EP16-ម៉ាក់មានសិទ្ធដេញស្រាប់ហើយ

2.7K 316 17
                                    

ជុងហ្គុកកំពុងអង្គុយពិបាកចិត្តទឹកមុខមិនល្អបង្ហាញមកយ៉ាងច្បាស់ អង្គុយតែម្នាក់ឯង អម្បាញ់មិញគេទាស់សម្ដីជាមួយនាងជាម្ដាយខ្លាំងណាស់រហូតដល់គាត់រាលដាលដល់ថេយ៉ុងថាជាមនុស្សពង្វក់កូនប្រុសគាត់ទៀតផង ។

« យើងថាឯងប្រកែកមិនឈ្នះម៉ាក់របស់ឯងទេ មុននឹងក្រោយឆាប់រៀបការទៅ ឯងមិនមែនក្មេងអាយុម្ភៃឆ្នាំទេ សាមសិបស្អែកខានស្អែកឥឡូវហើយ » ឮយ៉ុនហ្គីនិយាយធុញកាន់ជើងខាងនាងជាម្ដាយបែបនេះ ជុងហ្គុកពិតជាក្រឺតខ្នាញ់ណាស់ អោយមកជួយអោយដំណោះស្រាយ បែរជាមកជួយនិយាយអោយម៉ាក់គេទៅវិញ ។

« សូម្បីតែឯងក៏ចង់អោយយើងរៀបការជាមួយនាងដែរ » ជុងហ្គុកព្រួសខ្យល់ដង្ហើមចេញមក ។

« ចុះប្រុងអោយយើងនិយាយឃាត់ឬ បើឯងមិនដែលប្រកែកឈ្នះម៉ាក់របស់ឯងស្រាប់ផង » ទោះជាគេមិនដែលប្រកែក ប៉ុន្តែបើអោយទាយទោះជុងហ្គុកប្រកែកដាច់សរសៃក៏យ៉ាងណាក៏អាចឈ្នះគាត់ស្រាប់ហើយ ជុងហ្គុកកាន់តែឮកាន់តែស្មុគស្មាញឡើងមក ។

« ( រីងៗ ) ??? » ថេយ៍ក៏ដើរចេញពីផ្ទះបាយសម្ដៅទៅច្រកទ្វារ មុននឹងបើកវាឡើងមកក៏ឃើញថាជាអ្នកស្រីចនម្ដងទៀត កំពុងតែឈរសម្លឹងមកទឹកមុខហាក់កំពុងតែខឹងនឹងគេទៀតហើយ ។

« អ្នកស្រី »

« ឯងទៅពង្វក់ជុងអ្វីខ្លះ បានជាគេប្រកែកមិនព្រមរៀបការ???! » គាត់លើកដៃចង្អុលថេយ៍សម្ដីមក មិនដឹងជាក្មេងនេះប្រើអ្វីខ្លះទេមកពង្វក់កូនប្រុសគាត់មិនចង់រៀបការជាមួយនាងហើយថែមទៀតខឹងនឹងគាត់ទៀត ។

« ខ្ញុំទៅពង្វក់កូនអ្នកស្រី?? មិនមែនអ្នកស្រីបង្ខំគេអោយរៀបការ ទាំងចិត្តមិនចង់ទេដឹង »

« ទោះជាជុងមិនចង់ ក៏ជុងមិនដែលហ៊ានប្រកែកនឹងយើងដែរ យ៉ាងមិចបញ្ចុះបញ្ចូលគេយ៉ាងមិចខ្លះ??! »

« អ្នកស្រីដូចជាជ្រុលពេកហើយ ជួលគេអោយមកបំផ្លាញរបស់ក្នុងផ្ទះខ្ញុំមិនអស់ចិត្ត មកថាខ្ញុំពង្វក់កកូនអ្នកស្រីទៀត »

« ស្អី?? អ្នកណាជួលមកបំផ្លាញរបស់របរផ្ទះឯង យើងមិនដឹង តែក៏សមមុខហើយ មកពីឯងមានអ្នកស្អប់ច្រើនពេក »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now