EP22-លក្ខខណ្ឌ8នាទី

2.7K 304 25
                                    

« ឈរធ្វើអី?? ជុងមកអង្គុយដែរមកកូន » លោកចនក៏ស្រដីឡើង នៅឈរធ្វើអីមិចមិនឆាប់អង្គុយមក?? នាយកម្លោះក៏ដើរមកអង្គុយតាមការបង្គាប់បញ្ជាររបស់រាងចំណាស់ ។

« តាជិតបានប្រសារហើយ គួរអោយស្រឡាញ់ណាស់ » ប្រយោគចុងក្រោយគាត់បានសរសើរជុងហ្គុកគួរអោយស្រឡាញ់ហាក់ដូចជានាយជាកូនក្មេងយ៉ាងអញ្ចឹង ។

« អរ បាទ. បាទ » ជុងហ្គុកក៏ចេះតែងក់ក្បាលឆ្លើយយល់ស្របតាមលោកតាទៅព្រោះតែម៉ាក់គេក៏នៅទីនេះដែរ ។

« ប៉ា... » អ្នកស្រីចនបង្អូសសម្លេងចង់ឃាត់ជីតារបស់នាយបន្តិច មិចនឹងអាចនោះបើប៉ាគេពេញចិត្តចង់បានក្មេងម្នាក់នោះជាចៅប្រសារនាងពិតជាតឹងទ្រូងមិនខានទេ ។

« លីនយ៉ាងមិចហ្នឹងកូន?? » គាត់ក៏លើកដៃទៅស្ទាបថ្ងាសកូនប្រសារស្រីរបស់គាត់តិចៗក្រែងលោរមានក្ដៅខ្លួន ។

« ខ្ញុំមិនចង់បានកូនប្រសារជាមនុស្សប្រុសទេ » នាងនិយាយបកស្រាយទាំងមិនពេញចិត្តចំពោះថេយ៍ យកកូនប្រសារប្រុសមកបានយ៉ាងមិច?? ការងារផ្ទះក៏មិនចេះធ្វើ មិនអាចពរពោះមានកូនស្នងត្រកូលបាននោះទេ ហើយណាមួយក្មេងម្នាក់នោះផ្គើនដាក់នាងខ្លាំងណាស់ នាងមិនចូលចិត្ត ។

« ហី?? ហេតុអីលីនមិនចង់?? ចៅថេយ៉ុងគួរអោយស្រឡាញ់សឹងអី » គាត់ក៏លាន់មាត់បន្លឺសំណួរឡើងមក ហេតុអីមិនចង់បាបកូនប្រសារប្រុស បើថេយ៉ុងមុខមាត់តូចច្រមិចភ្នែកធំៗគួរអោយស្រឡាញ់សឹងអីទៅហើយ ។

« មនុស្សប្រុសមិនចេះទន់ភ្លន់ មិនអាចពរពោះមានកូនបានទេប៉ា »

« ហៃ អារឿងមានកូននោះមិនអីទេ វាមិនសំខាន់ សម័យនេះបច្ចេកវិទ្យាទំនើបសឹងអីទៅហើយរឿងកូននោះអាចមានកូនតាមបច្ចេកទេសបានទេតើស៎ លីនកុំបារម្ភអី សំខាន់អោយតែចៅប៉ាចេះស្រឡាញ់កូនគេទៅបានហើយ » គាត់ខ្លាចថាជុងហ្គុកកម្លោះចាស់ ខ្លាចថាប្ដូរចិត្តលែងចង់បានដៃគូជីវិត ប៉ុន្តែពេលនេះគាត់ត្រេកអរហើយព្រោះអ្វីដែលគាត់គិតនោះវាខុស ។ ប្រុសឬស្រីមិនសំខាន់ចំពោះគាត់ទេសំខាន់អោយតែពួកគេទាំងពីរស្រឡាញ់យល់ចិត្តគ្នាទៅបានហើយ ។ ជុងហ្គុកកាលដែលឮលោកតានិយាយដល់រឿងមានកូនបែបនេះក្នុងចិត្តក៏រាងភ័យៗបន្តិច ព្រោះតែគេគ្រាន់តែចង់បោកប្រាស់ម៉ាក់គេមួយគ្រាសិនទេ ហើយដើម្បីអោយម៉ាក់គេជឿនាយ នាយត្រូវតែប្រាប់ប៉ា ប៉ុន្តែធំអ្វីដឹងដល់លោកតាទៀត ហើយមកនិយាយដល់កូនថែមទៀត ចុះបើថេយ៉ុងដឹង?? ច្បាស់ជាស្ដីអោយគេមិនខានទេ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now