EP51- មនុស្សមិនស្រឡាញ់គ្នាឯណា៎ព្រមមានកូនជាមួយគ្នានោះ

2.2K 257 100
                                    

លោកគ្រូពេទ្យកម្លោះដែលជាកូនប្រុសដុកទ័រផ្នែកវះកាត់កាលដែលឮសម្លេងដូចជាមានអ្នកណា៎ធ្លាក់បែបនេះគាត់ក៏ដើរទៅមើល ប៉ុន្តែពេលនោះមិនបានជួបនាងក្រមុំម្នាក់នោះទេ ។

គាត់ប្រញាប់ប្រញាលលោតចូលទៅជួយថេយ៍អោយឡើងមកលើគោកវិញ ។

[ S K I P ]

ថេយ៍កំពុងតែគេងសម្រាកក្នុងបន្ទប់របស់គេដោយមានជុងហ្គុកអង្គុយសម្លឹងទៅគេទាំងក្ដីបារម្ភ ។ ដោយសារតែនាយគេងមិនលក់ទៅមករកថេយ៍ដល់បន្ទប់ក៏ស្រាប់តែឃើញគេក្នុងសភាពគេងសន្លប់ហើយមានគ្រូពេទ្យម្នាក់នោះប្រាប់មូលហេតុមុននឹងដើរចេញទៅ ។

« ងើបអង្គុយសិនមក » បន្ទាប់ពីថេយ៍បើកភ្នែកបានភ្លាម ជុងហ្គុកក៏និយាយចេញមកទៅរកគេ មិញនេះនាយពិតជាបារម្ភពីគេខ្លាំងណាស់ ប៉ុន្តែឃើញគេដឹងខ្លួនមកបែបនេះនាយឡើងត្រេកអរតែម្ដង ។

« កុំប៉ះខ្ញុំ » ថេយ៍ចងចិញ្ចើមក្រវាសដៃចេញពីជុងហ្គុកនិយាយហាមប្រាមគេកុំអោយប៉ះខ្លួន ។

« បងសូមទោស ថេយ៍ខឹងបងរឿងអីឬ?? » ជុងហ្គុកសួរមកទាំងសម្ដីថ្នម មិនដឹងថាខ្លួនបានធ្វើអ្វីអោយគេមិនពេញចិត្តទេ បានជាខឹងនាយបែបនេះនោះ ។

« លោកឯងបណ្ដោយអោយខ្ញុំលង់ទឹក ខ្ញុំស្អប់លោក លោកឯងក្បត់ពាក្យសន្យា » ថេយ៍ក៏ងរង៉ក់ឡើងមក សន្យាលើកមុននឹងការពារគេ មិនអោយមានគ្រោះថ្នាក់ទៀតទេប៉ុន្តែនាយបែរជាបណ្ដោយអោយស្រីម្នាក់នោះធ្វើបាបខ្លួនទៅវិញ ។

« បងសូមទោស ប៉ុន្តែលែងមានលើកក្រោយហើយ »

« លោកឯងបានតែនិយាយទេ » ថេយ៍ក៏ប្រកែក ។

« អូនមិនជឿបងឬ?? មិនអីទេអូនគេងទៅ បងនៅក្នុងបន្ទប់អូនរហូត នៅមើលអូនគេងណា៎ថេយ៍ »

« អញ្ចឹងខ្ញុំគេងហើយ » ថេយ៍ក៏ព្រមប្រាស់ខ្លួនគេងបិទភ្នែកទាំងបង្ខំព្រោះតែខ្លាចជុងហ្គុកនិយាយកុហកបោកគេ ប៉ុន្តែភ្លាមនោះស្រាប់តែមានដៃមាំក្រាស់សកមកច្របាច់ដៃគេតិចៗ.ទៅ ។ ដោយសារតែម៉ាក់ជុងហ្គុកយកអាហារពេលល្ងាចអោយពួកគេទាំងពីរហើយគ្មានហេតុផលអីដែលត្រូវឃ្លានទៀតនោះទេ រហូតដល់វិនាទីបន្ទាប់ថេយ៍ក៏គេងលង់លក់ទៅ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now