EP66-ចាំប៉ាបង្រៀនជីយ៉ុងយ៉ាងមិចដែរ??

1.7K 203 34
                                    

« លោកមិនទៅធ្វើការទេឬ?? » ថេយ៍ដែលធ្វើអាហាររៀបចំហើយរួចរាល់ឡើងមកក្នុងបន្ទប់វិញ សម្លឹងមើលនាឡិកាលើជញ្ជាំងឃើញថាហួសម៉ោងធ្វើការកន្លះម៉ោងហើយ ហើយជុងហ្គុកមិនបានស្លៀកពាក់ខោអាវទៅធ្វើការទេទើបថេយ៉ុងដើរមកជិតសួរទាំងចម្ងល់ ។

« ក្រុមហ៊ុនសម្រាកមួយអាទិត្យបងភ្លេចប្រាប់អូន » នាយលើកដៃទៅផាត់សក់រលាស់របស់ថេយ៍និយាយប្រាប់មូលហេតុដែលនាយមិនទៅធ្វើការ គ្រាន់តែនាយចង់មានពេលវេលាអោយច្រើនៗ.សម្រាប់ពួកគេទាំងពីរម្លោះហើយក៏ផ្អាកការងារនៅក្រុមហ៊ុនទាំងអស់តែម្ដងទៅ ។

« អឹម.. ខ្ញុំរៀបចំអាហារពេលព្រឹករួចរាល់ហើយ លោកចុះទៅខាងក្រោមចុះ ខ្ញុំទៅមើលជីយ៉ុងបន្តិច » ថេយ៍ក៏ងក់ក្បាលយល់ស្របនឹងចម្លើយជុងហ្គុកទាំងមិនស្ទាក់ស្ទើរហើយក៏ប្រាប់អោយនាយចុះទៅខាងក្រោមចំណែកឯគេក៏ទៅរកកូនស្រីក្នុងបន្ទប់ទៅមើលថានាងតូចរៀបចំខ្លួនងូតទឹកស្លៀកពាក់ហើយឬនៅ នឹងអាលបានទៅញុំាអាហារពេលព្រឹកជាមួយគ្នា ។

« Mommy Mommy ថាមួយណា៎ស្អាត » ថេយ៍ដើរមកបើកទ្វារបន្ទប់កូនស្រី ក៏ឃើញនាងកំពុងតែឈររុំកន្សែងលើខ្លួនឈរសម្លឹងចុះឡើងទៅលើរ៉ូបពីរឈុតដែលកាន់នៅនឹងដៃ ហើយបែរមកសួរ Mommy គេ Mommy ថាមួយណា៎ស្អាតគេនឹងពាក់មួយនោះទៅសាលារៀន ។ ដោយសារតែនាងតូចជាក្មេងចូលរៀនថ្នាក់តូចៗ.អញ្ចឹងហើយគេមិនគិតឯកសណ្ឋានសាលានោះទេ ។

« ស្អាតតែទាំងពីរហ្នឹង ជីយ៉ុងពាក់មួយណា៎ក៏ឃើញស្អាតដែរកូនស្រី » ថេយ៉ុងក្រវីក្បាលតិចៗ.បន្ទាបជង្គង់ថើបនាងមួយខ្សឺត និយាយទាំងផ្អែមល្ហែមទៅកាន់នាងតូច ទើបតែតូចប៉ុណ្ណឹងសោះចេះរើសសម្លៀកបំពាក់ឯណា៎ ខ្លាចថាពាក់ទៅមិនស្អាតមិនគួរអោយស្រឡាញ់ឬក៏យ៉ាងមិច កូនស្រីម្នាក់នេះ ។

« រើសមួយមក Mommy » នាងតូចក្រវីក្បាលព្រោះតែនាងចង់បានចម្លើយយកតែមួយរបស់ Mommy គេប៉ុណ្ណោះ អាមួយណា៎ដែល Mommy គេរើសអោយគេនឹងពាក់វាព្រឹកនេះ ចំណែកឯមួយទៀតគេទុកសម្រាប់ពាក់ពេលថ្ងៃត្រង់ ។

« យកពណ៌ស្វាយចុះនាងតូច » ថេយ៍លើកដៃក្រញិចថ្ពាល់កូនស្រីតូចប្រាប់ចម្លើយអោយនាងទាំងក្រឺតខ្នាញ់ នាងក៏សើចរលាក់តិចៗ.ហើយទម្លាក់រ៉ូបពណ៌ទឹកក្រូចនោះទៅលើកម្រាលពូករបស់នាង ។ ក្នុងទូខោអាវរបស់នាងគឺសុទ្ធសឹងតែជារ៉ូបដែល Mommy ទិញអោយ ហើយមានអាខ្លះ Mommy ទិញអោយថ្ងៃខួបកំណើតប៉ុន្តែនាងមិនសូវហ៊ានពាក់វាទេខ្លាចប្រឡាក់ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now