EP10-ព្រះអើយ.... ស្រស់ស្អាតណាស់!!!

3K 351 13
                                    

  អ្វីៗគ្រប់យ៉ាងនៅតែរលូនតាមគម្រោងការណ៍របស់អ្នកស្រីចនដដែល ។ ជុងហ្គុកឯណេះសែនពិបាកតានតឹងចិត្តបំផុតហើយ ចង់រើយ៉ាងណាក៏មិនរួច ម៉ាក់នាយតែងតែហៅស្ទេឡាមកផ្ទះរហូត បើមិនបបួលញុំាបាយ ក៏ប្រាប់អោយជុងហ្គុកនាំនាងដើរលេង ដើរផ្សារ ទិញទំនិញ ហើយមួយវិញទៀតនោះទៅកន្លែងដែលគ្រួសារនាយចូលចិត្តទៅជាពិសេសគឺលោកតាចំណាស់ចូលចិត្តបំផុតនេះឯង ។

  ធ្មិចបើកៗដល់ថ្ងៃរៀបការរបស់ជីមីន និង យ៉ុនហ្គីទៅហើយ អ្នកស្រីចនបានសុំអោយជុងហ្គុកនាំស្ទេឡាទៅផង នាយក៏មិនដឹងជាត្រូវជំទាស់យ៉ាងណាដូចគ្នា បើសូម្បីតែលោកតាគេក៏ជួយនិយាយអោយម៉ាក់គេដែរនោះ ។

បបូរមាត់ទន់ដូចចាហួយ ពណ៌ក្រហមស្រាល ចង្កេះតូចមួយក្ដាប់ ជើងទាំងគូស្រឡូន ម្រាមដៃសស្រឡូនវែងដូចបន្លាក្រូច កាន់កាបូបដៃដែលមានពន្លឺចាំងព្រៀក រាងកាយតូចច្រឡឹងរបស់ថេយ៍កំពុងតែដាក់ខ្លួនបង្គុយនៅកៅអី ផឹកទឹកក្រូចបណ្ដើរ តែម្នាក់ឯង ព្រោះតែជីមីននិងយ៉ុនហ្គី ប៉ាម៉ាក់របស់ពួកគេទាំងពីរកំពុងតែឈររាក់ទាក់ភ្ញៀវយ៉ាងសមគួរ ។

បានបន្តិច វត្តមានកម្លោះអគ្គនាយក ចន ជុងហ្គុក និង នាងក្រមុំ ជូន ស្ទេឡាក៏បានមកដល់ក្នុងកម្មវិធី ដោយដៃស្រឡូនរបស់នាងអោបដៃជុងហ្គុកជាប់ អ្នកណាមិនដឹង មើលមកពួកគេជាគូនឹងគ្នាទៀតផង ។

  « លោក ចន » ថេយ៍ផ្ងើយក.ញញឹមស្រដីឡើងទៅរកនាយ គេក៏ញញឹមតបតទៅវិញ ។

ពួកគេក៏បន្តអង្គុយជុំគ្នា ដោយជុងហ្គុកអង្គុយទល់មុខថេយ៉ុង សម្លឹងមើលគេគ្រប់កាយវិកា មិនថាទាំងការលើកកែវ ញុំាទឹកក្រូច ចុចទូរស័ព្ទ និយាយសើចសប្បាយ ជាមួយជីមីន យ៉ុនហ្គី ស្ទេឡា គឺនាយមើលគ្រប់ជំហាន ឬក៏ខ្ញុំចាប់អារម្មណ៍គេ??? ជុងហ្គុកលួចចោទសួរខ្លួនឯងក្នុងចិត្តតិចៗ ទាំងភ្នែកនៅសម្លឹងគេមិនព្រិច គេបានចាប់ភ្លឹកសម្រស់ស្រស់ស្អាតរបស់ថេយ៍ តាំងពីថ្ងៃដែលគេ សុំដោយសារឡានខ្លួនទៅក្រុមហ៊ុនសម្ភាសន៍ម្លេះ ។

« ថេយ៍ យើងទៅបន្ទប់ទឹកបន្តិចណា »

« អឹម... » ថេយ៍ក៏ងក់ក្បាលតិច មិនបានគិតថាខ្លួនអង្គុយយូរបែបនេះ មានអ្នកសម្លឹងមើលនោះទេ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now