមកជាឱបរឹតរាងកាយរបស់អ្នកកំលោះណែនដៃ នាងដឹងថាខ្លួនមិនអាចជំទាស់អ្វីនឹងអ្នកកំលោះបាននោះទេ ទើបបានត្រឹមតែបណ្ដោយកាយបណ្ដោយ ទៅតាមការថើបលួងលោមរបស់មនុស្សដែលស្ទាត់ជំនាញនឹងរឿងនេះ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now