EP02-រាងដូចអ្នកជក់ថ្នាំ

4.2K 386 7
                                    

13កន្លែងហើយនៅមិនទាន់បានការអ្វីមួយ ដោយហេតុថាគេក៏ជាមនុស្សរើសកាងាររើសប្រាក់ខែដែរ ប្រាក់ខែល្មមៗ ការងារល្មមៗអីគេមិនធ្វើទេ ។

« ក្រុមហ៊ុនដែលយើងប្រាថ្នាចង់ចូលធ្វើការជាយូរ ពេលនេះគេរើសបុគ្គលិកហើយ » ថេយ៉ុងញញឹមឡើង ងើយសម្លឹងអាគារដល់លាតសន្ធឹងខ្ពស់ គេមើលសឹងតែជ្រុះក្បាលចេញពីក.ទៅហើយ ។

« ឈប់សម្លឹងទៅ មក ទៅផ្សារ » ជីមីនក៏អង្រួនដៃថេយ៉ុង មិនដឹងជាសម្លឹងអីសម្លឹងម្លេះ!! ថេយ៉ុងក្រោយឮមិត្តសម្លាញ់ខ្លួនហៅបែបនេញ គេក៏លែងផ្ដោតអារម្មណ៍ ប្ដូរមកសម្លឹងជីមីនវិញម្ដង

« អឹម » គេងក់ក្បាលតិចៗ ជីមីនក៏អូសដៃដើរចេញពីមុខអាគារក្រុមហ៊ុនសម្ដៅទៅឡានក្រុងដែលឈប់នៅចណតអម្បាញ់មិញនេះ តែកុំគិត ថេយ៉ុងនៅតែសម្លឹងអាគារក្រុមហ៊ុននោះដដែលរហូតដល់ឡានចេញផុតពីទីនោះ លែងឃើញអាគារក្រុមហ៊ុននោះទៀត ទើបគេព្រមងាកមកអង្គុយធម្មតាវិញ ។

  មកដល់ផ្សារទំនើបពួកគេក៏ដើរទិញរបស់របដែលគេត្រូវការរួចក៏ត្រឡប់មកហាងវិញ ។

<<      រីង រីង      >>

គ្រាន់តែទម្លាក់ខ្លួនអង្គុយមិនទាន់បានស្រួលបួលផង សម្លេងទូរស័ព្ទរបស់ថេយ៉ុងក្នុងកាបូបក៏រោទិ៍ឡើង ។ ថេយ៉ុងបើកខ្សែរ៉ូតយកវាមកមើល ស្នាមញញឹមក៏ប្រែជាមានលើផ្ទៃមុខ សឹមគេចុចទទួលយកវាមកផ្អឹបនឹងត្រចៀក ។

« ហាឡូម៉ាក់ នឹកម៉ាក់ណាស់ » ថេយ៉ុងតបហើយក៏ញញឹមកាច់ក.

<< ម៉ាក់ ក៏នឹកកូនម៉ាក់ដូចគ្នា >>

« ម៉ាក់នៅទីនោះសុខសប្បាយទេ?? »

<< ក៏សុខធម្មតា គ្រាន់តែនឹកកូនពៅម៉ាក់បន្តិចប៉ុណ្នោះ >>

« តែបន្តិចទេឬ?? តែខ្ញុំនឹកម៉ាក់ខ្លាំងណាស់ »

<< ហីយ៉ា កូនម៉ាក់មិនមែនទៅធ្វើសង្រ្គាមឯណា ចាំបាច់អីនឹកខ្លាំងនោះ តែមើលអ្នកនឹកម៉ាក់ខ្លាំងចុះ បាត់យូរមិនដែលឃើញខលមកទេ >>

« គឺខ្ញុំរវល់ សូមទោសដែលមិនបានខលទៅលេងម៉ាក់ »

<< អ្ហា...!!! ម៉ាក់និយាយលេងទេ ដឹងហើយថានឹកម៉ាក់ ហើយថេយ៍ក៏រវល់ទៀត ម៉ាក់ច្បាស់ជាយល់ហើយ >>

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now