EP52-បកបង្គារអោយអូនញុំា លឿនឡើង

2.2K 232 70
                                    

« លោកជឿជីមីនឬ?? គេនិយាយលេងប៉ុណ្ណោះ ខ្ញុំគ្មានកូនជាមួយលោកទេ មនុស្សប្រុសឯណា៎អាចមានកូនបាននោះ » ថេយ៍ខំធ្វើទឹកមុខធម្មតានិយាយជាមួយជុងហ្គុកហីៗ. ខំចាក់មនោគមន៍អោយគេជឿសម្ដីខ្លួន ។

« ពិតមែនហើយមិនអាចមានកូនបានទេ » ថេយ៍គ្រាន់តែឮជុងហ្គុកស្របតាមខ្លួនបែបនេះក្នុងចិត្តត្រេកអរយ៉ាងខ្លាំង ។

« ប៉ុន្តែខ្ញុំមានកូនជាមួយបងយ៉ុន រឿងអីថេយ៍មិនអាចមានបាន » ជីមីនក៏បែរមកប្រកែកជាមួយជុងហ្គុក ។

« តែយើងមិនចង់មាន អញ្ចឹងហើយឈប់និយាយរឿងនេះទៅ » ថេយ៍ប្រញាប់ប្រញាលនិយាយថាមិនចង់មានមិនដាច់ពីមាត់នេះក៏ដោយសារតែគេទាល់ច្រកតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជុងហ្គុកដែលបានស្ដាប់ឮវិញពិតជាខូចចិត្តមិនស្ទើរទេ បើព្រោះសូម្បីតែកូនក៏គេមិនចង់មានជាមួយខ្លួនបែបនេះនោះ ។

« អា៎...! ជុងហ្គុកមកដែរឬ?? ជុំគ្នាល្អណាស់ » យ៉ុនហ្គីដើរមកនិយាយកាត់សង្វាក់ពួកគេ គោះស្មាជុងហ្គុកតិចៗ.ហើយគេក៏ស្រាប់តែភ្លេចរឿងមិញនេះងើយមកញញឹមដាក់យ៉ុនហ្គីវិញ បន្ទាប់មកយ៉ុនហ្គីក៏មកអង្គុយក្បែរជីមីន ។

នៅកន្លែងលេងកម្សាន្តមិនសូវជាមនុស្សច្រើនដូចនៅពេលយប់នោះទេ ។ ជីមីនបានសុំអោយយ៉ុនហ្គីជូនគេមកទីនេះដោយថែមទាំងតោងទាមបានមួយគូទៀតមកដែរ ។

« យ៉ុន អូនចង់ជិះកន្រ្តកវិល » ជីមីនអង្រួនដៃយ៉ុនហ្គីសុំនាយទាំងទឹកមុខកូនឆ្មា តាមពិតគេមិនចង់ជិះអ្វីទេ ប៉ុន្តែគេចង់អោយថេយ៍ជិះវា ចង់ដឹងថាគេប្រតិកម្មយ៉ាងមិចក្រោយឃើញកន្លែងខ្ពស់បែបនេះព្រោះតែដឹងស្រាប់ហើយថេយ៍ខ្លាចខ្ពស់ណាស់ ។

« អូនជិះអាផ្សេងទៅបានទេ?? » យ៉ុនហ្គី

« បាន យក Roller coaster ចុះ »

« ...??? » យ៉ុនហ្គីមិនតបតែក៏អោនមកមើលមុខជីមីនទាំងទឹកមុខចង់ឃាត់ Roller coaster អី?? ផ្លូវរទេះភ្លើងមើលតែពោះវៀនជ្រូក អង្កាញ់ៗ.វិលវល់បែបនេះ មិនខ្លាចទេឬ??

« អញ្ចឹងអូនយក ទូកវិល ( Pirate 🏴‍☠️ ship នាវាចោរសមុទ្រ ) » យ៉ុនហ្គីក៏ងាកទៅមើលទូកធំមួយនោះទាំងមិនយល់ពីជីមីន ចង់ជិះស្អីអាបែបគ្រោះថ្នាក់បែបនេះ រកតែឧបរកណ៍ខ្ពស់ៗ. ចង់លស់ព្រលឹងទាំងម៉ែទាំងកូនក៏យ៉ាងមិច??! ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now