EP07-នាងមិនល្អ

3.1K 318 1
                                    

បន្ទាប់ពីថ្ងៃនោះមក ក្រោយពីត្រឡប់មកពីលេងកីឡាអស់នោះវិញ អារម្មណ៍របស់អ្នកស្រីចនហាក់កំពុងមានកូនចិត្តតែពេញចិត្តពេញថ្លើមកូនស្រីរបស់អ្នកជូន ចង់ផ្សំផ្គំផ្គូរផ្គងជុងហ្គុកជាមួយនាង ។

[ ពេលល្ងាច ]

នៅក្នុងភោជនីយដ្ឋានដ៏ប្រណីតនៅកណ្ដាលទីក្រុងដែលមានយ៉ុនហ្គីជាម្ចាស់ គ្រួសារទាំងសងខាងកំពុងតែជួបជុំ រាក់ទាក់ រួសរាយស្វាគមន៍គ្នាយ៉ាងកក់ក្តៅ ការជួបជុំជាលក្ខណៈមិត្តភក្តិ អ្នកស្គាល់ពីមុនដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ ម្យ៉ាងក៏ដោយសារកូនស្រីបណ្ដូលចិត្តតែម្នាក់របស់គ្រួសារជូនទើបនឹងមកពីអង់គ្លេស ហើយអ្វីដែលសំខាន់អ្នកស្រីទាំងពីរមានគម្រោងចង់អោយគ្រួសារទាំងផ្សារភ្ជាប់សាច់ឈាមគ្នាផង ។

« ជុង មិនទាន់មកដល់ទៀតឬ??? » លោតារបស់ជុងហ្គុកងាកមកសួររាងចំណាស់ ។

« ប្រហែលការងារច្រើន បន្តិចទៀតទើបមកដល់ »

« ហ្អឹម... »

[ SKIP ]

បន្តិចក្រោយមកវត្តមាននាយក៏មកដល់ គេយឺតមិនមែនដោយសារការងារទេ តែគេយឺតដោយសារជូនថេយ៉ុងហាងជីមីនទៅវិញទេ ដោយសារតែនាយតែងតែឃើញគេចាំឡានក្រុង ទើបពេលខ្លះគេតែងតែជូនថេយ៍ទៅតែម្ដង ។

« ខ្ញុំសូមទោសផង មកយឺតបន្តិចហើយ »

« អង្គុយមក »

« បាទ៎ ប៉ា » ជុងហ្គុកក៏ដកកៅអីមកអង្គុយទល់មុខនាងក្រមុំព្រោះតែមានកៅអីទំនេរមួយប៉ុណ្នោះ ។ គ្រាន់តែឃើញជុងហ្គុកមកដល់កែវភ្នែកចាប់អារម្មណ៍របស់នាងក៏ប្រតិកម្មមកភ្លែត តែជុងហ្គុកបែរជាមិនបានដឹងទៅវិញ ។

« ហីយ៉ា យើងជួបគ្នាទៀតហើយអ្នកកម្លោះ »

« បាទ៎ អ៊ុំស្រី » ជុងហ្គុកក៏ញញឹម មិនមែននាយមិនដែលជួបពួកគាត់នោះទេ ជាពិសេសអ្នកស្រីជូន ព្រោះគេតែងជួបពេលជូនម៉ាក់ដើរផ្សារទំនើប ។

« ស្ទេឡា! ជម្រាបសួរបងទៅកូន »

« ចាស៎ ជម្រាបសួរ.... »

« ខ្ញុំឈ្មោះ ជុងហ្គុក »

« ចាស៎ បងជុង៎... តើខ្ញុំអាចហៅបងបែបនេះបានទេ?? »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now