EP08-ថាហើយរើមិនរួចទេ

3K 303 1
                                    

ពួកគេទាំងប្រាំនាក់កំពុងអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែង និយាយគ្នាសើចក្អាកក្អាយអស់ចិត្តក៏បំបែកផ្លូវគ្នា ដោយយ៉ុនហ្គីជាអ្នកធានាជូនថេយ៍និងជីមីនត្រឡប់ទៅហាងរបស់ពួកគេវិញ ចំណែកឯជុងហ្គុកនិងកូនស្រីបណ្ដូលចិត្តរបស់អ្នកស្រីជូនក៏នាំគ្នាទៅរកម៉ាក់របស់ពួកគេដែលកំពុងតែនៅហាងសម្លៀកបំពាក់មួយកន្លែងវិញ ។

« មួយនេះស្រស់ស្អាត សាកសមនឹងក្មួយស្ទេឡាណាស់ » អ្នកស្រីចនលើករ៉ូបរឹបរាងឆែកបន្តិចដែលមានពណ៌ផ្កាឈូកមានពន្លឺផ្លេកៗតិចមកដាក់លើនាង ស្រដីទាំងញញឹម ។

« ចាស៎ អរគុណម៉ាក់អ៊ុំ »

« ហ្អឹម... សាកលរបន្តិចបានទេ អ៊ុំចង់ឃើញ »

« ចាស៎ បានម៉ាក់អ៊ុំ » នាងក៏យកវាពីដៃម៉ាក់ជុងហ្គុក មុននឹងដកខ្លួនចូលទៅក្នុងកន្លែងផ្លាស់ប្ដូរឈុត រីឯអ្នកស្រីទាំងពីរក៏ចេះតែបន្តរើសសម្លៀកបំពាក់ណាដែលសាកសមនឹងខ្លួនបន្តទៀតរហូតដល់នាងផ្លាស់ឈុតហើយរួចរាល់ដើរចេញមក ។

« ហីយ៉ា...!! ក្មួយម៉ាក់អ៊ុំនេះ ស្រស់ស្អាត ស្លៀកឈុតអ្វីក៏សាកសមដែរ មែនទេជុង??? » គាត់ក៏មិនភ្លេចសួរនាយសង្ហារដែលជាកូនប្រុសគាត់ដែរ ។

« បាទ៎ ម៉ាក់ »

« ស្អាតពិតទេជុង?? » គាត់ក៏នៅតែបន្តសួរនាយម្ដងទៀត ព្រោះគាត់ចង់អោយនាយជាកូននិយាយប្រយោគសរសើរទៅរកនាង ។

« បាទ ស្រស់ស្អាត » មនុស្សស្រីកាលដែលមនុស្សប្រុសមកសរសើរបែបនេះច្បាស់ជាអៀនប្រៀន បូករួមទាំងមនុស្សប្រុសសង្ហារបែបនេះទាំង ច្បាស់ណាស់គឺរីកថ្លើមប្រម៉ាត់មិនខាន តែបើមួយទៀតមនុស្សស្រីម្នាក់នោះតែងគិតលើសពីនេះ គេសរសើរបែបនេះ ប្រាកដជាចាប់អារម្មណ៍លើខ្លួនហើយ ។

  អ្នកស្រីចនកាលដែលឮកូនប្រុសសរសើរពីនាងដូច្នេះគាត់កាន់តែត្រេកអរក្នុងចិត្តលើសដើម ហើយក៏មានសង្ឃឹមតិចៗមកផងដែរ ។

« អរគុណហើយ »

« បាទ៎ » ជុងហ្គុកក៏តបតទៅវិញ ។

បន្ទាប់ពីដើរទិញទំនិញយ៉ាងសប្បាយរីករាយរួចមក ជុងហ្គុកនិងអ្នកស្រីចន ក៏ជូនអ្នកស្រីជូននិងកូនស្រីត្រឡប់មកផ្ទះវិញ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now