EP58-គេខឹងខ្ញុំមកច្រើនថ្ងៃហើយ

2.2K 262 25
                                    

កន្លងទៅប៉ុន្មានថ្ងៃក្រោយមកប៉ាម៉ាកើនិងលោកតាជុងហ្គុកក៏បានត្រឡប់មកវិញម្នាក់ៗ.មានទឹកមុខរីករាយយ៉ាងខ្លាំងពេលបានត្រឡប់មកវិញបែបនេះព្រោះតែគាត់មិនបាននៅទីនេះច្បាស់ជាមិនដឹងហើយថាមានរឿងអីកើតឡើងនោះទេ ។

« អា៎ ឯណា៎ មីរេនោះ?? » អ្នកស្រីចនអង្គុយនៅសាឡុងសម្លឹងកែវភ្នែករវាសរវៃចុះឡើងសួរចេញមក ។

« គឺខ្ញុំអោយនាងសម្រាកកន្លះខែ ប៉ុន្តែពេលនេះម៉ាក់របស់នាងឈឺទើបខ្ញុំអោយនាងបន្តនៅទីនោះទៀត » ជុងហ្គុកនិយាយហេតុផលទៅរកអ្នកស្រីចនគាត់ស្ដាប់ហើយក៏ងក់ក្បាលយល់ស្ថានការ ។

« ហើយចុះឯណា៎ថេយ៉ុងនោះ?? » ប៉ារបស់ជុងហ្គុកក៏ងាកមកសួរកូនប្រុស ព្រោះតាំងពីគាត់មកជិតបានមួយម៉ោងហើយមិនទាន់បានឃើញកូនប្រសាររបស់គាត់នោះទេ ។

« គឺនៅហាងរបស់ជីមីន » មួយរយៈមកនេះនាយមិនដែលនាំថេយ៍ទៅក្រុមហ៊ុននោះទេ ម្នាក់ៗ.ហាក់ដូចជាឃ្លាតឆ្ងាយពាក្យសម្ដីគ្នាខ្លាំងណាស់ ។

« អឹម.. »

[ S K I P ]

« អ៊ួកៗៗៗៗ. » ថេយ៍ក្អួតយកៗ.សឹងហើយលោតថ្លើមប្រម៉ាត់ចេញមកខាងក្រៅ តាំងពីគេពរពោះពោលគឺពេលនេះមួយខែហើយ ទើបតែថ្ងៃនេះទេដែលចាប់ផ្ដើមចេញអាការៈក្អួតចង្អោរហើយខ្លាំងថែមទៀតផង ។

បន្ទាប់ពីក្អួតបាក់កម្លាំងកំហែងស្លេកស្លាំងទន់ក្បាលជង្គង់អស់បន្តិចរួចរាល់ហើយ គេក៏ខំសម្រួតអារម្មណ៍ទម្លាក់ខ្លួនគេងលើគ្រែទាំងបិទភ្នែកហើយបន្តិចក៏បើកភ្នែកមកវិញមើលជុំវិញបន្ទប់ ដើរចុះទៅខាងក្រោម ។

« អ៊ួកៗៗៗៗ » គ្រាន់តែទម្លាក់ជើងចុះមកផ្ទាល់នឹងឥដ្ឋភ្លាមពោះក៏ចាប់ផ្ដើមរមួលម្ដងទៀតលើកប្រអប់ដៃស្រឡូនបិទមាត់រត់ចូលផ្ទះបាយយ៉ាងប្រញាប់ប្រញាល ។

« កើតអីហ្ហេស?? » អ្នកស្រីចនស្ទុះស្ទាចូលមកក្បែរសួរនាំកូនប្រសារជាមួយនឹងការបារម្ភ ប៉ុន្តែថេយ៍នៅតែក្អួតចេញមកដដែល ។

« ហ្អឹម.. » ថេយ៍ក៏ងើបមករកអ្នកស្រីចនវិញក្រហឹមដើមក. ពេលនេះគ្មានកម្លាំងសូម្បីតែការហើបមាត់និយាយស្ដី ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now