EP53-ហេតុអីក៏នាងមករងអោយយើង??

2.1K 234 35
                                    

មួយម៉ោងក្រោយមក ថេយ៍ក៏ភ្ញាក់ពីគេងហើយក្រោកទៅងូតទឹករៀបចំខ្លួនស្លៀកពាក់ចុះទៅខាងក្រោម ។

« ហេតុអីក៏ផ្ទះស្ងាត់បែបនេះ?? » មកដល់ខាងក្រោមគេខំសម្លឹងគ្រប់ជ្រុងជ្រោយប៉ុន្តែមិនឃើញមាននរណា៎ ជាពិសេសគឺជុងហ្គុក ។

« គឺអ្នកប្រុសជុងហ្គុកមានការទៅខាងក្រៅ »

« គេមានប្រាប់ឬអត់?? ថាទៅណា៎?? » ថេយ៍ក៏សួរនាងបន្ថែមទាំងចងចិញ្ចើម ។

« គឺមិនបានប្រាប់ទេ ចាស៎ »

« មិនអីទេ នាងទៅធ្វើការវិញចុះ » នាងអោនគំនាបហើយក៏បោះជំហានចេញទៅ ។

( ឯងគួរតែការពារថេយ៉ុង ) នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ សម្លេងនឹកឃើញរបស់យ៉ុនហ្គីក៏លេចឡើងក្នុងចិត្ត គេប្រាកដជាការពារថេយ៉ុងច្បាស់ហើយ ប៉ុន្តែគេមកនដឹងទេថាអាចនឹងការពារបានរហូតឬអត់ ។

ពេលយប់ក៏បានមកដល់ជីមីននិងយ៉ុងហ្គីក៏មកលេងផ្ទះត្រកូលចនតាមការស្នើររបស់ជុងហ្គុក ។ បន្ទាប់ពីញុំាអាហារយ៉ាងរីករាយហើយជីមីននិងថេយ៍ក៏ទៅអង្គុយនិយាយគ្នាលេងសើចសប្បាយរហូតដល់ថេយ៍គេងកើយសាឡុងស្ងាត់មាត់ក. ។

« យើងថាយប់ហើយយើងទៅវិញហើយ តោះជីមីន » នាយក៏បណ្ដើរជីមីនចេញទៅខាងក្រៅ ។

« ថេយ៍.. » ជុងហ្គុកបែរមកអង្រួនស្មាទះថ្ពាល់គេដាស់គេតិចៗ.ក្រែងលោរគេភ្ញាក់ដឹងខ្លួនហើយចង់ទៅគេងក្នុងបន្ទប់ ។

« ហ្អឹម.. » ជុងហ្គុកក៏សម្រេចចិត្តបីកាយតូចច្រឡឹងរបស់ប្រពន្ធទៅបន្ទប់ដោយសារតែការដាស់មិញនេះគ្មានបានផល ។

« គេងចុះ.. » បម្រុងនឹងដើរចេញពីគេទៅហើយប្រអប់ដៃស្រឡូនបែរជាមកស្រាក់ក.នាយជាប់ទៅវិញ ។

« កូន.. » ថេយ៍បន្លឺមកតិចៗ.ក្បែរត្រចៀកជុងហ្គុកទាំងបិទភ្នែកញញឹមញញែមអោបក.របស់នាយខ្លាំងបន្ថែមរបស់ដល់កាយទាំងពីកៀកគ្នា ។

« ហ្អឹម..?? ថេយ៍ » ជុងហ្គុកងើបមុខបន្តិចចងចិញ្ចើមហៅគេឡើងមកតិចៗ. ប្រហែលជាគេងមមើរហើយ ។

« ហ្អឹម.. » ថេយ៍ក្រហឹមដើមក.ប្រាស់ខ្លួនលើកដៃអោបចង្កេះជុងហ្គុកហើយក៏ស្ងាត់មាត់វិញ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now