EP72-ប៉ាៗ. កុំខ្លាចអីណា៎ Mommy និងជីយ៉ុង នឹងនៅមើលថែប៉ាៗ.

2.2K 220 27
                                    

៚ មន្ទីរពេទ្យ ៚

« ហឹកៗ. លោកគ្រូពេទ្យ ជួយស្វាមីខ្ញុំផង គេសន្លប់ក្នុងឡាន » រថយន្តរលោងស្រឹលបានមកឈប់ចតនៅខាងមុខច្រកទ្វារអាគារមន្ទីរពេទ្យ រួចហើយថេយ៍ក៏ប្រញាប់ដោះខ្សែក្រវ៉ាត់ចុះពីក្នុងឡានរត់សម្ដៅចូលទៅខាងក្នុងមន្ទីរពេទ្យទាំងត្រហេបត្រហប លើកដៃទៅអង្រួនគ្រូពេទ្យម្នាក់និយាយជាមួយគាត់ដើម្បីសុំជំនួយ ។

« សាច់ញាតិសូមតាំងស្មារតី ពួកយើងនឹងជួយ » លោកគ្រូពេទ្យតបតសម្រួលស្មារតីថេយ៍ដើម្បីកុំអោយភិតភ័យហើយក៏ងាកទៅរកក្រុមគ្រូពេទ្យប្រាប់ពួកគេបន្តិចហើយពួកគាត់ក៏ប្រញាប់ញាប់ដៃញាប់ជើងយកជុងហ្គុកចេញមកគេងក្នុងរទេះរុញវិញ ។

« ហឹកៗ. » សម្លេងយំខ្សឹបខ្សួលនៅខាងមុខបន្ទប់ព្រោះតែគេមិនអាចចូលទៅខាងក្នុងបាននោះទេ ។ ថេយ៍ដាក់ខ្លួនអង្គុយនឹងកៅអីស្របពេលនឹងលោកគ្រូពេទ្យចេនក៏ដើរមកដោយកាន់ឯកសារមកពីខាងណា៎មិនដឹង ។

« អ្នកប្រុសថេយ៉ុងទេតើស៎ » លោកគ្រូពេទ្យចេនអំណរជាខ្លាំងហើយក៏ដើរមករកថេយ៍និយាយជាមួយគេ គាត់កំពុងតែចង់ជួបនិយាយអាការៈជុងហ្គុកផង ពេលនេះក៏ជួបស្រាប់ ។

« ហឹកៗ. លោកគ្រូពេទ្យជួយគេផង »

« បាទ៎ ចាំខ្ញុំនឹងជួយលោក ចន អោយអស់ពីសមត្ថភាព » គាត់ក៏ក្រលាសភ្នែកទៅឃើញជុងហ្គុកនៅខាងក្នុងបន្ទប់ហើយទើបបែរមកនិយាយជាមួយថេយ៍វិញ រួចបន្តដើរចូលទៅក្នុងបន្ទប់ទាំងប្រញាប់ប្រញាល ។

៚ S K I P ៚

ថេយ៍ដើរចូលមកខាងក្នុងបន្ទប់ដែលមានជុងហ្គុកកំពុងតែគេងសន្លប់មានអុកសុីសែនជាជំនួយព្រោះតែក្នុងខ្លួននាយមិនសូវមានអុកសុីសែនសម្រាប់ដកដង្ហើម ដើរមកដាក់ខ្លួនអង្គុយក្បែរគេលើកប្រអប់ដៃតូចទៅចាប់អង្អែលប្រអប់ដៃរាងក្រាស់តិចៗ. ។

« បងនឹងជាណា៎ជុងហ្គុក » ថេយ៍និយាយទៅរកជុងហ្គុកដែលគេងសន្លប់មិនដឹងខ្លួនដោយប្រយោគជាការលួងលោមលើកទឹកចិត្ត  ជុងហ្គុកច្បាស់ជាជាសះស្បើយ គេមិនអោយនាយកើតអីបានទេ នាយត្រូវតែជាដើម្បីខ្លួននឹងកូនស្រី ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now