EP73- កុំភ័យអីបងស៊ូវាមិនអោយអូនមេម៉ាយទេ

6.2K 318 143
                                    

ចាប់ពីពេលនេះទៅជុងហ្គុកនឹងត្រូវគេងមន្ទីរពេទ្យរហូតដល់នាយជា ព្រោះតែគ្រូពេទ្យចង់ប្រាកដចិត្ត ដើម្បីអោយនាយឆាប់ជាសះស្បើយ ។

ថេយ៍ពរនាងតូចដើរតម្រង់មករកបន្ទប់របស់ជុងហ្គុកវិញខណៈដែលក្នុងដៃតូចតន់កាន់ថង់អាហារមកយ៉ាងច្រើន ។

« ហ្អឹម.. ប៉ាៗ. នៅម្នាក់ឯងយូរចឹង អផ្សុកអត់?? » ថេយ៍ដាក់នាងតូចអោយឈរលើកៅអីយកថង់អាហារពីដៃនាងមកទុកលើតុ អាហារជាច្រើនយួរសឹងតែបាក់ដៃគឺនាងរំអុកថេយ៍អោយទិញទាំងអស់ ។ ទៅយូរយ៉ាងនេះ ទុកអោយប៉ាៗ.នៅតែឯងច្បាស់ជាអផ្សុកហើយខ្លាចមិនខាន ។

« មិនអីទេកូនស្រីប៉ាៗ. » ជុងហ្គុកអស់សំណើចឡើងមក ឈោងដៃទទួលកូនស្រី នាងតូចឃើញបែបនេះក៏ឈានជំហានជាន់លើគ្រែនាយដើម្បីកុំអោយប៉ាៗ.គេឈោងឆ្ងាយខ្លាចពិបាក ។

« មោះ Mommy នាំជីយ៉ុងទៅងូតទឹក » ព្រោះតែពេលនេះជាថ្ងៃត្រង់ហើយ ដល់ពេលវេលាដែលនាងតូចត្រូវងូតទឹកប្ដូរខោអាវ ។

« ចាស៎ Mommy » នាងតូចចុះពីលើគ្រែប៉ាៗ. ដើរមករកថេយ៍វិញ ហើយគេក៏ដឹកដៃនាងទៅបន្ទប់ទឹកប៉ុន្តែក៏មិនភ្លេចបញ្ចេញស្នាមញញឹមអោយជុងហ្គុកដែរ ។

បន្ទាប់ពីងូតទឹកហើយផ្លាស់ប្ដូរសម្លៀកពាក់ថ្មីចែងចាំង នាងតូចក៏អង្គុយអោយ Mommy ក្រងសក់ ក្រោយពីរួចរាល់នាងក៏រត់មករកប៉ាៗ.របស់នាងវិញ ។

« ជីយ៉ុងឃ្លានហើយនៅ?? » ជុងហ្គុក

« អត់ទេ » នាងក៏ក្រវីក្បាលឡើងមកតិចៗ.

« បងទេត្រូវញុំានោះ បារម្ភពីខ្លួនឯងខ្លះទៅ » ថេយ៍អង្អែលដៃជុងហ្គុកថើរៗ. ឈឺរហូតដល់គេងពេទ្យបែបនេះហើយ មិនចង់ខ្វល់ពីខ្លួនឯងទេឬយ៉ាងមិច??! ។

ជុងហ្គុកនិងថេយ៍បណ្ដើរគ្នាមកតាមផ្លូវព្រោះតែមិញនេះពួកគេទាំងពីរទើបតែមកពីជួបគ្រូពេទ្យនិយាយគ្នារឿងអាការៈរបស់ជុងហ្គុក ។

« មិចក៏ធ្វើទឹកមុខបែបនេះ?? » ជុងហ្គុកលើកដៃអោបស្មារបស់ថេយ៍សួរគេក្រោយឃើញទឹកមុខរបស់ថេយ៍រាងស្រងូតស្រងាត់ គេច្បាស់ជាបារម្ភពីខ្លួនខ្លាំងហើយ ។

You've reached the end of published parts.

⏰ Last updated: Oct 11, 2021 ⏰

Add this story to your Library to get notified about new parts!

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now