EP25-ស្អប់អោយច្រើនៗទៅឆាប់បានកូនប្រើ

2.7K 299 13
                                    

គ្រួសារទាំងសងខាងបានណាត់ជួបគ្នា ថេយ៍នៅខឹងនឹងជុងហ្គុកមិនទាន់ឡើយ ។ អាល្អិតគីម ជេសុនរៀនថ្នាក់ទី 7 ប៉ុណ្ណោះ ។ ក្នុងឈុតពណ៌សខោខ្លីត្រឹមភ្លៅ ប៉ាតតាសស្គុស អាវរលុងស៊កក្នុងខោខ្សែដៃទាំងសងខាងរួមជាមួយមួកកំពុងតែសម្លឹងទៅជេសុនទាំងក្រឺតខ្នាញ់ មកចំពេលល្អណាស់ ចំមើលថាគេនឹងធ្វើបាបយ៉ាងមិច ។

« អូយៗ បងថេយ៍លែង » ថេយ៍ងឹងស្លឹកត្រចៀកអាល្អិតខ្លាំងៗមិនខ្វល់ថាឈឺប៉ុណ្ណាទេសំខាន់គេខ្នាញ់នឹងអាល្អិតម្នាក់នេះណាស់ ។ ជេសុនធ្វើទឹកមុខស្ញូញស្ញាញខំលួចចង្អឺតជើងបេះប្រអប់ដៃរឹងរបស់ថេយ៍ចេញពីត្រចៀក ប៉ុន្តែវាមិនបានផលមានតែឈឺលើសដើម ។

« នៅអោយស្ងៀមប្រយ័ត្នយើងបាញ់ធ្លុះក្បាល » ជេសុនគ្រាន់តែឮថេយ៍គម្រាមបែបនោះចាប់ផ្ដើមភ័យឡើងមក ថេយ៍ច្រឹបភ្នែកតម្រង់ទៅលើក្បាលប្អូនប្រុសកំហូចរបស់ខ្លួនគេឯណេះរឹតតែភ័យលើសដើម ។

« ហ្ហាក?? » ជេសុនប្រញាប់គប់ផ្លែមប៉ោបចោលរហ័សរត់ត្រុយព្រោះសូម្បីតែបាញ់ព្រួញទៅមុខក៏ថេយ៍មិនចេះទាំងបាញ់ផង បាញ់ធ្លាក់គ្រាប់ព្រួញក្បែរជើងអញ្ចឹងៗគេមិនប្រថុយជីវិតអោយឈរបាញ់ទេលោកអេឺយបុកពោះណាស់ ។

« គីម ជេសុន តែយើងចាប់បានយើងវៃឯងអោយក្រហមសាច់គ្រិចក.មិនខាន » ថេយ៍ក៏ទម្លាក់ស្អីៗចេញពីដៃទាំងអស់ដើរតម្រង់ទៅរកអាល្អិតម្នាក់នោះតាំងៗ ។

« បងប្រុសជួយផង » អាល្អិតក៏រត់មកពាំងពីក្រោយជុងហ្គុកដែលកំពុងតែដើរទៅណាក៏មិនដឹងទាំងពេបមាត់ពេបក.ដាក់ថេយ៍ អាក្មេងនេះវាមិនឃើញមឈូសមិនស្រក់ទឹកភ្នែកមែននៅផ្គើនទៀតណាស៎ ។

« កើតអី?? »

« បងថេយ៍កាចណាស់ ចង់បាញ់ខ្ញុំ » ចប់ប្រយោគជេសុនក៏លានអណ្ដាតដាក់ថេយ៉ុងធ្វើអោយគេក្ដាប់មាត់ ប្ដេជ្ញាត្រូវតែចាប់អាល្អិតម្នាក់នេះវៃវាអោយបាន ។

« ចេញមកអាកូនឆ្កែ អោយយើងវៃឯងតាមសម្រួល » ធ្វើខុសហើយនៅមិនដឹងថាខ្លួនឯងធ្វើខុសទៀតអាល្អិតម្នាក់នេះ មិនត្រឹមប៉ុណ្ណឹងនៅចោទគេថាជាមនុស្សកាចនៅចំពោះមុខប្រុសម្នាក់នេះទៀត ។ ថេយ៍បម្រុងចូលទៅចាប់អាល្អិតដែលពួនក្រោយខ្នងជុងហ្គុកទៅហើយប៉ុន្តែនាយក៏រាដៃមកឃាត់ ថេយ៍ក៏ក្ដាប់មាត់ងាកទៅសម្លក់ជុងហ្គុកប្រហែលជាចង់ត្រូវដែរហើយមើលទៅ មិនបាច់ភ័យទេនឹងធ្ងន់ជាងអាល្អិតនេះមិនខាន ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now