EP20-ចរិតនាងមិនមែនបែបនោះ

2.8K 323 17
                                    

ថ្ងៃថ្មីជុងហ្គុកក៏ទៅធ្វើការតាមធម្មតា រីឯថេយ៍វិញក៏ទៅមើលហាងអោយជីមីនដូចគ្នា ។

« អ្ហាយ~~~ ម៉ាក់. ម៉ាក់ហេតុអីក៏បែបនេះ?? » នាងដែលអង្គុយមើលរូបក្នុង IG ស្រែកឡើង លើកដៃបក់ហៅម៉ាក់នាងអោយមកមើលព័ត៌មាននោះដែរ ។

« យ៉ាងមិចនឹងស្ទេ?? »

« ហ្ហើយ... ខ្ញុំមិនសុខចិត្តទេម៉ាក់ »

« ស្ងប់អារម្មណ៍សិនទៅកូនស្រី »

« ម៉ាក់ត្រូវតែប្រាប់ម៉ាក់អុំរឿងនេះ ថាអាក្មេងម្នាក់នោះវាប្រហើនណាស់ម៉ាក់ »

« ( រីងៗ )  គីម ជេសុន?? » ថេយ៍ក៏ចងចិញ្ចើមឆ្ងល់ឡើងមក ព្រោះនេះគឺជាលេខប្អូនប្រុសរបស់គេ តាំងពីគេមករៀនមហាវិទ្យាល័យនៅទីនេះ ប្អូនគេមិនដែលខលមកគេនោះទេ ប៉ុន្តែថ្ងៃនេះគិតអីបានជាខលមកបែបនេះ ។

<< ហាឡូ >> គ្រាន់តែឮសម្លេងប្អូនប្រុសចូលមកក្នុងត្រចៀកថេយ៍ឯណេះមហាសែនជ្រេញ ។

« ខលមកធ្វើអី?? »

<< ឡូយហ្ហានេះ ឥឡូវមានសង្សារទៀត >>

« សង្សារអី?? គ្មានទេ »

<< ចឹងហ្ហេស?? មែនសង្សារទេ តែបងឯងពីរនាក់ឃើញក្នុងIG ពីរដងហើយ >>

« រឿងយល់ច្រឡំទេ »

<< ចឹងហ្ហេស?? ម៉ាក់អេឺយម៉ាក់ កូនម៉ាក់ឯងមានសង្សារ តែមកនិយាយកុហកខ្ញុំ~~ >>

« ហ្ហើយនែ៎ ស្ងាត់ ! ហាមប្រាប់ម៉ាក់ !! »

<< បើមិនចង់អោយប្រាប់ ឥឡូវនិយាយការពិតមកភ្លាម >> យូរៗទៅ ជម្រិតបងខ្លួនឯង ចំមែនហើយ ចាំមើលតែត្រឡប់ទៅស្រុកវិញដេញគប់ផ្អើលភូមិហើយ ។

« ការពិតយល់ច្រឡំ~~ »

<< ម៉ាក់ ! >>

« នែ៎ ខំស្រែកម្លេះ?? ប្រាប់ពិតហើយនៅមិនជឿទៀត »

<< ម៉ាក់ >>

« ហ្ហើយ ចង់បានចម្លើយស្អី ប្រាប់មក !! »

<< យកចម្លើយពិត >>

« ពិតនោះគឺយល់ច្រឡំទេ ស្ដាប់ឮឬអត់?? »

<< ខលចប់ហើយ ខ្ញុំយករឿងបងមានសង្សារប្រាប់ប៉ាទៀត >>

« ហ្ហើយ មានមែនហើយ ! »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now