EP04-ទៅសម្ភាសន៍ការងារ ឬ ទៅបង្អួតសម្រស់

3.5K 336 2
                                    


  ព្រឹកថ្ងៃថ្មីក៏បានមកដល់ ថេយ៍ពាក់អាវសកបូចងខ្សែ រួមទីនុយជាមួយខោពណ៌ផ្កាឈូកស្រាលនិងមិនភ្លេចពានាអាវគ្រ័រហ្សេរពណ៌ដូចជាខោពីលើអាវសនោះ ។ សក់ខ្មៅរលោងទន់រលាស់តាមដៃស្រឡូនស្រឡៅដែលគេកំពុងតែផាត់វាតិចៗ ។ ស្នាមញញឹមស្រទន់លិចឡើងលើផ្ទៃមុខស្រស់ស្អាតឆ្លុះតាមកញ្ចក់ ថេយ៍កាន់ឯកសារប្រវិត្តរូបរបស់ខ្លួនឯងផ្អឹបជាប់នឹងទ្រូង ផ្អៀងនាឡិកាពណ៌ទឹកមាសលើដៃបន្តិច ឃើញថាសល់ពេលយូរណាស់ ទើបគេសម្រេចចិត្តដើរចុះទៅខាងក្រោម ដើម្បីស្រស់ស្រូបអាហារពេលព្រឹក ។

ឃើញថាថ្ងៃនេះស្រស់ស្រាយណាស់ ព្រោះតែក្រុមហ៊ុនJJKជាក្រុមហ៊ុនដែលគេប៉ងមកជាយូរ បែបនេះគេត្រូវរៀបចំខ្លួនអោយល្អហើយ ។

« អ្ហា...!!! គីម ថេយ៉ុងស្រស់ស្អាតណាស់ » ជីមីនដែលកំពុងឈោងដៃកាន់ចានម្ហូបដាក់លើតុអាហារភ្ញោចមាត់ស្ញើចសរសើរថេយ៉ុងអស់ពីពោះពីពង់ ខណៈកែវភ្នែកទាំងគូសម្លឹងមើលគេតាំងពីលើរហូតដល់ក្រោម ។ សម្លៀកបំពាក់ពណ៌ជាឈុតផ្កាឈូកស្រាលស្រទន់ ស្បែកជើងក្រវ៉ាត់កែងខ្មៅក្រឹបសមជាមួយសាច់ជើងសខ្ចី មើលមក ចាំងភ្នែក!!!!

« យើងដឹងហើយ មិនបាច់សរសើរទេ » ថេយ៉ុងវាចាហាស្ដីហាក់មានជំនឿជឿជាក់ណាស់អញ្ចឹង សូម្បីតែគេក៏គិតថាខ្លួនឯងស្អាតដែរព្រោះគេឆ្លុះកញ្ចក់ជិតម្ភៃដងហើយ ជីមីនក្រោយឮសម្ដីគេហើយហាក់ចង់ក្រពុលមុខបន្តិច ។

« ទៅសម្ភាសន៍ការងារ ឬ ទៅបង្អួតសម្រស់អោយបុគ្គលិកនៅក្នុងក្រុមហ៊ុនគេជ្រួលជ្រើមទៅ » ជីមីនស្រដីរង៉ូវៗតែក៏អាចអោយថេយ៍ដែលអង្គុយនៅតុអាហារច្រឹបភ្នែកសម្លឹងមកគេ ។

បន្ទាប់ពីបញ្ចប់អាហារពេលព្រឹកហើយរួចរាល់ថេយ៍ក៏ចេញដើរមករកតាក់សុី ឯជីមីនគេមិនទាន់ទៅហាងទេទាល់តែបន្តិចទៀតឯណោះ ។ បានបន្តិចឡានតាក់សុីមួយគ្រឿងក៏បើកមកដល់ ថេយ៍ឡើងឡាននោះរួចតៃកុងក៏បើកចេញទៅ ។

  ផ្លូវថ្នល់ចាក់កៅស៊ូលាតសន្ធឹងធំទូលាយ ឡានម៉ូតូធ្វើដំណើរតាមផ្លូវជ្រួសគ្នាទៅវិញទៅមក ព្រឹកណាក៏ស្ទះដែរ តែថ្ងៃនេះគេមកលឿនតាមការប៉ាន់ស្មានចាំរហូតដល់អស់នាទីទៅដល់នោះច្បាស់ជាសល់ម៉ោងទៀតមិនខាន ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now