EP47-នាំគេទៅមន្ទីរពេទ្យទៅ

2K 238 37
                                    

មកដល់ក្រុមហ៊ុន នាយក៏បោះជំហានយ៉ាងរហ័សទៅខាងក្នុង ។

« ( ក្រាក ) » សម្លេងទ្វារក៏របើកឡើងមក នៅខាងក្នុងមានយ៉ុនហ្គី លោកជូននិងសន្តិសុខមើលការខុសត្រូវយ៉ាងតឹងរឹងបំផុត ។ នាយសង្ហារសម្បុរស.ក៏ហ៊ុច IPad ទៅអោយជុងហ្គុក ។

« ហេតុអីលោកពូចាំបាច់លួចលុយក្រុមហ៊ុន » នាយចងចិញ្ចើមទាំងមិនយល់ ធ្វើការជាមួយគ្នាយូរហើយ គាត់ក៏ស្គាល់គ្នាជាមួយប៉ាម៉ាក់គ្នាដែរ មើលទៅជាមនុស្សគួរអោយទុក្ខចិត្តប៉ុន្តែពេលនេះគាត់បែរជាបញ្ជារគេអោយលួចលុយក្នុងក្រុមហ៊ុនទៅវិញ ។

« ហេតុអី?? មិនដោយសារតែម៉ាក់និងប្រពន្ធលោកចនទេឬ?? » ជុងហ្គុកក៏ចងចិញ្ចើមឡើងមក រឿងការងារហេតុអីទៅទាក់ទងម៉ាក់និងប្រពន្ធគេទៅវិញ?? ។

« ពួកគេបំផ្លាញគ្រួសារខ្ញុំ មើលចុះបំណុលជុំទិស » គាត់ធ្វើនេះក៏ព្រោះដើម្បីសងសឹកអោយគ្រួសារ សងសឹកអោយនាងក្រមុំហើយម្យ៉ាងទៀតដោយសារចង់យកលុយទាំងនោះមកដោះបំណុលផង ។

« លោកពូទេដែលបំផ្លាញគ្រួសារខ្លួនឯងនោះ ជាមនុស្សដែលក្បត់និងក្រុមហ៊ុន ព័ត៌មានលេចឮដល់ណាគ្មាននរណាយកលោកពូទៅធ្វើការជាមួយទេ »

« កូនស្រីដើរហើរហុឺហារជាមួយប្រុសអ្នកមាន បណ្ដើរប្រុសដូរមុខ ចាយលុយអោយដូរក្រដាស និយាយជារួមមកកូនស្រីលោកពូទេដែលជាអ្នកបំផ្លាញលោកពូនោះ » យ៉ុនហ្គី បុរសកម្រមាត់ក.និយាយស្ដីអ្វី ក៏បញ្ចេញប្រយោគឡើងមកចំៗ.ចំណុច ធ្វើអោយលោកជូនរឹតតែខឹងសម្បារ ។

« លោកកុំមកថាអោយកូនស្រីខ្ញុំបែបនេះ »

« លោកពូចង់អោយខ្ញុំនិយាយរឿងកូនស្រីលោកពូទៀតឬអត់?? » នាយដឹងតែដំបូងកូនស្រីគាត់ចរិតយ៉ាងមិច ទម្រាំតែមកដល់កូរ៉េវិញនាងធ្វើអោយគ្រួសារបាក់មុខមិនស្ទើរទេ ប៉ុន្តែមានតែលោកជូនទេដែលខំដុសខាត់នាងមកឡើងវិញប៉ុន្តែនាងបែរជាចរិតនៅតែដដែល ។

« នេះ លោក?? គម្រាមខ្ញុំហ្ហេស?? »

« បើមិនចង់អោយខ្ញុំនិយាយលោកពូសារភាពទៅ »

« បង្ខំយើងឬ?? »

« អ្នកនៅទីនេះមិនបានបង្ខំលោកពូទេ ប៉ុន្តែលោកពូត្រូវតែទទួលកំហុសដែលលោកពូធ្វើ »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now