EP68-មានពាក្យពេជន៍អីចុងក្រោយចង់យាយមួយជីយ៉ុងអត់??

1.6K 203 34
                                    

« ហ្អឹម.. » សម្លេងក្រហឹមដើមក.បើកត្របកភ្នែកសន្សឹមៗ.របស់នាយ បន្ទាប់ពីការគេងអស់រយៈពេលយ៉ាងយូរ ។

កាយតូចកំពុងតែគេងក្បែរគេដោយប្រអប់ដៃតូចៗ.សកមកអោបចង្កេះជាប់ ។ ដៃមាំក្រាស់ចាប់ប្រអប់ដៃតូចៗ.វែងស្រួចដូចបន្លាក្រូចរបស់ថេយ៍ចេញសន្សឹមៗ.រួចហើយក៏ក្រោកចេញពីលើគ្រែ ។

៚ S K I P ៚

ជុងហ្គុកនាំរាងកាយមាំទាំរបស់នាយដើរចុះមកខាងក្រោមតាមកាំជណ្ដើរ ។ កែវភ្នែកពណ៌ខ្មៅក្រឹបសម្លឹងទៅកន្លែងសាឡុងបន្ទប់ទទួលភ្ញៀវរកមើលកូនស្រីតូចតែមួយរបស់ខ្លួនព្រោះតែនាយបើកទ្វារបន្ទប់មិនឃើញនាងនៅខាងក្នុងនោះ នោះទេ ។

« ហឹកៗ. ប៉ាៗ.ជួយផង បងប្រុសធ្វើខ្មោចបន្លាចជីយ៉ុង » គ្រាន់តែជំហ៊ានជើងរាងក្រាស់ដែលជាប៉ាចុះមកដល់ភ្លាម កុមារីតូចក៏ស្ទុះស្ទារត់មកអោបជើងទូលពិតប៉ាៗ.របស់នាងមួយរំពេច អាងតែគេខ្លាចខ្មោច មកធ្វើខ្មោចបន្លាចគេ ។

« មិនអីទេ បងលេងជាមួយទេតើស៎ » ជុងហ្គុកបន្ទាបជង្គង់លួងលោមកូនស្រីដោយពាក្យសម្ដី ចំណែកឯកម្លោះតូចក៏ដោះក្រណាត់សរនោះចេញពីខ្លួន ហ៊ើយខំលងឡើងហត់ ប៉ុន្តែមានអីសប្បាយដែរតើស៎ ។

« លេងអីចឹងប៉ាៗ. ជីយ៉ុងចង់យំហៃ » នាងតូចពេបមាត់ដាក់ជុងហ្គុកមិនយល់ស្របអ្វីដែលលោកប៉ានិយាយអម្បាញ់មិញនេះ លើកដៃខ្លីៗ.ទៅចង្អុលសេហុន ។

« ថ្ងៃក្រោយមិនត្រូវបន្លាចប្អូនទៀតទេ ប្រយ័ត្នតែប្អូនខឹងណា៎ »

« បាទ៎ »

« ប៉ាៗ. » នាងតូចលើកដៃគោះស្មាជុងហ្គុកតិចៗ. នាយក៏ងាកមកមើលកូនស្រី ។

« ប៉ាៗ. ភ្ញាក់ពីគេងហៃ មានកម្លាំងវិញហើយហ្ហេស៎?? »

« បាទ៎ ហើយយ៉ាងមិច ហ្អឹម..?? »

« Mommy ថាប៉ាៗ. គេងចឹងដោយសារប៉ាៗ.ធ្វើការច្រើនពេកទើបអស់កម្លាំង ចឹងហើយប៉ាៗ.គេងយកកម្លាំង » ជុងហ្គុកគ្រាន់តែឮសម្ដីយ៉ាងក្បោះក្បាយចេញពីមាត់កូនស្រីបែបនេះនាយក៏ញញឹមរបៀបស្ញើចនាង ហើយលូកដៃច្បិចចុងច្រមុះនាងតិចៗ. ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now