EP46-អ្នកម៉ាក់ក្មេក ថយចេញបន្តិចមកប្រយ័ត្នខ្ទាតឈាម

2K 245 40
                                    

« 1 - 2 - 3 នែ៎ លោកក្រោកឡើង » ថេយ៍ក៏ហក់ក្រឡងជុងហ្គុកទៅវិញទៅមកហើយក៏អោនមកដាស់គេវិញ ។

« ហ៊ើយ នៅមិនទាន់ស្លាប់ឯណា៎ ខំតែភ័យ » ដៃក៏លើកមកប៉ះយកខ្យល់ដង្ហើមរបស់នាយដឹងថានៅទេ បែបនេះគេអស់បារម្ភហើយរួចក៏ដើរចុះទៅខាងក្រោមញុំាអាហារពេលព្រឹកជាមួយគ្រួសារត្រកូលចន ។

« ឯណា៎ជុងហ្គុកនោះ?? » លោកចនក៏សួររកជុងហ្គុកពីកូនប្រសាររបស់គាត់ខណៈដែលថេយ៍ក៏អង្គុយទល់មុខគាត់ កូនប្រុសគាត់បាត់តាំងពីការញុំាអាហារពេលល្ងាចយប់ម្សិលមិញ ហើយចុះអាហារពេលព្រឹកនោះចង់បាត់ខ្លួនទៀតឬ??! ។

« គាត់នៅគេងក្នុងបន្ទប់ ដោយសារយប់មិញត្រឡប់មកផ្ទះជ្រុលម៉ោងបន្តិច »

« អឹម... អញ្ចឹងមិនអីទេ ឆាប់នាំគ្នាញុំាបាយទៅ »

« បាទ »

បន្ទាប់ពីញុំាអាហាររួចរាល់ហើយ ។

« ជុងនៅមិនទាន់ភ្ញាក់ទៀតហ្ហេស?? »

« ប្រហែលហើយអ្នកម៉ាក់ »

« ឯងរៀបអាហារអោយជុងផង » គាត់ក៏ចង់ឃើញគុណសម្បត្តិរបស់ថេយ៍ដែរអញ្ចឹងហើយក៏ប្រើគេអោយរៀបអាហារអោយជុងហ្គុក ។

« បាទ ម៉ាក់ក្មេក »

ថេយ៍ក៏រៀបចំថាសអាហារឡើងទៅក្នុងបន្ទប់ ។ មកដល់ខាងក្នុងមិនឃើញជុងហ្គុកនៅគេងទៀតទេប្រហែលជាគេនៅក្នុងបន្ទប់ទឹកហើយទើបថេយ៍ក៏ដាក់ថាសអាហារចុះលើតុអង្គុយចាំនាយពីបន្ទប់ទឹក ។

ជុងហ្គុកក៏ដើរចេញមកទាំងចំហរល្វែងខាងលើមានតែកន្សែងរុំផ្នែកចង្កេះចុះក្រោមប៉ុណ្ណោះ ។ ដើរមកបើកទូយកខោអាវមកផ្លាស់ ។

« ខ្ញុំយកបាយមកអោយ » ក្រោយឃើញនាយរៀបចំខ្លួនរួចរាល់ហើយថេយ៍ក៏ងាកទៅប្រាប់ជុងហ្គុក ។

« មិនបាច់ទេ បងត្រូវទៅប្រជុំ ( ក្រឹប ) » ជុងហ្គុកនិយាយទាំងទឹកមុខនឹងធឹងសម្លឹងទៅរកថេយ៍ គេក៏ចងចិញ្ចើម ហើយជុងហ្គុកក៏បិទទ្វារក្រឹប ។ គ្រប់ពាក្យដែលថេយ៍និយាយពេលនាយគេង នាយសុទ្ធតែបានឮល្វើយៗ.ក្បែរត្រចៀកទាំងអស់ បូកផ្សំនឹងពាក្យសម្ដីព្រឹកម្សិលមិញទៀតនាយក៏ប្រែជាសភាពដើមមកភ្លែត ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now