EP12-យកលេស បង្ខំការ

3K 311 19
                                    

ជុងហ្គុកក៏ជូននាងត្រឡប់មកផ្ទះនាងវិញ ។ នាងដើរចូលខាងក្នុងផ្ទះទាំងទឹកមុខម៉ូវ ខឹងនឹងថេយ៉ុងមិនទាន់បាត់នោះទេ ។ អ្នកស្រីជូនកាលដែលឃើញកូនស្រីដើរជិតមកដល់ទាំងទឹកមុខមិនស្រស់បស់ គាត់ក៏ហាក់ងឿងឆ្ងល់ តើមានរឿងអីឬ?? ទៅចូលរួមកម្មវិធីគេមិនសប្បាយឬ?? នាងក៏ដាក់បង្គុយទល់មុខនាងជាម្ដាយ ។

« មានរឿងអីឬ?? »

« មានរឿងធំណាស់ម៉ាក់ »

« រឿងអី »

« គឺណា នៅក្នុងកម្មវិធីហ្នឹងហើយ គេថាបងជុងជាសង្សារគីម ថេយ៉ុង » នាងនិយាយទាំងម៊ួម៉ៅ ជាពិសេសពេលឮឈ្មោះថេយ៍តែម្ដង ខឹងណាស់ បាច់ផ្កាក៏ចាប់មិនបាន ថែមទាំងគេប្រកាសក្ដែងៗថាជុងហ្គុកជាសង្សារគីម ថេយ៉ុងទៀត ។

« គីម ថេយ៉ុង?? នរណាគេ?? » គាត់មិនដែលស្គាល់ថេយ៍នោះទេ ។

« គឺជាលេខារបស់បងជុង ម៉ាក់ត្រូវតែធ្វើអ្វីម្យ៉ាងទៅកូនមិនចង់អោយបងជុងទៅពាក់ព័ន្ធនឹងវាម្នាក់នោះទេ » នាងអង្រួនដៃនាងជាម្ដាយរំអុកគាត់តិចៗ ក្នុងកម្មវិធីនោះ មានគេយល់ច្រឡំរវាងជុងហ្គុកនឹងក្មេងម្នាក់នោះច្រើនណាស់ នាងពិតជាមិនសុខចិត្ត ហើយក៏មិនចង់បានបែបនេះដូចគ្នា ។

« ចាំម៉ាក់ទៅនិយាយជាមួយអ្នកស្រីចនចុះ » នាងក៏ញញឹមយ៉ាងពេញចិត្តឡើងមក ទាំងសង្ហារ ទាំងមាន នាងមិនអោយផុតពីក្រញ៉ាំរបស់នាងនោះទេ តែបណ្ដោយយូរច្បាស់ជាក្មេងម្នាក់នោះឆ្លៀតឱកាសឆក់យកមិនខាន ។

« តែហេតុអីបានជាអ្នកនៅកម្មវិធីទាំងអស់នោះ ថាជុងជាសង្សារនឹងគីម ថេយ៉ុងម្នាក់នោះទៅវិញ?? » ព្រោះតែគាត់មិនបានចូលរួមច្បាស់ជាមិនដឹងដឹងរឿងហេតុនៅទីនោះហើយ ស្ទេកូនស្រីគាត់ដើរជាមួយជុងហ្គុកឡើងកៀកកិតស្និទស្នាតបែបនេះ ហេតុអីក៏ពួកគេនៅក្នុងកម្មវិធីនោះ គិតថាក្មេងម្នាក់នោះជាសង្សារជុងហ្គុក មិនមែនជាកូនស្រីគាត់ទៅវិញ???

« គឺ គីម ថេយ៉ុង ម្ញ៉េកម្ញក់ណាស់ម៉ាក់ មកដួលលើបងជុង ធ្វើអោយអ្នកនៅទីនោះ យល់ថាគេនឹងបងជុងជាសង្សារនឹងគ្នា »

« ហ្អឹម ចាំម៉ាក់ប្រាប់អ្នកស្រី ចន រឿងនេះចុះ » ក្មេងម្នាក់នោះពិតជាប្រហើនមែន ហ៊ានមកម្ញិកម្ញក់ដាក់ជុងហ្គុក ធ្វើអោយគេយល់ច្រឡំបែបនេះ ត្រូវតែប្រាប់អ្នកស្រីចនម្ដងហើយ នាងដឹងច្បាស់ជាចាត់ការរឿងនេះមិនខាន!!! ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now