EP27-អាម្នាក់ហ្នឹងល្អជាងបងត្រង់ណា៎??

2.7K 281 38
                                    

ឡានសេរីទំនើបបានវិលកង់មកឈប់កន្លែងចំណត ។ នាយដើរចេញពីឡានទាំងទឹកមុខញញឹមកាលដែលនឹកឃើញរឿងដែលនាយបានធ្វើនៅផ្ទះថេយ៍ទាំងការនិយាយស្ដីជាមួយគេជាដើម ។

« ជុងកើតអី?? មិចក៏ដើរញញឹមបែបនេះ?? » រាងចំណាស់ដែលមានបង់បិទរបួសក៏ងាកទៅបន្លឺឡើង ចេះដើរញញឹមម្នាក់ឯងទៅកើត ។

« អរ បាទ ប៉ា ម៉ាក់និងលោកតា » ជុងហ្គុកក៏ទម្លាក់ស្នាមញញឹមចុះមកងាកទៅរកពួកគាត់ហើយក៏ដើរមកអង្គុយក្បែរជីតាចំណាស់ ។

« ជុងទើបមកពីណា៎?? ថ្មើរនេះហើយទើបចូលផ្ទះ មិនហេវបាយទេហ្ហេស?? » គ្រាន់តែត្រឡប់មកពីកន្លែងលំហែនោះវិញជុងហ្គុកក៏ចេញពីផ្ទះយ៉ាងរហ័សរកតែគាត់សួរនាំក៏បានទូរស័ព្ទក៏ខលមិនចូលទៀត អាហារថ្ងៃត្រង់ហួសម៉ោងហើយ តើគេមិនឃ្លានទេឬ រវល់ទៅឯណា៎ បានជាខកមិនមកបែបនេះ??! ។

« មិនហេវទេ គឺខ្ញុំញុំារួចហើយ »

« ញុំានៅឯណា៎?? » ជីតាចំណាស់

« គឺខ្ញុំញុំានៅផ្ទះថេយ៉ុងលោកតា »

« មិនទាន់រៀបការផងទៅញុំាបាយផ្ទះគេទៅហើយ ហើយទៅមិញនេះនៅផ្ទះថេយ៉ុងរហូតមកមែនទេ?? »

« បាទ »

« អរ... បាត់សឹងមួយថ្ងៃនៅផ្ទះចៅថេយ៉ុង ញុំាបាយផ្ទះគេទៀត យល់ល្អរើបង្វិចទៅនៅផ្ទះថេយ៉ុងទៅ តាគាំទ្រ » គាត់ក៏ចម្អន់ជុងហ្គុកឡើងមកទាំងសើចរលាក់តិចៗ មិនធម្មតាទេ ផ្ទះខ្លួនឯងមិននៅ ទៅនៅផ្ទះអនាគតចៅប្រសារគាត់ ធ្វើអោយគាត់ដែលឮហើយពេញចិត្តស្ដូកតែម្ដង ។

« លោកតា... » ជុងហ្គុកបង្អូសសម្លេងឡើងមក ។

« អ្ហា... ជាប្ដីគេស្អែកខានស្អែកឥឡូវហើយ កុំមកនិយាយបង្អូសបែបនេះត្រូវតែនិយាយអោយវាផាំងៗ.ម៉ាត់ៗ. ទើបប្រពន្ធខ្លាច » ជុងហ្គុកក៏បានត្រឹមញញឹមក្រវីក្បាលមកតិចៗ. នឹងសម្ដីនាយចំណាស់ និយាយអោយផាំងៗ.ម៉ាត់ៗ.ទើបប្រពន្ធខ្លាច គេពិតជាចង់ឃើញថេយ៍ខ្លាចគេណាស់ តើធ្វើទឹកមុខយ៉ាងមិចទៅ?? ។

« អ្ហាៗ..... ញញឹមបែបមានក្ដីសុខ បែបនេះអនាគតទៅយកចៅទួតអោយតាច្រើនៗ.មក »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now