EP45-លោកឯងមិនត្រូវស្លាប់ទេ

2K 220 15
                                    

« កើតអីមិចក៏ធ្វើទឹកមុខបែបនេះ?? » ជីមីនក្រោយឃើញទឹកមុខមិនស្រស់របស់ថេយ៍ទម្លាក់ខ្លួនអង្គុយបែបក៏សួរឡើង ។

« គ្មានអីទេរឿងបន្តិចបន្តួច »

« រឿងបន្តិចបន្តួចជាមួយលោកចនឬ?? »

« ហ៊ើយ មិចក៏ដឹង?? » ថេយ៍បើកភ្នែកធំៗឈោងខ្លួនទៅមុខជម្រិតចម្លើយពីជីមីន គេក៏ញញឹម ។

« ញញឹមស្អី?? »

« គឺញញឹមរឿងឯងហ្នឹងហើយ »

« ថីបានញញឹម?? »

« អស់សំណើចរឿងឯងនឹងលោកចន ដោយសារឯងនឹងលោកចនមិនដែលត្រូវរូវគ្នាទេ » លោកចនមិនអីទេ ប៉ុន្តែមិត្តគេនេះណា៎ ប៉ះរលាក ប៉ះកញ្ចែតែម្ដង តែថាគេនៅមិនទាន់ឃើញរូបភាពដែលថេយ៍រករឿងជុងហ្គុកទេ ប៉ុន្តែបើបានឃើញធានាថាសើចរហូតហើយ ។

« ប្រុសម្នាក់នោះល្ងង់បំផុតហើយ »

« ហេតុអីបានថាលោកចនល្ងង់?? » គេមានចំណេះវិជ្ជាធ្វើដល់ទៅអគ្គនាយកក្រុមហ៊ុនហើយ ប៉ុន្តែថេយ៍បែរជាថាលោកចនល្ងង់ទៅវិញ មិនដឹងថាអ្នកណា៎ល្ងង់អោយប្រាកដនោះទេ ។

« យើងមិនដែលជួបអ្នកណា៎ល្ងង់ដូចជាគេទេ គ្រាន់តែយើងនិយាយថាប្រុសម្នាក់នោះសង្ហារក៏ចាប់យើងអោយទៅសារភាពប្រាប់ម្នាក់នោះថាយើងចាប់អារម្មណ៍គេម្នាក់នោះទៅវិញ »

« លោកចនធ្វើបែបនេះប្រហែលជាប្រចណ្ឌឯងហើយ »

« ឯងក៏ល្ងង់ដែរ »

« ហុី?? ហេតុអីថាយើងល្ងង់?? »

« ប្រុសម្នាក់នោះបោកទេ ឯងកុំល្ងង់ជឿពេក »

« អឹម យើងល្ងង់ លោកចនបោកក៏បោក » ដោយខ្ចិលនិយាយជាមួយថេយ៍រឿងនោះជីមីនក៏ប្រញាប់ប្រញាលស្របនឹងប្រយោគរបស់ថេយ៍ ឃើញមាឌតូចតែមួយអញ្ចឹងទេ ប៉ុន្តែបើប្រកែកវិញ តែប្រកែកមិនឈ្នះសុខចិត្តមិនញុំាបាយមួយថ្ងៃ ។

« ថេយ៍!! »

« ហ្ហាស?? »

« យើងនិងលោកមីនមានកូនហើយ »

« ហ្ហាស?? មានកូន » ថេយ៍ភ្ញាក់ផ្អើលឡើងមកក្រោយស្ដាប់សម្ដីជីមីននិយាយចេញមក មានកូនយ៉ាងមិច?? ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now