EP71-លោកចង់លុតជង្គង់បែបនេះយូរប៉ុណ្ណាទៀត ក៏ខ្ញុំមិនខ្វល់ដែរ

2K 210 72
                                    

« លោកនិយាយអី?? »

« មិញនេះអូនឮច្បាស់ហើយ មិនបាច់អោយបងនិយាយម្ដងទេថេយ៍ » ជុងហ្គុក ដោយសារតែមិនចង់និយាយពាក្យនោះម្ដងទៀត ទើបគេមិនចង់លើកវាមកវិញ មួយវិញទៀតពាក្យមិញនេះគេនិយាយច្បាស់ខ្លាំងណាស់ មិនជឿថាថេយ៍ដែលឈរទល់មុខគេនេះស្ដាប់មិនបានទេ ។

« ... »

« ក្រែងអូនមិនដែលស្រឡាញ់បងទេមែនទេថេយ៍?? អញ្ចឹងពួកយើងលែងលះទៅ » ជុងហ្គុកលើកដៃទាំងពីរចាប់ស្មា និយាយស្រុះស្រួលជាមួយគេ មានតែវិធីមួយនេះទេដែលល្អបំផុតដើម្បីអោយថេយ៉ុងចាកចេញពីជីវិតរបស់គេ ហើយណា៎មួយគេមិនបានស្រឡាញ់ខ្លួនផង លែងគេពេលនេះអោយហើយ ដើម្បីកុំអោយហួសពេល ។

« អ្វីៗ.បងអោយអូនទាំងអស់ ហើយចំណែកឯជីយ៉ុងអូនយកនាងទៅចិញ្ចឹមចុះ សុំតែពួកយើងលែងលះគ្នាប៉ុណ្ណោះ » មិនថាលុយ ធនាគារ ក្រុមហ៊ុន កូនស្រី ជុងហ្គុកអោយគេទាំងអស់ សុំតែម្យ៉ាងលិខិតលែងលះមួយច្បាប់ប៉ុណ្ណោះ ព្រោះតែមិនដឹងថាគេអាចមានជីវិតរស់នៅលើលោកនេះទៀតឬអត់ទេ អញ្ចឹងហើយនាយគួរតែប្រលែងវាទាំងអស់ទៅ ។

« លោកឆ្កួតទេហ្ហេស?? ខ្ញុំមិនលែងទេ!! » ថេយ៍កន្រ្តាក់ខ្លួនចេញពីជុងហ្គុក និយាយជាមួយប្រយោគមិនយល់ព្រមស្របនឹងប្រអប់ដៃស្រឡូនលើកមកវាសទឹកភ្នែកលើថ្ពាល់ក្រពុំចេញ ។

« ចុះក្រែងថាអូននឹងលែងលះជាមួយបងពេលដែលរកមនុស្សដែលអូនស្រឡាញ់ឃើញហ្ហេស?? ពេលនេះបើអូនរកមិនទាន់ឃើញក៏មិនអីដែរ មិនបាច់ចាំដល់ថ្ងៃដែលអូនរកគេឃើញទេ បងនឹងលែងអូនទៅខ្លួនឯង » ជុងហ្គុកខំសម្រួលអារម្មណ៍និយាយជាមួយថេយ៍ចេញមក ចាំច្បាស់ណាស់ តែគេជួបមនុស្សដែលគេស្រឡាញ់ហើយគេនឹងលែងលះជាមួយខ្លួនហើយ ប៉ុន្តែពេេលនេះបើថេយ៍រកអាម្នាក់នោះមិនទាន់ឃើញក៏មិនបញ្ហាដែរ គេនឹងលែងថេយ៍ទៅដោយខ្លួនឯង ទោះចំណាយពេលរកប្រុសម្នាក់នោះ 1 ឆ្នាំ 2 ឆ្នាំ 3 ឆ្នាំ ឬលើសនេះក៏ដោយក៏គេមិនខ្វល់ដែរព្រោះតែពេលនេះគេចង់លែងថេយ៍អោយទៅ ។

« ហឹកៗ. ចុះបើខ្ញុំប្រាប់ថាមនុស្សដែលខ្ញុំស្រឡាញ់គឺជាលោកនោះ តើលោកនៅចង់ដេញខ្ញុំទៀតឬអត់?? »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now