EP18-ជាការប្រសើរណាស់

2.7K 307 21
                                    

ថេយ៍ដែលនៅក្នុងផ្ទះបាយ ក្រោយឮកណ្ដឹងរោទិ៍ឡើងមកបែបនេះ គេក៏ដាក់កែវទឹកចុះ រួចដើរទៅបើកទ្វារផ្ទះ ។

« ( ក្រាក* )  ??? » កែវភ្នែកទាំងគូក៏ប្រទាក់នឹងបាច់ផ្កាដែលជុងហ្គុកកាន់នៅនឹងដៃ ថេយ៍ងើយមកមើលនាយទាំងមិនយល់ ។

« គឺថា... ខ្ញុំខំទៅរកថេយ៉ុងនៅហាង ប៉ុន្តែមិនឃើញទើបមកទីនេះ » ទម្រាំតែរកទំនុគប្រយោគនិយាយឡើងមកបាន ជុងហ្គុកស្ទើរតែហូរញើសជោគថ្ងាសទៅហើយ ប៉ុន្តែសាច់អាវខ្នងរបស់គេក៏ប្រឡាក់ញើសមក នាយក៏លួចក្រព័ទ្ធដៃទៅក្រោយ ចាប់ក្រលាស់វាតិចៗ ដូចភ័យៗយ៉ាងមិចមិនដឹងទេ ពេលមកជួបគេគ្រានេះ!!! ។

« ហើយ - ហើយ នេះ ដោយសារតែខ្ញុំឃើញហាងទើបនឹងបើក ទើបខ្ញុំទិញវាជូនថេយ៉ុង » ក្រោយឃើញថេយ៍សម្លឹងមើលទៅផ្កាហាក់ឆ្ងល់ ជុងហ្គុកក៏រហ័សហុចបាច់ផ្កានោះទៅអោយថេយ៉ុង រវល់តែភ័យមិញ វិសភ្លេចជូនគេទៅហើយ!!! ។

« អរគុណ៎ » ថេយ៍ក៏យកបាច់ផ្កានោអពីដៃជុងហ្គុក នាយរឹតតែភ័យលើសដើម មិនគិតសោះថាគេនឹងយកវាស្រួលៗបែបនេះ ហើយនៅមានពោលពាក្យអរគុណមកទៀត ។

« លោកកើតអីឬ?? ថ្ងាសលោក?? » ដោយសារតែឃើញគេបែកញើសហូរមកពីថ្ងាស ថេយ៍ក៏លើកដៃចង្អុល ធ្វើអោយជុងហ្គុកប្រញាប់ទាញកន្សែងពីហោប៉ៅមកជូតញើសនោះចេញ រួចហើយក៏ញញឹមទៅរកថេយ៍ធ្វើដូចគ្មានរឿងអីវិញ ។

« ប្រហែលអាកាសធាតុខាងក្រៅក្ដៅពេកហើយទើបបានជាថ្ងាសជោគញើសបែបនេះ »

« អរ... មិនអីទេ អញ្ចឹងលោកចូលខាងក្នុងផ្ទះសិនមក »

« បាន - បាន មែនទេ?? »

« អឹម.. » ថេយ៍ងក់ក្បាលតិចៗ មុននឹងដើរមកខាងក្នុង ប៉ុន្តែក៏ស្រាប់តែអាក់បន្តិច ។

« លោកធ្វើអី?? »

« ដោះស្បែកជើង »

« មិនបាច់ដល់ថ្នាក់នេះក៏បានដែរ ចូលមកធម្មតាមកមិនបាច់ដោះទេ » ទាល់តែថេយ៍និយាយបែបនេះទើបជុងហ្គុកក៏ដើរចូលទៅខាងក្នុងតាមក្រោយ លើកទីមួយហើយដែលគេដើរមកខាងក្នុងផ្ទះរបស់ថេយ៍ ។

« លោកមកផ្ទះខ្ញុំអស់ការអីហើយឬ?? » ថេយ៍ដាក់ផ្កាចុះដើរទៅយកទឹកមួយកែវដាក់នឹងមុខខាងរបស់នាយបន្លឺឡើង ខ្លាចគេខឹងឬ ទើបដល់ថ្នាក់ទិញផ្កាមកអោយ??! ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now